វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត
ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។ ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។ គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។ ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។ ក្រោយពេលបញ្ចប់ការសាងសង់ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងថ្មី៣ តម្លៃ១៥,២លានដុល្លារ នៅស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៥,២លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និង រាជធានីភ្នំពេញ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “DUN TAI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។ ២- “PRECLO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង។ ៣- “Hong Wang Li (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល […]
អានបន្ថែមជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]
អានបន្ថែមខេត្តពោធិ៍សាត់មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈសហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ
ខេត្តពោធិ៍សាត់ មានអាជីវកម្មរ៉ែចំនួន ៤៩មូលដ្ឋាន ខណៈក្រុមហ៊ុន សហគ្រាសមានជាង ១ពាន់ កំពុងដំណើរការ។ នេះបើតាមកញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះរួមមាន អាជីវកម្មបូមខ្សាច់មានចំនួន ២៥មូលដ្ឋាន អាជីវកម្មខ្សាច់បកចំនួន ១១មូលដ្ឋាន អាជីវកម្មដីក្រហម ដីសចំនួន ១១មូលដ្ឋាន អាជីវកម្មថ្មសំណង់ចំនួន ១មូលដ្ឋាន និងអាជីវកម្មថ្មកែវចំនួន ១មូលដ្ឋាន។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុន និងសហគ្រាសសរុបទូទាំងខេត្តមាន ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា។ (អានបន្ថែម) បើតាមឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រៅពីអាជីវកម្មរ៉ែ និងក្រុមហ៊ុនសហគ្រាសមានការស្ទុះឡើង ខេត្តពោធិ៍សាត់បច្ចុប្បន្នមានគម្រោងវាអគ្គិសនីធំៗ២ ទី១កំពុងដំណើរការ និងទី២គ្រោងបើកដំណើរការក្នុងខែមេសា ២០២៦ ហើយអនាគត ខេត្តនេះគ្រោងនឹងបង្កើតវារីអគ្គិសនី២ថែមទៀតផងដែរ។ (អានបន្ថែម) លើសពីនេះទៀត ក៏មានស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យមានមានអនុភាព ៩០មេហ្កាវ៉ាត់មានចំនួន […]
អានបន្ថែម២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ
ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិកខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រព្យ និងអចលនទ្រព្យមានចំនួន ២៦៥,៨៧ប៊ីលានរៀល ហើយពន្ធប្រថាប់ត្រាមានចំនួន ៥០៤,៧៤ប៊ីលានរៀល។ ដោយឡែក ក្នុងឆ្នាំ២០២២ ផងដែរ ចំណូលពីពន្ធគយ និងរដ្ឋាករសរុបមានចំនួន ៨០,១៣ប៊ីលានរៀល ស្មើនឹងជាង ១៩,៧៩លានដុល្លារអាមេរិក កើនប្រមាណជា ២៤.៨១៣លានរៀល ឬ ៤៤,៨៦% ធៀបនឹងឆ្នាំ២០២១។ គួរបញ្ជាក់ថា ឆ្នាំ២០២២ រដ្ឋប្រមូលចំណូលពន្ធដារសរុបបានចំនួន ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់។ (អានបន្ថែម) ចំណែក ចំណូលពន្ធគយវិញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០.៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមបារាំងជួយកម្ពុជា ៥០ម៉ឺនអឺរ៉ូ ដើម្បីសិក្សាគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣
ក្រសួងសេដ្ឋកិច្ចបារាំងបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០ម៉ឺនអឺរ៉ូការ ដល់ដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣។ នេះបើយោងតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ដោយមានការចូលរួមពី ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ លោកស្រី ប្រធានទីភ្នាក់បារាំង សម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា និងតំណាង ទីប្រឹក្សាបច្ចេកទេស SUEZ Consulting ។ នាឱកាសនោះ ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ថា គម្រោងបាក់ខែងជំហានទី៣ គ្រោងនឹងចាប់ផ្តើមសិក្សានៅចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈការសាងសង់អាចនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និង ២០២៥។ ឯកឧត្តមបន្ត ក្រោយបញ្ចប់ការសាងសង់គម្រោងនេះអាចនឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រមាណ ១៩៥ពាន់ម៉ែត្រ ក្នុងមួយថ្ងៃ ។ គួររបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ត្រូវបានបែងចែកជា ៣ដំណាក់កាល ក្នុងនោះរោងចក្រទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព ១៩៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ […]
អានបន្ថែមរដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបានថ្លែងថា បើប្រៀបធៀបអតីតកាល និងបច្ចុប្បន្ន ផលិតផលស្វាយចន្ទីរបស់កម្ពុជា ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញបាន។ សម្តេចតេជោបានគូសបញ្ចាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១លាន ១៨ម៉ឺនតោន ដែលចំនួននេះច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោនទៅទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនានេះថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចរាល់ហើយ ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំឲ្យមានវេទិកាជាតិ ស្តីពីស្វាយចន្ទី […]
អានបន្ថែមខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ០២កន្លែង ក្នុងនោះ គម្រោងទី១ គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) ដាក់ដំណើរការកាលពីឆ្នាំ២០១៤។ គម្រោងទី២ គឺ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០ មេហ្កាវ៉ាត់ (MW) កំពុងដំណើរការសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២៦។ គម្រោងនេះកសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។ (អានបន្ថែម) ឯកឧត្តមបន្ត សម្រាប់វារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់នេះមិនត្រឹមតែផ្តល់ថាមពលអគ្គិសនី និងធនធានទឹកសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែក៏អាចនឹងមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ដ៏ប្រណីត […]
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុងឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតដល់គម្រោងសំណង់ចំនួន ១០៥០គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៣.៧៥២.០០៩ម៉ែត្រក្រឡា និងមានទុនវិនិយោគស្មើនឹង ១.៨០០.៨០០.០៥៣ដុល្លារអាមេរិក។ ដូចនេះ គម្រោងក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៨,៤៧% តែមានទំហំទុនវិនិយោគថយចុះប្រមាណ ៦៦,៤២%។
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រាប្រមាណ ៣៣.១០៨.៦៦៣.៨០០រៀល ស្មើនឹងជាង ៨,១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ការចុះបញ្ជីដីបន្ដ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណភោគៈ) បានចំនួន ៦០០៦ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណភោគៈ) បានចំនួន ៥៦៨៣ប័ណ្ណ ការចុះបញ្ជីផ្ទេរសិទ្ធិ (ប័ណ្ណប្រព័ន្ធ) បានចំនួន ២១៧៨២ប័ណ្ណ ការចុះបញ្ជីប្រាតិភោគ (ប័ណ្ណប្រព័ន្ធ) បានចំនួន ១៨៥០៩ប័ណ្ណ ការចុះបញ្ជីជួលរយៈពេលវែង បានចំនួន ០៤ប័ណ្ណ ដែលទទួលបានចំណូលពន្ធប្រថាប់ត្រា ៣៩៨.១៥២.៩០៨.៨៥៦រៀល ស្មើនឹងជាង ៩,៤លានដុល្លារអាមេរិក។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋបានចំនួន ២៩ទីតាំង លើដីជាង ៨២ហិកតា បានផ្តល់លើកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១៣៨៧៩ក្បាលដីផងដែរ។
អានបន្ថែមហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?
ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។» គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម) ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កូរ៉េបានផ្តល់កម្ចីឱ្យកម្ពុជាជិត ២ពាន់លានដុល្លារ, ខណៈ១៦០០លានដុល្លារ បានចុះហត្ថលេខរួចហើយ
គិតចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទានមានទឹកប្រាក់សរុបប្រមាណជាង ១.៨០០លានដុល្លារអាមេរិក។ នេះបើតាមជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ចំនួន៣២ ត្រូវបានចុះហត្ថលេខារួចហើយ ដែលមានទឹកប្រាក់សរុបប្រមាណ ១.៦០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ០១កម្មវិធី ផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្ត្រ, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ២០២២-២០២៦ ដែលជាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េបានសម្រេចផ្តល់កម្ចីដល់កម្ពុជាប្រមាណ ១.៥០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ កូរ៉េបានផ្តល់កម្ចីជាទឹកប្រាក់ប្រមាណជាង […]
អានបន្ថែម