ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការ​បោសសម្អាតមីនលើផ្ទៃដីប្រមាណ  ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមា​ណ​ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។ បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ អាជ្ញាធរមីន នឹងប្រើប្រាស់កញ្ចប់ថវិកានេះ ដោយបែងចែកទៅឱ្យអង្គភាពដូចខាងក្រោម៖ កងទ័ពជើងគោក បោសសម្អាតផ្ទៃដីសរុបចំនួន ៤៦ ៨៤៣ ៧៤០ ម៉ែត្រក្រឡា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតផ្ទៃដីសរុបចំនួន ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅស្រុកស្នួល ខេត្តក្រចេះ ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង […]

អាន​បន្ថែម

ថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣

រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន។ អ្នកស្រីបន្តថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEEEC) បានអនុម័តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣នេះ។ គ្របដណ្តប់ខេត្តចំនួនបី គឺ ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈើងសៅ អាកាសយានដ្ឋាន U-Tapao Airport នឹងក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលតភ្ជាប់ជាមួយអាកាសយានដ្ឋានដុនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយរថភ្លើងល្បឿនលឿន។ ក្នុងរយៈពេល៥ឆ្នាំដំបូង គម្រោងនេះនឹងអាចផ្តល់ចំណូលដល់រដ្ឋបានជាង ៦២ពាន់លានបាត ហើយបង្កើតការងារថ្មីប្រមាណ ១៥.៦០០កន្លែង។ ក្រោយដាក់ដំណើរការ អាកាសយានដ្ឋាន U Tapao អាចទទួលអ្នកដំណើរបានជាង ៦០លាននាក់ក្នុងមួយឆ្នាំ។ ទីក្រុងអាកាសចរណ៍ភាគបូព៌ា ឬ […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងបន្ដិចបន្ដួច តែនៅមានហានិភ័យលាក់មុខ

អ្នកជំនាញក្នុងស្រុក បានព្យាករថាទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងតិចតួចប៉ុណ្ណោះ ខណៈក៏នៅប្រឈមនឹងហានិភ័យលាក់មុខជាច្រើនទៀត ដែលមិនអាចព្យាករថានឹងកើតឡើង ឬបញ្ចប់នៅពេលណាទេ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា គ្មាននរណាអាចព្យាករបានទេថា ទីផ្សារនឹងងើបមកដូចមុនវិបត្តិកូវីដ ក្នុងប៉ុន្មានឆ្នាំទៀត ព្រោះវិបត្តិនៅមិនទាន់ចប់។ «កាលពីឆ្នាំ ២០០៨ ដែលជាវិបត្តិហិរញ្ញវត្ថុ ទីផ្សារអចលនទ្រព្យកម្ពុជាបានធ្លាក់ដល់បាត ប៉ុន្ដែក្រោយវិបត្តិបានបញ្ចប់ ទីផ្សារក៏ងើបមកវិញដោយប្រើពេលត្រឹម ៤ឆ្នាំ ប៉ុណ្ណោះ ដើម្បីស្តារស្ថានភាពឱ្យដូចមុនវិបតិ្ត និងមានស្ថេរភាពឡើងវិញ» លោកពន្យល់។ «ប៉ុន្តែ​ បច្ចុប្បន្ននេះ ជាវិបត្តិសេដ្ឋកិច្ច បូកផ្សំនឹងឥទ្ធិពលសេសសល់ពីវិបត្តិកូវីដ និងសង្រ្គាមរុស្សីអ៊ុយក្រែន វាមានទ្រង់ទ្រាយធំជាងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ ខ្លាំងណាស់។ ដូច្នេះ បើសង្ឈឹមឱ្យទីផ្សារងើបមកវិញ គឺត្រូវការពេលច្រើនជាង ៤ឆ្នាំ។ ច្រើនជាង ៤ឆ្នាំ នេះ គឺរាប់គិតពីពេលក្រោយវិបត្តិចប់ ប៉ុន្តែបច្ចុប្បន្ន បញ្ហានៅមិនទាន់ចប់នៅឡើយ ហើយក៏មិនដឹងថាចប់ពេលណាដែរ» លោកបន្ដ។ ការវិភាគនេះ ក៏ស្រដៀងគ្នានឹងការវិភាគរបស់លោក លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE […]

