CDC អនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៤៩គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ ត្រឹមខែសីហា-២០២២
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនទាំងអស់ មានចំនួន ១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហាឆ្នាំនេះ។ របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងប្រជុំលើកទី ២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាង JETRO, JICA, JBAC និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ដែលជានិច្ចជាកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្របសម្រួល […]
អានបន្ថែមអគារស្នងការដ្ឋាននគរបាលចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ កញ្ញា ២០២២។ ទី១ ជាអគាររដ្ឋបាល មានទទឹង ៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។ ទី២ ជាសាលប្រជុំមានកម្ពស់៣ជាន់ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ៣.៦០០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១,២០០ម៉ែត្រក្រឡា។ បើតាមឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា អគាររដ្ឋបាល និងអគារសាលប្រជុំ ត្រូវបានសាងសង់ឡើងអស់ ថវិការសរុបចំនួនជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាព តាមរយៈការសម្រួលទីតាំងចំនួន ២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស៕ អគារទាំងពីរនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ENG CONSTRUCTOR បានចុះកិច្ចសន្យាសាងសង់រយៈពេល២ឆ្នាំ ដែលចាប់គិតពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មក ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង […]
អានបន្ថែមគិតត្រឹមខែសីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៤៨ សម្រេចបាន ជាង១០ភាគរយ
ការសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់រវាង ស្រុកស្រែអំបិល និងទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ជាង ១០ភាគរយ ចាប់តាំងពីបើកការដ្ឋាននៅដើមឆ្នាំ២០២២នេះមក។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី៨ ខែកញ្ញា នេះថា គិតត្រឹមចុងខែសីហា ការងារសាងសង់ពង្រីកគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន ១០.១៧ភាគរយ។ គម្រោងពង្រីកផ្លូវជាតិលេខ៤៨ ពីពីរគន្លងទៅ បួនគន្លង មានប្រវែង ១៤៨គីឡូម៉ែត្រ។ (អានបន្ថែម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture គម្រោងសាងសង់ និងពង្រីកផ្លូវនេះ ចំណាយថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាកម្ចីពីសាធារណរដ្ឋកូរ៉េ។ តាមការគ្រោងទុក គម្រោងសាងសង់ និងពង្រីកផ្លូវនេះ នឹងចំណាយពេលសាងសង់៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
អានបន្ថែមឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល
ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០% ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។ XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។ អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។ អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។ ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។
អានបន្ថែមCSXឯកភាពជាគោលការណ៍ដល់ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល
ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ផ្សារមូលបត្រកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន យ៉ាល់ រេលវេ ម.ក ដើម្បីអាចចុះបញ្ជី និងជួយដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ គួររម្លឹកបន្តិចថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ ជាមួយគ្នានេះ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុនតែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដំណើររថភ្លើងដឹកអ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕
អានបន្ថែមរដ្ឋបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាង៦០០លានដុល្លារ ក្នុងឆមាសទី១
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦៣៥លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២២នេះ ស្មើនឹងប្រមាណ ៣០ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។ យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីដែលបានចុះ មានប្រមាណ ៦១ភាគរយ ជាក្របខ័ណ្ឌទ្វេភាគី និង៣៩ភាគរយទៀត ជាក្របខ័ណ្ឌពហុភាគី។ ក្រសួងលើកឡើងក្នុងព្រឹត្តិបត្រនេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤១ភាគរយ។ ក្រសួងបញ្ជាក់ថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩.៧ប៊ីលានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៣២ភាគរយ។
