រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់
រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។ បើតាមច្បាប់នេះ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖ ១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក ២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ ៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី ៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម ៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។ ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖ តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់ ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ […]
អានបន្ថែមBentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល
កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្តល់នូវភាពជឿជាក់ចំពោះការរចនាប្លង់ និងមានល្បឿនលឿនជាងរហូតដល់ 10ដង នៃវិធីសាស្ត្របែបប្រពៃណី នៅក្នុងព្រឹត្តិការណ៍ Year in Infrastructure 2024 ដែលបានរៀបចំនៅទីក្រុងវ៉ាន់ខូវឺរ កាលពីថ្ងៃទី 09 តុលា 2024 ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានបង្ហាញពីសមត្ថភាព AI ជំនាន់ថ្មីដែលជួយដល់ការរចនាប្លង់នៅនឹងកន្លែងសាងសង់សំណង់ស៊ីវិលមួយ ដោយប្រើ copilot ជួយដល់ការរចនា និង បង្កើនប្រសិទ្ធភាពប្លង់គំរូសម្រាប់ការដ្ឋាន រួមទាំងការផលិតគំនូសប្លង់ស្វ័យប្រវត្តិ ដែលនឹងជំរុញផលិតភាពថ្មី និងភាពត្រឹមត្រូវច្បាស់លាស់ជាងមុន។ ដើម្បីកសាងភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្ត AI-powered សម្រាប់ឌីជីថលភ្លោះ ជាមួយកម្មវិធីថែទាំទ្រព្យសកម្ម – ក្នុងគោលបំណងស្វែងរក និងវាយតម្លៃបញ្ហាមុនពេលកំហូចកើតឡើង – Bentley កំពុងនាំយក AI ទៅកាន់ដំណាក់កាលរចនានៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារដដែលៗ ដូចជាការផលិតគំនូសប្លង់ ឬការរៀបចំសណ្តាប់ធ្នាប់នៃប្លង់ ដូច្នេះវិស្វករអាច មានពេលវេលាគ្រប់គ្រាន់ផ្តោតលើសកម្មភាពការងារដែលមានតម្លៃខ្ពស់។ ការជំរុញ AI ទៅក្នុងសកម្មភាពការងារ – ត្រូវស្គាល់ពីកម្មវិធី OpenSite+ ជាមុនសិន […]
អានបន្ថែមកម្ពុជាប្រើថវិកាកម្ចី $៦៧លាន ពីកូរ៉េ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមថវិកាកម្ចី ៦៧លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ ត្រូវបានបើកការដ្ឋានសាងសង់ នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ គម្រោងនេះ នឹងសាងសង់លើផ្ទៃដីសរុបជាង ២ម៉ឺនម៉ែត្រក្រឡា ក្នុងនោះដីសម្រាប់សាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រក្រឡា។ បន្ថែមពីនេះ អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត ៣ម៉ឺនម៉ែត្រក្រឡា និងត្រូវប្រើពេល ២៨ខែសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល។ ក្រោយសាងសង់រួចរាល់ មន្ទីរពេទ្យនេះ នឹងមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែផងដែរ។
អានបន្ថែមរយៈពេល៣ឆ្នាំ អាជ្ញាធរខេត្តកំពត ចុះបញ្ជីដីបានជាង ២៦ម៉ឺនក្បាលដី និងផ្តល់បណ្ណបានជាង ១១ម៉ឺនបណ្ណ
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ។ នេះបើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ចីដីធ្លីមានលក្ខណ:ជាប្រពន្ធ ចំនួន៣ភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ ស្ថិតក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ លោកបានឱ្យដឹងថា អាជ្ញាធរបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ២៦៨.២៧២ក្បាលដី និងបានចែកបណ្ណដោយផ្ទាល់ជូនពលរដ្ឋបានចំនួន ១១០.៦១១បណ្ណ ក្នុងនោះក៏មានបណ្ណដែលនៅសេសសល់ពីបទបញ្ចា ០១បប ចំនួន ៤២.០២៤បណ្ណផងដែរ។ លោកបានបន្តថា ខេត្តកំពតមាន ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានផ្ទែដីសរុប ៤.៨៧៣គីឡូម៉ែត្រការ៉េ និងមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨០០.០០០ក្បាលដី ហើយជាលទ្ធផលគិតចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណជូនពលរដ្ឋបានចំនួន ៣៧៦ភូមិ ស្មើនឹង […]
អានបន្ថែមADBជួយកម្ពុជាតាមរយៈកម្ចី និងជំនួយ $១៧៣លាន ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ
ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តផ្តល់កម្ចី និងជំនួយដល់គម្រោងចំនួន ០២ ជាមួយទឹកប្រាក់ ១៧៣ដុល្លារ ដើម្បីពន្លឿនការងារសាងសង់ប្រព័ន្ធធារាសាស្ត្រដែលមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ ទឹកប្រាក់ចំនួន ៨៨លានដុល្លារ ជាកម្ចីបូករួមជាមួយនឹងជំនួយ សម្រាប់គម្រោងទី១ គឺគម្រោងអាងទឹកទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាប់នឹងទន្លេសាប។ គម្រោងនេះ នឹងជួយពង្រឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកដែលគិតគូរពីបរិស្ថាន ទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់។ ជាមួយគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់ខាងលើនេះ មានទឹកប្រាក់ជំនួយចំនួន ៤,៣លានដុល្លារ នឹងផ្តល់ជូនដល់កម្ពុជា ដើម្បីកសាងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹកបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ។ ដោយឡែក សម្រាប់គម្រោងទី២ គឺមានទឹកប្រាក់កម្ចីចំនួន ៨៥លានដុល្លារ ដែលជាកម្ចីបន្ថែមសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវប្រភពទឹក និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធធារាសាស្ត្រចំនួន ០៤ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។ គម្រោងនេះ ផ្តល់ឱ្យកសិករនូវបទពិសោធន៍ក្នុងការអនុវត្តឱ្យបានល្អ ដោយមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រភពទឹកដ៏មានប្រសិទ្ធភាព ចេញពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទាំងនោះ។
អានបន្ថែមរយៈពេល ៦ខែ រដ្ឋចុះវាស់ដីបានជាង ២០ម៉ឺនក្បាលដី នៅក្នុងខេត្តកំពង់ឆ្នាំ ព្រះវិហារ និងឧត្តរមានជ័យ
ក្រោយពីក្រុមអន្តរាគមន៍ បានចុះវាស់វែងចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រេចបានជាង២០ម៉ឺនក្បាលដី។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមាន៖ កំពង់ឆ្នាំង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី លោក ឈឿន ប៊ុណ្ណារ័ត្ន បានឱ្យដឹងថា គិតចាប់ពីខែ មិថុនា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍ បានចុះវាស់វែងនៅខេត្តទាំង៣ សម្រេចបាន ប្រមាណ ២០៧.៥០០ ក្បាលដី ក្នុងនោះមាន៖ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០.០០០ ក្បាលដី ,ខេត្តព្រះវិហារ មានប្រមាណ ១៩.៥០០ ក្បាលដី ,ខេត្តឧត្តរមានជ័យមានប្រមាណ ១៨.០០០ ក្បាលដី។ សម្រាប់ទិសដៅផែនការបន្ត មន្ទីររៀបចំដែនដី និងក្រុមអន្តរាគមន៍ […]
អានបន្ថែមចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%
រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤១.៩០៨.៨៣៣ដុល្លារ កើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែវិច្ឆិកាតែមួយ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩២០.៨៧២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៤.១៣៦នាក់ ដែលចំណូលនេះកើនឡើង ២៦,៩៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែលក៏បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១១ខែនេះ បានចំនួន ២៧៨.៧១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧០០.០០៤ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម)
អានបន្ថែមថៃវិនិយោគ $៥00លាន សង់មជ្ឈមណ្ឌលទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់
ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។ លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។ នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី […]
អានបន្ថែមកន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក ក្នុងប្រទេសហ្វីលីពីន បើកការដ្ឋានសាងសង់ហើយ
កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក លាតសន្ធឹងលើផ្ទៃដី ៣.៥០០ហិកតា កំពុងបើកដំណើរការសាងសង់នៅក្នុងប្រទេសហ្វីលីពីនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ASiAN POWER នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនេះ លោកប្រធាន Ferdinand Marcos Jr. បានលើកឡើងថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ Terra នេះ ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនពីរ៖ ទី១_បំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងខ្លាំង និងទី២_នឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់ដើម្បីផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ និងនិរន្តរភាព”។ គម្រោងផ្ទុកថាមពលព្រះអាទិត្យ Terraនេះ នឹងត្រូវសាងសង់ឡើងក្រោមទុនវិនិយោ ៤ពាន់លានដុល្លារ មានថាមពល Photovoltaic រហូតដល់ ៣.៥០០មេហ្គាវ៉ាត់ ដែលអាចបំពេញបន្ថែមដោយប្រព័ន្ធផ្ទុកថាមពលថ្មរហូតដល់ ៤.៥០០មេហ្គាវ៉ាត់ម៉ោង។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៣.៥០០ហិកតា នៅក្នុងតំបន់ Nueva Ecija និង Bulacan ។ ក្រោយបញ្ចប់ការសាងសង់ គេព្យាករថាគម្រោងនេះនឹងផ្តល់ថាមពលដល់គ្រួសារចំនួន ២.៤ លាន និងជួយកាតបន្ថយការបំភាយឧស្ម័នកាបូនិចបានប្រមាណ ៤.៣លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដកយានយន្តប្រើសាំងបានជាង ៣លានគ្រឿង ចេញពីផ្លូវជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថាគម្រោង MTerra Solar នឹងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបានរហូតដល់ ៨៥០មេហ្គាវ៉ាត់ […]
អានបន្ថែមកម្ពុជាកំណត់យកវិស័យដឹកជញ្ជូនជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តក្នុងផែនការ ១០ឆ្នាំខាងមុខ
វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ នេះយោងតាមសេចក្តីសម្រេចស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្សាយចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីសម្រេចខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ រយៈពេល១០ (២០២៥-២០៣៥) រួមមាន៖១. វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ២. វិស័យថាមពល និង៣. វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។ សម្តេចធិបតី បន្តថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពជាដៃគូររវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ […]
អានបន្ថែមរយៈពេល ១១ខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរជាង ១,៣លាននាក់
ក្នុងរយៈពេល ១១ខែ ឆ្ន២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានអ្នកដំណើរចំនួន ១,៣លាននាក់ និងរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការឱ្យដឹងរបស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lu Wei បានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះ លោកបានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២លាននាក់នៅក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុមហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែមដើម្បីអភិវឌ្ឍអាកាសយានដ្ឋាន និងតំបន់ជុំវិញ។ ជាការឆ្លើយតប ឯកឧត្តម […]
អានបន្ថែមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ វៀតណាមវ៉ាដាច់ចិន ក្លាយជាអ្នកវិនិយោគលំដាប់លេខ១នៅកម្ពុជា
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីសាធារណរដ្ឋសង្គមនិយមវៀតណាមបានជាប់លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ យ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាមានិតចិនបានជាប់នៅលំដាប់លេខរៀងទី២ ដែលមានទុនវិនិយោគ ២៤,២៦ភាគរយ, និងតាមពីក្រោយដោយកម្ពុជា មានទុនវិនិយោគ ១៤,៤៩ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងប្រភពខាងលើ ក៏បានរំលេចនូវគម្រោងវិនិយោគចំនួន៤៣ មានទុនសរុបចំនួន ៩៤០លានដុល្លារ ត្រូវបានអុនម័តក្នុងរយៈពេលតែ១ខែវិច្ឆិកា ឆ្នាំ២០២៤នេះផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ មានគម្រោងវិនិយោគថ្មីចំនួន ៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង អាចបង្កើតការបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖ ក_ក្នុងតំបន់សេដ្ឋកិច្ចពិសេស ១_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំងសិ្ថតនៅរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស ដោយគ្រោងចំណាយទុនវិនិយោគ ៤៨០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០៤កន្លែង។ ២_គម្រោងវិនិយោគសង់សណ្ឋាគារផ្កាយ៥ ចំនួន ៣០០បន្ទប់ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគសរុប ៧០លានដុល្លារ […]
អានបន្ថែម