សម្តេចតេជោ៖ យើងត្រូវប្រែក្លាយដីឈូសឆាយនៅតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្ស
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រែក្លាយតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ ក្រោយចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយត្រូវដាំដើមឈើប្រណិតៗឡើងវិញ។ នេះបើតាមការថ្លែងបញ្ជាក់សារជាថ្មីម្តងទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសម្លេងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះសម្តេចបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នកដែលទទួលខុសត្រូវការងារដំាដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះ ទៅជាសួនព្រៃ សួនដាំដើមឈើ ឬចំការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណិត។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមការ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។ សម្តេចបានបញ្ជាកម្លាំងកងអង្គរក្សចំនួនជាង ១០០០នាក់ ជាមួយគ្រឿងចក្រចំនួន ១១៣ គ្រឿង ទៅឈូសឆាយដី ដើម្បីដាំកូនឈើឡើងវិញឱ្យទាន់រដូវភ្លៀងធ្លាក់ ដែលមកទល់ពេលនេះ ចំនួនដី ៥៣០ហិកតា ត្រូវបានធ្វើរួចរាល់ និងត្រូវការពេលវេលាដើម្បីសម្អាតបន្ថែមទៀត។ បន្ថែមពីនេះ សម្តេច សូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភាន់ច្រឡំ ឬជឿតាមពួកអគតិមួយចំនួន ចំពោះការចល័តកម្លាំងនៅតំបន់ភ្នំតាម៉ៅ ព្រោះមិនស្ថិតត្រង់បញ្ហាខ្វះកូនឈើទេ តែអ្វីដែលសំខាន់ត្រូវប្រើកម្លាំង និងគ្រឿងចក្រយ៉ាងធំក្នុងការដំាំកូនឈើឱ្យបានត្រឹមត្រូវ។ […]
អានបន្ថែមរដ្ឋាភិបាលលើកទឹកចិត្តក្រុមហ៊ុន CP All វិនិយោគលើការផលិតក្រដាស និងផលិតជីសរីរាង្គនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន CP All របស់ប្រទេសថៃ វិនិយោគលើរោង ចក្រផលិតក្រដាស និងរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងក្នុងឪកាសអនុញ្ញាត ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) លោក Korsak Chairasmisak ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៦ ខែសីហា។ នេះជាការផ្តល់អនុសាសន៍ ទៅកាន់ក្រុមហ៊ុន CP All ដែលលោក Korsak Chairasmisak បានដឹកនាំគណ ប្រតិភូក្រុមហ៊ុន ក្នុងដំណើរទស្សនកិច្ច មកកាន់កម្ពុជា ដើម្បីស្វែង រកសក្តានុពល ធ្វើការវិនិយោគ បន្ថែមនៅក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការ វិនិយោគលើកា រផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មាន តម្រូវការកើនឡើងជាលំដាប់។ បន្ថែមពីលើនេះ […]
អានបន្ថែមអាជ្ញាធរ៖ អ្នកតាំងលំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខុសច្បាប់ឆាប់ចាកចេញជាបន្ទាន់
អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានតាំងទីលំនៅ និងកំពុងសាងសង់ខ្ទមរាប់រយខ្នងដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវចាកចេញជាប្រញាប់។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ កន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ ពន្យល់ និងណែនាំប្រជាពលរដ្ឋអំពីការទន្ទ្រានដោយខុសច្បាប់លើទីតាំងដីតំបន់សេដ្ឋកិច្ចពិសេស ហើយប្រជាពលរដ្ឋមួយចំនួនធំ បានរុះរើខ្ទមចេញពីទីតាំងទាំងនោះដោយស្ម័គ្រចិត្ត។ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ដដែល ហើយមានប្រជាពលរដ្ឋមួយចំនួនទៀតបានជឿតាមការបំផុសបំផុលរបស់មេខ្យល់ឱ្យទៅរស់នៅ និងសាងសង់ខ្ទមដោយខុសច្បាប់លើដីក្នុតំបន់សេដ្ឋកិច្ចនោះ។ ហេតុនេះ អាជ្ញាធរខេត្តព្រះសីហនុ សូមស្នើឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញដោយស្ម័គ្រចិត្តពីទីតាំងទាំងនោះភ្លាម មិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមានជាក់ជាមិនខាន។
អានបន្ថែមគម្រោងកែច្នៃតំបន់ប្រវត្តិសាស្ត្រភ្នំនាគសតម្លៃជាង ២លានដុល្លារ សាងសង់ចប់ជាស្ថាពរ
គម្រោងកែច្នៃតំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលស្ថិតក្នុងចំណុចកាច់កង់ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ចប់ជាស្ថាពរ ដែលចំណាយអស់ថវិកាប្រមាណជាង ២លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២។ ដោយមានការជួយឧត្ថម្ភពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ គម្រោងកែច្នៃតំបន់នេះ ត្រូវបានសាងសង់អស់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមតាំងតែពីឆ្នាំ២០១៩ មក។ ក្រោយការសាងសង់រួច រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានពិសេសមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃឡើយ។ រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ រួមមានដូចជា ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាកសត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។
អានបន្ថែមច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ សម្រេចការសាងសង់បាន ៥៤%
ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។ ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ នៃប្រទេសទាំងពីរ គ្រោងចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែ សីហាខាងមុខ។ ការចុះត្រួតពិនិត្យនេះ គ្រោងធ្វើឡើងតបនឹងសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល ចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។ វឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់នេះ សម្រេចបាន១៤ភាគរយបន្ថែមទៀត ធៀបនឹងវឌ្ឍនភាព សម្រេចបានកាលពីខែមីនា ដែលសម្រេចបាន ៤០ភាគរយ។ (អានបន្ថែម)
អានបន្ថែមរដ្ឋជំរុញម្ចាស់កសិដ្ឋានដ៏ធំមួយឱ្យច្នៃលាមកជ្រូកផលិតជាអគ្គសនីប្រើប្រាស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយ ឱ្យកែច្នៃលាមកជ្រូក ដើម្បីផលិតជាអគ្គិសនីប្រើប្រាស់ ក្នុងការកាត់បន្ថយចំណាយថ្លៃដើម។ នេះបើតាម ឯកឧត្តម វេង សាខុន ក្នុងដំណើរចុះពិនិត្យលើវឌ្ឍនភាពកសិដ្ឋានស្ថិចិញ្ចឹមជ្រូក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ក្រៅពីកែច្នៃលាមកជ្រូក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាយោបល់បន្ថែមឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីផលិតជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម ម្ចាស់កសិដ្ឋាន គួរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។
អានបន្ថែមសឹង្ហបុរីទិញដីទំហំ ៣.៥ហិកតា លើកោះនរាដើម្បីអភិវឌ្ឍគម្រោងតម្លៃប្រមាណ ១៥០លានដុល្លារ
ក្រុមហ៊ុន អចលនទ្រព្យសឹង្ហបុរី AKRAM Development Co., Ltd បានទិញដីទំហំ ៣.៥ ហិកតា លើកោះនរា របស់ក្រុមហ៊ុន OCIC។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាទិញ-លក់ ដីទំហំ ៣.៥ ហិកតា កាលពីពេលថ្មីនេះដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកMelvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAMក្រោមវត្តមានលោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd។ តំណាងក្រុមហ៊ុន AKRAM បានបញ្ជាក់ថាគម្រោងអភិវឌ្ឍនេះអាចមានតម្លៃច្រើនជាង ១៥០ លានដុល្លាអាមេរិកទៅទៀត។ លោកបន្ថែមថា “ក្រុមហ៊ុន សប្បាយរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍកោះនរា និងសុទិដ្ឋិនិយមថាយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញដ៏ល្អបំផុតមួយសម្រាប់គម្រោងរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ លោកបានបញ្ចាក់ថា ការិយាល័យលក់ និងយូនីតគំរូ […]
