ក្រសួងដែនដីបានរួមចំណែករកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានរួមចំណែកក្នុងការរកចំណូលចូលថវិកាជាតិបានប្រមាណ ១៥០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «…ចំណូលពីសេវាមិនមែនពន្ធបានប្រមាណ ៣០លានដុល្លារ និង ចំណូលដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបិត្តការទាំងអស់ត្រូវបានចាត់ចែងនៅក្រសួងដែនដី ដែលយើងហៅថាពន្ធប្រថាប់ត្រានោះបានប្រមាណ ១២០លានដុល្លារ ចឹងក្រសួងបានរួមចំណែករកចំណូលចូលថវិការជាតិបានប្រមាណជា ១៥០លានដុល្លារក្នុង១ឆ្នាំផងដែរ…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។

អាន​បន្ថែម

រដ្ឋបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន

រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។ «ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៊ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និង ផ្ទះមាន ៨០០០ខ្នង…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។ កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែក​ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ​ប្រជាជនក្រីក្រ និង​ជនជាតិដើមភាគតិច​នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ថៃផ្តល់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាសង់ផ្លូវថ្មីភ្ជាប់សៀមរាបទៅស៊ីសាកេត

រដ្ឋាភិបាលថៃបានអនុម័តកម្ចី ៩៨៣លានបាត ស្មើឬនឹងជាង ២៧ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ រវាងខេត្តសៀមរាប ទៅខេត្តស៊ីសាកេតប្រទេសថៃ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ សីហា ២០២២ ផ្លូវជាតិលេខ ៦៧ នេះ នឹងភ្ជាប់ពីខេត្តសៀមរាប ទៅអន្លង់វែង ទៅចុងសង្អាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។ លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាងពាក់នៃកម្ចីដុល (ជាង ១២ដុល្លារអាមេរិក) ជាថវិការដ្ឋាភិបាលថៃ ខណៈមួយចំណែកទៀតគឺជាមូលនិធិពីបរទេស។ ក្រោមកម្ចីនេះ ថៃតម្រូវឱ្យកម្ពុជាត្រូវ​ទិញ​សម្ភារ​សំណង់​យ៉ាងតិច ៥០% សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ និង​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ។

អាន​បន្ថែម

គម្រោងសង់ខ្សែបញ្ជូនថាមពល ២៣០គីឡូវ៉ុលរ វាងខេត្តឧត្តរមានជ័យ-សៀមរាប សម្រេចបាន ៩៥%

គម្រោងសាងសង់ខ្សែបញ្ចូនថាមពលអានុភាព ២៣០គីឡូវ៉ុល របស់ក្រុមហ៊ុន Pestech (Cambodia) តភ្ជាប់ពីរោងចក្រអគ្គីសនី នៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាប សម្រេចបាន ៩៥ភាគរយ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ វឌ្ឍនភាពនៃគម្រោងនេះ ត្រូវបានក្រុមហ៊ុន Pestech (Cambodia)  លើកឡើងក្នុងរបាយការណ៍ដាក់ជូនទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោក Han Fatt Juan, នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គម្រោងសាងសង់នេះសម្រេចបាន ៩៥ភាគរយហើយ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ។ លោកបន្ថែមថា ៖ “ដំណើរការសាងសង់កំពុងឆ្ពោះទៅមុខតាមផែនការដែលបានគ្រោងទុក យើងអាចនឹងដាក់ដំណើរការនៅក្នុងខែធ្នូ ចុងឆ្នាំ ២០២២នេះ”។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម

ឆមាសទី១-២០២២ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត ២០លានដុល្លារ កើន ២៩%

ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ​២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ី បាវី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ  នៅថ្ងៃទី២៣ សីហា ២០២២។ ឯកឧត្តមបានឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ។ ឯកឧត្តមបន្ដថា បើគិតក្នុង ៧ ខែ ដំបូងនៃឆ្នាំនេះ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ២,៣៩០ជើង កើនឡើង ៧៨.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នា  រីឯ បរិមាណកុងតឺន័រ មានចំនួន ២៥ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០%។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញប្រមាណ ១២លានដុល្លារ ហើយកាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័ត ភ្នំពេញ រកចំណូលបានជិត ១០លានដុល្លារ មានការកើនឡើង១៧% បើធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនរៀបចំទីតាំងថ្មីនៅរុនតាឯកសម្រាប់ពលរដ្ឋដែលចេញពីតំបន់អង្គរ

ក្រោយពិនិត្យឃើញមានសំណង់ខុសច្បាប់រហូតដល់ ៨៤៤៨ករណី ក្នុងតំបន់អង្គរ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបញ្ជាបន្ទាន់មួយ ឱ្យរៀបចំដី ៦៥០០ ឡូត៍ នៅរុនតាឯក សម្រាប់ប្តូរប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះវិញ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ទី១៧ សីហា ២០២២ នេះ ថា ដើម្បីទទួលបានដីឡូត៍នៅរុនតាឯក ពលរដ្ឋត្រូវមានលក្ខខ័ណ្ឌច្បាស់លាស់ មិនអាចចេះតែឱ្យៗនោះទេ ។ «បន្ទាប់មកពួកគាត់ត្រូវធ្វើការចាប់ឆ្នោត ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ (ឬប្លង់អាល់ម៉ាម) ភ្លាមៗ ដោយមិនបាច់រង់ចាំឱ្យគ្រប់៥ឆ្នាំឡើយ» ឯកឧត្តមបានបន្ដ។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យបានលឿនរហ័ស ឯកឧត្តម ក៏បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់អភិវឌ្ឍភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២២ សីហា នេះ ផងដែរ។

