រយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ
រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ ចរាចរណ៍ បានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។ បើតាមក្រសួងសាធារណការ ក្នុងចំណោមចរាចរណ៍ជិត១,៩លាននេះ មានជាង ១,៤លាន បានគិតកម្រៃសេវា ដែលប្រមូលចំណូលបានជិត ១១លានដុល្លារ។ លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនពង្រឹងការផ្សព្វផ្សាយអប់រំពីការបើកបរលើផ្លូវល្បឿនលឿន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ពិសេសករណីបើកបរបញ្ច្រាសទិស។ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ជំរុញឱ្យក្រុមហ៊ុនគូសគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មានតម្លៃជាង ២ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន […]
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបានប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ រួចរាល់មុនផែនការដែលបានស្នើសុំពន្យារពេល ១២ខែ កាលពីឆ្នាំមុន។ (អានបន្ថែម និង បន្ថែម) ឯកឧត្តមបន្ត ចំពោះគុណភាពផ្លូវវិញ ក្រោយការត្រួតពិនិត្យរួច អាចបញ្ជាក់បានថា ផ្លូវនេះមានគុណភាពល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០ភាគរយ ជាពិសេសគឺរឹងមាំតាមស្តង់ដាដែលយើងចង់បាន មិនមានអ្វីជាការព្រួយបារម្ភនោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងបន្ថែមពីគម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ គឺពាក់កណ្តាលទៀតនៅប៉ែកខាងកើត ដែលបច្ចុប្បន្នក្រសួងបានដាក់គម្រោងនេះ ក្នុងផែនការ៥ឆ្នាំងរំកិលរបស់មិត្តចិន ដើម្បីយកថវិកាមកសង់បន្ថែមឱ្យបាន១ជុំតែម្តង។ គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ត្រូវបានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។ ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក្តីបារម្ភថា «មិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ចំណុចនេះនឹងពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ដែលកម្ពុជាខ្ចី អាចនឹងមានអត្រាការប្រាក់ខ្ពស់ជាងមុន»។ សម្តេចបន្តថា៖« កាលណាយើងចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេលែងឱ្យយើងខ្ចីលុយតាមគោលការណ៍សម្បទានហើយ តែគេនឹងឱ្យយើងខ្ចីតាមអត្រាការប្រាក់តាមគោលការណ៍ពាណិជ្ជកម្ម ចឹងគោលការណ៍ពាណិជ្ជកម្មនេះ គឺមានការប្រាក់ខ្ពស់ជាងមុន ពេលនោះកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីអង្គការអភិវឌ្ឍន៍នានា»។ សម្តេចលើកឡើងពីក្តីបារម្ភមួយនេះ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការអភិវឌ្ឍផ្លូវដែរចាស់ៗ គឺត្រូវការទុនវិនិយោគធំ បើកកម្ចីតាមអត្រាការប្រាក់គោលការណ៍ពាណិជ្ជកម្ប វានឹងប៉ះពាល់ដល់ការអភិវឌ្ឍ ដូច្នេះហើយយើងនៅតែរំពឹងលើអត្រាការប្រាក់សម្បទានដដែលទើបចំណេញដល់ការអភិវឌ្ឍ។ គួរបញ្ជាក់ថា បើតាមក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវដែកចំនួន ៣ខ្សែ រួមមាន៖១.ផ្លូវដែកទិសនីរតី (ភ្នំពេញ-ព្រះសីហនុ) មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ២. ផ្លូវដែក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រវែងសរុប ១០គីឡូម៉ែត្រ និង៣. ផ្លូវដែកទិសពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ៕
អានបន្ថែមរដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន
ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ បន្ថែមពីនេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹកយ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំផ្កាស្បៃរឿងចំនួន១លានដើម និងដាំដើមឈើ ជិត១ពាន់ដើមផងដែរ។ ក្រៅពីនេះ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្តនេះ ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន ៥០បង្គោលបំភ្លឺថែមទៀត ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ បើតាម ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត» ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។
អានបន្ថែមរដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។ បើគិតជាប្រវែងវិញ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ អនុក្រឹត្យខាងលើនេះ ក៏បានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ជាពីរកន្លែង ដែលរួមមាន៖ ១. កន្លែងអភិរក្សសត្វផ្សោត កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា មានទំហំសរុប១៣៨,៥គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាលំកោះស្រឡាយ ក្នុងស្រុកសៀមបូក និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះឥន្ទជ័យ និងក្បាលកោះរងាវ […]