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។ ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។ […]
អានបន្ថែម៨ខែដំបូង-២០២២ រដ្ឋអនុម័តគម្រោងថ្មីជាង១០០គម្រោង តម្លៃជាង ៣ពាន់លានដុល្លារ
៨ខែដំបូង ដោយគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបានជាង១០០គម្រោង មានតម្លៃប្រមាណជា ៣៤០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានសំណង់និងអចលនទ្រព្យ ដែលបានស្រង់ទិន្នន័យចេញពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះដែរ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីជាង ១០០គម្រោងនេះ នឹងជួយបង្កើតការងារបានប្រមាណជាង ៦៣០០០កន្លែង ជូនប្រជាពលរដ្ឋតាមតំបន់នានាដែលគម្រោងទាំងនោះបានបង្កើត៕
អានបន្ថែមផ្លូវកៅស៊ូ ប្រវែងជាង១ម៉ឺនម៉ែត្រ នៅស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ផ្លូវកៅស៊ូ DBST ប្រវែង១០.៩០០ម៉ែត្រ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ កញ្ញា ២០២២។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ ជាប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ផ្លូវខេត្តលេខ៣៧៩អា) និងបានដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ម៉ែត្រ ចំនួន១០ កន្លែង។ ម្យ៉ាងទៀតផ្លូវនេះត្រូវបានស្ថាបនាឡើង ជាពីរដំណាក់កាល _ទី១ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ ចំនួន ៤.៤០០ ម៉ែត្រ និង _ទី២ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២២ ប្រវែង ៦.៥០០ ម៉ែត្រ ហើយត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ […]
អានបន្ថែមប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣
ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅតាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។ សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។ សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយកន្លែងនៃតំបន់ Mustang ក្នុងប្រទេសនេប៉ាល់ ម្យ៉ាងទៀតត្រូវបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញ Bill Bensley។ ចំនុចពិសេសនៃទីតាំងសណ្ឋាគារនេះ គឺលាក់នៅក្នុងជ្រលង Kali Gandaki ចន្លោះជួរភ្នំ Annapurna និង Dhaulagiri ដែលជាជ្រលងជ្រៅបំផុតមួយ និងកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ Shinta Mani Mustang នឹងក្លាយជាសណ្ឋាគារដែលផ្តល់ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ ព្រោះរចនាបទ្មរបស់សណ្ឋាគារត្រូវបានរៀបចំឡើងជាមួយនិងទស្សនីយភាពដ៏ប្រណីត ៣៦០ដឺក្រេ ដែលអាចធ្វើឱ្យភ្ញៀវទទួលបាននូវភាពរំភើបមិនធ្លាប់មាននៅក្នុងតំបន់ហិម៉ាឡៃយ៉ា។ ក្នុងសណ្ឋាគារ មានភោជនីយដ្ឋានមួយដែលមានកន្លែងបរិភោគអាហារដ៏ធំ បារ៍ កន្លែងហាត់ប្រាណ អាងហែលទឹកក្តៅ បន្ទប់ស្ទីម […]
អានបន្ថែមកំពូលអ្នកអភិវឌ្ឍ OCIC សហការជាមួយម៉ាឡេស៊ី ជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា
កំពូលអ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន (OCIC) និងសមាគមលក់រាយម៉ាឡេស៊ី (MRCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបន្ថែមទៀត ដើម្បីជំរុញខ្សែសង្វាក់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ OCIC នៅថ្ងៃទី៥ កញ្ញា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រីកអាជីវកម្មរបស់ភាគីទាំងពីរ រួមមាន មជ្ឈមណ្ឌលផ្សារទំនើប អាកាសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងរណប ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងការផ្គត់ផ្គង់សំណង់ សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ កសិកម្ម ការលំហែ និងវប្បធម៌ វេជ្ជសាស្ត្រ កាសែត និងបោះពុម្ព។ ក្នុងឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ OCIC បាននាំយកប្រតិភូ MRCA ចំនួន 65 នាក់ទៅកាន់អង្គភាពអាជីវកម្មលក់រាយដ៏គួរឱ្យទាក់ទាញជាច្រើនរបស់ OCIC រួមមាន The Olympia Mall និង The Promenade Des Champs Élysées។ លោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management […]
អានបន្ថែមNBC នឹងបោះផ្សាយមូលបត្ររដ្ឋ លើកដំបូតតម្លៃ ២៥លានដុល្លារ
ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ទំហំទឹកប្រាក់១០០ប៊ីលានរៀល ប្រមាណ២៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹត(Face Value) ចំនួន ១លានរៀល (ស្មើនឹង ២៥០ដុល្លារ) ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧ ខែកញ្ញា នេះ គឺជាការចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។
អានបន្ថែម