ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុប ២០៩.១៩៧ដុល្លារអាមេរិក សម្រាប់គម្រោងសង់ស្ពាន និងផលិតកម្មមាន់ស្រែ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ ក្នុងនោះ ជំនួយជាង ១០ម៉ឺនដុល្លារអាមេរិក ត្រូវផ្តល់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយជំនួសឱ្យស្ពានឈើបច្ចុប្បន្នដែលពុកផុយ ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១ម៉ឺន៣ពាន់នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជនទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខ។ ដោយឡែកជំនួយ ១០៨.៨០៣ដុល្លារអាមេរិកផ្សេងទៀត គឺសម្រាប់គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដោយគម្រោងនេះ នឹងត្រូវតម្លើងបរិក្ខារចិញ្ចឹមមាន់ និងជួសជុលរោងសម្រាប់កសិករចិញ្ចឹមមាន់។ បន្ថែមពីនេះ គម្រោងនេះ នឹងជំនួយបច្ចេកទេសពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងសហគមន៍ កសិកម្មលើផ្នែកជំនាញ និងចំណេះដឹងបច្ចេកទេសចិញ្ចឹមមាន់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ការអនុវត្តន៍អនាម័យ ដើម្បីបង្កើនប្រាក់ចំណូល។ គួរបញ្ជាក់ថា ថ្មីៗនេះ ជប៉ុនក៏បានបានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន […]
អានបន្ថែមត្រឹមខែកុម្ភ: ឆ្នាំ២០២៣ CGCC ផ្តល់កម្ចីជាង ១០០លានដុល្លារ ដល់ជាង ១ម៉ឺនអាជីវកម្ម
គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារអាមេរិក។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទំហំឥណទាននេះ មានការកើនឡើងចំនួន ១៥,៩លានដុល្លារអាមេរិក បើធៀបនឹងត្រឹមឆ្នាំ២០២២ មានតែ ៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ (អានបន្ថែម) ក្នុងនោះ ក្រុមហ៊ុន/អាជីវកម្មធុនធំមានចំនួន ៨១ រីឯសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមមានចំនួន ១០៧៤មូលដ្ឋាន ខណៈប្រភេទកម្ចីមានទ្រព្យធានាមាន ៤១០មូលដ្ឋាន និងគ្មានទ្រព្យធានាមានចំនួន ៧៤៥មូលដ្ឋាន។ បន្ថែមពីនេះ CGCC បានបញ្ជាក់ដែរថា គិតត្រឹមខែថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សន្និធិឥណទានដែលមានការធានាមានចំនួន ៨១,៦លានដុល្លារអាមេរិក ដោយឡែកសន្និធិទំហំការធានាឥណទានមានចំនួន ៥៨,៩លានដុល្លារអាមេរិក។
អានបន្ថែមរដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពតាមមតិយោបល់លើកឡើងក្នុងកិច្ចប្រជុំ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តទៀតផងដែរ។
អានបន្ថែមរដ្ឋជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែតាមបណ្តាខេត្តភាគពាយ័ព្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹងបង្កើតឡើងថ្មីនេះគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន។ ដើម្បីជំរុញឲ្យផែនការនេះដំណើរការបានលឿនរហ័ស សម្ដេចតេជោ បានស្នើសុំដល់ប្រទេសចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន ៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀងភ្នំព្រឹកទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។ សម្តេចតេជោបញ្ជាក់ថា “យើងអាចនឹងឈានទៅបង្កើតនៅប៉ូលសេដ្ឋកិច្ចទី៤ ហើយខ្ញុំជឿថា ខាងចិនក៏នឹងចូលរួមវិនិយោគក្នុងការបង្កើតជាផ្លូវលេខ៥៥ ផ្លូវលេខ៥៦ ផ្លូវលេខ៥៧ ផ្លូវលេខ៥៧បេ និងផ្លូវលេខ៥៩”។ ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន […]
អានបន្ថែមកម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍
ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា ដោយសារចំនួននៃទេសចរចិន ឡាវ និងថៃ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងបីមានចំនួនកើនឡើងច្រើន ដែលនេះក៏ជាឱកាសរបស់កម្ពុជាផងដែរ ហើយតម្លៃនៃសេវាកម្មតាមរយៈរថភ្លើងល្បឿនលឿននេះមានតម្លៃសមរម្យ និងមានសុវត្ថិភាព។ លើសពីនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជា និងឡាវបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់ តាមរយៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ជាដើម។ ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ព្រោះថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជានិងថៃក៏គ្រោងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមកផងដែរ។
