កំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ

រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទ​សារព័ត៌មានស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប្បកម្មថ្មបំបែកចំនួន ៣ទីតាំង សិប្បកម្មខ្សាច់បកចំនួន ៨ទីតាំង សិប្បកម្មជីករណ្តៅដីចំនួន ៧ទីតាំង និងអាជ្ញាបណ្ណសិប្បកម្មរ៉ែសម្រាប់អាជីវកម្មអាចម៌ដី រណ្តៅដីចល័តចំនួន ៥៦ទីតាំង។ ទន្ទឹមនឹងនេះ ការដ្ឋានស្តារទំនប់ទឹកមានចំនួន ២០ទីតាំង និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមាន ២ទីតាំង។

អាន​បន្ថែម

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី

គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល​ ៥ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដីរដ្ឋដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធមាន ១.៣៦៨ក្បាលដី បានចេញប័ណ្ណចំនួន ៣៥២ ក្បាលដី និងកំពុងដំណើរការចុះបញ្ជីចំនួន ១៦ ក្បាលដី។ ដោយឡែក ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំវិញ រដ្ឋបាលខេត្តសម្រេចបាន ១៥២១ ក្បាលដី ខណៈចុះបញ្ជីដីរដ្ឋសម្រេចបាន ៩៨ ក្បាលដី។ ចំពោះការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ រដ្ឋបាលខេត្តសម្រេចបានចំនួន ៣ ក្បាលដីផងដែរ។ ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ១០១ ក្បាលដី ខណៈការអភិវឌ្ឍដីសម្រេចបាន ៧៥ គម្រោង។

អាន​បន្ថែម

រដ្ឋត្រៀមដីទំហំ២០២០ហិកតា ដើម្បីរៀបជាមជ្ឈមណ្ឌលអភិរក្សកេសកូលភ្នំគូលែន

ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយបែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា «ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមក ក្រសួងបរិស្ថាន បានរៀបចំនូវផែនការមេចំនួន ១៦តំបន់»។ លោកស្រីបញ្ជាក់ថា ក្នុងចំណោមទាំង១៦តំបន់នេះ រួមមាន តំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ថែរក្សាពូជរុក្ខជាតិក្នុងស្រុក ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះនឹងក្លាយជាតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ដោយគ្រោងបង្កើតជាបណ្តាល័យសម្រាប់តាំងពិព័រណ៍ ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ពិសេសការបង្កើតជាធនាគារពូជរុក្ខជាតិ និងសត្វក្នុងស្រុករបស់កម្ពុជា ផងដែរ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុប […]

អាន​បន្ថែម

ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត

ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប។ ដោយឡែក បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ និងបានចុះហត្ថលេខាលើ Indore 3R   រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបមួយនេះ នៅតែរក្សារជំហរចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅក្រុងភ្នំពេញ

ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង​ “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគលើការដឹកជញ្ជូនដោយប្រើប្រាស់ “កន្រ្តកខ្សែកាប” ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (អានបន្ថែម) ថ្មីៗនេះដែរ លោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុននេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ហើយក្រុមហ៊ុនក៏បានសិក្សាស្វែងយល់ព័ត៌មាន គម្រោងសេវាដឹកជញ្ជូនសាធារណៈផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចសិក្សាតភ្ជាប់ប្រតិបត្តិការ ជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ និងទីប្រជុំជននានា។ នេះបើយោងតាមជំនួបរវាងលោក ជាមួយនិងលោក តូច ចាន់កុសល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់អនុសាសន៍បន្ថែម ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ដើម្បីស្នើសុំការពិនិត្យសម្រេចពីលោកទេសរដ្ឋមន្រ្តី។ គួររម្លឹកថា គម្រោងសាធារណការមួយចំនួនក៏កំពុងស្ថិតក្នុងការសិក្សា ដូចជា គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន […]

អាន​បន្ថែម

IFAD ផ្តល់ហិរញ្ញប្បទាន ១៩៤លានដុល្លារ គាំទ្រសេដ្ឋកិច្ចជនបទនៅកម្ពុជា

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានផ្តល់ហិរញ្ញប្បទានចំនួន ១៩៤ លានដុល្លារ ដល់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ កិច្ចព្រម​​​ព្រៀង​​​​​​ហិរញ្ញប្បទាន​​នេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD​ និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)នេះ មានទំហំទឹកប្រាក់​សរុប​ចំនួន ១៩៤​ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧,៩ លានដុល្លារអាមេរិក។​​ កម្មវិធីនេះ មានគោលបំណង​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាម​រយៈ​ការ​​លើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ ​និង​​ការជំរុញ​កំណើន​លូតលាស់​នៃ​វិស័យ​កសិកម្ម​ ប្រកប​ដោយ​បរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម  និងការនាំចេញ។ កម្មវិធីនេះមាន​វិសាលភាព​គ្រប​ដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែ​​ច្រវាក់​​​​​​​តម្លៃ​​គោលដៅ​ចំនួន ០៦ រួមមាន បន្លែ មាន់ […]

