រដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបានថ្លែងថា បើប្រៀបធៀបអតីតកាល និងបច្ចុប្បន្ន ផលិតផលស្វាយចន្ទីរបស់កម្ពុជា ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញបាន។ សម្តេចតេជោបានគូសបញ្ចាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១លាន ១៨ម៉ឺនតោន ដែលចំនួននេះច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោនទៅទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនានេះថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចរាល់ហើយ ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំឲ្យមានវេទិកាជាតិ ស្តីពីស្វាយចន្ទី […]

អាន​បន្ថែម

ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បី​បំពេញ​តម្រូវការរស់នៅ​របស់​​ប្រជាពលរដ្ឋ និងចូលរួម​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្ត​ពោធិ៍សាត់​មាន​​វារីអគ្គិសនី​ចំនួន ០២កន្លែង ក្នុងនោះ គម្រោងទី១ គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) ដាក់ដំណើរការកាលពីឆ្នាំ២០១៤។ គម្រោងទី២ គឺ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០ មេហ្កាវ៉ាត់ (MW) កំពុងដំណើរការសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២៦។ គម្រោងនេះកសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមបន្ត សម្រាប់វារី​អគ្គិសនីនៅ​ស្ទឹងពោធិ៍សាត់នេះ​មិនត្រឹមតែផ្តល់ថាមពលអគ្គិសនី និងធនធានទឹកសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែក៏អាច​នឹង​មានការ​អភិវឌ្ឍ​ជាតំបន់ទេសចរណ៍ដ៏ប្រណីត​ […]

អាន​បន្ថែម

ឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ

ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុងឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតដល់គម្រោងសំណង់ចំនួន ១០៥០គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣.៧៥២.០០៩ម៉ែត្រក្រឡា និងមានទុនវិនិយោគស្មើនឹង ១.៨០០.៨០០.០៥៣ដុល្លារអាមេរិក។ ដូចនេះ គម្រោងក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៨,៤៧% តែមានទំហំទុនវិនិយោគថយចុះប្រមាណ ៦៦,៤២%។

អាន​បន្ថែម

ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី

ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណ​កម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រាប្រមាណ ៣៣.១០៨.៦៦៣.៨០០រៀល ស្មើនឹងជាង ៨,១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ការចុះបញ្ជីដីបន្ដ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណភោគៈ) បានចំនួន ៦០០៦ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណភោគៈ) បានចំនួន ៥៦៨៣ប័ណ្ណ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណប្រព័ន្ធ) បានចំនួន ២១៧៨២ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណប្រព័ន្ធ) បានចំនួន ១៨៥០៩ប័ណ្ណ ការចុះបញ្ជីជួលរយៈពេលវែង បានចំនួន ០៤ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រា ៣៩៨.១៥២.៩០៨.៨៥៦រៀល ស្មើនឹងជាង ៩,៤លានដុល្លារអាមេរិក។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋបានចំនួន ២៩ទីតាំង លើដីជាង ៨២ហិកតា បានផ្តល់លើកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១៣៨៧៩ក្បាលដីផងដែរ។

អាន​បន្ថែម

ហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?

ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត  សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។» គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម) ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្មនេះ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ កូរ៉េបានផ្តល់កម្ចីឱ្យកម្ពុជាជិត ២ពាន់លានដុល្លារ, ខណៈ១៦០០លានដុល្លារ បានចុះហត្ថលេខរួចហើយ

គិតចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទានមានទឹកប្រាក់សរុបប្រមាណជាង ១.៨០០លានដុល្លារអាមេរិក។​ នេះបើតាមជំ​នួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងមូលនិធិសហប្រតិបត្តិការសម្រា​ប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF)  ចំនួន៣២ ត្រូវបានចុះហត្ថលេខារួចហើយ ដែលមានទឹកប្រាក់សរុបប្រមាណ ១.៦០០ លានដុល្លារអាមេរិក សម្រាប់គម្រោ​ង​អភិវឌ្ឍន៍ចំនួន ២៨ និង ០១កម្មវិធី ផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្ត្រ, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ២០២២-២០២៦ ដែលជាមូលនិធិស​ហ​ប្រ​តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េបានសម្រេចផ្តល់កម្ចីដល់កម្ពុជាប្រមាណ ១.៥០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ កូរ៉េបានផ្តល់កម្ចីជាទឹកប្រាក់ប្រមាណជាង […]

អាន​បន្ថែម

ព្រលានសៀមរាបថ្មីបើក ព្រលានចាស់នឹងបិទទាំងស្រុង ខណៈព្រលានចាស់នៅភ្នំពេញនឹងក្លាយជាព្រលានយោធា