អានបន្ថែមរដ្ឋាភិបាលកម្ពុជាជំរុញ និងផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគវិស័យថាមពលកកើតឡើងវិញ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគថាមពលកកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលសូឡា និងថាមពលខ្យល់ នៅតែជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ។ ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា អគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវការដ៏ធំមួយក្នុងផ្នែកឧស្សាហកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “វារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ ដែលរហូតមកទល់ពេលនេះ អគ្គិសនីនៅកម្ពុជា បានចេញមកពីប្រភពថាមពលកកើតឡើងវិញ រហូតដល់ជាង ៦២ភាគរយ នៅសល់ជិត ៤០ភាគរយទៀត យើងត្រូវគួបផ្សំនឹងផ្នែកដ៏ទៃទៀតដែលបានមកពីពន្លឺព្រះអាទិត្យ”។ លើសពីនេះ សម្តេចន្ថែមថា បច្ចុប្បន្នគ្រាន់តែមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីដល់ទៅជាង ២ពាន់២មេហ្គាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ គួររម្លឹកថា បច្ចុប្បន្នកម្ពុជា មានវារីអគ្គិសនីចំនួន ៨កន្លែង ក្នុងនោះមាន ៧កន្លែង បានដាក់ឱ្យដំណើរការ និង១កន្លែងទៀត […]
អានបន្ថែមប៉ូលសេដ្ឋកិច្ចថ្មីនេះ នឹងជួយពង្រឹងដៃគូពាណិជ្ជកម្មកម្ពុជា-ថៃតាមព្រំដែន ឱ្យមានសន្ទុះរិតតែខ្លាំង
កម្ពុជា បានបង្ហាញឱ្យថៃបានដឹងនូវគម្រោងរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤ របស់កម្ពុជា។ នេះបើជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីថៃឱ្យដឹងថា ការរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នេះ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤នៃកម្ពុជា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតប៉ូលសេដ្ឋកិច្ចនេះ ទាមទារឱ្យមានដៃគូពាណិជ្ជកម្មពិតប្រាកដ និងមាននិរន្តរភាព។ ពាក់ព័ន្ធជាមួយនឹងការបង្កើតប៉ូលសេដ្ឋកិច្ចនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសម្តងរួចមកហើយក្នុងជំនួបជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចបានឱ្យដឹងថា ប៉ូលសេដ្ឋកិច្ចថ្មីមួយនេះ ស្ថិតក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ (អានបន្ថែម)
អានបន្ថែម២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ៤៤៦ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ១០៥ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១៣៨ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៦៨លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ១០៣លានដុល្លារអាមេរិក។ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២.១៣៧ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩,៩៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង […]
អានបន្ថែមបុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ
ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា សួនកម្សាន្តបែបអឺរ៉ុប -ល- បុរី ប៉េង ហួត គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល លោកអ្នកនឹងទទួលបានផ្ទះដ៏កក់ក្ដៅ ដែលមិនត្រឹមតែអាចរស់នៅពោរពេញដោយសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីសក្ដានុពលនាពេលអនាគត ពោលគឺទិញផ្ទះក្នុងពេលនេះ អាចមានឱកាសទទួលបានផលចំណេញទៅថ្ងៃក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃរហូតដល់ ៨% មានរយៈពេលត្រឹមតែដំណាច់ខែមីនា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ។ ទិញហើយដឹងតែចំណេញ! ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមតាម Telegram សូមចុចទីនេះ […]
អានបន្ថែមរោងចក្រធំមួយរបស់ចិន សម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកនៅកម្ពុជា ដោយសារ…
រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគការផលិតនៅកម្ពុជាវិញ។ នេះបើតាមជំនួបរវាង ក្រសួងការងារ និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ កាលីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹង ខណៈបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទើបជំរុញរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។ លោកថា៖«មូលហេតុចម្បងដែលជំរុញឱ្យមកវិយោគនៅកម្ពុជាវិញ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា»។ ក្រៅពីការលើកឡើងនេះ លោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុនខាងលើ បានជម្រាបពីប្រវត្តិខ្លះៗរបស់រោងចក្រដែរថា រោងចក្រនេះគឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហេតុនេះ លោកចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម អ៊ិត […]
អានបន្ថែមអាជ្ញាធរខេត្តសៀមរាបចេញវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅក្នុងខេត្ត
អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញវិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើតាមសេចក្តីណែនាំចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ វិធានការសំខាន់ៗទាំងនោះរួមមាន៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ ទីលានចាក់សំរាម និងតាមការដ្ឋានសំណង់ផ្សេងៗ ម្ចាស់អាជីវកម្មក្នុងវិស័យសំណង់ ត្រូវមានវិធានការទប់ស្កាត់ការហុយធូលីទៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗចេញពីទីតាំងប្រភពបំពុល ម្ចាស់អាជីវកម្មដឹកជញ្ជូនដី ថ្មសំណង់ ខ្សាច់ត្រូវរៀបចំគ្របឱ្យបានជិត និងត្រឹមត្រូវបំផុត ដើម្បីចៀសវាងមានការកំពប់ ឬជ្រុះធ្លាក់តាម ដងផ្លូវ ម្ចាស់គម្រោង ឬអ្នកទទួលការអនុវត្តគម្រោងសាងសង់ផ្លូវគ្រប់ប្រភេទ ត្រូវអនុវត្តចំពោះការស្រោចទឹកក្នុងការដ្ឋានឱ្យបានជាប់ជាប្រចាំ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយផ្អែកតាមស្តង់ដារ នៃការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្តដែលបានកំណត់ដោយក្រសួងបរិស្ថាន ក្រុមហ៊ុនសម្អាតក្រុងត្រូវធ្វើការសម្អាត និងលាងសម្អាតតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាបជាប្រចាំ ត្រូវចុះត្រួតពិនិត្យនូវកម្រិតស្តង់ដារស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ ដែលក្រសួងបានកំណត់នៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានា កុំដុតសំរាម សំណល់រឹង ដុតវាលស្មៅ ដុតគល់ជញ្ជ្រាំង និងដុតកាកសំណល់កសិកម្មផ្សេងទៀត ព្រមទាំងរៀបចំសម្អាតបរិស្ថាន អនាម័យ ជុំវិញបរិវេណផ្ទះ សាលារៀន និងតាមដងផ្លូវសាធាណៈជាដើម។ វិធានការទាំងអស់ អាជ្ញាធរគ្រប់លំដាប់ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន សាធារណៈជន និងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះម្ចាស់អាជីវកម្ម […]
អានបន្ថែមក្រសួងណែនាំអាជ្ញាធររាជធានីរៀបចំណតរថយន្ត ដោយចាត់វិធានការក្តៅលើសំណង់ និងអាជីវកម្មលើដីចំណីផ្លូវ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំចំណតយានយន្តសាធារណៈអោយបានច្រើនទីតាំង និងទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ និងការប្រកបអាជីវកម្មមួយចំនួនលើដីសាធារណៈ ឬដីចំណីផ្លូវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានណែនាំឱ្យសាលារាជធានីភ្នំពេញរៀបចំឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៍ចំណតយានយន្តសាធារណៈឱ្យបានច្រើន ដើម្បីកាត់បន្ថយការចតយានយន្តតាមដងផ្លូវសាធារណៈ។ បន្ថែមពីនេះ សម្តេចបានណែនាំឱ្យការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។ ទាក់ទងនឹងការវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនេះដែរ កន្លងមក ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ មានគម្រោងសិក្សា និងចង់បណ្តាក់ទុនលើវិស័យនេះផងដែរ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុន បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ និង ៦០គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុទៀតផង។ (អានបន្ថែម) ដោយឡែក សម្តេច ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យចាត់វិធានការក្តៅដើម្បីទប់ស្កាត់នូវរាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីសំណង់ លិខិតបទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ។ ការទប់ស្កាត់ការសាងសង់លើដីសារធារណៈក្នុងក្រុង គឺដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព មានរបៀបរៀបរយ […]
អានបន្ថែម