កម្ពុជា-ជប៉ុនចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលអគ្គិសនី

ក្រសួងរ៉ែ​ និងថាមពល និងទីភ្នាក់ងារធានារ៉ាប់រង និងការវិនិយោគជប៉ុន (NEXI) ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនី។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” ដែលបានប្រព្រឹត្តនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពលនៃប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមនិងដៃគូអភិវឌ្ឍន៍របស់ AZEC។ ស្ថិតក្រោមអនុស្សារណៈនេះ ទីភ្នាក់ងារ NEXI  របស់ជប៉ុន នឹងជួយសិក្សាអំពីលទ្ធភាពក្នុងការផ្តល់សេវាឥណទាន និងមូលបត្រសម្រាប់គម្រោងអភិវឌ្ឍន៍ប្រភពថាមពលបៃតង ការពង្រឹងប្រព័ន្ធបណ្តាញអគ្គិសនីរបស់កម្ពុជា និងការនាំចេញអគ្គិសនីនាពេលអនាគត។ ជាមួយគ្នានេះផងដែរ ជាជំហានដំបូង គម្រោងនេះ នឹងពិនិត្យលទ្ធភាពក្នុងការសិក្សាអំពីបច្ចេកវិទ្យា និងវិធានការអាទិភាពនានា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបំភាយឧស្ម័នកម្រិតសូន្យឆ្នាំ២០៥០ ដែលក្រសួងរ៉ែ និង​ថាមពលបានសហការជាមួយទីភ្នាក់ងារ JICA និងលទ្ធផលនៃការសិក្សាអំពីលទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធវិញ្ញាបត្របៃតងជាមួយ UNDP។ គម្រោងនេះ នឹងផ្តល់ជំនួយក្នុងការរៀបចំគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាម​ពល​ពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំ AZEC រយៈពេល […]

អាន​បន្ថែម

គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%

គិតត្រឹមថ្ងៃទី៤ ខែមីនានេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ បើតាមផែនការដែលបានគ្រោងទុក គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជាការភ្ជាប់ចរាចរពីកណ្តាលរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស​ទាំង ២ផងដែរ។ ជុំវិញបញ្ហាកកស្ទះចរាចរនៅតំបន់ស្ពានអាកាសព្រះមុន្នីវង្សនេះដែរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវដំណោះស្រាយថ្មីមួយ ដោយគ្រោងនឹងដាក់ស្រឡាងមួយកន្លែងទៀតនៅតំបន់កោះនរា ទៅតំបន់ជ្រោយចង្វា(ត្រង់ចំនុចសណ្ឋាគារសុខាភ្នំពេញ)។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋនៅតំបន់នោះក៏បានសំណូមពរឱរាជរដ្ឋាភិបាលជួយពន្លឿនការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ទៅកោះពេជ្រ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជួយសម្រួលដល់ការកកស្ទះចរាចរនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ភូមិកីឡាត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែមេសាខាងមុខនេះ

ភូមិកីឡាស៊ីហ្គេម២០២៣ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមេសាខាងមុខនេះហើយ ខណៈកំពុងពន្លឿនបញ្ជប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍភាពការងារសាងសង់ភូមិកីឡាលើកទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ  របស់សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)​ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ សម្តេចពិជ័យសេនា បានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។ ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានឱ្យដឹងថា ការដាក់កម្រិតនេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តខ្ពស់ ដែលសំដៅកំណត់ថ្ងៃទី៣១ ខែមីនានេះ ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង២សប្ដាហ៍បន្ទាប់ក្នុងខែមេសា គឺត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់។ ឯកឧត្តមបានបន្ថែមថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិកីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ […]

អាន​បន្ថែម

បរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣

បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។ បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ​ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។​ ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល្លារ និងបរធនបាលកិច្ចសាធារណ មានប្រមាណ ៦៤​លានដុល្លារ។​ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច លើកឡើងក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣ ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព” ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា របាយការណ៍នេះ បានបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ឯកឧត្តម​ មានប្រសាសន៍ថា៖ “តាមរយៈសមិទ្ធផលនេះ និយ័តករបរធនបាលកិច្ច អាចវាយតម្លៃបានថា នៅក្នុងរយៈពេលខ្លីនៃការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ត្រូវបានអនុវត្តសម្រេចដោយជោគជ័យ និងអាចសន្មត់ថា ប្រទេសកម្ពុជាមានអាទិភាពនៃទីផ្សារបរធនបាលកិច្ច ជាមួយនិងប្រតិបត្តិការពេញលេញ”។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩  បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក […]

អាន​បន្ថែម

សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤

កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១​ ខែមីនា។ នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។ លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ​ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨​ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។ ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។ ស្រដៀងគ្នានេះដែរ កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់នេះក៏​ត្រូវ​បាន​ព្យាករទៀត​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០២៣ […]