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុង២០០គ្រឿងទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងទីក្រុង
ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) បានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ ពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ជាផ្លូវការនេះត្រូវបានរៀបចំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប។ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) នៃការប្រគល់រថយន្ដក្រុងចំនួន២០០គ្រឿងនេះ ដល់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ប្រកាសថានឹងផ្តល់រថយន្តក្រុងចំនួន ៦០គ្រឿងផ្សេងទៀត សម្រាប់រដ្ឋបាលខេត្តព្រះសីហនុក្នុងការរៀបចំជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈស្រដៀងគ្នានឹងទីក្រុងភ្នំពេញផងដែរ។ (អានបន្ថែម) កន្លងមក ប្រទេសកម្ពុជាធ្លាប់បានទទួលរថយន្តក្រុង […]
អានបន្ថែម៧ចំនុចនេះ ធ្វើឱ្យក្រុងព្រះសីហនុជាប់ជ័យលាភីទីក្រុងស្អាតរំដួលបីទង
ក្រុងនិងខណ្ឌចំនួន៧ បានទទួលបានជ័យលាភីផ្ការំដួល៣ទង ពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២២~២០២៥) ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៧ចំណុច។ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃដោយផ្អែកលើ សូចនាករគោលចំនួន ៧ សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។ ក្នុងនោះ សូចនាករគោលមានចំនួន៧ រួមមាន ទី១ ការរៀបចំ និងគ្រប់គ្រងបរិស្ថាន ទី២ ភាពស្អាត ទី៣ ការគ្រប់គ្រងសំណល់ ទី៤ ការបញ្ជ្រាបការយល់ដឹង ទី៥ តំបន់បៃតង ទី៦ សុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងទី៧ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍។ សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ រំដួល ២ទង ចន្លោះពី៧២ និង៨៩ រំដួល ១ទង ពិន្ទុចន្លោះពី៤៨ និង៧១។ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ មានបេក្ខភាពក្រុង/ខណ្ឌ ចូលប្រណាំងសរុបចំនួន៤១ […]
អានបន្ថែមADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោបាយ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។
អានបន្ថែមសក្តានុពលនៃឧស្សាហកម្មកែច្នៃវត្ថុធាតុដើមនៅកម្ពុជាកំពុងទាក់ទាញខ្លាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមពីកសិកម្ម មានសក្តានុពលច្រើនសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេសធ្វើការវិនិយោគ ដើម្បីចូលរួមបង្កើតការងារ បង្កើនតម្លៃបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងនាំចេញ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កសិផលសក្តានុពលសំខាន់ៗរបស់កម្ពុជា មានដូចជា ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្ករអំពៅ និងអង្ករជាដើម។ សម្តេចតេជោមានប្រសាសន៍ថា៖ “កម្ពុជា មានវត្ថុធាតុដើម ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់គ្រាន់ ដូច្នេះកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុកស្រាប់ វាផ្តល់ឪកាសដល់កសិករមានទីផ្សារ រោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើ និងផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលរបស់យើង”។ សម្ដេចតេជោបន្តថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅពីដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ៕
អានបន្ថែមរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ
រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុនថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងមក ក្រោមទុនវិនិយោគសរុបចំនួន ៥លានដុល្លារអាមេរិក និងអាចជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់បានមួយចំនួន ៦៥កន្លែង។ លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា ក្រុមហ៊ុនពិតជាមានទំនុកចិត្តនឹងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរនេះ។ ឯកឧត្តម […]
អានបន្ថែមនាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។ នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ នៅសស់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ជប់ការដ្ឋានសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួររម្លឹកថា គម្រោងស្ពានអាកាសឬស្សីកែវនេះមានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឺង ១៥,៨ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម