រដ្ឋចេញប្រកាសថ្មីគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មអចលនវត្ថុគឺសំដៅដល់សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។ រាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា ០៣ប្រភេទ ដូចខាងក្រោម៖ អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់គ្រងអចលនវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូន អតិថិជន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ។ ដោយឡែក វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវផ្តល់ជូនរូបវ័ន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលចែកចេញជា ០២ប្រភេទរួមមាន៖ វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវឡិឱ្យគ្រប់គ្រាន់តាមលក្ខខណ្ឌដែល មានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ […]
អានបន្ថែមផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម […]
អានបន្ថែមកម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ
រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ខ្សែររថភ្លើងមួយខ្សែនេះ នឹងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងថែមទៀតផង។ គម្រោងនេះផ្តោតសំខាន់លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ […]
អានបន្ថែមរដ្ឋចំណាយ ២លានដុល្លារ កែលម្អផ្លូវ ៦៨គ.ម ភ្ជាប់ពីខេត្តសៀមរាប ទៅឧត្តរមានជ័យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាប្រមាណ ២លានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរ។ ផ្លូវមួយខ្សែនេះមានប្រវែង ៦៨គីឡូម៉ែត្រនេះ ឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានគម្រោងស្ថាបនាផ្លូវ DBST ក្នុងខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងក្នុងខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៤។ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ផ្លូវប្រវែង២៧គីឡូម៉ែត្រ ដែលស្ថិតនៅចាប់ពីភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកន្លងមកតែងតែមានការរិះគន់ពីផលលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ។ លោកបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ កន្លងមកបានផ្តល់អត្ថប្រយោជន៍ដល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែន និងជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ៕
អានបន្ថែមចិនរំពឹងថាទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ក្នុងឆ្នាំ២០២៣
ចាប់ពីឆមាសទី២ឆ្នាំ២០២១ ចរន្តទិញលក់អចលនទ្រព្យក្នុងប្រទេសចិនបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្ខំឱ្យអ្នកអភិវឌ្ឍប្រឈមបញ្ហាសាច់ប្រាក់ និងមិនអាចទូទាត់តុល្យការសាច់ប្រាក់បាន។ អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងមានស្ថិរភាពងើបឡើងមកវិញក្នុងឆ្នាំ២០២៣នេះ។ យោងតាមសារព័ត៌មាន Global Times បានស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់ ១០% ខណៈចរន្តការលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់ ២៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។ លោក Liu ឧបនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ប្រទេសចិនប្តេជ្ញារក្សាស្ថិរភាពនៃការរំពឹងទុក ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួល និងសមហេតុផល ព្រមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទាំងឡាយ ដែលបានដាក់កាលពីមុន ដើម្បីដោះស្រាយការឡើងកំដៅខ្លាំងនៅក្នុងទីផ្សារ។ លោក Zhou Maohua សេដ្ឋវិទូនៅធនាគារ Everbright បានបង្ហាញសុទិដ្ឋិនិយមថា ការលក់អចលនទ្រព្យនឹងមានស្ថិរភាពជាបណ្តើរៗ នៅក្នុងត្រីមាសទីមួយ ហើយការវិនិយោគលើអចលនទ្រព្យ នឹងមានស្ថិរភាពនៅក្នុងត្រីមាសទីពីរ ដោយសារនៅពេលការរឹតបន្តឹងគោលនយោបាយកូវីដ១៩ត្រូវបានបន្ធូរបន្ថយ សកម្មភាពសេដ្ឋកិច្ចនឹងវិលមករកភាពធម្មតាវិញ ជាបណ្តើរៗ ដែលនឹងជំរុញកំណើនការងារ និងប្រាក់ចំណូល ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងស្របជាមួយគ្នាផងដែរ។
