ដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!

ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរក “ព័ស្តុតាងនាពេលអនាគត” ដែល ធនធានរបស់ពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ច និងបរិស្ថាន! យើងបានទន្ទឹងរង់ចាំដើមឆ្នាំ 2022 ដោយបានស៊ូទ្រាំនឹងជំងឺ រាតត្បាតសកល និងបានអូសបន្លាយដោយមិនបានរំពឹងទុក យើងគួរតែផ្តល់អាទិភាពដល់ការសិក្សាភាគច្រើនបំផុត ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ ដែលយើងមិនបានត្រៀមទុកជាមុន។ ខ្ញុំអាចនិយាយបានថា ជាការគិត “ឆ្ពោះទៅឌីជីថល” ដែល យើងបានគិត និងរៀបចំដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងទទួលបានសន្ទុះថ្មី នៅពេលដែលគ្មាននរណាម្នាក់ នៅលើលោកយើងនេះអាចទៅបន្តធ្វើការអស់មួយជីវិត ពីឆ្នាំទៅមួយ ឆ្នាំមិនចេះហត់នឿយបានទេ។ខ្ញុំគិតថាសន្ទុះក្នុងការឈានទៅរកបច្ចេកវិទ្យាឌីជីថល វានឹងប្រែក្លាយវិបត្តិដែលយើងកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ ហើយត្រូវគិតថា ជាការគិតគូរមួយឆ្ពោះទៅរកការពង្រឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះយើងមានឱកាសចងក្រងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល មិនមែនសម្រាប់តែក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅឆ្ពោះទៅរក “ព័ស្តុតាងអនាគត” ដែលធនធានពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាង តុល្យភាពសេដ្ឋកិច្ច និងបរិស្ថាន។ ដោយយោងភាពចាំបាច់ក្នុងអំឡុងពេលជំងឺរាតត្បាត ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល “Going Digital” របស់យើងបានបើកដំណើរការ “និម្មិត” ឬ Virtualizing នៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បច្ចេកវិទ្យានេះ មិនថាយើងនៅទីណាទេ […]

អាន​បន្ថែម

អ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំ ២០២២ លើកទី ៧ តំណាងឱ្យពន្លឺនៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ

ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំដ៏មានកិត្យានុភាព ទទួលបានពានរង្វាន់កិត្តិយសនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដ៏ល្បីឈ្មោះ ក្រុមហ៊ុន Prince Real Estate Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ខណៈដែលក្រុមហ៊ុន Angkor Palace Development Co., Ltd., C.I.A.C Investment Limited, Kambujaya Development Co., Ltd, និងក្រុមហ៊ុន Orkide Villa 3, Ltd. ទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ។ គម្រោងបុរី Vue Aston និង The Botanic City (The Palace) ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា (Best of Cambodia)។ លោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group និងជានាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd ទទួលពានរង្វាន់បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ […]

អាន​បន្ថែម

ពិព័រណ៍​សំណង់​ធំ​បំផុតរបស់​កម្ពុជានឹងប្រារព្ធ​ឡើង​នៅ​ដើមខែ​ធ្នូ ខាងមុខនេះ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ “នេះគឺជាការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមហិមាបន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ 2020 និងប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021 ដោយសារតែជំងឺរាតត្បាតកូវីដ។ យើងរំពឹងខ្ពស់ថាព្រឹត្តិការណ៍នេះនឹងជួយដល់ការចាប់ផ្តើមការសាងសង់ និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ»។ លោក ស៊ីវផេង បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ព្រោះវានឹងជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតែតាមអនឡាញអស់ពេលពីរឆ្នាំមកនេះ។ លោកថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់អាជីវកម្មបង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យសំណង់។ ពិព័រណ៍នេះនឹងដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 1-3 ខែធ្នូ ដោយមានស្តង់សរុបជាង 300 ដែលរៀបចំដោយក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលនឹងមកដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខដែលទាក់ទងនឹងវិស័យនេះ។ ក្រៅពីការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ នៅមានចំណុចលេចធ្លោមួយទៀតគឺ ពិព័រណ៍សំណង់ឆ្នាំ2022 នឹងមានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលផ្តល់ដោយមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីច្បាប់ […]