អានបន្ថែមថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។។ នេះបើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ […]
អានបន្ថែមរដ្ឋអនុម័តគម្រោង៣ តម្លៃជិត ១៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ១៥,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក។ ២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក។ ៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]
អានបន្ថែមក្រសួងឧស្សាហកម្មកំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនធ្លាប់មានពីមុនមក ស្របតាមតម្រូវការកើនឡើង និងការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការរបស់ក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា «ក្នុងដំណាក់កាលនេះ ក្នុងគោលដៅគ្រប់គ្រងវិស័យទឹកស្អាតឱ្យកាន់តែមានប្រសិទ្ធិភាព កាន់តែមានគុណភាព និងសេវាកម្មល្អ គឺយើងបានបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត»។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងរួចរាល់ហើយ និងទទួលបានធាតុចូលយ៉ាងច្រើនពីក្រសួងពាក់ព័ន្ធនានា។ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមកត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងអង្គភាពរដ្ឋ និងឯកជន បានផលិតទឹកស្អាតបានចំនួន ១៦៣២ ពាន់លានម៉ែត្រគូប ដែលមានការកើនឡើងរហូតទៅដល់ ៤៥,០៨% ប្រៀបធៀបនឹង ៥ឆ្នាំមុន។ ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងទីប្រជុំជនចំនួន៩០% នឹងទទួលបានទឹកស្អាតប្រើប្រាស់ ហើយក្នុងឆ្នាំ២០៣០ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន […]
អានបន្ថែមកម្ពុជាក្លាយជាប្រទេសនាំចេញកង់ធំបំផុតលេខ១ទៅអឺរ៉ុប និងជាប់លំដាប់ទី៥ លើពិភពលោក
កម្ពុជា មានរោងចក្រផលិតកង់ចំនួន ១៣រោងចក្រ មានទុនវិនិយោគសរុប ១១២លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់តំបន់អឺរ៉ុប និងជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុតលើពិភពលោក។ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រឧស្សាហកម្មកង់ មាន ១២ រោងចក្រ ស្ថិតក្នុងខេត្តស្វាយរៀង និងមួយរោងចក្រ ស្ថិតក្នុងខេត្តកណ្តាល។ ការនាំចេញកង់របស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៥២០លានដុល្លារ មានកំណើន ១៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សុគង់ ថ្លែងថា កម្ពុជា ជាប្រទេសធំបំផុតលេខ១លើការនាំចូលកង់ទៅសហគមអឺរ៉ុប រួមចំណែក ២៤ភាគរយ នៃកង់នាំចូលទៅអឺរ៉ុប និង ជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុត លើពិភពលោក។
អានបន្ថែមPropertyGuru ប្រកាសបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ ខណៈពីធីប្រកាសជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
PropertyGuru Asia Property Awards កាលពីសប្តាហ៍មុនបានប្រកាសឈ្មោះបេក្ខភាពជាប់ចូលវគ្គផ្ដាច់ព្រ័ត្រ សម្រាប់កម្មវិធីប្រកួតអចលនទ្រព្យឆ្នើមនៅកម្ពុជាលើកទី ៧ ប្រចាំឆ្នាំ ២០២២។ ដោយឡែក ជ័យលាភីកំពូល នឹងត្រូវប្រកាសជាផ្លូវការក្នុងកម្មវិធីអាហារពេលល្ងាច ដែលនឹងប្រារព្ធនៅល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្រុមហ៊ុននាំមុខគេក្នុងបញ្ជីអ្នកអភិវឌ្ឍឆ្នើម គឺក្រុមហ៊ុន Angkor Palace Development Co., Ltd. ក្រុមហ៊ុន C.I.A.C Investment Limited ក្រុមហ៊ុន Kambujaya Development Co., Ltd ក្រុមហ៊ុន អ័រគីដេ វីឡា ៣ ខូអិលធីឌី និង ក្រុមហ៊ុន Prince Real Estate Group។ ដោយឡែក គម្រោងដែលមានឈ្មោះក្នុងបញ្ជីការរចនាប្លង់ឆ្នើម រួមមាន គម្រោង Angkor Palace Resort & Spa បូរី Angkor […]
អានបន្ថែម