កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឯកសារលម្អិតសម្រាប់កម្ចីពង្រីកកំពង់ផែ ទំហំកម្ចីកើនដល់៣០០ លាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការលិខិតប្ដូរសារ និងនិងឯកសារពាក់ព័ន្ធលម្អិតទាក់ទងនឹង កម្ចីសម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន HAYASHI Yoshimasa កាលពីថ្ងៃទី ៦ សីហា កន្លងទៅ។ ទំហំទឹកប្រាក់កម្ចីសម្បទានដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានថ្មីនេះគឺប្រមាណ ៣១០ លានដុល្លារ ដែលកើនឡើង ១០០ លានដុល្លារ លើសពីទំហំដែលរដ្ឋសភាកម្ពុជាបានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ ២០១៩។ (អានបន្ថែម) លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ
មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ (អានបន្ថែម) គួររម្លឹកដែរថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមរាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ នៅខែសីហា ឬកញ្ញាខាងមុខ
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។
អានបន្ថែមត្រឹមខែកក្កដា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប នាំចេញបាន ៤៩២,៧ លានដុល្លារ កើន២៦%
គិតត្រឹម ខែកក្កដា ២០២២ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្តកើនឡើងគួរឱ្យកត់សម្គាល់ ដែលតម្លៃនាំចេញមានរហូតដល់ ៤៩២,៧លានដុល្លារ កើន ២៦ភាគរយ បើធៀបនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ២០២២។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីសរុប ៣៥៧ហិកតា និងមានអ្នកវិយោគសរុបចំនួន ១០២ក្រុមហ៊ុន ដែលផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ ចំនួននេះកើនឡើង ៤២.៩% ធៀបនឹងចំនួនកម្មករនិយោជិក ដែលមានសរុបក្នុង ខែកក្កដា ឆ្នាំ២០២១។ លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានថ្លែងថា «មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ គឺដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិកត្រូនិក ដែលបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក។ លើសពីនេះទៀត មានការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុត បានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated […]
អានបន្ថែមរដ្ឋអនុម័តគម្រោង៥ តម្លៃជាង ២៦លានដុល្លារ នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ២៦.៣២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១. FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក។ ២. THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក។ ៣. Solar Long PV-Tech (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន […]
អានបន្ថែមរដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា«ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនាពេលកន្លងមករបស់អង្កការ សកម្មជនបរិស្ថាន និងសាធារណៈជនានានោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង»។ (អានបន្ថែម) ម្យ៉ាងទៀត នៅតំបន់នេះក៏មិនមានសត្វព្រៃកម្រ ឬជិតផុតពូជ ដូចការលើកឡើងនោះទេ ចំណែកឯសត្វព្រៃនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅវិញ គឺមានសុវត្ថិភាព១០០ភាគរយ មិនមានអ្វីប៉ះពាល់ដល់សត្វទាល់តែសោះ។ គួររម្លឹកដែរថា សត្វព្រៃដែលកំពុងរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ គឺទទួលបានការពារដោយរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា មិនមានសត្វព្រៃណាអាចចេញមកខាងក្រៅបានទេ ជាពិសេសមានការការពារមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើបានយ៉ាងល្អ មិនដូចជាការលើកឡើងរបស់សាធារណៈជនមួយចំនួននោះទេ ។ ការចេញសេចក្តីប្រកាសភ្លាមៗរបស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីដើម្បីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។ យ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើ ក៏អំពាវនាវឲ្យឈប់មានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃនៅសួនភ្នំតាម៉ៅផងដែរ៕ […]
អានបន្ថែមសម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯងក្នុងបុរីតទៅទៀតហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខអ៊ីនធឺណែតនៅក្នុងបុរីត្រូវលុបចោលទាំងអស់ [ដកអាជ្ញាប័ណ្ណ] អត់មានឱ្យទៀតទេ។ ចឹង! សុំឱ្យប្រតិបត្តិករទាំងអស់យល់ដឹងរឿងហ្នឹង សុំនិយ័តករទូរគមនាគមន៍ អនុវត្តនូវប្រសាសន៍ដឹកនាំរបស់សម្តេច។» ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានកំណត់ទីតាំងនៅតាមតំបន់ទេសចរណ៍ និងតំបន់អភិរក្សនានា ដើម្បីសាងសង់អង់តែនបន្ថែមចំនួន១០០កន្លែងទៀត រួចរាល់ហើយ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តមបញ្ជាក់ថា សប្តាហ៍ក្រោយក្រុមការងារនឹងចាប់ផ្តើមបោះបង្គោលអង់តែនតាមទីតាំងជាក់ស្តែង ដែលគ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រសួងប្រៃសណីយ៍កំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្និន័យតម្លៃប្រមាណ ៣០លានដុល្លារ ដើម្បីប្រមូលទិន្និន័យរបស់ស្ថាប័នផ្សេងៗយកមកគ្រប់គ្រង។ គម្រោងគ្រោងសាងសង់នៅក្នុងក្រសួងផ្ទាល់តែម្តង ក្រោយសិក្សាលម្អិតចប់ ក្រសួងនឹង ស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល។
