ប៉ូលសេដ្ឋកិច្ចថ្មីនេះ នឹងជួយពង្រឹងដៃគូពាណិជ្ជកម្មកម្ពុជា-ថៃតាមព្រំដែន ឱ្យមានសន្ទុះរិតតែខ្លាំង

កម្ពុជា បានបង្ហាញឱ្យថៃបានដឹងនូវគម្រោងរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤ របស់កម្ពុជា។ នេះបើជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីថៃឱ្យដឹងថា ការរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នេះ​ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤នៃកម្ពុជា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតប៉ូលសេដ្ឋកិច្ចនេះ ទាមទារឱ្យមានដៃគូពាណិជ្ជកម្មពិតប្រាកដ និងមាននិរន្ត​រ​​​ភាព។ ពាក់ព័ន្ធជាមួយនឹងការបង្កើតប៉ូលសេដ្ឋកិច្ចនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសម្តងរួចមកហើយក្នុងជំនួបជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចបានឱ្យដឹងថា ប៉ូលសេដ្ឋកិច្ចថ្មីមួយនេះ ស្ថិតក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ (អានបន្ថែម)

អាន​បន្ថែម

២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ៤៤៦ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ១០៥ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១៣៨ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៦៨លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ១០៣លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២.១៣៧ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩,៩៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង […]

អាន​បន្ថែម

បុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ

ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា សួនកម្សាន្តបែបអឺរ៉ុប -ល- បុរី ប៉េង ហួត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល លោកអ្នកនឹងទទួលបានផ្ទះដ៏កក់ក្ដៅ ដែលមិនត្រឹមតែអាចរស់នៅពោរពេញដោយសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីសក្ដានុពលនាពេលអនាគត ពោលគឺទិញផ្ទះក្នុងពេលនេះ អាចមានឱកាសទទួលបានផលចំណេញទៅថ្ងៃក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃរហូតដល់ ៨% មានរយៈពេលត្រឹមតែដំណាច់ខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ ទិញហើយដឹងតែចំណេញ! ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ  ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមតាម Telegram សូមចុចទីនេះ […]

អាន​បន្ថែម

រោងចក្រធំមួយរបស់ចិន សម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកនៅកម្ពុជា ដោយសារ…

រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគការផលិតនៅកម្ពុជាវិញ។ នេះបើតាមជំនួបរវាង ក្រសួងការងារ និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ កាលីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹង ខណៈបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទើបជំរុញរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។ លោកថា៖«មូលហេតុចម្បងដែលជំរុញឱ្យមកវិយោគនៅកម្ពុជាវិញ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា»។ ក្រៅពីការលើកឡើងនេះ លោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុនខាងលើ បានជម្រាបពីប្រវត្តិខ្លះៗរបស់រោងចក្រដែរថា រោងចក្រនេះគឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហេតុនេះ លោកចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម អ៊ិត […]

អាន​បន្ថែម

អាជ្ញាធរខេត្តសៀមរាបចេញវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញវិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើតាមសេចក្តីណែនាំចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ វិធានការសំខាន់ៗទាំងនោះរួមមាន៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ ទីលានចាក់សំរាម និងតាមការដ្ឋានសំណង់ផ្សេងៗ ម្ចាស់អាជីវកម្មក្នុងវិស័យសំណង់ ត្រូវមានវិធានការទប់ស្កាត់ការហុយធូលីទៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗចេញពីទីតាំងប្រភពបំពុល ម្ចាស់អាជីវកម្មដឹកជញ្ជូនដី ថ្មសំណង់ ខ្សាច់ត្រូវរៀបចំគ្របឱ្យបានជិត និងត្រឹមត្រូវបំផុត ដើម្បីចៀសវាងមានការកំពប់ ឬជ្រុះធ្លាក់តាម ដងផ្លូវ ម្ចាស់គម្រោង ឬអ្នកទទួលការអនុវត្តគម្រោងសាងសង់ផ្លូវគ្រប់ប្រភេទ ត្រូវអនុវត្តចំពោះការស្រោចទឹកក្នុងការដ្ឋានឱ្យបានជាប់ជាប្រចាំ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយផ្អែកតាមស្តង់ដារ នៃការបញ្ចេញសារធាតុបំពុល​ខ្យល់ពីយានយន្តដែលបានកំណត់ដោយក្រសួងបរិស្ថាន ក្រុមហ៊ុនសម្អាតក្រុងត្រូវធ្វើការសម្អាត និងលាងសម្អាតតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាបជាប្រចាំ ត្រូវចុះត្រួតពិនិត្យនូវកម្រិតស្តង់ដារស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ ដែលក្រសួងបានកំណត់នៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានា កុំដុតសំរាម សំណល់រឹង ដុតវាលស្មៅ ដុតគល់ជញ្ជ្រាំង និងដុតកាកសំណល់កសិកម្មផ្សេងទៀត ព្រមទាំងរៀបចំសម្អាតបរិស្ថាន អនាម័យ ជុំវិញបរិវេណផ្ទះ សាលារៀន និងតាមដងផ្លូវសាធាណៈជាដើម។ វិធានការទាំងអស់ អាជ្ញាធរគ្រប់លំដាប់ ម្ចាស់ក្រុមហ៊ុន ​ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន សាធារណៈជន និងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះម្ចាស់អាជីវកម្ម […]

