២០២៣ រដ្ឋគ្រោងខ្ចីលុយពីដៃគូចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាព៧

នៅក្នុងឆ្នាំ២០២៣​ រាជរដ្ឋាភិបាលកម្ពុជា គ្រោនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១៧០០ លានSDR (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដែលកើន ឡើង ១០០ លាន SDR ធៀ​ប​នឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមនេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់ គ្រងឆ្នាំ ២០២៣។ កម្ចីទាំងនេះ នឹងយកមកអភិវឌ្ឍវិស័យសំខាន់ចំនួន ០៧ដូចជា៖ វិស័យថាមពលចំនួន ៧គម្រោងគឺ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១, គម្រោងពង្រីក​ស​មត្ថ​ភាព​ផ្គត់ផ្គង់អគ្គិសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៨, គ​ម្រោង​ពង្រីក​ប្រ​​ព័ន្ធ​ខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ (កញ្ចប់ ឥណទានទី៣) គម្រោងសាងសង់​ខ្សែ​ប​ញ្ចូ​នអគ្គិសនី ១១៥គីឡូវ៉ុល និងពង្រីកបណ្តាញអគ្គិសនីជនបទ, គម្រោងប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​ផ្គ​ត់​​​ផ្គង់អគ្គិសនីជនបទ ជំហានទី២, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី (ហិរញ្ញប្បទាន​បន្ថែ​ម​) វិស័យធារាសាស្ត្រចំនួន ៥គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ, គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់និងអភិវឌ្ឍន៍ធារាស្ត្របរវេល ខេត្តបាត់ដំបង, កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរ​វិស័យ​កសិកម្មសម្រាប់ប្រទេសកម្ពុជា ជំហានទី២, គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ, គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និងកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦ […]

អាន​បន្ថែម

ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនា សម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់ ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ ការ​ជំរុញ​ផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាពកសិកម្ម ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់មួយចំនួនផ្សេងទៀត។ ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋបានគ្រោងនឹងចំណាយ ២៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងខេត្តសៀមរាប។ (អានបន្ថែម) មួយទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រដ្ឋបានគ្រោងថានឹងចំណាយថវិកាចំនួន […]

អាន​បន្ថែម

រដ្ឋប្រកាសឱ្យដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបក្នុងរាជធានី ខេត្ត៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យ​ដំណើរ​ការនូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្ត​ស្ទឹង​ត្រែង​។​ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​ត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ វាស់វែងតាមរយៈ​ផ្កាយ​រណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។ សញ្ញាដែលទទួលបានពី GNSS នេះ ត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង ការកំណត់ទីតាំងភូមិសាស្ត្រ ការត្រួត​ពិនិត្យ​ចលនានៃស្រទាប់ផែនដី និងការសិក្សាផ្នែកវិទ្យាសាស្ត្រដទៃទៀត។

អាន​បន្ថែម

ក្រសួងសាធារណការ រកចំណូលបានជាង២០០លានដុល្លារ ក្នុងពេល៦ឆ្នាំចុងក្រោយនេះ

បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន អាចរកប្រាក់ចំណូលចូលថវិកាជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នាពេលកន្លងមកនេះ ក្រសួង សម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈនាពេលកន្លងមកនេះ យើងសង្កេតឃើញថា ក្រសួងរកប្រាក់ចំណូលចូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាមេរិក។ ឯកឧត្តមថា ចំនួននេះ បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថា មានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈអស់រយៈពេល៦ឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ […]