អានបន្ថែមគម្រោងកែលម្អផ្លូវជនបទប្រវែងជាង១១គ.ម នៅស្វាយរៀង សង់បាន ៧០% ហើយ
គម្រោងកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងប្រមាណ ១១,៩គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ៧០% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ គម្រោងកែលម្អផ្លូវនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ដោយប្រើប្រាស់ថវិកាសរុប ១២០ លានដុល្លារអាមេរិក ដែលកំពុងធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តចំនួន១០ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងក្រចេះ។ បន្ថែមពីនេះទៀត គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌគម្រោងនេះ ខេត្តស្វាយរៀង បានទទួលផ្លូវចំនួន ៤ខ្សែ មានប្រវែងសរុប ៥៧,២គីឡូម៉ែត្រ។
អានបន្ថែមនិន្នាការសំខាន់ ៧យ៉ាង ដែលនឹងកើតឡើងក្នុងទីផ្សារអលចនទ្រព្យឆ្នាំ ២០២៣
ទីផ្សារអលចនទ្រព្យកម្ពុជានៅឆ្នាំ ២០២៣ នៅតែបន្តរងសម្ពាធ ហើយនឹងមិនទាន់អាចងើបឡើងវិញដូចគ្រប់គ្នាគិតនោះទេ ខណៈស្ថានភាពតឹងតែងបែបនេះ នឹងបន្ដយូរជាងការរំពឹងទុក ដែលភាគច្រើនគឺបង្កពីផលប៉ះពាល់ដែលបន្សល់ទុកពីវិបត្តិកូវីដ និងស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយគ្រែន ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកជាដើម។ ស្ថានភាពទីផ្សារអចលទ្រព្យឆ្នាំ ២០២៣ នេះ គឺប្រៀបដូចនឹងស្ថានក្រោយព្យុះភ្លៀងធំមួយមេរួច មេឃក៏ស្រឡះចែស តែក៏នៅមានបញ្ហារំខានផ្សេងៗដូចជាទឹកជំនន់ និងស្ទះលូជាដើម ពោលគឺនៅមានបញ្ហាបន្សល់ទុកពីវិបត្តិជាង ៣ ឆ្នាំ កន្លងមកនេះច្រើន។ លើសពីនេះ វិបត្តិដែលនៅសេសសល់នេះ គឺគ្មាននរណាអាចព្យាករណ៍ថានឹងអាចបញ្ចប់វិញពេលណាច្បាស់លាស់នោះទេ។ នេះបើយោងតាមការព្យាករណ៍ របស់ លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្នុងកម្មវិធី Fearless Forecast 2023: Onto A New Cycle ដែលរៀបចំឡើងកាលពីថ្មីៗនេះ។ លោក Marc Townsend បានបង្ហាញពីនិន្នការសំខាន់ៗដែលនឹងកើតមានក្នុងទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៣ នេះផងដែរ។ ១) មានសាច់ប្រាក់ មានឱកាស តែត្រូវសំឡឹងឱ្យបានវែងឆ្ងាយ សម្រាប់អ្នកមានទុន និងសាច់ប្រាក់ក្នុងដៃច្រើន នេះជាឱកាសល្អ ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាប ដើម្បីទុកចំណេញ […]
អានបន្ថែមក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា
ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។ កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១៤% សណ្ឋាគារ និងភោជនីយដ្ឋានមាន ៤% អាជីវកម្មជួល និងប្រតិបត្តិការភតិសន្យាមាន ២% នៃកម្ចីសរុប។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីទៅកាន់វិស័យសំខាន់ៗ មានចំនួន ៣៩,៧ ទ្រីលានរៀល ស្មើនឹងជាង ៩ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧% ធៀបឆ្នាំ២០២១ មាន ១២,៨% ដោយក្នុងនោះកម្ចី ៥% នៃកម្ចីសរុបត្រូវបានផ្តល់ទៅវិស័យសំណង់។ គួរបញ្ជាក់ថា ធនាគារជាតិកម្ពុជា ក៏បានព្យាការណ៍ស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែរថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចកើនដល់ ៦% ក្នុងឆ្នាំ២០២៣។ វិស័យសំណង់ និងអចលនទ្រព្យ […]
អានបន្ថែមអាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី
ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។ បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) មានន័យថាក្រុមហ៊ុនអាកាសចរណ៍ខ្មែរចេញទៅប្រទេសចិនចំនួន១៥ ក្នុងមួយសប្ដាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន១៥ជើងក្នុងមួយសប្ដាហ៍ដូចគ្នាផងដែរ។ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ កំពុងហោះហើរចេញ-ចូលកម្ពុជា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ លោកបានបន្តថា ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ។ ប៉ុន្តែ ស្ថានភាពអាកាសចរណ៍រវាងប្រទេសទាំងពីរនៅមិនទាន់ប្រាកដប្រជានោះទេ ដោយសារក្រុមហ៊ុនចិនទាំងនោះបានត្រឹមស្នើសុំទីចំណតបំរុងប៉ុណ្ណោះ ដែលមិនមែនជាសូចនាករច្បាស់លាស់ ដូច្នេះកម្ពុជាត្រូវរាប់ចំនួនការស្នើសុំការអនុញ្ញាតិចុះចត ទើបអាចវាយតម្លៃជាក់លាក់បាន។ លោកបានគូសបញ្ចាក់ថា “ប្រទេសកម្ពុជា ក៏បានស្វាគមន៍ដល់ការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនចិន ពីខេត្តសក្តានុពលទាំងឡាយមកកាន់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងមិនទាន់ដឹងច្បាស់ គឺចំនួនជើងហោះហើរ ដោយសារយើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណតបំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារការសុំទីចំណតបំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ។ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតិចុះចតសិន ទើបអាចរាប់បានថាជាចំនួនជាក់លាក់”។ លោកបានបញ្ជាក់ថា ដោយការលុបចោលនូវគោលនយោបាយសូន្យកូវីដ ដោយគ្មានការកំណត់កូតាទៀត […]
អានបន្ថែមអ្នកជំនាញ៖ បច្ចុប្បន្នតម្លៃដីធ្លីនៅអរិយក្សត្រប្រៀបដូចជាកំឈួលភ្លើង!
អ្នកជំនាញអចលនទ្រព្យ មើលឃើញថា ការប្រកាសពីគម្រោងសាងសង់ស្ពានមិត្តភាពភ្នំពេញ-អរិយក្សត្រ បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នេះហក់ឡើង ប្រៀបដូចជាកំឈួលភ្លើងប៉ុណ្ណោះ តែមិនទាន់មានស្ថិរភាពតម្លៃពិតប្រាកដនោះទេ ត្រូវចាំមើលពេលស្ពានចាប់ផ្តើមបុកគ្រឹះសិន ទើបតម្លៃដីធ្លីងើបឡើងក្នុងកម្រិតដ៏ល្អមួយ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ចាក់ប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យនៅថ្ងៃទី១៩ ខែមករានេះថា តម្លៃដីធ្លីគឺពឹងផ្អែកខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ យ៉ាងណាមិញនៅចន្លោះឆ្នាំ២០២៤-២០២៥ តទៅ ការអភិវឌ្ឍទីក្រុងអាចនឹងចាប់ផ្តើមរីកលូតលាស់ខ្លាំង ទៅកាន់ប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ជាពិសេសទៅកាន់តំបន់អរិយក្សត្រ ក្រោយពេលស្ពានមិត្តភាពកម្ពុជា-កូរ៉េចាប់ផ្តើមបើកការដ្ឋានសាងសង់។ «ព្រោះបើតាមបទពិសោធន៍កន្លងមក កាលពីមុនឆ្នាំ២០១២ទីក្រុងរបស់យើងបានរីកទៅខាងពោធិ៍ចិនតុង, ២០១២-២០១៧ ក៏ចាប់ផ្តើមរីកទៅខាងខណ្ឌសែនសុខ តបន់AeonII, ២០១៨-២០២៣នេះ ចាប់ផ្តើមរីកទៅភាគខាងត្បូងតំបន់AeonIII ដូច្នេះ២០២៤-២០២៥ខាងមុខ អាចនឹងចាប់ផ្តើមរីកទៅភាគខាងកើតវិញម្តង ជាពិសេសនៅពេលស្ពានអរិយក្សត្រចាប់ផ្តើមបុកគ្រឹះ » លោកបន្ត។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) បានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រចាប់ផ្តើមហក់ឡើងដូចកំឈួលភ្លើង ដែលជាហេតុធ្វើឱ្យចន្តរទិញលក់ក៏ចាប់ផ្តើមមានខ្លះៗដែរ ប៉ុន្តែកំណើននៃតម្លៃដីធ្លីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ទាល់តែចាំមើលពេលបុកគ្រឹះសិនទើបអាចដឹងពីកំណើននៃតម្លៃដីពិតប្រាកដ ។ ស្រដៀងគ្នានេះដែរ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងផងដែរថា តម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្របានកើនឡើងមួយកម្រិតស្រាប់ទៅហើយ ដោយសារកន្លងមក ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគបានដឹងថា អរិយក្សត្រនឹងក្លាយជាទីក្រុងមួយ ហើយពួកគាត់ក៏បានស្វែងរកការវិនិយោគច្រើនរួចមកហើយដែរ។ […]
អានបន្ថែមតើច្បាប់វិនិយោគថ្មីផ្តល់នូវការធានាអ្វីខ្លះដល់អ្នកវិនិយោគ?