អាន​បន្ថែម

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបានជាង ៦០ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុង​មួយ​វិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណា​ការពារ​​រាជធានី​ភ្នំពេញ​ពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀត​នៃខេត្ត​កណ្តាល។​ ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារ​ជំនន់នៅ​ខែ៩ ខែ១០ ខាង​មុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។ គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិត​​​ក្នុង​ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុក​ទឹក​បាន​ប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបាន​បញ្ចប់​ការងារជំហានទី ១ កាលពី​ខែកក្កដា ឆ្នាំ […]

អាន​បន្ថែម

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅភាគខាងជើងរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីចុះពិនិត្យទីតាំងសម្រាប់សាងសង់រោងចក្រនេះ នៅថ្ងៃទី២៦ខែ​សីហា ដើម្បីមើលដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រោងចក្រនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឭ ខេត្តកណ្តាល។ សាងសង់ដោយ សហការជាមួយក្រុមហ៊ុន Sinovac របស់ចិន សហគ្រាសឱសថកម្ពុជា CPE គ្រោងចំណាយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ ក្រសួងសុខាភិបាល CPE និងក្រុមហ៊ុន Sinovac Life Sciences Co Ltd របស់ចិនកាលពីខែកក្កដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យកម្ពុជាបំពេញ និងវេចខ្ចប់វ៉ាក់សាំងអសកម្ម Covid-19 ។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការបំពេញ និងវេចខ្ចប់ថ្នាំបង្ការ Covid-19 អសកម្មក្នុងស្រុក ដែលផ្គត់ផ្គង់ដោយ Sinovac Life Sciences  និងផ្គត់ផ្គង់វ៉ាក់សាំងដល់រាជរដ្ឋាភិបាលសម្រាប់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ […]

អាន​បន្ថែម

ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងសាងសង់បាន ៦០% ហើយ

គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានក្នុងរង្វង់ ៦០% ហើយ ដែល​គ្រោង​នឹងបញ្ចប់ការសាងសង់ក្នុង ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង​ធនធាន​ទឹក និងឧតុនិយម” លោកប្រធានមន្ទីរបានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលខ្លាំង បើប្រៀបធៀប​ជាមួយ​ប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេសទាំងអស់ ដែលជាប្រព័ន្ធទំនើបជាងគេ ព្រោះ សាងសង់ឡើង ដោយធ្វើការចោះភ្នំធ្វើជា​ទំនប់ទឹក​តែម្តង។ លោកប្រធានមន្ទីរ បានបន្ថែមថា សព្វថ្ងៃយើងមានការខ្វះខាតទឹកណាស់ តែពេលសាងសង់ចប់ យើងនឹងមានពាងទឹក​យក្សមួយយ៉ាងធំសម្រាប់​ប្រើប្រាស់មិនខាន។ ក្រោយការសាងសង់ចប់ អាងទឹកនេះ អាចស្តុកទឹកបាន ១៦៣ លានម៉ែត្រគូប ដែលមានផ្ទៃរងទឹកភ្លៀងជាង ៣ពាន់​គីឡូ​ម៉ែត្រក្រឡា និងអាចស្រោចស្រពបានចំនួនផ្ទៃដី ៤ម៉ឺនហិកតានៅក្នុងខែវស្សា និងខែប្រាំងចំនួន ២ម៉ឺនហិកតា​​។ គួរបញ្ជាក់ថា ម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាង​សង់កាល​ពីខែមិថុនា ឆ្នាំ២០១៨។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមខែសីហា ២០២២ រដ្ឋបានចំណូលពីដីសម្បទានជាង ២លានដុល្លារ ខណៈផ្ទៃដីសរុបមាន១.១៦លានហិកតា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ  ១.១៦៧. ៤១៩ហិកតា។ ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២  ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វេង សាខន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី២៥ ខែសីហា។ ឯកឧត្តម វេង សាខន ថ្លែងថា៖ “ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និង ផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺ [ក្រុមហ៊ុនដទៃទៀត] ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលជាសកលនៃមេរោគកូវិដ១៩”។ បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី […]

អាន​បន្ថែម

ផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូ​ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំ​ជើង​គ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធី​បើកការ​ដ្ឋាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹង​សមត្ថភាព​ផលិត​ភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។

