រដ្ឋសម្ពោធឱ្យប្រើ អគារ និងម៉ាស៊ីនលាងឈាមថ្មី តម្លៃជិត ២០ម៉ឺនដុល្លារនៅមន្ទីរពេទ្យកំពង់ឆ្នាំង

អគារ និងម៉ាស៊ីនលាងឈាមថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានតម្លៃ ១៩២.៤៣៩ ដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីធ្វើឡើងក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារលាងឈាមថ្មីនេះ មានបំពាក់ដោយម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង និងម៉ាស៊ីនបន្សុទ្ធទឹក ០១គ្រឿង និងម៉ាស៊ីនអេកូ ០១គ្រឿង។ ជាមួយគ្នានេះដែរ អគារថ្មីនេះ នឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ត្រូវការធ្វើដំណើរទៅរកសេវាលាងឈាមនៅរាជធានីភ្នំពេញទៀតនោះទេ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យ បានបំពាក់ម៉ាស៊ីនអេកូ ០១គ្រឿង អាចបម្រើសេវាពិនិត្យផ្ទៃពោះជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

អាន​បន្ថែម

JICA ផ្តល់ជំនួយសង់រោងចក្រទឹកស្អាតដ៏ធំមួយក្នុងសង្កាត់និរោធ ដែលគ្រោងសង់ក្នុងឆ្នាំ ២០២៦

កម្ពុជា​ នឹង​មាន​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​៣ ដែលមានសមត្ថភាពផលិតទឹកបានរហូត ១៣០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈរោងចក្រនេះ ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ខាងមុខនេះផងដែរ។ នេះបើតាមពិធី​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំពិភាក្សា ស្តីពី​ការរៀបចំ​សិក្សា​សមិទ្ធិ​លទ្ធភាព របស់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ JICA កាល​ថ្ងៃទី​២ ខែកុម្ភៈ។ ឯកឧត្តម ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឱ្យដឹងថា រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី៣ ស្ថិតក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គង​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ​ និងមួយផ្នែកទៀត ចែកចាយ​ទៅខេត្តកណ្តាល​។ ឯកឧត្តមបន្តថា៖«គម្រោងពង្រីករោងចក្រនេះ នឹងចាប់ផ្តើមសិក្សាចាប់ពីខែមេសា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ ដើម្បីឈានទៅចាប់ផ្តើមសាងសង់រោងចក្រ នៅឆ្នាំ២០២៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៩»។ ឯកឧត្តមបញ្ជាក់ដែរថា នៅពេលរោងចក្រនេះ​សាងសង់រួច ​នឹង​ជំរុញ​ការតភ្ជាប់​ទឹកស្អាត​ទៅ​តំបន់​ជាយក្រុង​ និងធានាដល់ការ​ផ្គត់​ផ្គងទឹក​ឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោលគឺត្រូវផលិតទឹកឱ្យបាន ១លាន៨សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនមានទឹក ប្រើប្រាស់គ្រប់គ្រាន់​។ គួរបញ្ជាក់ដែថា គិតមកដល់ពេលនេះ រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ បាន​សាងសង់​រួចទាំងជំហានទី១ និងជំហាន​ទី​២ ក្នុងនោះ រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធជំហានទី១ បាន​ផលិត​ទឹក​ស្អាត​បាន​ចំនួន​១៣​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ ខណៈជំហានទី២ មាន​សមត្ថភាព​ផលិតទឹកស្អាតដូចជំហានទី១ដែរ៕

អាន​បន្ថែម

ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤៥គ.ម

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤៥គីឡូម៉ែត្រហើយ សល់ប្រមាណជា១៦គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋព្រមានដល់អាជីវកម្មអចលនវត្ថុទាំងនេះត្រូវដាក់របាយការណ៍ទាន់ពេល មិនដូច្នេះទេ…

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ក្រើនរំលឹកដល់អ្នកប្រកបអាជីវក្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវដាក់របាយការណ៍ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ អ្នកប្រកបអាជីវកម្មទាំងនេះ ត្រូវដាក់របាយការណ៍មក ន.អ.ប ដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អ.ស.ហ. លេខ១៦៨F (ជាន់ទី៧) ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងនោះ អ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០៧ នៃថ្ងៃធ្វើការនៃខែបន្ទាប់ របាយការណ៍ប្រចាំត្រីមាស៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រតិបត្តិការនៃការលក់-ទិញប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ ចំពោះអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មទាំងនេះ មានកាតព្វកិច្ចដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៦ […]

អាន​បន្ថែម

កម្ពុជាកំពុងជំរុញពន្លឿនការសាងសង់ភូមិកីឡាដំបូងបង្អស់របស់ខ្លួន ដើម្បីឱ្យទាន់ស៊ីហ្គែម

