គម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា​

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ១ […]

អាន​បន្ថែម

កម្ចីសម្បទានសង់ផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា នឹងចុះហត្ថលេខានៅខែវិច្ឆិកា

គម្រោងកម្ចីសម្បទានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ចិន កំពុងពន្លឿនបញ្ចប់កិច្ចព្រមព្រៀងសម្បទាន។ គម្រោងកម្ចីសម្បទាននេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដុតដៃដុតជើង ដើម្បីបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទាន ដើម្បី អាចចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី៩ ខែវិច្ឆិកា”។ សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។

អាន​បន្ថែម

កម្ចីសម្បទានលើគម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងត្រូវចុះហត្ថលេខាខែក្រោយនេះ

គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។ កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា​ ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​​ក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យនៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាន៍ថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅរហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាមគ្រោងពង្រីកពី ពីរគន្លង ទៅបួនគន្លង មានប្រវែង៤៥គីឡូម៉ែត្រ។

អាន​បន្ថែម

រដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…

គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។ សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។ សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។ ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។ ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។ ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។    

អាន​បន្ថែម

ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២

ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា […]

អាន​បន្ថែម

កូរ៉េខាងត្បូង នឹងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា

វិទ្យាស្ថាន​គ្រប់គ្រង​ម្ហូបអាហារ​កូរ៉េ គ្រោងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីលើកកម្ពស់​ការផលិត​ចំណីអាហារ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស។ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានលើកយក​ពិភាក្សា ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងលោក Kim Young Chanនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ។​ ក្នុងជំនួបខាងលើនេះ លោក Kim Young បានលើកឡើងថា ការសាងសង់ FTC នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​នៃ​ឧស្សាហកម្ម​ចំណីអាហារ និង​ពង្រឹងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ (R&D)​ និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ​។ លោក Kim Young បន្តថា គោលដៅរបស់គម្រោងនេះ មាន​រយៈពេល​វែង​ ៥​ឆ្នាំ​ ​ដោយ​អនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ ​២០២៣ ដល់​ចុងឆ្នាំ​ ២០២៧។ សម្រាប់​ការសាងសង់​អគារ FTC នេះ […]

អាន​បន្ថែម

ក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ

ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។ កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិត​ពី​​ខែ​តុលា ​ដល់​ខែ​ធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែម​ទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់​ការគ្រប់​គ្រង​​អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។ ជាមួយគ្នានេះផងដែរ រដ្ឋបានលើកលែងការបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មាន​សកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

អាន​បន្ថែម

ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អារ៉ាប់រួម មានជិត ២៨០លានដុល្លារ ខណៈវិស័យអចលនទ្រព្យមាន ២,៧លានដុល្លារ

ត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមមានរហូតដល់ជិត ២៨០លានដុល្លារ ខណៈការវិនិយោគរបស់អារ៉ាប់រួមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានប្រមាណ២,៧លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាក៏បានវិនិយោគទៅកាន់អារ៉ាប់រួមមានចំនួនសរុបជិត ១លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមាន​ចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ ជាចុងក្រោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ឱ្យមកសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់ផងដែរ។

អាន​បន្ថែម

កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍថាមពលកើតឡើងវិញ

ក្រសួងបរិស្ថានបានបង្ហាញពីគោលជំហគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងកម្មវិធី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» នៅថ្ងៃទី២៥ តុលា ២០២២។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលរបស់រដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពី ឯកឧត្តម បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីជំហគោលនយោបាយរបស់កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ ហើយស្វាគមន៍ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ

ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃ​ប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃ​នៃការប្រើប្រាស់ផ្លូវនេះ។​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ​ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។​ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។​ បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុន​នឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។​ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តី​លោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។​ អ្នកនាំពាក្យលើកឡើងថា៖ “អ្នក​ដែល​ប្រើ​ផ្លូវ​ល្បឿន​លឿន​ នឹង​ឃើញ​តម្លៃ​ដែល​មាន​កំណត់​យ៉ាង​ច្បាស់​នៅ​លើ​បដា​ពណ៌​ខៀវ​ធំ​នៅ​ខាង​ស្ដាំ​ផ្លូវ​ចូល”។ បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក  សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។​ ការកំណត់​បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍​នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។ […]

អាន​បន្ថែម

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើត Property Fund ក្នុងទីផ្សារភាគហ៊ុន​

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើតកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន​ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើកឡើង ក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅថ្ងៃទី២១ តុលា​ ថាកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរតែងាយស្រួល​ និងសកម្មភាព រួមទាំងជួយលើក កម្ពស់ផ្សារភាគហ៊ុនកម្ពុជាឱ្យកាន់តែប្រសើរ ថែមទៀត។ ឯកឧត្តម ស៊ូ សុជាតិ ថ្លែងថា៖ “ការចុះបញ្ជីកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុនៅផ្សារហ៊ុននេះ វិនិយោគិនដែលដាក់សាច់ប្រាក់ក្នុងកញ្ចប់ហ្នឹង​ គឺអាចលក់កញ្ចប់របស់ខ្លួននៅក្នុងផ្សារហ៊ុនតែម្តង ដើម្បីយកសាច់ប្រាក់ត្រលប់មកវិញ ឬ ក៏ចាកចេញពីផលិតផលនេះពេលណាក៏បាន ដោយមានភាពងាយស្រួល ​និង រហ័ស ជាងការដាក់ជួញដូរអចលវត្ថុនៅក្នុងទីផ្សារទូទៅ”។​ ឯកឧត្តម ស៊ូ សុជាតិ រំពឹងថា ផលិតផលថ្មីដែលផ្សារភ្ជាប់គ្នារវាងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យ នឹងអាចចាប់ ផ្តើមជួញដូរក្នុងផ្សារ ហ៊ុនបាន​នៅក្នុងឆ្នាំ២០២៣ ប្រសិន​បើបទបញ្ញត្តិបំពេញបន្ថែមចេញជារូបរាងនៅចុង ឆ្នាំ២០២២ ។​ ជុំវិញគម្រោងបង្កើត Property Fund នេះ ឯកឧត្តម ហុង សុខហួរ […]

អាន​បន្ថែម