រដ្ឋកាត់ដីជាង ១ម៉ឺនហិកតាចេញពីខេត្តបាត់ដំបង ឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិនវិញ

រដ្ឋបាលខេត្តបាត់ដំបង ​និងខេត្តប៉ៃលិន បានឯកភាពកែសម្រួលផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ស្រុក​សំ​ឡូ​ត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។ នេះបើ​តាម​កិច្ច​​ប្រជុំលើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាល​ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការកែសម្រួលនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការកែសម្រួលព្រំ​ប្រ​ទ​ល់​​រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឱ្យបានត្រឹមត្រូវសម្រាប់បម្រើ​ដល់ផលប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​​នៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលមកវិញរួមមាន៖ ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូល​​​ព្រំ​ដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១៣៧៦​ហិកតា ​ត្រង់ចំណុ​ច​ភូមិ​​កំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣៦១៨ហិកតា ព្រំប្រទល់​ដែលខេត្ត​ប៉ៃលិន​ស្នើ​សុំ​កែសម្រួលតាមគោលធម្មជាតិ (ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំ​មា​នជ័យ ស្រុកសំឡូត ចូលព្រំដី​ក្នុង​ខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតា។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍​ថា «ការកែ​សម្រួល​ព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺដើម្បី​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រងសន្តិសុខ […]

អាន​បន្ថែម

រដ្ឋប្រកាសមិនយកថ្លៃតអគ្គិសនីចូលតំបន់រុនតាឯក និងពាក់ស្នែង ខណៈកាសាងសង់អស់ជាង ៦លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា អគ្គិសនីកម្ពុជា មិន​យកថ្លៃត​ចរន្តជូនព​ល​​​រដ្ឋ​​នៅតំបន់រុនតាឯកនិងពាក់ស្នែងស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់កា​រចំណាយ​របស់​ប្រជាពលរដ្ឋដែលមករកទីតំាងថ្មី។ ថ្លែងក្នុងពិធីសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជា បានកសាងរួចហើយនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដោយប្រើប្រាស់ថវិកា​សម្រាប់សាងសង់អស់ជាង ៦លានដុល្លារអាមេរិក។ សម្តេចបានបញ្ជាក់ថា ដើម្បីសម្រាលដល់ថវិកាជាតិ ក្រុមហ៊ុនអគ្គិសនីមិនបានទាមទារប្រាក់ពីរាជរដ្ឋាភិបាលនោះទេ ក្នុង​ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាញខ្សែភ្លើងចូលក្នុងតំបន់រុនតាឯកនិងពាក់ស្នែងនេះ។ បន្ថែមពីនេះ អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែ ឬអ្នកប្រើ ប្រាស់ធំដល់ ១០០អំពែក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះ អាចចំណេញ​ថវិកាពីការតភ្ជាប់នេះ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការតភ្ជាប់ចរន្តចូលទៅដល់របងផ្ទះរបស់ប្រជាពលរដ្ឋ គឺមិនមានការ បង់​ប្រាក់​នោះ​​ទេ ប៉ុន្តែចាប់ពីរបងចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងខ្សែភ្លើង អំពូលភ្លើង និងឧបករណ៍ផ្សេងៗ គឺជាបន្ទុក​ចំណាយ​របស់ប្រជាពលរដ្ឋខ្លួនឯង។ គួរបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីកម្ពុជានឹងមានស្នាក់ការនៅក្នុងតំបន់នេះតែម្តង ដែលមានផ្ទៃដីជាងកន្លះហិកតា ដើម្បី​ប្រតិបត្តិ​ការក្នុងតំបន់នេះ ក្នុងករណីដែលប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗ។

អាន​បន្ថែម

សម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី​ពីរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយ ស្រីផ្លាស់ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ ទីតាំងចាស់នៃសាលាស្រុកទាំងពីរ នេះ គឺស្ថិតនៅក្នុងតំបន់ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកតាំងនៅក្នុង ភូមិរុនតាឯក, អីចឹងបងប្អូននៅភូមិរុនតាឯក គឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់… សម្រាប់សាលាស្រុកអង្គរធំដែលស្ថិតនៅតំបន់១ដែរ ក៏ត្រូវលើទៅធ្វើនៅពាក់ស្នែងឯណោះ”។ សម្ដេចតេជោ បានបញ្ជារឱ្យត្រៀមដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។

អាន​បន្ថែម

កម្ពុជា ជំរុញក្រុមហ៊ុនចិនពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានមូលដ្ឋាននៅទីក្រុងហុងកុង ពង្រីកការវិនិយោគថែមទៀត លើវិស័យអចនលទ្រព្យ នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យលើជំនួយមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប កាលពីថ្ងៃទី២០ ខែតុលា។ យោងតាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន  បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីក ការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ “។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ […]

