កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ
កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។ នេះបើតាមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជាបានបង្កើនកម្មវិធីរេបូក (REDD+) តាមរយៈការពង្រីកការទទួលខុសត្រូវចំពោះគម្រោងនេះ និងតាមរយៈការជួយជ្រោមជ្រែងពីដៃគូគម្រោងសំខាន់ៗ រួមមានសង្គមអភិរក្សសត្វព្រៃ (WCS) និងសម្ព័ន្ធសត្វព្រៃ (WA)។ តាមរយៈកម្មវិធីរេបូក (REDD+) នេះ ក្រសួងបរិស្ថានបានអនុវត្តគម្រោងចំនួន ០៣ តាំងពីឆ្នាំ២០១៦ ក្នុងតំបន់ការពារធម្មជាតិរួមមាន តំបន់កែវសីមា ជួរភ្នំក្រវាញខាងត្បូង និងព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១.២៧លានហិកតា។ ជាមួយគ្នានេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត ៣លានហិកតា ក្នុងឆ្នាំ២០២២ នេះផងដែរ។ (អានបន្ថែម) នៅក្នុងសន្និសីទកំពូលលើកទី២៧ លោកស្រី Suwanna Gauntlett ដែលជានាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ (WA) បានលើកឡើងថា « គម្រោងរេបូក (REDD+) របស់កម្ពុជា ប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់ និងដោយឯករាជ្យ។ គម្រោងទាំងនេះ […]
អានបន្ថែមជប៉ុននឹងប្រើបច្ចេកវិទ្យាទំនើបបំផុត ដើម្បីរៀបចំផ្នែកសំខាន់ៗក្នុងមជ្ឈមណ្ឌលអភិរក្សកេសរកូលភំ្នគូលែន
ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន នឹងជួយជាបច្ចេកវិទ្យាទំនើបៗ ដែលកំពុងពេញនិយមបំផុតក្នុងសកលលោក ដើម្បីរៀបចំផ្នែកសំខាន់ៗមួយចំនួនក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា បច្ចេកវិទ្យាទំនើបៗទាំងនេះ រួមមាន Mega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ទៀតថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឍមណ្ឌលដើម្បីរៀបចំលើផ្នែកសំខាន់ៗ រួមមាន៖ ១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល ដែលមានដូចជា៖ ប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារឱ្យធ្វើការសិក្សាឱ្យបានល្អិតល្អន់ពីសក្ដានុពលរបស់មជ្ឈមណ្ឌល ដែលសំដៅដល់ការប្រែក្លាយតំបន់នេះទៅជាទីតាំងមានភាពទាក់ទាញបំផុត ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល […]
អានបន្ថែមរដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ»។ រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។ គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង ២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអគ្គិសនីនៅកម្ពុជា៕
អានបន្ថែមអូស្ត្រាលីជួយកម្ពុជារៀបចំគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់
ស្ថានទូតអូស្ត្រាលី ជួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកកខ្វក់ ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី នឹងជួយកម្ពុជារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាសាលានេះ នឹងពិភាក្សាលើគោលនយោបាយលម្អិតជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដោយផ្អែកលើគោលនយោបាយគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជាមូលដ្ឋាន ដែលបានឯកភាពរួចមកហើយ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើសេចក្តីព្រាងស្តីពីយថាប្រភេទទូទៅនៃប្រព័ន្ធលូ (General Specification of Sewerage System) និងគោលការណ៍ណែនាំជាតិស្តីពីផែនការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មសំណល់ភក់តាមបែបធម្មជាតិ (FSTP) ក្រោមកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កាលពីកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ធ្លាប់បានជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានប្រគល់សេចក្តីព្រាងនេះ តាំងតែពីថ្ងៃទី១៦ ខែឧសភា មកម្ល៉េះ។ (អានបន្ថែម)
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង
ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែលស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០មេហ្គាវ៉ាត់ (MW) ដែលផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០មេហ្គាវ៉ាត់ (MW) ជាលើកដំបូង បន្តភ្ជាប់ចូលទៅក្នុងបណ្តាញជាតិ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ លោក Masatsugu Asakawa ប្រធានធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា «ការផលិតថាមពលសូឡា នឹងជាភាពចាំបាច់ក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកការតភ្ជាប់ថាមពលអគ្គិសនីមានតម្លៃសមរម្យ ខណៈដែលកំពុងផ្លាស់ប្តូរទៅជាថាមពលស្អាតផងដែរនោះ»។ គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនេះ បានបង្ហាញឱ្យឃើញពីឱកាសក្នុងការផលិតថាមពលដោយពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ ដែលមានតម្លៃសមរម្យ តាមរយៈប្រភពធនធានពីវិស័យរដ្ឋ និងឯកជន។ ស្ថិតក្រោមគម្រោងនេះផងដែរ រោងចក្រផលិតថាមពលនេះ ត្រូវបានដាក់ឱ្យដេញថ្លៃជាអន្តរជាតិដល់វិស័យឯកជនជាពីរដំណាក់កាលគឺដំណាក់កាល ៦០មេហ្គាវ៉ាត់ (MW) និង៤០មេហ្គាវ៉ាត់ (MW)។ ប្រភពដដែលបានបន្ថែមថា ក្នុងការដេញថ្លៃលើកទី១ មានទំហំ ៦០មេហ្គាវ៉ាត់ (MW) ក្នុងឆ្នាំ២០១៩ គឺបានទៅក្រុមហ៊ុន Prime Road Alternative ដែលទទួលបានតម្លៃទាបបំផុតចំនួន ០.០៣៩ ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍។ […]
អានបន្ថែមកម្ពុជា-ចិន ប្តេជ្ញាជំរុញវិស័យថាមពលព្រះអាទិត្យ ដើម្បីឆ្ពោះទៅប្រើថាមពលកកើតឡើងវិញ
