អាជ្ញាធរខេត្តកោះកុងសម្រេចការចុះបញ្ជីដីបានជាង ១៤ម៉ឺនក្បាល ក្នុងរយៈពេល៥ឆ្នាំ

អាជ្ញាធរខេត្តកោះកុង បានចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធបានចំនួនសរុបប្រមាណ ១៤០.៤៥១ប័ណ្ណ។ នេះបើតាមសន្និ​សី​ទ​សារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួន ២៦៧ប័ណ្ណ។ មួយវិញទៀត ខេត្តបានចុះបញ្ជីដីតាមបទបញ្ជាលេខ ០១ បប បានចំនួនសរុប ៤៧៤៥ប័ណ្ណ។ ចំណែកការចុះបញ្ជីដីរដ្ឋវិញ ខេត្តសម្រេចបានចំនួន​ ២៧ប័ណ្ណ។ ដោយឡែក រដ្ឋាភិបាលក៏បានកាត់ដីមួយចំនួនចេញពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ឱ្យទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏បានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។​ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រ​​ទឹកស្អាតបាក់ខែង​សម្រេចបាន​ ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប​

គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹក​ស្អាតទំហំ២ម៉ែត្រ​ ក្រោម​បាត​ទន្លេសាប​។ នេះបើតាមសេចក្តីប្រកាសរបស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ​  ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០​.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។  ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។ ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់​ផ្ចិត រហូតដល់​២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ​២០២៤​ ​ខាងមុខនេះ​៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់

ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។ (អានបន្ថែម) ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ​គម្រោងទាំងពីរនេះបានជួយ​លើកកម្ពស់​អនាម័យ និង​គុណភាព​នៃ​ការរស់នៅ​ល្អ​ជូន​ប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕

អាន​បន្ថែម

រដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ

រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។​ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។ (អានបន្ថែម) លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។ លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។ […]

អាន​បន្ថែម

អគារសាលាតិចណូថ្មី គ្រោងសាងសង់នៅក្បែរវិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣

វិស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គ្រោងសាងសង់អគារថ្មីរបស់ខ្លួន នៅក្បែរវិមានឈ្នះឈ្នះ ដោយគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣នេះ។​ វិទ្យាសា្ថនតិចណូ គ្រោងសាងសង់អគារថ្មីនេះ នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយគ្រោងនឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការិយាល័យប្រតិបត្តិការនៃវិទ្យាសា្ថន នៅថ្ងៃទី២១ ខែកុម្ភៈនេះ។ វិទ្យាសា្ថនតិចណូ បានបង្ហាញរូបប្លង់មេនៃអគារថ្មីនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីខែមករាកន្លងទៅ។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទីតាំងនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។  

អាន​បន្ថែម

កំពង់ផែដងទង់ខេត្តកោះកុង នឹងបើកដំណើរការនៅចុងខែមីនា ឆ្នាំ២០២៣នេះ

កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ដែលត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាជាង ១,៥លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា “រដ្ឋបាលខេត្តបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ អាចនឹងបញ្ចប់នៅចុងខែមីនានេះ”។ កំពង់ផែនេះសាងសង់ឡើងដើម្បីបម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយ័ព្យប្រទេស ដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។ កំពង់ផែ​ដងទង់នេះ​ជា​កំពង់ផែ​ខ្នាត​មធ្យម មាន​ទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១,៥ លាន​ដុល្លារ ក្នុងការ​ស្ថាបនា​សាងសង់ឡើងវិញ។ កំពង់​ផែ​ដងទង់​នេះ ធ្លាប់​បាន​សាងសង់ និង​ជួសជុល​៣​ដង​រួច​មក​ហើយ ហើយ​នៅខែឧសភា ឆ្នាំ២០២១ ​ឆ្នាំ​២០២១ នឹង​ត្រូវ​បានបើកការដ្ឋានសាងសង់​ជា​ផែ​ដងទង់​ថ្មី ដែល​មាន​ស​ភាពរឹងមាំជាងមុន៕ (អានបន្ថែម)

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៦០លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបង

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងកម្មវិធីមួយស្តីពីផែនការការរៀបចំប្រព័ន្ធលូ និង ជួស​ជុលផ្លូវក្នុងក្រុង របស់វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង នៅពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកអភិបាល បានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានកម្ចីពី ADB ប្រមាណជិត ៦០លានដុល្លារអាមេរិក រដ្ឋាភិបាលក៏ទម្លាក់បន្តមកអាជ្ញាធរខេត្តសម្រាប់កសាងប្រព័ន្ធលូក្រោមដីនៅប៉ែកខាងកើត និងខាងលិចស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។ លោកបានបន្ថែមថា​ ក្រុងបាត់ដំបង ជាក្រុងចំណាស់មួយ ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានសំណង់បេតិកភ័ណ្ឌជាង ៨០០ខ្នង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម) លោកអភិបាលបានបន្តថា កាលពីសម័យអាណានិគមបារាំង ប្រព័ន្ធលូ ត្រូវបានសាងសង់ឡើងសម្រាប់តែជាង ៨០០គ្រួសារតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ ក្រុងមានប្រជាពលរដ្ឋរហូតដល់ជាង ១៦ម៉ឺននាក់ ដែលពេលមានទឹកជំនន់ម្តងៗ បង្កឱ្យខូចខាតផ្លូវក្នុងក្រុងជាច្រើន។ លោកបានបញ្ជាក់ថា ក្រោយការរៀបចំប្រព័ន្ធលូក្រោមដីរួចរាល់ហើយ រដ្ឋបាលក្រុងបាត់ដំបង នឹងកំណត់ថាតើកំណាត់ផ្លូវណាត្រូវចាក់បេតុង ឬចាក់កៅស៊ូ ទៅតាមផែនការកំណត់ដោយរដ្ឋបាលខេត្តបាត់ដំបង។ នាឱកាសនោះដែរ លោកបានសំណូមពរប្រជាពលរដ្ឋក្នុងក្រុងទាំងអស់ សូមមេត្តាអត់ធ្មត់រយៈពេលតែ ១ឆ្នាំ ឬ ជាង១ឆ្នាំទៀតតែប៉ុណ្ណោះ […]

អាន​បន្ថែម

គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជិត ១៨ភាគរយ

គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ១៨ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ «ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​» របស់​រដ្ឋបាល​ខេត្ត​កោះកុង នៅថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រីអភិបាលខេត្តបានឱ្យដឹងថា «ផ្លូវជាតិលេខ៤៨ នេះ ត្រូវបានកំពុងកែលំអកម្រិតគុណភាព ដោយក្រាលកៅស៊ូបេតុង AC និងបេតុង concrete cement ត្រង់ផ្លូវប្រសព្វ និងផ្លូវចំណោត សម្រេចបាន ១៧,៩៧ ភាគរយហើយ»។ ​ផ្លូវជាតិ​លេខ​៤៨ ​មួយ​ខ្សែនេះ​នឹងក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ផ្លូវហាយ​វេយអាស៊ាន ​១២៣​ ​(ASEAN Highway 123)​ ​ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ ​ទៅ​ប្រទេស​ថៃ ​និង​ភ្ជាប់​ពី​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ ​ទៅ​ភាគ​ខាង​លិច​នៃ​ឧបទ្វីប​ ​ឥណ្ឌូចិន​ ​ត្រង់​ក្រុង​ដាវ៉េ (​Dawai)​ ប្រទេស​ភូមា​។​ តាមបណ្តោយផ្លូវជាតិនេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៤ រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh […]

អាន​បន្ថែម

រដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម

ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។ សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងនោះ ក្រុងកំពង់ចាម នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀត គឺភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម និងភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្រុកកោះសូទិន នឹងមានភូមិថ្មីចំនួន១ គឺ ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្រុកកងមាស នឹងមានភូមិថ្មីចំនួន៨ បន្ថែមទៀត គឺភូមិបឹងត្រាវត្បូង និងភូមិបឹងត្រាវជើង ដែលបំបែកចេញពីភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច […]

អាន​បន្ថែម

អគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ

គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ បន្ថែមពីនេះ អគារថ្មីនេះ រួមមានអគ្គនាយកដ្ឋានទីភ្នាក់ងារសារពត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានសារពត៌មាន និងសោត ទស្សន៍ថ្មី បន្ទប់ប្រជុំធំ បន្ទប់ប្រជុំតូចៗ និងការិយាល័យបន្ទប់បំពេញការងារជាង ៣០០បន្ទប់។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនរដ្ឋចិនចង់បង្កើតសួនឧស្សាហកម្មផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត នៅកម្ពុជា

ក្រុមហ៊ុន China City Industrial Group Co. Ltd. មានបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង ដើម្បីផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។ នេះបើតាមជំនួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Li Ji Ling នាយក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុន ចង់ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគឺគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។ លោកបានបន្ថែមថា គម្រោងវិនិយោគនេះ ត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥ពាន់ ទៅ ១ម៉ឺននាក់ សម្រាប់ដំណើរការសង្វាក់ផលិតកម្ម។ ជាមួយគ្នានេះផងដែរ តាមរយៈគម្រោងវិនិយោគនេះ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ […]

អាន​បន្ថែម

តើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?

ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានកំណត់ឱ្យដឹងថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជា ៨ ប្រភេទ រួមមាន ១​​/ តំបន់ឧទ្យានជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់​ការពារទេសភាព ៤/ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់ឧទ្យានជាតិសមុទ្រ។ តំបន់ការពារធម្មជាតិនីមួយៗ បែងចែកចេញជា ០៤តំបន់គ្រប់គ្រង ដូចខាងក្រោម៖ ១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ […]

អាន​បន្ថែម