អាន​បន្ថែម

អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំអភិរក្សតំបន់កូនភ្នំពង្រមានផ្ទៃដីជាង ១៥០០ ហិកតា

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ កំពុងរៀបចំការពារ និងអភិរក្សតំបន់កូនភ្នំពង្រ មានផ្ទៃដីប្រមា​ណ ១៥៧៦ហិកតា ដែលស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងអភិរក្សតំបន់កូនភ្នំពង្រ គឺដើម្បីថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិព្រៃភ្នំសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ជាពិសេសរួមចំណែកដល់ការការពារបរិស្ថាន និងអភិវឌ្ឍជាតំបន់ទេសចរណ៍ទៀតផង។ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានជំរុញក្រុមការងារទាំងអស់ត្រូវចុះពិនិត្យទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់នូវឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអាចកំណត់បាននូវទំហំកម្មសិទ្ធិនៅតំបន់នេះ។​ បន្ថែមពីនេះ លោកអភិបាលរង ក៏បានជំរុញបន្ថែមឱ្យមានការផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាសម្បត្តិសម្រាប់មនុស្សជាតិទាំងមូល។

អាន​បន្ថែម

ជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ គ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ ខណៈឯកឧត្តមក៏បានស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកធ្លាប់បានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុនរួចមកហើយ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រ នៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។ ដោយឡែក ការកែច្នៃសម្បកគ្រាប់ចន្ទីទៅជាឥន្ធនៈគឺជារឿងដ៏ល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ គួរបញ្ជាក់ដែរថា បំណងចង់បង្កើតរោងចក្រនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីពង្រីកសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំង៕

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី១១ តម្លៃជិត ៦០លានដុល្លារ នៅខេត្តក្រុង៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១១កន្លែង នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។ ២-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ ៣-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ […]

អាន​បន្ថែម

កម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន

កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា​ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ​បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ននេះ កន្លងមក កម្ពុជាក៏ធ្លាប់បានចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃផងដែរ។ មកទល់ពេលនេះ ការចរចារនេះ កំពុងឈានដល់កម្រិតមួយ កៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹម១ខែ ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនជិត ១ពាន់ក្រុមហ៊ុន

ត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៣ នេះ ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួន ២១.៦០៩ក្រុមហ៊ុន កើនជិត ៨០០ក្រុមហ៊ុន បើធៀបនឹង១ខែមុន ដើមទុនសរុបមានចំនួន ៦,១៥ ពាន់លានដុល្លារ កើន០,៣២ពាន់លានដុល្លារ ធៀបនឹង១ខែមុនដូចគ្នា។ (អានបន្ថែម) របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នាមករណ៍បម្រុងទុក មានប្រមាណជាង ១៣ ពាន់ក្រុមហ៊ុន សហគ្រាស។ ទាក់ទងការចុះបញ្ជីនេះ ការវិនិយោគលើការសាងសង់អគារ មានទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ត្រូវ ១៦ ភាគរយ, សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលគេ មានចំនួនជាង ៧២៦ លានដុល្លារ ត្រូវ ១២ ភាគរយ ដែលវិស័យទាំងពីរនេះ ស្ថិតក្នុងចំណោមវិស័យចំនួន៥ ដែលមានទំហំវិនិយោគធំជាងគេ។ ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ។ […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន កំពុងជំរុញចេញផែនការយុទ្ធសាស្រ្តគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេស

ក្រសួងសាធារណការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានសហការគ្នា ដើម្បីជំរុញ និងពន្លឿនចេញផែនការយុទ្ធសាស្រ្តគម្រោងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទឹក និងអនាម័យមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងការកំណត់វិស័យទឹកកខ្វក់ជាវិស័យអាទិភាពខ្ពស់។ ឯកឧត្តមបន្ត កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការពិភាក្សា និងចែករំលែកលើបញ្ហាប្រឈមនានាដូចជា កត្តាខ្វះខាតធនធានមនុស្សលើវិស័យប្រព័ន្ធទឹកកខ្វក់ និងអនាម័យ​ ដើម្បីរៀបំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តក្នុងការជំរុញការអនុវត្តគម្រោងនានាទាក់ទងនឹងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាពបំផុត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជាចំនួន៦១,៧១% ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ដោយឡែក អាងប្រព្រឹត្តកម្មទឹកកខ្វក់មេកំពុងដំណើរការគិតត្រឹមឆ្នាំ២០២០ មានចំនួន៤ និងមានសមត្ថភាពសរុបប្រមាណ ៣៧.៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្នមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្នាក់ជាតិចំនួន ៦បន្ថែមទៀត កំពុងស្ថិតនៅក្រោមការរចនា និងសាងសង់ ហើយរំពឹងថាសមត្ថភាពសរុបនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ នឹងកើនឡើងដល់ ៨២.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គួររម្លឹកថា […]

អាន​បន្ថែម