អាកាសយានដ្ឋានសៀមរាបចាស់ នឹងត្រូវបិទទាំងស្រុង នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១០ មីនា ២០២៣។ ឯកឧត្តមស៊ិន ចាន់សិរីវុត្ថាបានប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៩ ខែមីនានេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសាងសង់ សម្រេចបានប្រមាណជិត៩០ ភាគរយ នឹងបើកដំណើរការជាផ្លូវការនៅខែតុលា​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។​ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ថ្លែងថា៖ “​នៅពេលបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋានចាស់ត្រូវបិទទាំងស្រុងតែម្តង ចំណែកទីតាំងយកទៅធ្វើអ្វី គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល​”។​ ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសារអាកាសយានដ្ឋានសៀមរាប​ស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដូច្នេះ​ការសម្រេចចិត្ត យកទីតាំងខាងលើនេះ ទៅធ្វើអ្វីទៀត គឺអាស្រ័យលើអាជ្ញាធរអប្សរា។​ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃវិនិយោគសរុប ៨៨០លានដុល្លារ គ្រោងធ្វើសាកល្បងហោះហើរ និងឧបករណ៍បច្ចេកទេស នៅខែឧសភាខាងមុខ។​ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏នឹងត្រូវប្រើសម្រាប់ជាមូលដ្ឋានទ័ពអាកាស ការហោះហើរក្នុងស្រុក ដឹកទំនិញតាមផ្លូវអាកាស នៅពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ […]

អាន​បន្ថែម

កន្លះរង្វង់ផ្លូវក្រវាត់ក្រុងទី៣-ប៉ែកខាងកើត មានតម្លៃ ២៤០លានដុល្លារ និងត្រូវសង់ស្ពានសំខាន់ៗ៣បន្ថែម

គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ​៣។ ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,. Ltd) ដែលកំពុងតែសាងសង់ផ្លូវក្រវាត់ក្រុងទី៣នៃគម្រោងបច្ចុប្បន្ន។ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូនឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញបច្ចេកទេសក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុនបានបង្ហាញថា គម្រោងប៉ែកខាងកើតនេះមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ដោយចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ហើយគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។ គម្រោងនេះត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១.៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង […]

អាន​បន្ថែម

ត្រឹម២០២២ ខេត្តពោធិ៍សាត់ សង់ប្រព័ន្ធធារាសាស្រ្តបាន ៥១ប្រព័ន្ធ ខណៈកំពុងដណើរការ ៣៣ប្រព័ន្ធ

គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានប្រព័ន្ធ ធារាសាស្ត្រខ្នាតធំ មធ្យម និងតូច បាននឹងកំពុងដំណើរការចំនួន ៣៣ប្រព័ន្ធ នៃចំនួនសរុប ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧កន្លែង និងសំណង់សិល្បការ ចំនួន ៣៩០កន្លែង ដែលមានខ្នាត ធំចំនួន ៥កន្លែង ខ្នាតមធ្យម ចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង។ ឯកឧត្តមបន្តថា ក្នុងនោះដែរ ខេត្តក៏មានអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេ ចំនួន ៧ខ្សែ ស្មើនឹងប្រវែង ៨១.០០០ម៉ែត្រ និងប្រឡាយរងចំនួន ១៧២ខ្សែ ស្មើនឹង ប្រវែង ៩៦.០០០ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ៨៦៣ខ្សែ ស្មើនឹងប្រវែង ៧៣៩.៣៥០ម៉ែត្រ ដែល អាចស្រោចស្រពលើផ្ទៃដីចំនួន […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការ​វិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណា​យ​​​លើការប្រើប្រាស់សេវាដឹកជញ្ជូន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ កើតឡើងចំពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើក្រុមហ៊ុន China Metro Group Limited របស់ចិនផងដែរ ឱ្យជួយសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន CREC មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី ដែលមានសេវាកម្មផ្សេងៗរួមាន៖​ ការរចនា សាងសង់សំណង់ អភិវឌ្ឍនអចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។

អាន​បន្ថែម

រោងចក្រតម្លៃជាង ៣៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺសម្ពោធបើកដំណើរការជាផ្លូវការហើយ

រោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយ Aroma Success Garment Co., LTD., តម្លៃជាង ៣៦លានដុល្លារ នៅលើទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារ និងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ គួរបញ្ជាក់ដែរថា រោងចក្រ Aroma Success Garment គឺជារោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបានបង្កើតការងារសរុបចំនួន ១៤.០០០កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះដូចជា ការលើកលែងពន្ធ ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។ ឯកឧត្តមបន្ត […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ស្ពានវែងជាងគេ និងផ្លូវសំខាន់១ខ្សែ ពីកំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានបញ្ជាក់ថា «ថ្មីៗនេះយើងខ្ញុំបានធ្វើលិខិតជូនសម្តេចតេជោដើម្បីស្នើសុំថវិកាពីមិត្តចិនរបស់យើង សម្រាប់កសាងផ្លូវ ៥០Cនេះ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ ក៏បានចារឯកភាពយកជម្រើសនេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា»។ គម្រោងផ្លូវ និងស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ គួររម្លឹកដែរថា សម្រាប់គម្រោងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំថវិការពីរមិត្តចិន។ គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏មានលូចំនួន […]

អាន​បន្ថែម