អាន​បន្ថែម

រដ្ឋជំរុញឯកជនឱ្យសង់លំនៅឋានតម្លៃសមរម្យបន្ថែម ខណៈបច្ចុប្បន្នមានតែ ៤ធំៗប៉ុណ្ណោះ

រដ្ឋាភិបាលបានជំរុញឱ្យឯកជនបន្ដសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើង ខណៈគម្រោងលំនៅឋានតម្លៃសមរម្យនៅខេត្តកណ្ដាល និងភ្នំពេញមានតែ ៤គម្រោងធំៗប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្តី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលយល់ថា វិស័យលំនៅឋាន ជាវិស័យដែលរដ្ឋបាលសាធារណៈកំពុងប្រឈម ត្រូវដោះស្រាយ ក្នុងបរិបទដែលសង្គមកំពុងអភិវឌ្ឍន៍ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិលើលំនៅឋាន ដើម្បីកាត់បន្ថយការអត់មានផ្ទះសម្បែងនៅ និងការជួលផ្ទះគេរស់នៅ។» ឯកឧត្តមបានបន្ថែមថា៖ «រដ្ឋនឹងដើរជាមួយវិស័យឯកជន….ដើម្បីឱ្យឯកជនជួយកសាងលំនៅឋានមានតម្លៃសមរម្យ។ បើយើងបណ្តោយឱ្យឯកជនអភិវឌ្ឍអចលនវត្ថុតាមសន្ទុះទីផ្សារសេរី ចឹងប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម យើងគិតតាមការសិក្សាចំណាយពេល ៣០ ទៅ៤០ ឆ្នាំ ទម្រាំនឹងគ្រប់លុយទិញផ្ទះមួយ ប្រហែលជាមិនដល់ ៥០ ម៉ែត្រការ៉េផង។» គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋ និងឯកជនបានសហការគ្នា សង់បាន ៤គម្រោងធំៗ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គម្រោងទាំង ០៤នេះ សាងសង់ជាលំនៅឋានបានចំនួន ៨៣៣១ខ្នង និងចំណែកឯកជនចំនួន ២៩៦០ខ្នង។ ក្នុងនោះ ក្រុមហ៊ុន […]

អាន​បន្ថែម

CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។ យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។ លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អាន​បន្ថែម

ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធ​ជាផ្លូវការ​ហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ មានចំនួន ១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជា​ចំណូល​​ថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ក្នុង​ប្រទេស។ ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ ១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត ៣. ចំណូលពីសេវាសាធារណៈ ៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម ៥. ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។ ជាមួយគ្នានេះដែរ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គឺសំដៅចំណូលពីធនធានធម្មជាតិ ការលក់ ឬ​ដូរ ការជួល ការធ្វើ​សម្ប​ទាន នូវទ្រព្យសម្បត្តិរដ្ឋ រួមមានដី សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារជាដើម។ ដោយឡែកចំពោះ ចំណូលមិនមែនសារពើពន្ធដែលបានកំណត់មុនច្បា​ប់នេះចូលជាធរមានដែលមិនទាន់​ទទួលបាន​ការ​ឯក​ភាព​ពីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១ឆ្នាំ ត្រូវរៀបចំនីត្យានុកូលកម្ម​ឡើងវិញឱ្យ​ស្របតាម​ច្បាប់​នេះ។ ដើម្បីបានឯកសារពេញសូមចុចទីនេះ

អាន​បន្ថែម

៥ឆ្នាំចុងក្រោយនេះ រដ្ឋសម្រេចការចុះបញ្ជីដីបានជាង ១,៦ លានក្បាលដី

ចាប់ពីឆ្នាំ២០១៨ ដល់ពាក់កណ្តាលឆ្នាំ២០២២ នេះ ការចុះបញ្ជីដំបូងសម្រេចបានចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើនឹង ២៤,១៦%។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងរយៈពេល ៥ឆ្នាំនេះ ការចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានចំនួន ១​ ៦៧៩ ៥៥៨ ក្បាលដី និងចុះបញ្ជីលក្ខណៈដាច់ដោយដុំបានចំនួន ១១០ ៧៣១ ក្បាលដី។ មួយវិញទៀត ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រសួងបានចុះបញ្ជីក្បាលដីបានចំនួន ១៦៩ ២៦៧ ក្បាលដី។ ដោយឡែក បើគិតចាប់ពីពេលអនុវត្តរហូត មកដល់ពេលនេះវិញ ក្រសួងដែនដី បានចុះបញ្ជី និងការចេញប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ សរុបបានចំនួន ៦ ៥៨៤ ៧៧៨ […]

អាន​បន្ថែម