អាន​បន្ថែម

មូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត

រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ  ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។ សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕

អាន​បន្ថែម

ម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន

តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]

អាន​បន្ថែម

រដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារ​ណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ​។ នេះបើតាមសន្និ​សីទ​​សារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រ​ដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «បន្ទាប់ពីឆ្នាំ២០២៣ ឬ​២០២៤ ខ្ញុំនឹងបញ្ចប់ការងារផ្លូវថ្នល់ ចាក់បេតុង AC ឬ DBST ឱ្យអស់ក្នុងក្រុងកំពង់ឆ្នាំង យើងនឹងចាប់ផ្តើមផែនការថ្មីបន្ត ធ្វើសួនច្បារតាមបណ្តោយទន្លេប្រវែង ១៦ គ.ម ទុកជាប្រវត្តិសាស្ត្រ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ចាំសុំការអនុញ្ញាតដល់ថ្នាក់ដឹកនាំ ដើម្បសុំដាក់ឈ្មោះសួននេះពីរាជរដ្ឋាភិបាល»។ លើសពីនេះ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានត្រៀមធ្វើសួនច្បារនៅបឹងធំ មុខវត្តយាយទេព ដោយរៀបចំទីនោះឱ្យក្លាយជាសួនសាធារណៈ ជុំវិញបឹងដែលមានទំហំជាង ២០០០ហិកតាផងដែរ។

អាន​បន្ថែម

អន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ

គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការរៀបចំផែនការមេខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែ មករា ឯកឧត្តម ជា កុកហុង លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងដែនដី នគតូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ រៀបចំជាគណៈកម្មាធិការ ដើម្បីធ្វើការសិក្សារៀបចំជាកញ្ចប់ក្នុងការដោះស្រាយ ដោយបានបង្កើតគណៈកម្មាធិការ។ ក្រុមការងារបានលើកជាសំណើរជាកញ្ចប់នៃសេចក្តីព្រាងចំនួពីរ គឺដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកទឹកចិត្តពន្ធ សម្រាប់ការអភិវឌ្ឍអគារដែលជាប់គាំង។ ឯកឧត្តម ជា កុកហុង ថ្លែងថា៖ “អង្គប្រជុំបានសម្រេចក្របខណ្ឌគោលនយោបាយ ដោះស្រាយ និងលើកទឹកចិត្ត ហើយយើងមានសល់ការងារមួយចំនួនទៀត ដូចជានិយមន័យ និងនីតិវិធី ហើយជាការងារបន្ទាប់ គឺយើងធ្វើការផ្សព្វផ្សាយ សំខាន់គឺធ្វើការទាក់ទាញវិនិយោគថ្មីៗចូលទៅកាន់ខេត្តព្រះសីហនុ”។ […]

អាន​បន្ថែម

រដ្ឋកាត់ដីពីតំបន់២-៣ នៅកំពង់ឆ្នាំងជិត ៣០០ ហិកតា ដើម្បីជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៣០០ហិកតា ដែលកាត់ឆ្វៀលពីតំបន់ ២ និងតំបន់៣ នៃតំបន់លិចទឹកបឹងទន្លេសាប ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍ក្នុងខេត្ត​។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបាលខេត្តទទួលបាន ២២២,៥៤ ហិកតា ខណ ៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទួលបាន ៧៥ហិកតា ដែលនឹងក្លាយជាមជ្ឈមណ្ឌលវារីវប្បកម្មធំ សម្រាប់ជាកន្លែងផលិត ចិញ្ចឹម ពិសោធន៍ ភ្ញាស់កូនត្រី និងជាកន្លែង​ទេសចរណ៍ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «ទន្ទឹមនឹងការចិញ្ចឹមត្រី យើងក៏ប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ផងដែរ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ពីមុនយើងធ្លាប់ទិញត្រីពីប្រទេសវៀតណាម ពីថៃ ឥលូវនេះ យើងអាចទិញពីទីនោះតែម្តង ព្រោះគោលបំណងដើម្បីបែងចែងលក់ជូនប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជុំវិញបឹងទន្លេសាប»។ ខេត្តកំពង់ចាមមានស្រះចិញ្ចឹមត្រីជាង ៨០០កន្លែង និងបែលចិញ្ចឹមត្រីជាង ៧០០កន្លែង […]