អានបន្ថែមចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា
របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងក្រុមហ៊ុនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការដៃគូ។ ស្ថិតនៅក្រោមជំនួយហរិញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលចិន ការសិក្សាផែនការមេនេះ ត្រូវបានផ្តួចផ្តើម និងសិក្សាស្រាវជ្រាវដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងក្រុមការងារ CIECC និងជាពិសេសជាមួយ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រួមជាមួយ ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសំយោគជាមួយ ផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ២០២១-២០៣០ និងរបាយការណ៍នៃការសិក្សាដោយស្ថាប័ន និងដៃគូ-អភិវឌ្ឍន៍ផ្សេងទៀត នាពេលកន្លងមក សំដៅកសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការសិក្សា និងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជានេះផង។ (អានបន្ថែម) […]
អានបន្ថែមឆមាសទី១-២០២២ រដ្ឋប្រមូលពន្ធការនាំចូលសម្ភារសំណង់បានជិត ៨០លានដុល្លារ
ក្នុងឆមាសទី១-២០២២ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុប បានប្រមាណ ១៣០០ លានដុល្លារ ដែលកើនឡើង ១២% បើធៀបនឹងពេលដូចគ្នាចាំមុន។ ក្នុងនោះពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ ៧៩,២លានដុល្លារ ឬស្មើនឹង ៦,១% នៃចំណូលពន្ធសរុប។ នេះបើយោងតាមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ សីហា ២០២២។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ លើលទ្ធផលល្អប្រសើរនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តជំរុញបន្ថែមលើការងារបន្ទាប់ក្នុងឆមាសទី២ ដូចជា៖ ១) ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ ២) ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ៣) បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់ ៤) បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, និង ការកែលម្អគុណភាពសេវាជាដើម។ ៥) អនុវត្តតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ពាក់ព័ន្ធនឹងការងារគយ ៦) បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ […]
អានបន្ថែមOCIC ចាប់ដៃគូរជាមួយក្រុមហ៊ុនយក្សម៉ាឡេ ពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា
ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា ឬ OCIC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Eakon Group របស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តអភិវឌ្ឍគម្រោង Elysee នៅទីក្រុងកោះពេជ្រ ក៏ដូចជារួមគ្នាពង្រឹង និងពង្រីកវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២ ខែសីហា រវាងនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management លោកស្រី លឹម លីជិន និងនាយកគ្រប់គ្រងក្រុមហ៊ុន Eakon Group លោក Dato’ Sri Ricky Yaw ។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា Eldeen Husaini Mohd Hashim និងលោក Charles Vann អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Canadia Group ក៏បានចូលរួមពិធីចុះហត្ថលេខានេះផងដែរ។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Eakon Group នឹងចែករំលែកចំណេះដឹងផ្នែកវិស្វកម្ម ស្ថាបត្យកម្ម និងសំណង់ប្រកបដោយវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់ទៅ […]
អានបន្ថែមឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ
ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។ តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។ ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។ NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុននឹងនៅតែមានស្ថិរភាព។
អានបន្ថែម៩ ហេតុផលដែលចិន និងអាមេរិកជឿថាកម្ពុជាកំពុងក្លាយជា ខ្លានៃអាស៊ីប្រចាំសតវត្សទី២១
អ្នកវិភាគជើងចាស់ជនជាតិចិន និងអាមេរិក ២រូប បានលើកឡើងថា កម្ពុជាអាចមានឱកាសក្លាយជា «ខ្លានៃអាស៊ីប្រចាំសតវត្សទី២១» ក្នុងពេលឆាប់ៗ ពិសេសក្រោយវិបត្តិកូវីដ១៩បញ្ចប់ ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់មករកភាពប្រក្រតីវិញ។ ការព្យាករណ៍នេះធ្វើឡើងដោយលោក Anthony Galliano ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings និងលោក Edward Lee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate។ អ្នកជំនាញទាំង២ បានលើក ហេតុផល ៩ ចំណុច ធំៗ ដើម្បីគាំទ្រ លើការព្យាករណ៍របស់ខ្លួន ដូចខាងក្រោម៖ ១) បើសង្កេតលើសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០ ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។ គួរបញ្ជាក់ថា GDP […]
អានបន្ថែម