អាន​បន្ថែម

ប្រធាន EIA៖ អាស៊ានគួរធ្វើពិពិធកម្មថាមពល ដោយរៀនពីវិបត្តិថាមពលនៅអ៊ឺរ៉ុប

ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​ ​បានព្រ​មាន​ថា​ អាស៊ី​អាគ្នេយ៍​​ងាយ​រង​គ្រោះ​ដោយ​វិបត្តិ​ថាមពល​ដោយ​សារ​​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​តម្រូវ​ការ​​ក្នុង​តំបន់​ហើយ​គួរ​តែ​ធ្វើ​ពិពិធកម្ម​ប្រភព​ថាមពល​ ដែល​មាន​ន័យ​ថា​ត្រូវ​ពឹង​​ផ្អែក​លើ​ប្រភព​ថាមពល​ផ្សេង​ៗ​គ្នា​​។ នេះបើតាមលោក​ Fatih Birol បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​សិង្ហបុរី CNA កាល​ពី​ថ្ងៃ​អង្គារ​ទី​ ២៥ ខែ​តុលា​ ឆ្នាំ២០២២។ លោក Birol បានបន្ថែមថា អាស៊ី​អាគ្នេយ៍​គួរ​រៀន​ពី​វិបត្តិ​ដែល​កំពុង​កើត​ឡើង​នៅ​អឺរ៉ុប​ ដោយ​សារ​តែ​ការ​​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ប្រឈម​មុខ​នឹង​​​ការ​ចំណាយ​ខ្ពស់​​​ និង​បញ្ហា​ផ្គត់​ផ្គង់​លើ​ថាមពល​​​។ ​ លោកបានបន្តថា «​​អឺរ៉ុប​បាន​ធ្វើ​កំហុស​មួយ​ ទោះ​បី​ជា​ IEA ​បាន​គូស​បញ្ជាក់​ និង​ព្រមាន​ជា​ច្រើន​ឆ្នាំមក​ហើយ​​ថា​ ​​​មិន​គួរ​ពឹង​ផ្អែក​លើប្រភព​​ផ្គត់​ផ្គង់​ដ៏​​សំខាន់​តែ​មួយ​ ​សម្រាប់​អ្វី​ក៏​ដោយ​។ ហ្គាស​ និង​ប្រេង​ភាគ​ច្រើន [ដែល​អឺរ៉ុប​នាំ​ចូល​]​ ​មាន​​ប្រភព​សំខាន់​តែ​មួយ​គត់​ គឺ​រុស្ស៊ី​»។ ក្នុងការថ្លែងនេះផងដែរ លោក Birol ក៏បានជំរុញឱ្យអាស៊ី​អាគ្នេយ៍​គួរ​តែ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យថាមពល​ស្អាត ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រយៈ​ពេល​វែង​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​ងាយ​នឹងបង្កើត​បញ្ហា​ប្រឈម​ ដោយ​សារ​តែ​ការ​​​​ប្រែ​ប្រួល​​នៃ​តម្លៃ​ និង​​​ឥទ្ធិពល​អាក្រក់​​លើ​​សេដ្ឋកិច្ច​។ លោកបានយល់ឃើញថា « វា (ឥន្ធនៈ​ហ្វូស៊ីល) ​​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ថាមពល​ធំ​​ៗ​មួយ​ចំនួន​ ហើយ​ដោ​យ​​​​សារ​តែ​ហេតុផល​​នយោបាយ​ ឬ​ហេតុផល​ផ្សេង​ទៀត​ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ផ្លាស់​ប្តូរ​ចិត្ត​របស់​ពួក​គេ​ ដោយ​​​បង្កើន​តម្លៃ​។ ហើយ​​សេដ្ឋកិច្ច​​របស់​​​អ្នក​ ​នឹង​​​ងាយ​​រងគ្រោះ​​ទាំង​​ស្រុង​​នៅពេល​​តម្លៃឡើង​​ខ្ពស់​»។ […]

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។ ​ឯកឧត្តម ស៊ុន​ ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។​ ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕

អាន​បន្ថែម

ផ្លូវជាតិពីព្រលានយន្តហោះថ្មីទៅ​ទីក្រុងសៀមរាប​ នឹងត្រូវពង្រីកទៅជាបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចមុខអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅទីក្រុងសៀមរាប នឹងត្រូវពង្រីក ទៅជាបួនគន្លង ដើម្បីសម្រួលចរាចរណ៍ទេសចរណ៍។​ គម្រោងពង្រីកគុណភាពផ្លូវនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ផ្លូវពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប នឹងត្រូវពង្រីកពី ពីរកន្លងទៅ បួនកន្លង និងកន្លែងខ្លះ ៦គន្លង មានប្រវែង១៦គីឡូម៉ែត្រ ដោយកំពុងចរចាដើម្បីសាងសង់”។​​ គម្រោងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៦នេះធ្វើឡើង ខណៈការដ្ឋានសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីតម្លៃ ៨៨០លានដុល្លារ សម្រេចការសាងសង់បានជាង ៤៤ភាគរយ និងគ្រោងដាក់ដំណើរការនៅខែតុលាឆ្នាំក្រោយ។

អាន​បន្ថែម

គម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៨០ភាគរយ គិតត្រឹមខែតុលា​

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦០លានដុល្លារ សម្រេចបានប្រមាណ ៧៧ភាគរយ គិតត្រឹមខែតុលា ខណៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ សម្រេចបាន ៨៨ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ វឌ្ឍនភាពនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានលើកឡើងមកបង្ហាញដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែតុលា។​ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ១ […]

អាន​បន្ថែម

កម្ចីសម្បទានសង់ផ្លូវល្បឿនលឿនទីពីរនៅកម្ពុជា នឹងចុះហត្ថលេខានៅខែវិច្ឆិកា

គម្រោងកម្ចីសម្បទានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ចិន កំពុងពន្លឿនបញ្ចប់កិច្ចព្រមព្រៀងសម្បទាន។ គម្រោងកម្ចីសម្បទាននេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការដុតដៃដុតជើង ដើម្បីបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទាន ដើម្បី អាចចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន នៅថ្ងៃទី៩ ខែវិច្ឆិកា”។ សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។

អាន​បន្ថែម

កម្ចីសម្បទានលើគម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងត្រូវចុះហត្ថលេខាខែក្រោយនេះ

គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។ កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា​ ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​​ក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យនៅថ្ងៃទី២៧ ខែតុលា។​ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាន៍ថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅរហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាមគ្រោងពង្រីកពី ពីរគន្លង ទៅបួនគន្លង មានប្រវែង៤៥គីឡូម៉ែត្រ។

អាន​បន្ថែម

រដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…

គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។ សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។ សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។ ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។ ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។ ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។ ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។    

អាន​បន្ថែម

ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២

ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា […]

អាន​បន្ថែម