កម្ពុជាបានអនុម័តបង្កើត និងអនុម័តច្បាប់ស្តីពីវិនិយោគថ្មីកាលពីខែតុលា ឆ្នាំ២០២១ ដែលច្បាប់នេះមានលក្ខណៈជាសកល ជួយបង្កើនចំណូលរបស់រដ្ឋ និងភាពងាយស្រួលដល់អ្នកវិនិយោគរយៈពេលវែង។ (អានបន្ថែម) ចំណុចពិសេសនៃច្បាប់នេះមួយទៀតនោះ គឺមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ និងពន្ធគយ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) ទន្ទឹមនឹងនេះផងដែរ ក្រៅពីលក្ខខណ្ឌអនុគ្រោះ ច្បាប់នេះ ក៏បានចែងនូវលក្ខខណ្ឌធានាពិសេសមួយចំនួនផងដែរចំពោះអ្នកវិនិយោគ និងគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ ការធានាវិនិយោគទាំងនោះរួមមាន៖ ការមិនរើសអើងក្នុងករណីដែលមានការខូចខាតការវិនិយោគ៖ អ្នកវិនិយោគនឹងទទួលបាននូវបដិទាន សំណង ឬដំណោះស្រាយជាតម្លៃសេដ្ឋកិច្ចផ្សេងទៀត ដោយមិនមានការរើសអើង ក្នុងករណីដែលការវិនិយោគទទួលរងនូវការខូចខាតដោយសារករណីប្រធានសក្តិ ប្រសិនបើមានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទាន ឬផ្តល់សំណងសមរម្យណាមួយនោះ។ ការមិនរើសអើងចំពោះសញ្ជាតិបរទេស៖ ច្បាប់នេះមិនរើសអើងលើវិនិយោគិនបរទេសរូបណាឡើយ លើកលែងតែកម្មសិទ្ធិដីធ្លី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិទាំងឡាយជាធរមាន។ ការមិនធ្វើជាតូបនីយកម្ម៖ រដ្ឋមិនរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនមកធ្វើជារបស់រដ្ឋឡើយ។ ការមិនធ្វើអស្សាមិករណ៍៖ រដ្ឋមិនត្រូវធ្វើអស្សាមិករណ៍ដែលនាំឱ្យប៉ះពាល់ដល់គម្រោងវិនិយោគដែលទទួលបានការអនុម័តនោះឡើយ។ តែក្នុងករណីបម្រើប្រយោជន៍សាធារណៈ រដ្ឋអាចធ្វើអស្សាមិករណ៍បានលុះត្រាតែ មានភាពមិនរើសអើង សំណងសមរម្យនិងយុត្តិធម៌ និងអនុលោមតាមច្បាប់និងនីតិវិធីអស្សាមិករណ៍ជាធរមាន។ ការមិនកំណត់ថ្លៃ៖ រដ្ឋមិនត្រូវកំណត់ថ្លៃលើផលិតផល ឬសេវានានាដែលបង្កើតដោយគម្រោងវិនិយោគនោះទេ។ ការទិញ និងបង្វិលទៅបរទេសនៃរូបិយបណ្ណបរទេសដោយសេរី៖ វិនិយោគិនមានសិទ្ធិទិញរូបិយបណ្ណបរទេសដោយសេរី និងធ្វើការបង្វិលទៅបរទេសនូវរូបិយបណ្ណបរទេសទាំងអស់នោះ ដើម្បីទូទាត់កាតព្វកិច្ចខាងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួនតាមរយៈប្រព័ន្ធធនាគារដែលជាអន្តរការីប្រតិស្រុតិ។ ការការពារកម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិបញ្ញារបស់វិនិយោគត្រូវបានការពារដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ […]
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃ ៦៥.៤លានដុល្លារ នៅក្នុងខេត្តបី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៦៥.៤លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“AROMA SUCCESS GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ ២- “TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។ ៣- “TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា […]
អានបន្ថែម