ក្រសួងដែនដីកម្ពុជា គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋានដើម្បីវិភាគការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២។ ឯកឧត្តម បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាពការងារលំនៅឋាន ជាពិសេសពិនិត្យលើទិន្នន័យបឋមនៃគម្រោងអភិវឌ្ឍន៍និងផ្គត់ផ្គង់លំនៅឋាន ដែលធ្លាប់បានប្រមូលនិងចងក្រងពីទីតាំងអភិវឌ្ឍន៍នានា និងទិន្នន័យលំនៅឋានក្នុងតំបន់សំណង់បណ្តោះអាសន្ន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃខេត្តចំនួន១២ ដែលរួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ បន្ថែមពីនេះ ក្រសួងបានរៀបចំគោលនយោបាយអាទិភាពចំនួន ១៥ចំណុច ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបានការគ្របដណ្តប់ គ្រប់ជ្រុងជ្រោយ លើការងាររៀបចំលិខិតបទដ្ឋាន […]
អានបន្ថែមប្រព័ន្ធចម្រោះទឹកស្អាតតម្លៃជាង ១៥ម៉ឺនដុល្លារ នៅមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានតម្លៃ ១៥៦.១៥០ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះគឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។” ឯកឧត្តមបានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះបានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។” គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះ ស្ថិតក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសរកដៃគូចូលរួមស្តារទន្លេមេគង្គផ្នែកខាងលើ ដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសរកដៃគូ ដើម្បីស្ដារទន្លេនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។ នៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃកម្ពុជាចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៤ ខែតុលា សម្ដេចធិបតី បញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។ សម្តេចធិបតី មានប្រសាសន៍ថា៖ “ឥឡូវ កំពុងរកអ្នកស្តារទេន្លេ។ វិស័យឯកជន ណាមួយចាប់អារម្មណ៍? នៅខាងកំពង់ចាម ក្រចេះ នៅមានខ្សាច់ច្រើននៅទីនោះ ដែលយើងត្រូវស្តារ ព្រោះតិចទៀត ផ្លូវទឹកយើង នឹងតភ្ជាប់គ្នា”។ ការប្រកាសស្តារទន្លេដែលគោករាកនេះ នៅទន្លេមេគង្គផ្នែកខាងលើប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងសាងសង់ព្រែកជីកហ្វូនណន តភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេគង្គ ទៅកាន់ខេត្តមាត់សមុទ្រប្រទេសកម្ពុជា។
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាពង្រឹងសមត្ថភាពប្រើប្រាស់ និងថែរក្សាបេតិកភណ្ឌវប្បធម៌
អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ និងការងារជួសជុលរួតបាកានប្រាសាទអង្គរវត្តផងដែរ។ ដោយឡែក លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារៈនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។
អានបន្ថែមចិនចង់សិក្សារុករករ៉ែនៅបឹងទន្លេសាប ខណៈកំពុងផលិតស៊ីម៉ង់នៅខេត្តកំពត
ប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ចង់មកសិក្សាពីការរុករករ៉ែធម្មជាតិនៅបឹងទន្លេសាបក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងមានកិច្ចសហការជាមួយខេត្តកំពតលើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ នេះបើតាមជំនួបរវាង លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ៊ូ ជីងលឹ សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តហ៊ូប៉ី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ តាមរយៈជំនួបពិភាក្សានេះ លោកប្រធានប្រតិភូ បានលើកឡើងថាខេត្តរបស់លោកមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយូរមកហើយ តែដោយមានបញ្ហា និងវិបត្តិមួយចំនួនដូចជា COVID-19 ទើបធ្វើឱ្យកិច្ចសប្រតិបត្តិការរវាងភាគីទាំងពីរមានភាពលំបាកមួយចំនួន។ លោកបានបន្ថែមថា ខេត្តរបស់លោកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពត លើការវិនិយោគសង់រោងចក្រផលិតស៊ីម៉ងត៍។ ដោយឡែក ក្នុងខេត្តសៀមរាបវិញ លោកមានបំណងចង់សិក្សា និងរុករកធនធានរ៉ែធម្មជាតិក្នុងខេត្តមួយនេះ ដោយលោកបានឡើងថាបឹងទន្លេសាបជាបឹងដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកប្រាកដក្នុងចិត្តថានឹងមានធនធានរ៉ែធម្មជាតិជាក់ជាមិនខាន។ ក្រៅពីនេះ ដោយសារខេត្តសៀមរាប មានសក្តានុពលលើវិស័យទេចរណ៍ លោកក៏មានបំណងសហការលើវិស័យមួយចំនួនបន្ថែមទៀតដែលស្របនឹងសក្កានុពលរបស់ខេត្តមួយនេះ ដូចជា៖ ការបណ្តុះបណ្តាលអ្នកជំនាញលើវិស័យទេចរណ៍ ដោយខេត្តរបស់លោកមាន សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ២០សាលា ដែលបណ្តុះបណ្តលលើជំនាញចំនួន៣០ ក្នុងនោះក៏មានវិស័យទេចរណ៍ផងដែរ។ សហការលើវិស័យកសិកម្មដោយខេត្តរបស់លោកអាចជួយលើការសិក្សាពីគុណភាពដី ថាតើដីប្រភេទណាសមនឹងដាំដំណាំអ្វីខ្លះ។