កម្ពុជា-ចិន បានប្តេជ្ញារួមគ្នាជំរុញវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ដើម្បីការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាបានគ្រប់គ្រាន់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងក្រុមហ៊ុនចិន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមស៊ុយ សែម បានឱ្យដឹងថា៖ « បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមជាកញ្ចប់សម្រាប់មនុស្សជាតិ នៅក្នុងសម័យកាលថ្មីនេះ ខណៈបញ្ហានេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន ដើម្បីផ្លាស់ប្ដូរពីការផលិត និងការប្រើប្រាស់ថាមពល ដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាសឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពលដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលគ្រប់គ្រាន់ ជាពិសេសនៅតែមានគុណភាពអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ»។ គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ភាគីកម្ពុជា និងក្រុមហ៊ុនចិន បានព្រមព្រៀងគ្នាថា នឹងសហការគ្នាលើចំណុចសំខាន់ៗចំនួន៧ រួមមាន៖ ទី១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី។ ទី២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី។ ទី៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់។ ទី៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់។ ទី៥.សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ។ […]
អានបន្ថែមក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ គ្រោងនឹងបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែលជាកម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះបើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លានដុល្លារអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។ ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បានគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀតផងដែរ។
អានបន្ថែមផ្លូវជនបទប្រវែងជាង ១១០គីឡូម៉ែត្រ តម្លៃជាង ៤៧លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់
ផ្លូវជនបទជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅចំនួន ៦ ដែលសាងសង់ក្រាលដោយកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ដោយចំណាយអស់ប្រមាណ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវជនបទនេះ ភ្ជាប់ខេត្តចំនួន ៦រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ ស្ថិតក្រោមគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាដដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមកម្ពុជាស្នើជប៉ុនមកវិនិយោគលើការសង់ស្ថានីយបញ្ចូលអគ្គីសនី ដើម្បីជំរុញការប្រើរថយន្តអគ្គិសនី
កម្ពុជាបានស្នើឱ្យជប៉ុនជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសងស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើននិងមានភាពប្រសើរឡើង។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តបានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី (EV) ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត។ ឯកឧត្តមបានបន្ថែមថាដើម្បីជំរុញការប្រើប្រាស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមាណជាង ៦០% ប៉ុណ្ណោះនៃតម្លៃយានយន្តអគ្គិសនី។ ឯកឧត្តមបន្តថា កម្ពុជាក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន ក៏ធ្លាប់បានស្នើទៅកាន់កម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid ដើម្បីរួមចំណែកក្នុងការជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ (អានបន្ថែម) លោក អ៊ី សង់ មន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តីអចលនទ្រព្យ និងសំណង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ ឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជា មានស្ថានីយបញ្ចូលអគ្គីសនី ចំនួន ៧ទីតាំង ក្នុងនោះ ៤ទីតាំងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមកម្ពុជាអំពាវនាវប្រទេសនានាឱ្យផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ផ្តល់ថវិកាចំនួន ១០០ពាន់លានដុល្លារសហរដ្ឋអាមេរិកដូចដែលបានសន្យាឱ្យបានលឿនបំផុតដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រទេសនានាដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងការអំពាវនាវនេះ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការពារព្រៃឈើ។ ទន្ទឹមនឹងនេះ កម្ពុជាបានរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។
អានបន្ថែមក្រសួង៖ កម្ពុជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើទេ ខណៈបច្ចុប្បន្នថាមពលអគ្គិសនីសល់ជាងពាក់កណ្តាលទៀត
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងមិនមានបញ្ហាខ្វះភ្លើងប្រើប្រាស់ទៀតហើយ សម្រាប់គ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចសន្ទនាស្ដីពី ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធចំនួន ១៣៣រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា « កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត»។ បើគិតក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ នៅឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ហើយបច្ចុប្បន្ននេះ នៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយមានការកើនឡើង៦០%។
អានបន្ថែមកម្ពុជាស្នើកម្ចីពីជប៉ុន ៦០លានដុល្លារបន្ថែម ដើម្បីសង់កំពង់ផែទឹកជ្រៅថ្មី ជំហានទី១
កម្ពុជាបានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លាអាមេរិក ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។ នេះបើតាមកិច្ចប្រជុំប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចីបន្ថែមនេះ នឹងយកមកបង្រ្គប់ទឹកប្រាក់កម្ចីប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ។ (អានបន្ថែម) មកទល់ពេលនេះ គម្រោងពង្រីកនេះ កំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំខាងលើ គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ឡើយ។
អានបន្ថែម