ការសាងសង់ភូមិកីឡាសម្រាប់ទទួលកីឡាករចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អាចនឹងជួបហានិភ័យខ្ពស់ ប្រសិនបើសង់មិនរួចរាល់តាមផែនការកំណត់ ខណៈការប្រកួតខិតជិតចូលមកដល់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ភូមិកីឡាត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះ ៦០០០ទៅ៧០០០នាក់។ ក្នុងដំណាច់ខែមករានេះ គឺត្រូវទទួលជាង ១៨៣០គ្រែ សម្រាប់ការស្នាក់នៅ ហើយនៅខែកុម្ភៈត្រូវទទួលជាង ២០០០គ្រែទៀត ហើយនៅចុងបញ្ចប់នាខែមីនាខាងមុខនឹងត្រូវទទួលសរុប ជាង ៦០០០គ្រែ សម្រាប់ការប្រកួតនៅភ្នំពេញ ដោយមានអត្តពលិកត្រូវហូបចុកស្នាក់នៅក្នុងភូមិកីឡាយ៉ាងតិចក៏មានចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ ខណៈចំនួនអត្តពលិកមួយចំនួនទៀតត្រូវស្នាក់នៅបណ្តាខេត្តគោលដៅមួយចំនួនតាមប្រភេទកីឡានីមួយៗ។ ឯកឧត្តមបន្តថា៖ «វានឹងមានហានិភ័យខ្ពស់ណាស់ ប្រសិនបើយើងសាងសង់ភូមិកីឡានេះមិនរួចរាល់តាមផែនការកំណត់។ ដូច្នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC បានជំរុញពន្លឿនឲ្យការសាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា ដោយឲ្យគណៈកម្មការជំនាញចុះត្រួតពិនិត្យមើលរាល់ថ្ងៃតែម្តង។ ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាក្រុមហ៊ុនសាងសង់បានផ្តល់សក្ខីកម្មពីការដំណើរការសាងសង់ និងវឌ្ឍនភាពការងារបានល្អប្រសើរផងដែរ»។ ឯកឧត្តមបន្ថែមទៀតថា ៖ «ប្រសិនបើម្ចាស់ផ្ទះកម្ពុជារៀបចំភូមិកីឡបានល្អ និងទាន់ពេលវេលា គឺជាការរៀបចំស្តង់ដាកម្រិតអូឡាំពិក មិនមែនត្រឹមតែជាស្តង់ដាស៊ីហ្គេមប៉ុណ្ណោះទេ […]

អាន​បន្ថែម

កម្ពុជាគ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មឯកជន ៥ទៀតនៅចិន ខណៈបច្ចុប្បន្នមាន១ នៅជប៉ុន

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ទីតាំងទៀតនៅប្រទេសចិន ខណៈបច្ចុប្បន្នមានមជ្ឍមណ្ឌលបែបនេះមួយនៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ការបង្កើតមជ្ឍមណ្ឌលទាំង ៥ទីតាំងនេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។ មជ្ឍមណ្ឌលទាំង ៥នេះ​ នឹងមាននៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ នៃប្រទេសចិន។ គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាជាផ្លូវការ សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

២០២២ ជាឆ្នាំដែលរដ្ឋបានបំបែកកំណត់ត្រា ដោយប្រមូលចំណូលពន្ធផ្ទៃក្នុងបានលើសផែនការ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់លើការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ ដោយបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ច។ សម្តេចបានលើកឡើងថា​ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា ដែលសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា​​”។ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ “សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន”។ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។ លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។ លោកបានមានប្រសាសន៍ថា ​គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ​ជាសរសៃឈាមដ៏សំខាន់ ​ដែល​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ​ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិថែមទៀតផង។ ចំណែក ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវរហូតដល់ទៅ ៨០ គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។ គួររម្លឹកថា កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation […]

អាន​បន្ថែម

ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ

ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។ នៅក្នុងឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្រេចការជួសជុលថែទាំរួមមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៨០គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១៦ម៉ែត្រ រួមទាំងការងារថែទាំផ្លូវថ្នល់ជាប្រចាំចំនួន ៥០ខ្សែ ប្រវែង ១.០៧៥,២៥គីឡូម៉ែត្រ។ ដោយឡែកចំពោះផ្លូវលំជនបទវិញ ផ្លូវចំនួន ៣១ ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំផងដែរ។ ក្នុងនោះ ផ្លូវថែទាំលក្ខណៈខួប បានចំនួន […]

អាន​បន្ថែម

ថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣

ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។ គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ​២២៤ ​៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។ រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក […]

អាន​បន្ថែម

ឆ្នាំ២០២២ រដ្ឋប្រមូលពន្ធប្រថាប់ត្រាកើនបាន ១២,៧% ធៀបនឹងឆ្នាំ២០២១

ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ចំពោះចំណូលពន្ធ-អាករសរុប ក្នុងឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនប្រមាណ ៣.៤៥៥,១១លានដុល្លារ ស្មើនឹង ១២២,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២។ ដូច្នេះចំណូលពន្ធឆ្នាំ២០២២នេះ មានការកើនឡើងប្រមាណ ២៣,៩៦%  ស្មើនឹង ៦៦៧,៣៤លានដុល្លារ បើធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះផងដែរ សម្រាប់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១​ ក្នុងនោះមានពន្ធលើប្រាក់ចំណូល២៣,៧៣% អាករលើតម្លៃបន្ថែម ៣៤,១០% ពន្ធលើប្រាក់បៀវត្ស ២២,៤៥% អាករពិសេស ២៥,៧០% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុ កើនឡើង ១២,៧% ផងដែរ។

អាន​បន្ថែម

ខេត្តក្រចេះទទួលបានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ ខណៈមានក្រុមហ៊ុនរ៉ែមាសតែ ១គត់

ខេត្តក្រចេះ មានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្ដូងរ៉ែបើក និងការដ្ឋានវាយ ថ្មមាន ២៥ក្រុមហ៊ុន ស្មើនឹង ២៨អាជ្ញាបណ្ណ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៨អាជ្ញាបណ្ណ អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២អាជីវករ ស្មើនឹង ២២អាជ្ញាបណ្ណ ចំពោះក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការចម្រាញ់មាសសុទ្ធចាប់ពីខែតុលាឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៣ នេះ […]

អាន​បន្ថែម