រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ​ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦​ ខាងមុខនេះ»។ រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។ គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង ២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា៕

អាន​បន្ថែម

អូស្ត្រាលីជួយកម្ពុជារៀបចំគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់

ស្ថានទូតអូស្ត្រាលី ជួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកកខ្វក់ ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំកាលពី​ថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី នឹងជួយកម្ពុជារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និង​ការ​អនុវត្តល្អៗទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២២។ សិក្ខាសាលានេះ នឹងពិភាក្សាលើគោលនយោបាយលម្អិតជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការ​គ្រប់គ្រង​ប្រព័ន្ធ​​​ទឹកកខ្វក់ ដោយផ្អែក​លើគោលនយោបាយគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជាមូលដ្ឋាន ដែលបានឯកភាពរួ​ចមក​ហើយ​។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើសេចក្តីព្រាងស្តីពីយថាប្រភេទទូទៅនៃប្រព័ន្ធលូ (General Specif​i​c​​ation of Sewerage System) និងគោលការណ៍ណែនាំជាតិស្តីពីផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​សំណ​ល់​ភក់​តា​មបែបធម្មជាតិ (FSTP) ក្រោមកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កាលពីកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ធ្លាប់បានជួយរៀបចំសេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​​ទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​​ ហើយបានប្រគល់សេចក្តីព្រាងនេះ តាំងតែ​ពីថ្ងៃ​ទី​១៦ ខែឧសភា មកម្ល៉េះ។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង

ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែល​ស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍​អាស៊ី​​ (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០​​មេហ្គាវ៉ាត់​ (MW)  ដែល​ផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០​មេហ្គាវ៉ាត់​ (MW) ជា​លើកដំបូង បន្តភ្ជាប់​ចូលទៅក្នុងបណ្តាញជាតិ។​ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ លោក Masatsugu Asakawa ប្រធានធនគារអភិវឌ្ឍន៍អាស៊ី (A​D​B​) បានលើកឡើងថា «ការផលិតថាមពលសូឡា នឹងជាភាពចាំបាច់ក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចប្រឹងប្រែង​របស់​​​កម្ពុជា​ក្នុងការពង្រីកការតភ្ជាប់ថាមពលអគ្គិសនីមានតម្លៃសមរម្យ ខណៈដែលកំពុងផ្លាស់ប្តូរទៅជាថាម​ពល​ស្អា​ត​ផងដែរនោះ​»។ គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ បានបង្ហាញឱ្យឃើញពី​ឱកាសក្នុងការផលិតថាមពលដោយ​ពន្លឺ​ព្រះ​អា​ទិត្យទ្រង់ទ្រាយធំ ដែលមានតម្លៃសមរម្យ តាមរយៈប្រភពធនធានពីវិស័យរដ្ឋ និងឯកជន។ ស្ថិតក្រោមគម្រោងនេះផងដែរ រោងចក្រផលិតថាមពលនេះ ត្រូវបានដាក់ឱ្យដេញថ្លៃជាអន្តរជាតិ​ដល់វិស័យឯកជន​ជា​​ពីរដំណាក់​កាលគឺដំណាក់កាល ៦០មេហ្គាវ៉ាត់ (MW) និង៤០​មេហ្គាវ៉ាត់​ (MW)។ ប្រភពដដែលបានបន្ថែមថា ក្នុងការដេញថ្លៃលើកទី១ មានទំហំ ៦០មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ​២០១៩​ គឺបានទៅក្រុមហ៊ុន Prime Road Alternative ដែលទទួលបានតម្លៃទាបបំផុតចំនួន ០.០៣៩ ដុល្លារអាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍។ […]

អាន​បន្ថែម

កម្ពុជា-ចិន ប្តេជ្ញាជំរុញវិស័យថាមពលព្រះអាទិត្យ ដើម្បីឆ្ពោះទៅប្រើថាមពលកកើតឡើងវិញ

កម្ពុជា​-​ចិន បានប្តេជ្ញារួមគ្នាជំរុញវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ដើម្បី​ការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ថាមពល​នៅ​កម្ពុជា​បាន​គ្រប់គ្រាន់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​រវាងក្រសួងរ៉ែ និងក្រុមហ៊ុនចិន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម​ស៊ុយ​ សែម បានឱ្យដឹងថា៖ « បញ្ហាថាមពល ​បញ្ហាអាកាសធាតុ​ និងបញ្ហាបរិស្ថាន​ គឺជាបញ្ហាប្រឈមជាកញ្ចប់​សម្រាប់មនុស្សជាតិ នៅក្នុងសម័យកាលថ្មីនេះ ខណៈបញ្ហានេះ  គឺឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន​ ដើម្បីផ្លាស់ប្ដូរពីការផលិត​ និងការប្រើប្រាស់ថាមពល ដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស​ឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញ​ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល​ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលគ្រប់គ្រាន់​ ជាពិសេសនៅតែមានគុណភាព​អាចជឿទុកចិត្តបាន​ និងមានតម្លៃសមរម្យ»។ គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យថាមពលព្រះអាទិត្យ​និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ភាគីកម្ពុជា និងក្រុមហ៊ុនចិន បានព្រមព្រៀងគ្នាថា នឹងសហការគ្នាលើចំណុចសំខាន់ៗចំនួន៧​ រួមមាន៖ ទី១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី។ ទី២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី។ ទី៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់។ ទី៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់។ ទី៥.​សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ។ […]

អាន​បន្ថែម

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ   គ្រោងនឹង​បើកការ​ដ្ឋានសា​ង​​សង់​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែ​ល​ជា​កម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះ​បើ​​តាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋ​​មន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកា​ទីភ្នាក់​ងា​របារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លាន​ដុល្លា​រអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។ ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ​បា​ន​គាំ​ទ្រ​ដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសា​លាជាតិនេះនៅតាមបណ្តា​ខេត្តសក្តានុពលដ៏ទៃ​ទៀត​ផង​ដែ​រ។

អាន​បន្ថែម

ផ្លូវជនបទប្រវែងជាង ១១០គីឡូម៉ែត្រ តម្លៃជាង ៤៧លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់

ផ្លូវជនបទជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅចំនួន ៦ ដែលសាងសង់ក្រាលដោយកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ដោយចំណាយអស់ប្រមាណ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវជនបទនេះ ភ្ជាប់ខេត្តចំនួន ៦រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ ស្ថិតក្រោមគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញ​ប្ប​ទាន​ឥត​សំណង​​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាដដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនមកវិនិយោគលើការសង់ស្ថានីយបញ្ចូលអគ្គីសនី ដើម្បីជំរុញការប្រើរថយន្តអគ្គិសនី

កម្ពុជាបានស្នើឱ្យ​ជប៉ុនជួយជំរុញឱ្យ​មានក្រុមហ៊ុនជប៉ុ​នមកវិនិយោគលើ​ការសាងសងស្ថានី​យ​បញ្ចូ​ល​អគ្គី​សនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននិងមានភាពប្រសើរឡើង។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន ជាមួយនឹង​ឯកឧត្តម​បណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាល​ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ ឯកឧត្តបានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត។ ឯកឧត្តមបានបន្ថែមថាដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធ​នាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។ ឯកឧត្តមបន្តថា កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមក​វិនិយោគលើ​ការ​សាង​​សង់​​​ស្ថា​នីយបញ្ចូលអគ្គីសនីនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏​ធ្លាប់​​​បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid  ដើម្បី​រួម​ចំណែក​ក្នុង​ការជួយ​ឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ (អានបន្ថែម) លោក អ៊ី សង់ មន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានប្រាប់​ទស្សនា​វដ្តី​អច​ល​ន​ទ្រព្យ និងសំណង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ ឱ្យដឹងថា​ មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជា មាន​ស្ថានីយ​បញ្ចូល​អគ្គីសនី ចំនួន ៧ទីតាំង ក្នុងនោះ ៤ទីតាំងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

កម្ពុជាអំពាវនាវប្រទេសនានាឱ្យផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួល​អាកាស​ធាតុ

ប្រទេសកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ផ្តល់ថវិកាចំនួន ១០០​ពាន់​លាន​ដុ​ល្លារ​សហ​​រដ្ឋអាមេរិកដូចដែលបានសន្យាឱ្យបានលឿនបំផុតដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យាដ​ល់ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិស្តីពី​ការ​ប្រែប្រួ​ល​អាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រទេសនានាដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុស​ត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួលអាកាសធាតុ។ ជាមួយនឹងការអំពាវនាវនេះ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ការប្រែប្រួលអាកាស​ធាតុកំពុងញាំ​ញីដល់ដំ​ណើរ​កា​រអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុ​ង​ស្រុក​សុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការពា​រ​ព្រៃ​ឈើ។ ទន្ទឹមនឹងនេះ កម្ពុជាបានរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍​​​​រយៈ​​​ពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម ​ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពីការ​ប្រែ​ប្រួ​ល​​​​អាកាសធាតុ ដែលរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី​។

