វេទិការអភិបាលក្រុងអាស៊ាន២០២២ នឹងផ្តោតខ្លាំងលើការកសាងទីក្រុងវៃឆ្លាត

កម្ពុជានឹងចូលរួមក្នុងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ដែលមានតំណាងពី ទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។ វេទិការនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២-ទី៣ ខែធ្នូ ឆ្នាំ២០២២ ដែលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំនេះ មានគោលបំណងផ្តោតសំខាន់ដើម្បីពង្រឹងកិច្ចសហការ តាមរយៈការជំរុញឱ្យកាន់តែខ្លាំងលើការកសាងទីក្រុងវៃឆ្លាត ឱ្យមានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី។ មួយវិញទៀត វេទិកានេះនឹងលើកយកបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នមកពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈវិស័យផ្សេងៗសម្រាប់ការកសាងសហគមន៍អាស៊ាននាពេលអនាគតថែមទៀតផង។

អាន​បន្ថែម

ត្រីមាសទី៣-២០២២ គម្រោងសាងសង់មានចំនួន១១៧៥  ខណៈគម្រោងវិនិយោគសរុបចំនួន ៥២​គម្រោង

នៅត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋបានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង ​កើន​ឡើ​ង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ ក្នុងនោះមានការកើនឡើង នៃគម្រោងប្រភេទសំណង់លំនៅឋានភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍ ។ ទន្ទឹមនេះដែរ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រ ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារ​កំណើននៃ​ការ​ផ្តល់​​​ឥណទានលើវិស័យសំណង់ក៏បានបន្តកើនឡើងផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី៣ គម្រោងវិនិយោគដែលបានអនុម័តដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​មានចំនួនសរុប ៥២គម្រោង បានកើនឡើង ៥គម្រោង ស្មើនឹង១០,៦% និងទុនវិនិយោគសរុបចំនួន ៤៦០,៨ លាន​ដុល្លា​រអាមេរិក បានកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គួបញ្ជាក់ដែរថា ការកើនឡើងនេះ គឺដោយសារកំណើនគម្រោងការវិនិយោគលើការផលិតបន្ទះសូឡា ការសាងសង់ មន្ទីរ​ពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ។

អាន​បន្ថែម

ត្រឹមត្រីមាសទី៣-២០២២ ឥណទានក្នុងវិស័យសំណង់-អចលនទ្រព្យកើនឡើង ១៩.១%, ៣៤.១%

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ឥណទានដែលផ្តល់​ដោយធនាគារលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ​១៧៥៤៣.៨៦ ប៊ីលានរៀល ស្មើនឹង ៤.២៨ពាន់លានដុល្លារអាមេរិក កើនឡើង១៩.១% ខណៈវិស័យអចលនទ្រព្យមានប្រមាណ ៤៣៦៥៧.៩៥ ប៊ីលានរៀល ស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក កើន​ឡើង៣៤.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុ​ត្រីមាស​ទី​៣​ ឆ្នាំ២០២២។ យោងតាមរបាយការដដែលបានបង្ហាញថា សម្រាប់វិស័យអចលនទ្រព្យត្រូវបានបែងចែកជាពីរ ទី១_កម្ចីលើការជួញដូរអចលនទ្រព្យមានទឹកប្រាក់ប្រមាណ ១៧២១៧.៧៣ ប៊ីលានរៀល ស្មើនឹងជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៣៥.៨%។ ទី២_កម្ចីក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួនទឹកប្រាក់​ប្រមាណ ២៦៤៤០.២២ ប៊ីលានរៀល ស្មើនឹងជាង ៦ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ ១៧០​៦.​២៣ ប៊ីលានរៀល ស្មើនឹងជិត ៤១៦លានដុល្លារអាមេរិក កើនឡើង៣៥.១%។ រីឯស្ថានភាពពាណិជ្ជកម្មវិញ របាយការណ៍បានបង្ហាញថា ការនាំចូលគ្រឿងសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ ៤២១.៦០លានដុល្លារអាមេរិក ដែលថយចុះប្រមាណ -៤.៦% បើធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

UN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ

ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២២។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជីន ថូត បានផ្តោតសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៧ ដែលកម្ពុជាគួរយកចិត្តទុកដាក់នោះរួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានង្ហាញពីយុទ្ធនាការមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរួមមាន៖ ការផ្តោតយកចិត្តទុកដាក់លើកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point […]

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំង នៅកម្ពុជាត្រឹមឆ្នាំ២០​២៣

BYD Auto Industry ជាក្រុមហ៊ុនដ៏ធំនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Henry Yip ជានាយកថ្នាក់តំបន់របស់ក្រុម​ហ៊ុ​ន​ BYD Auto Industry នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានលើកឡើងពីគោលដៅក្នុងការ​ចូលរួមពង្រីកការប្រើប្រាស់​យានយន្តអគ្គិសនី​ដោយឈរ​លើ​​ចក្ខុ​វិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែ​នការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងចង់វិនិយោគសាង​សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០​ទីតាំងត្រឹមឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនា​ញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ ជាការឆ្លើយតបទៅនឹងគម្រោងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពដោយ ក្រសួងផ្ដល់ការអនុញ្ញាត​ឱ្យរៀប​ចំ​ដំឡើង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥រាជ​ធានី​-ខេត្ត​។