អាន​បន្ថែម

ក្រសួងណែនាំអាជ្ញាធររាជធានីរៀបចំណតរថយ​ន្ត ដោយចាត់វិធានការក្តៅលើសំណង់ និងអាជីវកម្មលើដីចំណីផ្លូវ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំចំណតយានយន្តសាធារណៈអោយបានច្រើនទីតាំង និងទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ និងការប្រកបអាជីវកម្មមួយចំនួនលើដីសាធារណៈ ឬដីចំណីផ្លូវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានណែនាំឱ្យសាលារាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍​ចំណតយានយន្តសាធារណៈឱ្យបានច្រើន ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ។ បន្ថែមពីនេះ សម្តេចបានណែនាំឱ្យការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ទាក់ទងនឹងការវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនេះដែរ កន្លងមក ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ មានគម្រោងសិក្សា និងចង់បណ្តាក់ទុនលើវិស័យនេះផងដែរ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុន បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ និង ៦០គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុទៀតផង។ (អានបន្ថែម) ដោយឡែក សម្តេច ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការក្តៅដើម្បីទប់ស្កាត់នូវរា​ល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ស្របតាមច្បា​ប់​ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តតាមប្លង់គោលប្រើប្រា​ស់ដីរាជធានីភ្នំពេញ។ ការទប់ស្កាត់ការសាងសង់លើដីសារធារណៈក្នុងក្រុង គឺដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ […]

អាន​បន្ថែម

វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត

ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។ ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។ គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។ ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។ ក្រោយពេលបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី៣ តម្លៃ១៥,២លានដុល្លារ នៅស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៥,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DUN TAI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។ ២- “PRECLO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង។ ៣- “Hong Wang Li (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល […]

អាន​បន្ថែម

ជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ

ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី​ ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]

អាន​បន្ថែម

ខេត្តពោធិ៍សាត់មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈសហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ

ខេត្តពោធិ៍សាត់ មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈក្រុមហ៊ុន សហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ។ នេះបើតាមកញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះរួមមាន អាជីវកម្មបូមខ្សាច់មានចំនួន ២៥មូលដ្ឋាន អាជីវកម្មខ្សាច់បកចំនួន ១១មូលដ្ឋាន អាជីវកម្មដីក្រហម ដីសចំនួន ១១មូលដ្ឋាន អាជីវកម្មថ្មសំណង់ចំនួន ១មូលដ្ឋាន និងអាជីវកម្មថ្មកែវចំនួន ១មូលដ្ឋាន។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុន និងសហគ្រាសសរុបទូទាំងខេត្តមាន ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា។ (អានបន្ថែម) បើតាមឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រៅពីអាជីវកម្មរ៉ែ និងក្រុមហ៊ុនសហគ្រាសមានការស្ទុះឡើង ខេត្តពោធិ៍សាត់បច្ចុប្បន្នមានគម្រោងវាអគ្គិសនីធំៗ២ ទី១កំពុងដំណើរការ និងទី២គ្រោងបើកដំណើរការក្នុងខែមេសា ២០២៦ ហើយអនាគត ខេត្តនេះគ្រោងនឹងបង្កើតវារីអគ្គិសនី២ថែមទៀតផងដែរ។ (អានបន្ថែម) លើសពីនេះទៀត ក៏មានស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យមានមានអនុភាព ៩០មេហ្កាវ៉ាត់មានចំនួន […]

អាន​បន្ថែម

២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ

ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិក​ខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រព្យ និងអចលនទ្រព្យមានចំនួន ២៦៥,៨៧ប៊ីលានរៀល ហើយពន្ធប្រថាប់ត្រាមានចំនួន ៥០៤,៧៤ប៊ីលានរៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ផងដែរ ចំណូលពីពន្ធគយ និងរដ្ឋាករសរុបមានចំនួន ៨០,១៣ប៊ីលានរៀល ស្មើនឹងជាង ១៩,៧៩លានដុល្លារអាមេរិក កើនប្រមាណជា ២៤.៨១៣លានរៀល ឬ ៤៤,៨៦% ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ឆ្នាំ២០២២ រដ្ឋប្រមូលចំណូលពន្ធដារសរុបបានចំនួន ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់។ (អានបន្ថែម) ចំណែក ចំណូលពន្ធគយវិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០.៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

បារាំងជួយកម្ពុជា ៥០ម៉ឺនអឺរ៉ូ ដើម្បីសិក្សាគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣

ក្រសួងសេដ្ឋកិច្ចបារាំងបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០ម៉ឺនអឺរ៉ូ​ការ ដល់ដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣។ នេះបើយោងតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា  ដោយមានការចូលរួមពី ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ លោកស្រី ប្រធានទីភ្នាក់បារាំង សម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា និងតំណាង ទីប្រឹក្សាបច្ចេកទេស SUEZ Consulting ។ នាឱកាសនោះ ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ថា គម្រោងបាក់ខែងជំហានទី៣ គ្រោងនឹងចាប់ផ្តើមសិក្សានៅចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈការសាងសង់អាចនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និង ២០២៥។ ឯកឧត្តមបន្ត  ក្រោយបញ្ចប់ការសាងសង់គម្រោងនេះអាចនឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រមាណ ១៩៥ពាន់ម៉ែត្រ ក្នុងមួយថ្ងៃ ។ គួររបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ត្រូវបានបែងចែកជា ៣ដំណាក់កាល ក្នុងនោះរោងចក្រទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព ១៩៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ […]

អាន​បន្ថែម