សម្តេចឱ្យអាទិភាពលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ជំនួសឱ្យផ្លូវរថភ្លើងអាកាសដែលធ្លាប់សិក្សា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាសដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន ០២បន្ថែម ទៀតនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងរថភ្លើងក្រោមដី មានលក្ខណល្អជាង គម្រោងផ្សេងទៀត ដូចជារថភ្លើងលើអាកាសជាដើម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើយើងយកលុយ ១៨០០លានដុល្លារ (សិក្សាដោយ JICA) យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ ដំបូលផ្ទះនោះ វាវេទនាណាស់។ ដូច្នេះ ជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញល្អជាង”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រថភ្លើងក្រោមដី អាចតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងចេញទៅខេត្តកណ្តាល។ ក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមរដ្ឋចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តកំពង់ចាម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានបណ្ដាញចែកចាយទឹកស្អាតប្រវែង ៨០គ.ម ។ នេះជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ គម្រោងមួយនេះ ស្ថិតក្រោមគម្រោង PWSSP ដែលមានតម្លៃសរុប ១១៩,១៧លានដុល្លារអាមេរិក ក្នុងនោះ មានការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ […]
អានបន្ថែមសម្តេចជំរុញក្រសួងពាក់ព័ន្ធឱ្យសិក្សាប្រែក្លាយតំបន់ល្វាឯមទៅជាទីក្រុងថ្មីក្នុងខេត្តកណ្តាល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យសិក្សានៅតំបន់ល្វាឯម ទៅជាទីក្រុងថ្មី សម្រាប់ខេត្តកណ្តាល។ ថ្លែងក្នុងពិធីបើកការដ្ឋានស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅព្រឹកថ្ងៃទី៣១ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទីក្រុងថ្មីនេះ នឹងត្រូវដាក់ស្ថិតក្នុងការគ្រប់គ្រងនៃរដ្ឋាបាលខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ឱ្យសិក្សាតំបន់ល្វាឯមទៅជាទីក្រុងល្វាឯម។ លើកនេះ សិក្សាហើយ មិនមែនដាក់ឱ្យបញ្ជូលភ្នំពេញទេ។ សិក្សាហើយ គឺដាក់ជាទីក្រុងល្វាឯម ក្នុងខេត្តកណ្តាល”។ កន្លងទៅ រាជរដ្ឋាភិបាល ធ្លាប់បានប្រកាសឱ្យសិក្សាដាក់បញ្ជូលផ្នែកខ្លះនៃតំបន់ល្វាឯមទៅជាផ្នែកនៃរាជរដ្ឋាភិបាល។ (អានបន្ថែម)
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្ពានអាកាសចំនួនពីរតម្លៃជាង៤៦លានដុល្លារព្រឹកនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀត ដែលមានទឹកប្រាក់សរុប៤៦.៧លានដុល្លារ។ ពិធីបើកការដ្ឋានស្ពានអាកាស ត្រូវបានធ្វើឡើងនៅលើផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ដែលមានតម្លៃសាងសង់ ៣៦.៧លានដុល្លារ និងមានរយៈពេលសាងសង់៣៦ខែ។ ស្ពានអាកាសមួយទៀត ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ មានតម្លៃសាងសង់ ១០លានដុល្លារ មានរយៈពេលសាងសង់១៦ខែ។ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនទទួលសិទ្ធក្នុងការសាងសង់ស្ពានអាកាសទាំងពីរនេះ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ សម្តេតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសទាំងពីរនេះ “ស្ពានអាកាសព្រះមុនីវង្ស” និង “ស្ពានអាកាស សម្តេច គង់ សំអុល” ។ (អានបន្ថែម)
អានបន្ថែមក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិបាតសមុទ្រនៅក្នុងខេត្តកែប
ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យានជាតិបាតសមុទ្រនៅក្នុងខេត្តកែប ដើម្បីប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ និងទាក់ទាញភ្ញៀវទេសចរណ៍មកលំហែកំសាន្តឱ្យកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចមកហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ក្រសួងបរិស្ថានកំពុងបន្តសិក្សាឡើងជាគម្រោងឧទ្យានជាតិបាតសមុទ្រ ព្រោះតំបន់នោះមានធនធានធម្មជាតិសំបូរបែបរួមមានស្មៅសមុទ្រ ផ្កាថ្ម ជ្រូកសមុទ្រ និងត្រីដូហ្វីនជាដើម។ តំបន់ឧទ្យានជាតិ គឺសំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក ឬដែនទឹកដែលត្រូវបានកំណត់ ដើម្បីការពារខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនក្នុងតំបន់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់នេះ ក៏កម្រិតនៃការប្រើប្រាស់ ដែលអាចធ្វើឱ្យខូចខាត ឬបំផ្លិតបំផ្លាញដល់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារតួនាទីរបស់តំបន់នោះ។ គួរបញ្ជាក់ថា ត្រឹមខែសីហា ឆ្នាំ២០២២នេះ កម្ពុជាមានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៧លាន ៣សែនហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ (អានបន្ថែម) ក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ […]
អានបន្ថែមក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន
ក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប និងព្រមទទួលស្គាល់ពីតម្លៃនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។ បើតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ជនបរទេសអន្តោប្រវេសន្តដែលទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដេលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។ គួរបញ្ជាក់ថា ប័ណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនេះ មានសុពលភាព ២ឆ្នាំប៉ុណ្ណោះ និងអាចសុំបន្តប្រើប្រាស់រៀងរាល់ ២ឆ្នាំម្តង។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានជនបរទេសអន្តោប្រវេសន្តយ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ដោយឡែក ជនបរទេសត្រឹម ៧ពាន់នាក់ ក្នុងចំណោម ៩ពាន់នាក់ ប៉ុណ្ណោះ ដែលបានទៅសុំបន្ដសពុលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ រៀងរាល់ ២ឆ្នាំម្តង។ គួររម្លឹកទៀតថា ពេលនេះមានជនបរទេសអន្តោប្រវេសន្តជិត ១ម៉ឺននាក់ដែលបានបន្តស្នាក់នៅដោយខុសច្បាប់ […]
អានបន្ថែមសណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតាវិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ក្នុងប្រទេសកម្ពុជាមានសរុបចំនួន ៧៣៩ទីតាំង ដោយឡែកភោជនីយដ្ឋានមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង ៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។ រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ […]
អានបន្ថែមចំណូលពន្ធប្រថាប់ត្រា កើនឡើង ៤១ភាគរយ ក្នុងឆមាសទី១-២០២២
ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ សម្រេចបានចំនួន ៤៣២ប៊ីលានរៀល ឬស្មើនឹង ១០៤លានដុល្លារអាមេរិក ក្នុងឆមាសទី១-២០២២។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង ៤១ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញថា ចំណូលលើឈ្នួលផ្ទះនិងដី បានកើនឡើង ១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ មិថុនា ទទួលបានចំណូលសរុប ១០.១៩ប៊ីលានរៀលឬស្នើនឹង ២.៨លានដុល្លារ។ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធ ៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ។ (អានបន្ថែម) រូបភាពដោយ_schorr-law
អានបន្ថែមឥណ្ឌាសង់វិមានសាសនាខ្នាតយក្ស ដើម្បីប្រជែងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា
អង្គរការសាសនាអន្តរជាតិ ISKCON ប្រកាសថា នឹងបើកដំណើរការវិមានសាសនាដ៏ធំបំផុតលើពិភពលោក តម្លៃប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម The Economic Times ចុះថ្ងៃទី២៩ សីហា ២០២២។ វិមាននេះមានឈ្មោះថា Temple of Vedic Planetarium ដែលមានទីតាំងនៅ Mayapur បេងហ្គាល់ខាងលិចនៃប្រទេសឥណ្ឌា។ នៅពេលសាងសង់រួចរាល់ វិមាននឹងធំជាងវិហារ St. Paul’s ដែលមានទីតាំងនៅ Vatican ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra និងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១០ ប៉ុន្តែការដ្ឋានត្រូវបានយឺតយាវដោយសារវិបត្តិកូវីដ។ អង្គការ International Society for Krishna Consciousness (ISKCON) បានបង្ហាញ ពីមហិច្ឆតារបស់ខ្លួនថា ខ្លួនសាងសង់វិមានសាសនានេះសម្រាប់ទុកជាអច្ឆរិយៈរបស់ប្រទេសឥណ្ឌា។ វិមានដ៏ធំអស្ចារ្យមួយនេះអាចផ្ទុកអ្នកកាន់សាសនាបានចំនួន ១០០០០នាក់ សម្រាប់ធ្វើការអធិដ្ឋាន ច្រៀង និងរាំ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់។ គួរម្លឹកដែរថា លោក […]
អានបន្ថែមអគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ
អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់សម្រេចបាន ១៧,៣៨ ភាគរយ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ដើម្បីធ្វើផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់ និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចនៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកមួយនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបជាងគេនៅក្នុងខេត្តសៀមរាប។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្ពស់ ៤ជាន់ មានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា
រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាមសេចក្តីប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែកដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។ ជាមួយគ្នានេះផងដែរ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន […]
អានបន្ថែមរដ្ឋកំពុងសម្រុកស្ថាបនាផ្លូវនៅរុនតាឯក ខណៈបច្ចុប្បន្នសម្រេចបានជាង១៦ភាគរយ
គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប បានស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងតំបន់ទី១ និងតំបន់ទី២ ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២៨៥០ម៉ែត្រ ស្មើ ១៦,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦៨៨៧ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ៩៥ ហិកតា ហើយ។ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ និងបានចាប់ឆ្នោតយកដីឡូតិ៍ថ្មី មានចំនួនប្រមាណជាង ៩០០ គ្រួសារហើយ នៅក្នុងយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ (អានបន្ថែម)
អានបន្ថែម