អាន​បន្ថែម

២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣  

រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្តរំពឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី រួមមាន គម្រោងទី១ គឺស្ពានកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៩០០ម៉ែត្រ ទី២ ផ្លូវភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ប្រវែង៥៧គីឡូម៉ែត្រ និងទី៣ កំពង់ផែពហុបំណង ដែលនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។ លោកមានប្រសាសន៍ថា “ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើស្ពានតភ្ជាប់ពីក្រុង កំពង់ឆ្នាំង ទៅកាន់កំពង់ធំ ដែលមានប្រវែង៣.៩០០ម៉ែត្រ និងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀត នោះយើងជិះតែកន្លះម៉ោងទេ”។ គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ ដែលភ្ជាប់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ធ្លាប់ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ ២០១៩ ហើយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ (អានបន្ថែម) លោកអភិបាលខេត្តលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងបីនេះ នឹងជួយសម្រួលការធ្វើដំណើរ […]

អាន​បន្ថែម

រដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា​ របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជាអេកូទេសចរណ៍។ ឯកឧត្តមអភិបាលរង បានបន្ថែមថា គម្រោងនេះ នឹងប្រើប្រាស់ទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ឆ្នាំដំបូង។ តាមរយៈអភិវឌ្ឍនគម្រោងនេះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះ ការចូលរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ច ជំរុញអេកូទេសចរណ៍ ព្រមទាំងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋតំបន់នោះផងដែរ។

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ថែមពីនេះ ប្រព័ន្ធទឹកស្អាតថ្មីនេះ នឹងមានសមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់ទឹកស្អាត ៥០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងមានបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន ១០០%។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាករទឹកខេត្តបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបាន […]

អាន​បន្ថែម

បារាំងចាប់អារម្មណ៍ចង់វិនិយោគលើគម្រោងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ប្រតិភូបារាំង បានបង្ហាញបំណងចង់បោះទុនវិនិយោគលើផ្លូវដែកល្បឿនលឿននៅកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមជំនួបរវាងប្រតិភូបារាំង ជាមួយឯកឧត្តម ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា។ នាឱកាសនោះដែរ លោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន បានផ្ដល់ចំណាប់អារម្មណ៍ជាខ្លាំងក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿនក្នុងប្រទេសកម្ពុជា និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស៊ុន ចាន់ថផុល ក៏បានលើកឡើងដែរថា កិច្ចប្រជុំនេះ នឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ក្រសួង និងក្រុមហ៊ុនធំៗរបស់បារាំង ក៏បានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways)ថែមទៀតផង។ គួររម្លឹកថា ការបង្ហាញបំណងចង់វិនិយោគលើផ្លូវដែកល្បឿនលឿនរបស់ប្រតិភូបារាំងនាពេលនេះ គឺធ្វើឡើងស្របពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងបានប្រកាសថា កម្ពុជាអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ពិសេសបានជំរុញឱ្យអ្នកធុរកិច្ចបារាំងធ្វើការវិនិយោគ ក្នុងការសាងសង់រថភ្លើងល្បឿនលឿន និងការដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម អូលីវេ្យ បិច […]

អាន​បន្ថែម