អាន​បន្ថែម

រដ្ឋគ្រោងដាក់ស្រឡាងនៅកោះនរា ទៅជ្រោយចង្វារ ដើម្បីសម្រួលចរចរណ៍នៅស្ពានមុន្នីវង្ស

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ (សណ្ឋារគាររ៉េស៊ីដង់សុខាភ្នំពេញ)។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ន្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។ មួញវិញទៀត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។ ក្រៅពីវិធានការទាំងនេះ ប្រជាពលរដ្ឋ អាចប្រើប្រាស់ App Google Maps ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដោយប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ត្រូវប្រើប្រាស់រយៈពេលក្នុងការសាងសង់រយៈពេល ៣៦ខែ និងចំណាយថវិកាជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

២០២២ កម្ពុជាចំណាយមូលធនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អស់ជាង ៤០០លានដុល្លារ

ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានទឹកប្រាក់ ១. ៧០៣ ប៊ីលានរៀល ឬសមមូលនឹង ជាង ៤២៥លានដុល្លារ ក្នុងឆ្នាំ២០២២ ។ របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល​នៃរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តចំណាយសរុប ឆ្នាំ២០២២ សម្រេចបានយឺតជាងផែនការ និងថយចុះ ១៩,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២១។​ ក្នុងនោះ ចំណាយមូលធន ថយចុះ ២៨,៥៧ ភាគរយ (ចំណាយដោយហិរញ្ញប្បទានក្នុងប្រទេស ថយចុះ ៣៣,៥០ភាគរយ និងចំណាយដោយហិរញ្ញប្បទានក្រៅប្រទេស ថយចុះ ២៣ ភាគរយ)​ និងចំណាយចរន្ត ថយចុះ ១៤,៣៤ភាគរយ។​ ជាមួយគ្នានេះ ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេស (ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ) សម្រេចបាន ១.៧០៣ ប៊ីលានរៀល ស្មើនឹង ២៨,៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា លទ្ធផលនៃការអនុវត្តចំណាយក្នុងកម្រិតទាបនេះ អាចបណ្តាលមកពីការទូទាត់ចំណាយ ឬហៅថាបុរេប្រទាន មិនទាន់រួចរាល់ទាំងស្រុង។​ ក្នុងឆ្នាំ២០២២ ចំណាយមូលធនថវិការដ្ឋ មានចំនួន ១៣.៨៥៨ ប៊ីលានរៀល […]

អាន​បន្ថែម

រយៈពេល៥ឆ្នាំ ខេត្តតាកែវសង់ផ្លូវសរុបបាន ៤១ខែ្ស​ មានប្រវែងជាង ៧០០គីឡូម៉ែត្រ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តតាកែវ បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៤១ខែ្ស មានប្រវែងជាង ៧២២,៤៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើឡើងក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​​” នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល០៥ ឆ្នាំនេះ រដ្ឋបាលខេត្តតាកែវបានកសាងផ្លូវជាតិផ្លូវខេត្តបានចំនួនសរុប ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ រួមមាន៖ ផ្លូវជាតិលេខ២ លេខ៣ លេខ២២ លេខ២៣ លេខ៣១ និងលេខ៤១ ដែលមានប្រវែងសរុប ១៦៦,៧២គីឡូម៉ែត។​ ដោយឡែក ផ្លូវខេត្ត និងផ្លូវកៅស៊ូមានចំនួន ៣៥ខ្សែ ប្រវែងសរុបមាន ៥៥៥,៦៤គីឡូម៉ែត្រ ដែលរួមមាន៖ ផ្លូវក្រាលកៅស៊ូមានប្រវែង-៣២៨,៩៤គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង-២២,៤១គីឡូម៉ែត្រ ផ្លូវក្រាលដីល្បាយថ្មមានប្រវែង-២០៤,៩២គីឡូម៉ែត្រ និងផ្លូវរថភ្លើងឆ្លងកាត់មានប្រវែង-៥៦,៣៨គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ ទាំងក្រាសកៅស៊ូ ក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខ្សែ […]

អាន​បន្ថែម

ADB ផ្តល់កម្ចីជិត ៧០០លានដុល្លារ ដល់ឡាវសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតក្នុងតំបន់អាស៊ាន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power Company Limited បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២,៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងអាតតាព នៅតំបន់ភាគខាងត្បូងនៃប្រទេសឡាវ។ គម្រោងនេះមានផ្ទុកតួបីនខ្យល់សរុបចំនួន ១៣៣ ហើយនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសឡាវ និងជាគម្រោងឆ្លងប្រទេសដ៏ធំបំផុតនៅអាស៊ាន ដើម្បីផលិតថាមពលលក់ទៅឱ្យប្រទេសជិតខាង រួមមាន ប្រទេសវៀតណាមជាដើម។ BCPG Plc គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Impact Energy Asia Development។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា “Monsoon” និងត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុន PowerChina International លើផ្ទៃដី ៤សែនរ៉ៃ ឬ ៦៤.០០០ហិកតា។ លោកស្រី Suzanne Gaboury អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់ ADB បានមានប្រសាសន៍ថា «ការផ្តល់កម្ចីពី ADB និងធនាគារដៃគូរបស់ខ្លួន នឹងជួយជំរុញការអភិវឌ្ឍនធនធានថាមពលខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ឈានទៅកាន់ការប្រើប្រាស់ថាមពលស្អាត»។ យោងតាម […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។ ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥  ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។​ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម)​  

អាន​បន្ថែម

លទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ​កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]

អាន​បន្ថែម