អាន​បន្ថែម

ស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់ជាស្ពាន ២ មួយនឹងភ្ជាប់ផ្សាររាត្រី ទៅជ្រោយចង្វា និងមួយទៀតពីជ្រោយចង្វា ដល់អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)

អាន​បន្ថែម

សម្ដេច៖ ពលរដ្ឋរុនតាឯក និងពាក់ស្នែង នឹងទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនប្លង់សម្បទានទេ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបញ្ជាថា ពលរដ្ឋដែលប្ដូរទីលំនៅទៅរុនតាឯក និងពាក់ស្នែង នឹងត្រូវទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនជាប្លង់ដីសម្បទានសង្គមកិច្ចនោះទេ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងថ្ងៃទី ២១ តុលា ដោយបញ្ជាឱ្យក្រសួងដែនដីត្រូវរៀបចំចុះបញ្ជីដីនៅទីតាំងនោះជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ហើយចេញបណ្ណកម្មសិទ្ធិ ដែលអាចបន្ដដល់កូនដល់ចៅបានយ៉ាងស្របច្បាប់។ «ខ្ញុំគិតថា ត្រូវចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនតែម្ដងទៅ ដើម្បីបងប្អូនយកទៅដាក់នៅធនាគារ ខ្ចីប្រាក់គេបាន។ បើជាដីសម្បទានសង្គមកិច្ច បងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារបានទេ ព្រោះគ្មានប្លង់ » សម្ដេច មានប្រសាសន៍។ «រឿងនេះខ្ញុំសូមបញ្ជាក់ថាប៉ុន្តែត្រូវមកនៅសិន ទើបយើងចេញប្លង់បណ្ណកម្មសិទ្ធិឱ្យ ដោយ ត្រូវរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីឱ្យក្លាយជាទីតាំងរដ្ឋបាលថ្មីតែម្ដង» សម្ដេចបន្ដ។ យ៉ាងណាក្ដី សម្ដេចបញ្ជាក់ថា ម្ចាស់ដីគឺហាមលក់ហើយ ដូរទៅរស់នៅខុសច្បាប់នៅតំបន់អង្គរ ដូចដើម ដោយ កម្មសិទ្ធិដីឱ្យតែម្ដងនោះទេ។ គួរបញ្ជាក់ថា ជាទូទៅបានជាដីសង្គមកិច្ចម្ចាស់ដីគ្មានសិទ្ធិលក់ដូរទេ ពោលគឺមានសិទ្ធិត្រឹមប្រើប្រាស់ប៉ុណ្ណោះ ដែលខុសពីប្លង់រឹង។ មកទល់បច្ចុប្បន្ន នៅតំបន់រុនតាឯកមានប្រជាពលរដ្ឋចាប់ឆ្នោតបានដីជាង ៦៤០០ គ្រួសារហើយ ខណៈនៅតំបន់ពាក់ស្នែង មានជាង ៣២០០ គ្រួសារ។ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានជាង ៣២លានដុល្លារ លើកកម្ពស់សុខុមាលភាពតាមព្រំដែន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាព​ទទួ​ល​​បានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែន​នៅភាគ​ពាយ​​ព្យ​​​​នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ របស់​ធនាគារ​អភិ​វឌ្ឍ​​ន៍​អាស៊ី។ តំបន់ព្រំដែននេះ​ ជាតំបន់ដែលមានពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងស​ម្រាប់​អ្នក​ដែល​ស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ តាមរយៈគម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​បង្កើន​កម្ចីសម្បទានចំនួន ២៧ លានដុល្លារអាមេរិក​ និងជំនួយរហូតដល់ ៥,៥លានដុល្លារអាមេរិក ​ដល់​រាជ​រដ្ឋាភិ​បា​ល​កម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និង​​​ពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមាន​កំ​ណ​​​​​ត់​​​​ត្រា​សុខភាពអេឡិចត្រូនិច​ចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

