សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៃថវិកា ដូច្នេះរដ្ឋាភិបាលរំពឹងថា កំណើននៃថវិកាជាតិនេះនឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឍន៍ប្រទេស ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ។​ នេះបើយោងតាមប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី២០ ខែមីនា ២០២៣។ សម្តេចតេជោបានលើកឡើងថា កាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ សម្តេចតេជោបន្តទៀតថា៖ “សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯងបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស”។ សម្តេចតេជោបន្ថែម ប៉ុន្តែបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបផង។​ យោងតាមសម្តេចតេជោ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ គួររម្លឹកដែរថា គម្រោងកសាងផ្លូវ ស្អាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវបានកសាងឡើង នៅក្រោមថវិកាជាតិ […]

អាន​បន្ថែម

ព្រៃឈើជួរភ្នំក្រវាញជាធុងអាគុយផ្តល់ថាមពលអគ្គិសនីសរុបប្រមាណ ២០ភាគរយ សម្រាប់កម្ពុជា

ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញត្រូវបានប្រៀបប្រដូចជាម៉ូទ័របូមទឹក និងជាឆ្នាំងសាកធុងអាគុយរបស់កម្ពុជា ដោយសារធនធានទឹកនៅក្នុងតំបន់នេះបានបង្កើតនូវទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបបានប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស ព្រមទាំងបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូន ដើម្បីចាក់ចូលសេដ្ឋកិច្ចជាតិ និងសហគមន៍ដោយផ្ទាល់ថែមទៀតផង។ នេះបើយោងតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) លើកឡើងនៅក្នុងកម្មវិធីនៃ«ដំណើរទស្សនាចរសត្វព្រៃ» កាលពីថ្ងៃទី១៩ ខែមីនា​។ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៦ ដោយគ្របដណ្តបលើផ្ទៃដីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ)។ កញ្ញាបានថ្លែងថា «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។ លើសពីនេះ ឧទ្យានជាតិនេះក៏ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និង ប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ […]

អាន​បន្ថែម

បច្ចុប្បន្នកម្ពុជាខាតបង់ថវិកា​ជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ លើគ្រោះថ្នាក់ចរាចរ

បច្ចុប្បន្នកម្ពុជាខាតបង់ថវិកាជាតិប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរ នេះតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២០ មីនា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមការសិក្សារបស់ UNDP បានឱ្យដឹងថា ការខូចខាតសរុបពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស​​សត្វ ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងខាតបង់ថវិកាជាតិប្រមាណ​៥០០លានដុល្លារអាមេរិក​ក្នុងមួយឆ្នាំ។ ឯកឧត្តមបន្ថែមថា «សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋស្លាប់ប្រហែលជា ៥នាក់ជាមធ្យមក្នុងមួយថ្ងៃ របួសពី១០ ទៅ១៥នាក់ ខូចខាតថវិកាជាតិនិងផ្ទាល់ខ្លួនផងប្រហែល ៥០០លានដុល្លារអាមេរិក»។ ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្ត្រីបានស្នើដល់ពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រួតត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ចកុំធ្វេសប្រហែល ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងអ្នកដទៃនៅតាមដងផ្លូវ៕

អាន​បន្ថែម

ផ្លូវជាតិលេខ៥ ប្រវែង ៣៣១គ.ម នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ខណៈ៣៥គ.មចុងក្រោយនឹងបញ្ជប់នៅឆ្នាំ២០២៥

ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ហើយត្រូវបានបែកចែកជា ៣ភាគ ដើម្បីធ្វើការសាងសង់ ក្នុងនោះរួមមាន ភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង មានប្រវែងសរុប ៣៣១គ.ម ដែលត្រូវបញ្ជប់ការសាងសង់ទាំងស្រុង និងសម្ពោធបើកឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣នេះ ដោយឡែកនៅមានកំណាត់ចុងក្រោយ ៣៥គ.ម អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ​​។ ឯកឧត្តមបញ្ជាក់ថា  ផ្លូវជាតិលេខ៥ ត្រូវបានបែកចែកជា ៣ភាគ ក្នុងការសាងសង់ ទី១-ភាគខាងត្បូង ពីព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥,២៥ គ.ម សម្រេច៩៨% _ ទី២-ភាគកណ្តាលពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ១៤៦,០៤ គ.ម សម្រេច៦៩% _ទី៣-ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែង ៨៤,៧៤ គ.ម សម្រេច១០០%  ខណៈពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥គ.ម […]

អាន​បន្ថែម

អ្នកជំនាញចិនចុះមកសិក្សាផ្ទាល់លើការវិនិយោគអភិវឌ្ឍផ្លូវរថភ្លើងលឿនធុនស្រាលនៅកម្ពុជា

តំណាងក្រុមហ៊ុន China Metro Group បានចុះមកសិក្សាផ្ទាល់លើការវិនិយោគជំរុញការអភិវឌ្ឍហេដ្ឋារចនាស​ម្ព័​​ន្ធនៅកម្ពុជា ជាពិសេសផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងក្រុង។ នេះបើតាមជំនួបជាមួយឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិស​ដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់​បន្ថយចំ​ណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។ ជំនួបនេះផងដែរ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group ឱ្យសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនកាលពីខែកុម្ភៈកន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្រុមហ៊ុន​ឱ្យដឹងនូវគម្រោងសិក្សាដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ និងបានជំរុញឱ្យក្រុមហ៊ុនខាងលើពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងមួយចំនួនដូចជា ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើង​ស្វ័យ​ប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) […]

អាន​បន្ថែម

ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា «ក្រុមហ៊ុនប្រាប់ថា គម្រោងនេះសម្រេចបាន ៨២ភាគរយហើយ គ្រោងបញ្ជប់ក្នុងខែឧសភា ដែលមានការយឺតយ៉ាវនេះ គឺដោយសារភាគីថៃទម្លាក់ថវិការបានត្រឹម ៤០ភាគរយប៉ុណ្ណោះ…ប៉ុន្តែពេលយើងមកពិនិត្យផ្ទាល់ យើងយល់ថា ដល់ខែឧសភាក៏មិនទាន់ហើយដែរ បើទោះជាគាត់ (ក្រុមហ៊ុនសាងសង់) មានថវិកាគ្រប់គ្រាន់ក៏ដោយ…»។ ឯកឧត្តមបន្ថែម «គម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ លើកទី១-ជាង១០០ថ្ងៃ លើកទី២ជាង ២០០ថ្ងៃ ឥឡូវចង់ពន្យារ ៣-៤ថ្ងៃថែមទៀត  យើងអាចពន្យារពេលឱ្យបាន ប៉ុន្តែវាអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយ នោះគឺត្រូវដល់ពេលផាកពិន័យហើយ តែឥឡូវយើងបានឯកភាពជូនគាត់ដល់ខែ៥ ចាំមើលទៀតថាខែ៥នេះ ហើយបានប៉ុន្មានភាគរយទៀត»។ ជាមួយគ្នានេះដែរ ឯកឧត្តមបន្ថែមថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពពនិត្យនិតិវិធីក្នុងការទំលាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿនដើម្បីអាចបញ្ជប់គម្រោងនេះឱ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ក្នុងខែឧសភាខាងមុខនេះ។ គួរបញ្ជាក់ថា គោលដៅធំនៃការសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន គឺដើម្បីបញ្ជៀសការកកស្ទះចរាចរដឹកទំនិញតាមច្រកទ្វាព្រំដែនប៉ោយប៉ែត ដែលជាលំហូរច្រកដឹកទំនិញទៅ-មកដ៏ធំនិងសំខាន់បំផុតរវាងប្រទេកម្ពុជា-ថៃ។ […]

អាន​បន្ថែម

ទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ

គម្រោងទីលានចាក់សំរាមតម្លៃ ៦.២៨៣.៧៤៧ លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយត្រូវបានសាងសង់ឡើងរយៈ​ពេល ១២ខែ នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARKA/S សហការជាមួយក្រុមហ៊ុនOriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.។​ បន្ថែមពីនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត […]