អាន​បន្ថែម

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យដោះស្រាយវិវាទដីធ្លីនៅព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា នៅខេត្តព្រះសីហនុ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ នេះបើតាមការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុង​ខេត្ត​ព្រះសី​ហ​​នុ​ នៅថ្ងៃទី​២៥ ខែវិច្ឆិកា ២០២២។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីរបាយការណ៍បញ្ជាក់ពីសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗពាក់ព័ន្ធ​ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី គិតចាប់ពី​ដើម​ឆ្នាំ​២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបាន។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៤៤៨ករណី ធ្វើលិខិត​ឆ្លើយ​​តបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន​៧៧១​ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។ កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវ  ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ […]

អាន​បន្ថែម

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ»  កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។ នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង  ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំនឹងគំនិតច្នៃប្រឌិត  ឈរលើបទពិសោធជាង ៤០ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូនលំនៅឋាន គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។ «វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមានតែនៅក្នុងគម្រោង ២ […]

អាន​បន្ថែម

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១​ ប្រភេទ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុង​សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ​ទិន្ន​ន័យ និង​ផែន​​ទី​​នៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីទាំង ២១ប្រភេទ រួមមាន ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការ​បែងចែកប្រភេទព្រៃ និងដីដំណាំ​ផ្សេង​ៗ​ទៀត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះ ​គឺដើម្បីដឹងឱ្យ​បាន​ច្បាស់លា​ស់​ពីក​ម្រិតនៃការប្រើប្រាស់ដី​នៅកម្ពុជា ដែលនឹងមានសារៈប្រយោ​ជន៍លើការរៀបចំផែនការ​យុទ្ធ​សាស្ត្រ​​នានា​។ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះ បានផ្តល់ជាព័ត៌មានផ្ទៃដីលម្អិតជាងមុន តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បីបង្ហាញពីកម្រិតនៃការប្រើប្រាស់ដីទូទាំងប្រទេស រាប់ចាប់ពី ការកំណត់ប្រភេទដំណាំ កម្រាស់ព្រៃ រហូតដល់ការគណនាទំហំផ្លូវផងដែរ។ ទិន្នន័យនេះ នឹងជួយ​ដល់​​អាជ្ញាធរមូលដ្ឋានក្នុងការធ្វើការតាមដាន និងធ្វើការសម្រេចចិត្ត ជា​ពិសេ​សពាក់ព័ន្ធនឹងកិច្ច​ការនគរូបនីយកម្ម សាធារណៈ​ការនិងដឹកជញ្ជូន និងជាពិសេសជួយគាំ​ទ្រដល់​យុទ្ធសា​ស្ត្រ​អភិវ​ឌ្ឍជាតិ និង​សន្តិសុខ​ស្បៀង​​កម្ពុជាផងដែរ។

អាន​បន្ថែម

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការកែច្នៃ និងចែកចាយផលិតដែកធំជាងគេ។ បច្ចុប្បន្ន អាយ អេស អាយ ស្ទៀល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប ដែលថ្ងៃនេះបានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនចំនួន៣ប្រភេទ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU  (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980  (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914)។ កម្មវិធីបានប្រារព្ធធ្វើឡើងនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាន​និន្នា​ការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។ បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ​ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជា​ពល​រដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណ​សម្បត្តិ​​នៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេល​អនាគត​ប្រជា​ពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់​ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ​នេះឱ្យបាន​កាន់​តែ​ច្រើន។ ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏​ដូច​ជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បី​អភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បី​កាត់​បន្ថយ​ការ​កក​​​ស្ទះ​ចរា​ចរ​ណ៍ និងលើក​កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទី​ប្រជុំ​ជន​ឱ្យកា​ន់​តែ​ប្រសើ​រ​ឡើង​ថែម​ទៀត​ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា […]

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​​គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹង​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារ​បច្ចេកទេស​របស់​ធនា​គារ​ពិភពលោក (World Bank)។ ភាគីពាក់ព័ន្ធទាំងនេះ នឹងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់​ប្លាស្ទិក​នៅកម្ពុជា។ មួយវិញទៀត ក្នុងការបំពេញលក្ខខណ្ឌនៃការចចារ និងអនុម័តលើសំណើគម្រោង ក្រសួងមហាផ្ទៃ ​និង​ក្រសួងស្ថា​ប័​ន​​ពាក់ព័ន្ធ បានរៀបចំបញ្ចប់ឯកសារបច្ចេកទេសមួយ​ចំនួនដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការអនុវត្តគម្រោង ដើម្បី​​ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលឯកសារទាំងនោះ រួមមាន៖ ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP) ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF) ក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF) របាយការណ៍ស្តីពីការវាយតម្លៃជាបឋមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅខេត្តសៀមរាប (P-ESIA)។ ឯកសារទាំងនេះ លោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រវេបសាយជាផ្លូវការរបស់ក្រសួងមហាផ្ទៃ៖ https://www.​i​nterior.gov.kh។

អាន​បន្ថែម

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ជាផ្លូវការហើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ វិច្ឆិកា ២០២២។ គម្រោងនេះត្រូវសាងសង់ជា២ទីតាំង ទី១ស្ថិតក្នុងរាជធានីភ្នំពេញ និង ទី២ ស្ថិតក្នុងខេត្តព្រះសីហនុ និងចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះទីតាំងនៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ចំនួន ០២អគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។ មួយវិញទៀត សាលានេះនឹងមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ១. ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ២. […]

អាន​បន្ថែម