ក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ

ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។ កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិត​ពី​​ខែ​តុលា ​ដល់​ខែ​ធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែម​ទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់​ការគ្រប់​គ្រង​​អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។ ជាមួយគ្នានេះផងដែរ រដ្ឋបានលើកលែងការបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មាន​សកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

អាន​បន្ថែម

ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អារ៉ាប់រួម មានជិត ២៨០លានដុល្លារ ខណៈវិស័យអចលនទ្រព្យមាន ២,៧លានដុល្លារ

ត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមមានរហូតដល់ជិត ២៨០លានដុល្លារ ខណៈការវិនិយោគរបស់អារ៉ាប់រួមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានប្រមាណ២,៧លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាក៏បានវិនិយោគទៅកាន់អារ៉ាប់រួមមានចំនួនសរុបជិត ១លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ។ ក្រៅពីវិស័យអចលនទ្រព្យ អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមាន​ចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ ជាចុងក្រោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ឱ្យមកសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់ផងដែរ។

អាន​បន្ថែម

កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍថាមពលកើតឡើងវិញ

ក្រសួងបរិស្ថានបានបង្ហាញពីគោលជំហគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងកម្មវិធី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» នៅថ្ងៃទី២៥ តុលា ២០២២។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលរបស់រដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពី ឯកឧត្តម បាន គីមូន ប្រធានវិទ្សាស្ថានអភិវឌ្ឍន៍បៃតង និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា តំណាងក្រុមហ៊ុន H&M តំណាងរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីជំហគោលនយោបាយរបស់កម្ពុជាក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ ហើយស្វាគមន៍ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ ក្នុងគាំទ្របច្ចេកវិទ្យា និងហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍថាមពលកកើតឡើងវិញ និងលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ

ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃ​ប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃ​នៃការប្រើប្រាស់ផ្លូវនេះ។​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ​ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។​ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។​ បន្ទាប់ពីការពិភាក្សាលើការបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន ក្រុមហ៊ុន​នឹងចេញផ្សាយតារាងតម្លៃថ្មី ក្នុងពេលឆាប់ៗនេះ។​ កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តី​លោក ហ៊ាង សុទ្ធាយុត្តិ ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា។​ អ្នកនាំពាក្យលើកឡើងថា៖ “អ្នក​ដែល​ប្រើ​ផ្លូវ​ល្បឿន​លឿន​ នឹង​ឃើញ​តម្លៃ​ដែល​មាន​កំណត់​យ៉ាង​ច្បាស់​នៅ​លើ​បដា​ពណ៌​ខៀវ​ធំ​នៅ​ខាង​ស្ដាំ​ផ្លូវ​ចូល”។ បច្ចុប្បន្ន តម្លៃទាំងទៅទាំងមក  សម្រាប់រថយន្តដឹកទំនិញ គឺ១២០ដុល្លារ។​ ការកំណត់​បញ្ចុះតម្លៃថ្មីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្តោះ អាសន្ន រយៈពេលមួយខែ។ ក្នុងរយៈពេល៣សប្តាហ៍​នេះ មានរថយន្តជាង២០ម៉ឺនគ្រឿងបានឆ្លងកាត់ ផ្លូវល្បឿនទីមួយនៅកម្ពុជា។​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា។ ការសាងសង់ផ្លូវប្រវែង ១៨៧ គីឡូម៉ែត្រ បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៩ ក្នុងតម្លៃ ២ ពាន់លានដុល្លារ។ […]

អាន​បន្ថែម

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើត Property Fund ក្នុងទីផ្សារភាគហ៊ុន​

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើតកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន​ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើកឡើង ក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅថ្ងៃទី២១ តុលា​ ថាកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរតែងាយស្រួល​ និងសកម្មភាព រួមទាំងជួយលើក កម្ពស់ផ្សារភាគហ៊ុនកម្ពុជាឱ្យកាន់តែប្រសើរ ថែមទៀត។ ឯកឧត្តម ស៊ូ សុជាតិ ថ្លែងថា៖ “ការចុះបញ្ជីកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុនៅផ្សារហ៊ុននេះ វិនិយោគិនដែលដាក់សាច់ប្រាក់ក្នុងកញ្ចប់ហ្នឹង​ គឺអាចលក់កញ្ចប់របស់ខ្លួននៅក្នុងផ្សារហ៊ុនតែម្តង ដើម្បីយកសាច់ប្រាក់ត្រលប់មកវិញ ឬ ក៏ចាកចេញពីផលិតផលនេះពេលណាក៏បាន ដោយមានភាពងាយស្រួល ​និង រហ័ស ជាងការដាក់ជួញដូរអចលវត្ថុនៅក្នុងទីផ្សារទូទៅ”។​ ឯកឧត្តម ស៊ូ សុជាតិ រំពឹងថា ផលិតផលថ្មីដែលផ្សារភ្ជាប់គ្នារវាងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យ នឹងអាចចាប់ ផ្តើមជួញដូរក្នុងផ្សារ ហ៊ុនបាន​នៅក្នុងឆ្នាំ២០២៣ ប្រសិន​បើបទបញ្ញត្តិបំពេញបន្ថែមចេញជារូបរាងនៅចុង ឆ្នាំ២០២២ ។​ ជុំវិញគម្រោងបង្កើត Property Fund នេះ ឯកឧត្តម ហុង សុខហួរ […]

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៣ តម្លៃ ១៤.១លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។ ២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។ ៣-“SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។

អាន​បន្ថែម

បុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ប្រកាសលក់គម្រោងតម្លៃ ១១៨លានដុល្លារ​នៅ​កម្ពុ​ជា