អាន​បន្ថែម

បច្ចុប្បន្នសៀមរាបភ្ជាប់ខ្លួនទៅខេត្តក្រុងចំនួន ៣០នៅចិន ដើម្បីពង្រីកវិសាលភាពវិនិយោគ និងពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្តសៀមរាប ជាមួយខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានា។ នេះបើតាមជំនួបរវាងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងប្រតិភូមកពីខេត្តYunnan ប្រទេសចិន។ លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា តាមរយៈទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តYunnan មានលក្ខណៈពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប។ លោកអភិបាលរង បានបញ្ជាក់បន្ថែមថា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត Yunnan បានបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើន ដែលក្នុងនោះរួមមានគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិ​យោ​គយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្ត។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ​ តាមរយៈជំនួបនេះ ភាគីប្រតិភូខេត្តYunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង២ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្តYunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត។ គួរបញ្ជាក់ថា កន្លងមក ប្រទេសចិន ក៏ធ្លាប់បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ […]

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តតម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ បើកដំណើរការហើយ

រោងចក្រផលិតសំបកកង់រថយន្ត តម្លៃ ៣០០លានដុល្លារ របស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការនូវការផលិតចេញសំបកកង់រថយន្តលើកដំបូងហើយ។ នេះបើតាមការផ្សាយឱ្យដឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការនោះ លោក Gu Cui ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ការផលិតចេញសំបកកង់លើកដំបូងនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១ នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។​ លោកបានបន្តថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដើម្បីសាងសង់រោងចក្រដែលគ្របដណ្តប់លើផ្ទៃដី ១៨០.០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់តូចបាន ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០.០០០​គ្រឿង ក្នុងមួយឆ្នាំ ដោយនាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេង​ទៀត។​ លោកបានបន្ថែមថា រោងចក្រផលិតសំបកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មាន ដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។​ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី […]

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីសហគមន៍

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសឱ្យបញ្ឈប់ជាបណ្តោះអាសន្ននូវការលក់ទិញ-ទិញដីសហគមន៍ក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីព្រោះជាភូមិគោលដៅនៃការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្នង។ នេះបើតាមលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងលិខិតនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានធ្វើការណែនាំ និងមានវិធានការដូចខាងក្រោម៖ ទប់ស្កាត់នូវរាល់សកម្មភាព ក្នុងការទន្ទ្រានចូលកាន់កាប់ដីខុសច្បាប់ បញ្ឈប់ជាបណ្ដោះអាសន្ននូវការបញ្ជាក់លើលិខិតនានា ទាក់ទងនឹងការផ្ទេរសិទ្ធិ តាមរយៈការទិញលក់ ការដាក់បញ្ចាំដីធ្លី នៅក្នុងភូមិខាងលើ និងតំបន់ជិតខាងដែលមានព្រំប្រទល់ជិតគ្នា។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួចជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ (អានបន្ថែម) លើសពីនេះ បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវ​ចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ចង់ពង្រីកទំហំពាណិជ្ជកម្មអេឡិចត្រូនិកនិងឌីជីថលនៅកម្ពុជា

ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក វីសា (VISA) ចង់ពង្រីកការវិនិយោគ និងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោក គ្រីស ខ្លាក ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣​។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment ) ហើយការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX បានទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ក្នុងចំណោមគម្រោងចំនួន ១៥០ និងមកពី ៥២ប្រទេស ដែលនេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាដំបូងបំផុត នៅស្រុកបាទី ខេត្តតាកែវ

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ១៤៥ .៦៩២ដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ មានគោលបំណងជួយដល់ប្រជាពល ៨.០០០នាក់ ក៏ដូចជាសិស្ស ១.០០០នាក់ តាមរយៈការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជាលើកដំបូងដែលពុំធ្លាប់មានពីមុនមកនៅក្នុងតំបន់នោះ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលនេះ នឹងជួយផ្តល់នូវឱកាសច្រើនបន្ថែទៀតក្នុងសិក្សាស្វែងយល់ពីបច្ចេកទំនាក់ទំនង និងព័ត៌មាន (ICT) និងបច្ចេកវិទ្យាឌីជីថលផងដែរ។ គួរបញ្ជាក់ថា គម្រោងជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ​ (គូសាណូណិ) ដែលថ្មីៗនេះ ជប៉ុនបានផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែផងដែរ។ (អានបន្ថែម)

អាន​បន្ថែម