អាន​បន្ថែម

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា​  និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរបៀបវារៈនៃការទូទាត់ប្រាក់ ការធ្វើបូរេប្រទាន ការប្រគល់ទទួល ក៏ដូចជានីតិវិធី និងកិច្ចសន្យានានា សម្រាប់គម្រោងសំណង់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។ តំណាងសមាគម បានពន្យល់ទៅកាន់ភាគីជប៉ុនពីនីតិវិធី  លក្ខខណ្ឌផ្លូវច្បាប់ ក៏ដូចជាដំណើរការពាក់ព័ន្ធនានាក្នុងការដេញថ្លៃយកគម្រោងសំណង់ រហូតដល់ទៅដំណាក់កាលប្រគល់ទទួលគម្រោង។ លើសពីនេះ តំណាងសមាគមក៏បានបង្ហាញពីបញ្ហាប្រឈមនានាទាក់ទិននឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា ដោយបានស្នើឱ្យភាគីជប៉ុនជួយចែករំលែកបទពិសោធន៍ត្រឡប់មកវិញខ្លះៗផងដែរ ដើម្បីធ្វើឱ្យស្តង់ដាកិច្ចសន្យាសំណង់នៅកម្ពុជាមានភាពប្រសើរជាងមុន។

អាន​បន្ថែម

សមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF  ដើម្បីធ្វើរឿងសំខាន់១

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស  និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។ តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។ អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។ កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុង​វិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕

អាន​បន្ថែម

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ សម្រេចបាន​៤៤ភាគរយ

គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​សម្រេចបាន​៤៤​ភាគរយហើយ​បើគិត​ត្រឹមដំណាច់​ខែកញ្ញាឆ្នាំ​២០២២​នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា ថ្លែងថា៖ “ក្រុមហ៊ុនកំពុងដំណើរការទៅតាមកម្មវិធី មកដល់ពេលនេះ ក្រុមហ៊ុនសម្រេចបាន៤៤ភាគរយ នៅដំណាច់ខែ៩នេះ ហើយខែមិនា ឆ្នាំ២០២៣ នឹងបញ្ចប់ការសាងសង់ និងខែតុលា ឆ្នាំ២០២៣ នឹងដាក់ឱ្យដំណើរការ”។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុប ចំនួន៣៦ខែ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ (អានបន្ថែម) គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរនេះ មានទីតាំង​នៅលើ​ផ្ទៃដី​ទំហំ​៧០០​ហិកតា ស្ថិតក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ចម្ងាយ​ប្រហែល​៤០ គីឡូម៉ែត្រពី​រមណីយដ្ឋាន​អង្គរ​និង​ប្រហែល​៥០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប ​។ ​នៅពេល​ដាក់ឱ្យ​ដំណើរ​ការដែល​គ្រោង​ធ្វើ​នៅ​ខែតុលា ឆ្នាំ​២០២៣ នេះ​អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រមាណជា ​៧​លាន​នាក់​ក្នុង​មួយឆ្នាំ​។​​

អាន​បន្ថែម

៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង ៣០លានដុល្លារ កើនឡើង ២១%

ត្រឹមយៈពេល ៩ខែ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៣០.៣៣១.៤៨១​ដុល្លារ​អា​មេ​រិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើនឡើងចំនួន ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ​នេះ​បើ​​តាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ របស់កំពងផែស្វយ័តភ្នំពេញ។ ចំណូលសរុបនេះ បានមកពីចំណូលប្រតិបត្តិការផែចំនួន ២៥.០៥១.៤៩៨ដុល្លារអាមេរិក ចំណូលពីអាជ្ញាធរផែ​ចំនួន​ ៣.១៩៣.៦៦៩ដុល្លារអាមេរិក ចំណូលពីសេវាកម្មផ្សេងៗចំនួន ២១២.២៨៧ដុល្លារអាមេរិក និងចំណូល​ផ្សេងៗ​ចំនួន ១.៨៧៤.០២៧ដុល្លារអាមេរិក ដែលកើនឡើង និងថយចុះចំនួន +២៦%, +២០%, -២២%, -១៣% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក សម្រាប់ចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២២ វិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូល​​បានប្រមាណ ១០.៥៩៨.២៦១​ដុល្លារ​អា​មេ​រិក ដោយមិនទាន់ធ្វើសវនកម្ម ដែលមានការកើ​នឡើងចំនួន ៩% ធៀបនឹងរយៈពេល​ដូចគ្នា​ឆ្នាំ២០២១។      

អាន​បន្ថែម

ក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េចង់បើកសាកលវិទ្យាល័យជំនាញពន្ធដារ និង Fintech នៅកម្ពុជា

ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ​​ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) នៅកម្ពុជានាពេលខាងមុខនេះ។ នេះយោងតាមជំនួប រវាងលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២២។ លោក LEE JOONG KEUN បានទទួលស្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសផ្នែកពន្ធដារ បានដើរតួជាសរសរស្ដម្ភមួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ, ដែលកម្ពុជាក៏ដូចជាសាធារណរដ្ឋកូរ៉េដែរ។ ដូច្នេះលោកបន្តថា លោកនឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន […]

អាន​បន្ថែម