រដ្ឋបញ្ជាឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្កការលំបាក ដល់ក្រុមការងារភ្ជាប់សេវាអ៊ីនធឺណិត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិត្រូវបញ្ឈប់ភាពអសកម្មមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិ។ ការអំពាវនេះ ធ្វើឡើងក្រោយពេលក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន ៨ ក្រុម បានទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួន។ បើតាមលិខិតលេខ ២៨៦៣ បទ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ (ក.ប.ទ.) បានតម្រូវឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិត្រូវបញ្ឈប់៖ ១.ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។ ២.ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើនេះ។ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែលមានព័ត៌មានអំពីភាពអសកម្មទាំងនេះ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh។
អានបន្ថែមក្រសួងដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ ដោយដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចេញចូលភ្នំពេញ និងព្រះសីហនុ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត នឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលរថយន្តឆ្លងកាត់ផ្លូវល្បឿនលឿន។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន អ្នកបើកបរអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ […]
អានបន្ថែមចិនប្តេជ្ញាពន្លឿនគម្រោងខ្សែកាបអុបទិកក្រោមសមុទ្រប្រវែង ២ពាន់គីឡូម៉ែត្រ ពីហុងកុង មកព្រះសីហនុ
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យានឹងពន្លឿនគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងហុងកុង មកក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរួមខាងលើថា ដើម្បីជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះបានឆាប់រហ័ស និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមថា ភាគីចិន និងកម្ពុជា នឹងពន្លឿនគម្រោងសំខាន់ៗ ដូចជា គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក ជាដើម។ គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហុងកុងនេះ មានប្រវែងជាង២ពាន់ គីឡូម៉ែត្រ នឹងចាប់ផ្តើម នៅខែតុលាឆ្នាំ ២០២២ និងអាចបញ្ចប់ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែនដុល្លារអាមេរិក ដល់កម្ពុជាក្នុងការសាងសង់ហេដ្ឋារចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖ គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លានដុល្លារអាមេរិក) និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លានយ៉េន គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លានយ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក) បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ ២៣លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាពទឹកស្អាតដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែកដល់កម្ពុជា។ ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio។ គម្រោងពង្រឹងសមត្ថភាពទឹកស្អាតភូមិព្រែកនេះ មានទឹកប្រាក់ ២៣.៣លានដុល្លារ។ ក្រៅពីគម្រោងខាងលើនេះ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុប ២៨លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនបីផ្សេងទៀត នៅកម្ពុជា។ ជំនួយឥតសំណងខាងលើ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អានបន្ថែមនាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងខែវិច្ឆិកានេះ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលថ្ងៃទី២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងជំនួបនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។ ជាមួយគ្នានេះ លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណ គុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំ សកម្មភាពផែនការនៃ ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយ នេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ហើយលោកគិតថាកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ គួរបញ្ជាក់ដែរថា កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យ ប្រទេស ទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ហើយសម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននេះដែរ ក៏បានបង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត៕
អានបន្ថែមក្រុមហ៊ុនរ៉ូយាល់គ្រុប និង Keppel ចុះកិច្ចព្រមព្រៀងដើម្បីនំាចេញថាមពល ១០០០មេហ្គាវ៉ាត់ទៅសិង្ហបូរី
ក្រុមហ៊ុន Royal Group Power Company Ltd (RGP) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីនាំចេញថាមពលទៅសិង្ហបូរី ១០០០ មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។ បើតាមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ កាលពីនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល […]
អានបន្ថែមកម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់អាស៊ាន។ នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់ធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យការងារដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម។ គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។
អានបន្ថែមផ្លូវ១ខ្សែតម្លៃជាង ១លានដុល្លារ ក្នុងស្រុកមេមត់ ត្រូវបានបើកការដ្ឋានសាងសង់
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីបើកការដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខ ប្រចាំឆ្នាំ២០២២
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសនៅថ្ងៃទី ១៥ វិច្ឆិកា ទៅតាមចំណាត់ថ្នាក់នៃពាន់រង្វាន់ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bentley ក្រុមហ៊ុន Bentley System ដែលជាក្រុមហ៊ុនផលិត Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី បានប្រកាសគម្រោងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាប់នៅក្នុងវគ្គជម្រុះចុងក្រោយនៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលសាកល ប្រចាំឆ្នាំ២០២២ (Going Digital Awards 2022) របស់ក្រុមហ៊ុន Bentley។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធី Bentley ដែលឈានមុខគេសម្រាប់ការងារ ឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ហេដ្ឋាសម្ព័ន្ធទូទាំងសាកលលោកចូលរួម។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ បានជ្រើសរើសបេក្ខភាពគម្រោងចុងក្រោយចំនួន ៣៦គម្រោង ក្នុងចំណោមគម្រោងជាង ៣០០ ដែលស្នើដោយក្រុមហ៊ុនចំនួន ១៨០ មកពី ៤៧ ប្រទេស ដែលរួមមាន ១២ ប្រភេទ នៃពានរង្វាន់ប្រចាំ។ ពានរង្វាន់ Going Digital Awards នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺអាចចូលទៅអានបន្ថែមតាមរយៈ […]
អានបន្ថែម2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា
ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាមេរិក បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ, ការទទួលស្គាល់សមិទ្ធផលធំៗជាច្រើនដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ “ យើងមានមោទកភាពដែលអាចនិយាយបានថា […]
អានបន្ថែម