អាន​បន្ថែម

ក្រសួង៖ កម្ពុជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើទេ ខណៈបច្ចុប្បន្នថាមពលអគ្គិសនីសល់ជាងពាក់កណ្តាលទៀត

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងមិនមានបញ្ហាខ្វះភ្លើងប្រើប្រាស់ទៀតហើយ សម្រាប់គ្រប់​វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចសន្ទនាស្ដីពី ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និងអ្នកពាក់ព័ន្ធចំនួន ១៣៣រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា « កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤២៤៦មេហ្កាវ៉ាត់ ខ​ណៈ​​​​​ការប្រើប្រាស់​ប្រចាំថ្ងៃប្រើអស់តែជាង ២១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជា​នៅសល់អគ្គិសនី​ជាង​ពា​ក់​កណ្ដាលទៀត»។ បើគិតក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ នៅឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ហើយ​បច្ចុប្ប​ន្ន​នេះ នៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរ​យមាន​ការកើនឡើង៦០%។

អាន​បន្ថែម

កម្ពុជាស្នើកម្ចីពីជប៉ុន ៦០លានដុល្លារបន្ថែម ដើម្បីសង់កំពង់ផែទឹកជ្រៅថ្មី ជំហានទី១

កម្ពុជាបានលើកសំណើ​ដល់ភាគី​ជប៉ុន​ពិចា​រ​ណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លាអាមេរិក ដើម្បី​ពង្រីក​កំពង់​​​ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់​កា​ល​​ទី ១ ជម្រៅ ១៤,៥ម៉ែត្រ  ដោយសារការ​ធ្លាក់ចុះនៃប្រាក់យ៉េន ដែល​ធ្វើ​​ឱ្យ​ខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។ នេះបើតាមកិច្ចប្រជុំប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​ន ជាមួយនឹង ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចីបន្ថែមនេះ នឹងយកមកបង្រ្គប់ទឹកប្រាក់កម្ចីប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់​ឱ្យ​​មានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ។  (អានបន្ថែម) មកទល់ពេលនេះ គម្រោងពង្រីកនេះ កំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និង​គ្រោង​បញ្ចប់ចុងឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំខាងលើ គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុប​ដោយ​ផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ឡើយ​។

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្កការលំបាក ដល់ក្រុមការងារភ្ជាប់​សេវា​អ៊ីនធឺណិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់​ភាព​អសក​ម្ម​មួយចំនួនដែលធ្វើឱ្យ​មានការលំបាក​ក្នុងការ​តភ្ជាប់​បណ្តាញសេវា​អ៊ីនធឺណិត​ចូលក្នុងបុរី​ និងអគារ​ស​ហ​​កម្ម​​សិទ្ធិ​។ ការអំពាវនេះ ធ្វើឡើងក្រោយពេល​ក្រុមការងារលើកកម្ពស់​គុណភាពសេវានៅតាមបុរី​ក្នុងរាជធានីភ្នំពេញចំនួន ៨ ក្រុម​ បាន​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​អំពីឧបសគ្គមួយចំនួន​។ បើតាមលិខិតលេខ ២៨៦៣ បទ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ (ក.ប.ទ.) បានតម្រូវឱ្យម្ចាស់បុរី និង​អគារសហកម្មសិទ្ធិត្រូវ​បញ្ឈ​​ប់៖ ១.​​ការទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត​ចូលក្នុងលំនៅដ្ឋាន​របស់​អ្នកប្រើប្រាស់​នៅក្នុ​ង​បុរីនិង​អគា​រសហកម្មសិទ្ធិ ដែល​ផ្ទុយ​នឹង​ច្បាប់ស្តីពីទូរគមនាគមន៍។ ២.​​ប្រតិបត្តិការផ្តល់សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ​ក្នុងបុរី​និង​អគារសហកម្មសិទ្ធិ។ ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​ក្នុង​ករណី​​ម្ចាស់​បុរី​និងអគារសហកម្មសិទ្ធិមួយចំនួនតូច​​ នៅតែ​បន្តធ្វើសកម្មភាពខាងលើនេះ។ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល​មានព័ត៌មានអំពីភាពអសកម្មទាំងនេះ សូមផ្តល់​ព័ត៌​មា​ន​មក​និយ័ត​ករ​ទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ​មកកាន់អ៊ីមែល qos@t​rc.​gov.kh។

អាន​បន្ថែម

ក្រសួងដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ ដោយដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចេញចូលភ្នំពេញ និងព្រះសីហនុ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត នឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលរថយន្តឆ្លងកាត់ផ្លូវល្បឿនលឿន។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន អ្នកបើកបរអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ […]

អាន​បន្ថែម