ក្រុមហ៊ុន Diamond Power Ltd (DPL) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Pestech International Bhd នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បានប្រកាសដាក់លក់​គម្រោ​ង​ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីក្នុងតម្លៃប្រមាណ ១១៨ដុល្លារអាមេរិក។ នេះបើតាម​ការ​ចេញ​ផ្សាយរ​បស់គេហ​ទំព័រ​  The Edge Markets កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ Pestech បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានហ៊ុនចំនួន ៦០% បានចុះ​កិច្ច​ព្រម​ព្រៀង ដើម្បីលក់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីកំពង់ចាម-ក្រចេះមានទំហំ ២៣០KV ​ជាមួយនឹង Cambodian Transmission​ II Co Ltd (CTL II) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និង​កាន់​កាប់​ហ៊ុន​ទាំង​ស្រុងដោយក្រុមហ៊ុន Leader Transmission Ltd។ នៅក្នុងលិខិតផ្ញើទៅកាន់ Bursa Malaysia (ទីផ្សារមូលបត្រម៉ាឡេស៊ី) Pestech បានឱ្យដឹងបន្ថែមថា Diamond Power Ltd (DPL) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាអ្នកកាន់កាប់ និង​ប្រតិបត្តិ​​គម្រោង។ បន្ថែមពីនេះ DPL […]

អាន​បន្ថែម

ផ្ទៃដីដំណាំស្រូវជា ២២ម៉ឺនហិកតាទូទាំងប្រទេសរងផលប៉ះពាល់ពីគ្រោះទឹកជំនន់

ផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២២ ម៉ឺនហិកតា នៅក្នុង ២២ រាជធានី ខេត្ត ត្រូវបានរង​ផល​ប៉ះ​ពា​ល់​ដោ​យគ្រោះទឹកជំនន់។ នេះបើតាមការឱ្យដឹងពីវិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមផលប៉ះពាល់ជាង ២២ម៉ឺនហិកតានេះ គឺ​មាន​ផ្ទៃដីដំណាំស្រូវចំនួន ១១ម៉ឺនហិកតា រងនូវការខូចខាតទាំងស្រុង ខណៈដែលផ្ទៃដី ដែលអាចស្តារឡើងវិ​ញ​មាន​ចំនួន ៧ម៉ឺនហិកតា។ របាយការណ៍បន្តថា ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តក្រចេះ កំពង់ធំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរ ដំណាំស្រូវដែលរងនូវការខូចខាត ត្រូវការស្រូវពូជប្រមាណ ៧ពាន់តោន សម្រាប់ការងា​រ​ស្ដារ​ឡើង​វិញ​ជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះស្រូវ ពូជប្រមាណ ៦ពាន់តោនហើយ ត្រូវបានដឹកជញ្ជូន​ទៅដល់​គោល​ដៅ និងត្រៀមចែកជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពូជបន្លែចំនួន ១៨ម៉ឺនឃីត និងចែក​ជូន​ប្រជា​ពល​រដ្ឋ​បាន ៨ម៉ឺនឃីតរួចរាល់ហើយគិតត្រឹមថ្ងៃទី២២ ខែតុលា។

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តកោះកុង

ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មាន​គោលបំណងបោះ​ទុន​វិនិយោ​គ​លើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិស​នី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ នេះបើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងដ៏ល្អប្រសើរដើម្បី​អាច​ឱ្យ​ក្រុម​ហ៊ុនវិនិយោគចិនបានចូលមកស្វែងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពល​នានា​ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។ បើតាម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកោះកុង​មាន​ឧស្សា​ហកម្មប្រភេទធុនធំចំនួន ០៧រោងចក្រ មានចំនួនកម្មករចំនួន ១០.៨៤៣នាក់ ដែលក្នុង​នោះ​មាន​រោង​ចក្រ​តំឡើង​រថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡាជាដើម។ ដោយឡែក សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានចំនួន ៧៥៥ មូលដ្ឋាន។ ក្នុងខេត្តកោះកុង ក្រៅពីវិស័យកសិកម្មប្រមាណ ៥៥,៥% គឺមានវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំងពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជន​មាន​ប្រមាណ […]

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូជាងមុន

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កាលពីថ្ងៃទី ២០ តុលា បានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីគ្រប់គ្រង និងរឹតបន្តឹងអាជីវកម្មកាស៊ីណូនៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ ស្របច្បាប់ និងតម្លាភាព។ យោងតាមឯកសារ ខ្លឹមសារសង្ខេបនៃសេចក្ដីណែនាំ មានដូចខាងក្រោម៖ ១. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកលើគោលការណ៍នៃ សជណ បើមិនដូច្នេះនឹងត្រូវពិន័យតាមច្បាប់ ២. ប្រតិបត្តិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណ អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់ប៉ុណ្ណោះ។ ៣. ប្រតិបត្តិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ច អាចបន្ដអាជីវកម្មបាន តែស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។ ៤. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ការប្រើអាជ្ញាបណ្ណ ឬលិខិតបែបថតចម្លង នៅទីតាំងផ្សេងនឹង ចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងកាពិន័យជាធរមាន។ ៥. ប្រតិបត្តិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ឱ្យបានគ្រប់ចំនួន និង ទាន់ពេលវេលា ទៅតាមច្បាប់។

អាន​បន្ថែម

រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ

រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន​២ខ្សែ -ផ្លូវវាងក្រុងខាងជើង  និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ​ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ សម្តេចតេជោ មានប្រសសន៍ថា ផ្លូវវាងក្រុងខាងជើង មានប្រវែង ៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី ៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន ៩៤.១លានដុល្លារ របស់កូរ៉េខាងត្បូង ។

អាន​បន្ថែម