អានបន្ថែមកាណាដាគ្រោងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ
ប្រទេសកាណាដា គ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបនេះ ឯកឧត្តម Justin Trudeau បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានបន្ថែមថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា។ បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau ថាកាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដាជាដើម។
អានបន្ថែមរដ្ឋសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទះតម្លៃក្រោម ឬស្មើ $៧ម៉ឺន រហូតដំណាច់ឆ្នាំ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានបន្តថា រដ្ឋនឹងបន្តអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស ៧០.០០០ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០. ០០០ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ បន្ថែមពីលើនេះ រាល់ការផ្ទេរកម្មសិទ្ធិដែលទទួលបានការលើកលែងនិងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០.០០០ (ប្រាំពីរម៉ឺន) ដុល្លារ តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅ […]
អានបន្ថែមគម្រោងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ហើយ
គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីនៅស្វាយប៉ាក សម្រេចបាន ៩៦% ខណៈស្ថានីយ៍នេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញបានមួយកម្រិតធំផងដែរ។ នេះបើតាមការប្រកាសឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែល បានបន្តថា គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤នេះ ការសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាក សម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់ ៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយ ការលិចលង់នៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ។ បើតាមមន្ទីសារធារណការភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះ នឹងដាក់ដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿងទៀត ដែលមានអង្កត់ផ្ចិតទំហំ ១ម៉ែត្រ នៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ ពិសេសនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។ សូមរម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ។ (អានបន្ថែម) មន្ទីរសាធារណការ […]
អានបន្ថែមចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]
អានបន្ថែមមិនធ្លាប់មានតែម្ដង! បង់រំលស់ផ្ទាល់ជាមួយបុរីត្រឹមតែ ៩% ក្នុង១ឆ្នាំពីបុរី ប៉េង ហួត
ជាមួយរយៈពេល ១៩ឆ្នាំនៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា ការបញ្ចុះតម្លៃ និងគោលការណ៍បង់ប្រាក់ងាយស្រួល ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។ សូមជម្រាបថា ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយសម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មីដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន ។ គួររម្លឹកផងដែរថា គម្រោងបុរី ប៉េង ហួត មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង […]
អានបន្ថែមរយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ
ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។ ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។ តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។ ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖ ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ […]
អានបន្ថែមរយៈពេល៩ខែ កម្ពុជារកចំណូលបានជាង $៣៣លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល៩ខែ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៣.២៨៤.២៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៨៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣២.៥២២.៧៣០ដុល្លារ កើន៣០,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៨៨.៥០១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧.៩៩៣នាក់ ដែលចំណូលនេះកើនឡើង ១៧,៤៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ៩ខែនេះ បានចំនួន ២០៨.០៥០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥៥៣.៤៥៣ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម)
អានបន្ថែម