អាន​បន្ថែម

គម្រោងសង់ស្ពានកោះយ៉-ខេត្តកោះកុង ចាប់ផ្តើមបើការដ្ឋានហើយ

៤ខែក្រោយនាយករដ្ឋមន្រ្តីប្រកាសជំរុញការសាងសង់ស្ពានបេតុងភ្ជាប់ទៅកោះយ៉ ឥឡូវក្រុមការងារជំនាញចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្តកោះកុង នៅថ្ងៃទី ២២ សីហា ២០២២។ ស្ពានមួយខ្សែនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកអន ដាវុធ បានបញ្ជាក់ថា ស្ពាននេះមានតម្លៃ ១,៤លានដុល្លារ ដែលក្រុមហ៊ុន លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយ និងត្រូវប្រើរយៈពេល ១ឆ្នាំកន្លះ ដើម្បីសាងសង់។ កន្លងមក សម្តេចតេជោធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះស្ពានដែកបាឡេកោះយ៉ចាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមនេះ ដោយជំរុញឱ្យមានការសាងសង់ស្ពានបេតុងថ្មី។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋសម្រេចសង់ស្ពានអាកាសថ្មី ចំនួន២ន្លែង បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដើម្បីសម្រួលការកកស្ទះចរាចរណ៍។ នេះបើតាមការចុះផ្សាយរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី​ ២២ ខែសីហា ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានទាំងពីរនេះ រួមមាន៖ ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ ២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។ កន្លងមកក្នុងរាជធានីភ្នំពេញមានស្ពានអាកាសទាំងអស់ ៦កន្លែងហើយ ១_ស្ពាន​អាកាស​ក្បាល​ថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ,​ ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» និង ៦_ស្ពានអាកាស អាកាសរង្វង់មូលចោមចៅ។​

អាន​បន្ថែម

សម្តេចសខេង៖ ក្រុមហ៊ុនដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចគ្របសម្ភារសំណង់ឱ្យបានជិតល្អ ពេលធ្វើចរាចរតាមផ្លូវសាធារណៈ

ថ្មីៗនេះ សម្តេច ស ខេង បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវមានកាតព្វកិច្ចគ្របសម្ភារដែលបានដឹកទាំងអស់ ជាពិសេសពេលដឹកសម្ភារសំណង់ឱ្យបានជិតល្អក្នុងអំឡុងពេលធ្វើចរាចរតាមផ្លូវសាធារណៈ ម្យ៉ាងទៀតត្រូវសំអាតផ្លូវថ្នល់ឱ្យបានជាប្រចាំផងដែរ។ នេះបើ​តាម​​​ប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ សម្ដេចក្រឡាហោម បានលើកឡើងថា៖ « ខ្ញុំចាប់អារម្មណ៍ណាស់ពេលដែលរៀបចំធ្វើច្បាប់ យើងបានជជែកគ្នា​ច្រើន​​អំពីការដឹកសម្ភារសំណង់សំពីងសំពោង ជាពិសេសដឹកដី គ្រួស និង ខ្សាច់ បណ្តាលឱ្យកំពប់ហៀរពេញផ្លូវ ហ៊ុយលើផ្ទះ​ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពទៀត ចឹង! ត្រូវតែគ្របឱ្យបានត្រឹមត្រូវ។» សម្ដេចក្រឡាហោមបន្តថា ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ មានកាតព្វកិច្ចត្រូវតែបំពេញ គឺឡានដឹកជញ្ជូន​របស់​ខ្លួន​ត្រូវ​មានតង់​ត្រៀមជាប់ជានិច្ច ដើម្បី​គ្រប​សម្ភារ​សំណង់​ទាំងអស់នោះ មិនថាតែខ្សាច់ទេ ដី ឥដ្ឋ ស៊ីម៉ង់ត៍។ល។ នេះជាផ្នែកមួយក្នុងការពង្រឹងសណ្តាប់សាធារណៈ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង ហើយក៏ដូចជា​ការពារ​បរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៤ តម្លៃ ១៧លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. R.G. FOOTWEAR (CAMBODIA) CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ ២. Xing Gang Wood Industry (Cambodia) Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក។ ៣. Zhejiang Jeni Furniture Co., Ltd ជាគម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក។ ៤. FF.LL (Cambodia) […]

អាន​បន្ថែម

សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ

សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានថ្លែងថា៖ «កំពង់ផែយក្សនេះនឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតក្នុងពិភពលោក។ គម្រោងនេះក៏នឹងធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាជើងឯកឈានមុខគេនៅក្នុងលំហសមុទ្រផងដែរ»។

អាន​បន្ថែម

សួនឧទ្យានភ្នំតាម៉ៅ ២០២៥ហិកតា ក្លាយជាតំបន់អភិរក្សផ្លូវការហើយ

នៅទីបំផុត រដ្ឋាភិបាលបានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។ តាមរយៈព្រះរាជក្រឹត្យបានបញ្ជាក់ថា សួនឧទ្យានដ៏ធំនេះត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖ ១. តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ៖ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។ ២. តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ៖ សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា។ ៣. តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្រ្គោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។ ក្នុងព្រះក្រឹត្យដដែលបានបន្ថែមថា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ត្រូវមានភារកិច្ចគ្រប់គ្រងតំបន់សួនឧទ្យាននេះ ព្រមទាំងត្រូវរៀបចំផែនការគ្រប់គ្រងសួនឧទ្យាន និងអភិវឌ្ឍឱ្យមានប្រសិទិ្ធភាពនិងមាននិរន្តរភាព។ គួរម្លឹកដែរថា ថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន […]

អាន​បន្ថែម