៩ ហេតុផលដែលចិន និងអាមេរិកជឿថាកម្ពុជាកំពុងក្លាយជា ខ្លានៃអាស៊ីប្រចាំសតវត្សទី២១

អ្នកវិភាគជើងចាស់ជនជាតិចិន និងអាមេរិក ២រូប បានលើកឡើងថា កម្ពុជាអាចមានឱកាសក្លាយជា «ខ្លានៃអាស៊ីប្រចាំសតវត្សទី២១» ក្នុងពេលឆាប់ៗ ពិសេសក្រោយវិបត្តិកូវីដ១៩បញ្ចប់ ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់មករកភាពប្រក្រតីវិញ។ ការព្យាករណ៍នេះធ្វើឡើងដោយ​លោក  Anthony Galliano ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings  និងលោក Edward Lee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន  Prince Real Estate។ អ្នកជំនាញទាំង២ បានលើក ហេតុផល ៩ ចំណុច ធំៗ ដើម្បីគាំទ្រ លើការព្យាករណ៍របស់ខ្លួន ដូចខាងក្រោម៖ ១) បើសង្កេតលើសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០  ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។ គួរបញ្ជាក់ថា GDP […]

អាន​បន្ថែម

ធនាគារជាតិ៖ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% លើសពីការព្យាករណ៍ចាស់ត្រឹម៣%

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។ កំណើនសេដ្ឋកិច្ច ៥,៣% ដោយសារតែមានកម្លាំងរុញច្រានពីការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងត្រូវបានគាំទ្រដោយវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។ កំណើននេះដែរនឹងត្រូវប្រឈមនឹងអតិផរណាខ្ពស់បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង។ ឯកឧត្តាម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា  កត្តាអំណោយផលក្នុងស្រុកជាមួយនឹងការស្ទុះងើបឡើងវិញនៃកំណើនពិភពលោកបានជំរុញការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជាច្រើន ខណៈសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏មានសន្ទុះផងដែរ។ កម្ពុជាបាននាំចេញផលិតផលសរុបតម្លៃប្រមាណ ១១ ប៊ីលានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើង ៤% ដែលមានដល់ទៅប្រមាណ ១៥ ប៊ីលានដុល្លារ។ លោកបានបន្ថែមថា ភាពរឹងមាំនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់។

អាន​បន្ថែម

ឆមាសទី១ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសសីហនុមាន ១,៤ ពាន់លានដុល្លារ  កើន៣៨%

ក្នុង ៦ ខែ ដំបូងនៃឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានដល់ ១,៤ ពាន់លានដុល្លារ ដែលកើនឡើង ៣៨%  បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់លោក  CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០២ កក្កដា ២០២២។ លោក CHEN Jiangang បញ្ជាក់ថា ក្រុម​ហ៊ុនយើងនឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ដែលជាជំហានបន្ទាប់ដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាពីប្រទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើនបន្ថែមទៀត។ ថ្មីៗនេះដែរ តំបន់សេដ្ឋកិច្ចពិសេសក៏ទើបបានប្រកាសពី គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) លើសពីនេះ នៅខែកញ្ញាខាងមុខនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ដើម្បីត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខាន​ដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងការគ្រាំទ្រ ជាខ្លាំងចំពោះសហប្រតិបតិ្តការដ៏ល្អកន្លងមក ជាពិសេសបានជួយសម្របសម្រួល ដើម្បីបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ ។

អាន​បន្ថែម

បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានជាង ១០ពាន់លានដុល្លារ

រហូតដល់បច្ចុប្បន្ន កម្ពុជាទទួលបានអ្នកវិនិយោគវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគិតជាទំហំពាណិជ្ជកម្មមានតម្លៃជាង ១០ពាន់លានដុល្លារ នេះជាទំហំមួយដ៏ធំ សម្រាប់កម្ពុជា។ នេះបើយោងតាមជំនួបរវាង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវ ង្វៀន ធីថាញ់ ជាប្រធានសមាគមមិត្តភាពវៀតណាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីររួមមានវិស័យថាមពល និង វិស័យផ្សេងៗទៀត ដែលកន្លងមកវៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ លោកជំទាវក៏បានសាទរចំពោះកិច្ចដឹកនាំរបស់កម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕ សម្តេចតេជោក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាមគឺពិតជាបានរួមចំណែកជួយដល់ការរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។

អាន​បន្ថែម

រដ្ឋចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានថ្មី សរុប ៧៦០លានដុល្លារ ក្នុងឆមាសទី១-២០២២

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និង​ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៧៦២លានដុល្លារអាម៉េរិក ខណៈ បានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ ៥២៤លានដុល្លារ។​ កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះក្នុងឆមាសទី១-២០២២ គឺសម្រាប់អនុវត្ត ១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងសន្និសីទព័ត៌មាននៅអង្គភាពនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០២ ខែសីហានេះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានការដកសាច់ប្រាក់យកមកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ ប្រមាណ ៥២៤លានដុល្លារ ស្មើនឹងប្រមាណ ៣៦.៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ២០២២។ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

អាន​បន្ថែម

AmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ

ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។ យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។ របាយការណ៍ថា ៦៣% ជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដី ជាង ៥៧% ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃ។ កត្តានេះបើកឱកាស សម្រាប់អ្នកអភិវឌ្ឍសង់អចលនទ្រព្យដែលចាប់យកក្រុមចំណូលទាប និងមធ្យម។ ដីនៅតែជាការវិនិយោគដែលគេចូលចិត្តបំផុត ដែលមានអ្នកឆ្លើយ ៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មជាការពេញនិយមបន្ទាប់ដែលមានអ្នកចង់វិនិយោគ ២៣,៩៦%, ២០,៨៣% និង ៦,២៥% រៀងៗគ្នា។ របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។ លើសពីនេះ ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកទិញអចលនទ្រព្យ ៥១% […]

អាន​បន្ថែម

តើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?

មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា  ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក  កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ  និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ អ្នកវិភាគខ្លះថា កម្ពុជាក៏កំពុងដើរទៅរកផ្លូវស្រដៀងៗគ្នានេះ។ ដូច្នោះ តើ ៥ ទៅ ១០ ឆ្នាំខាងមុខ កម្ពុជានឹងជួបវិបត្តិដូចចិនដែរឬទេ? ហេតុអ្វី? ផ្ទុយទៅវិញ តើក្នុងវិបត្តិ អាចមានឱកាសឬទេ ដែលក្រុមហ៊ុនជាប់បំណុលទាំងនោះ ងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មី? ហេតុអ្វី? ជាក់ស្ដែងបើសង្កេតមើលតួលេខជាក់ស្ដែង  ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺស្រដៀងគ្នានឹងប្រទេសចិនដែរ។ ពីឆ្នាំ ២០១៨ វិស័យសំណង់បានហក់ឡើងយ៉ាងគំហុក ដែលរួមចំណែកដល់ទៅ ១១,៥% នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះ។ ប៉ុន្តែវិស័យនេះ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយមានការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងការឈានជើងចូលមកដល់នៃវិបត្តិកូវីដ។ (អានបន្ថែម) យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបានធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ១៤២  លានដុល្លារក្នុងឆ្នាំ ២០២០។ តួលេខចុងក្រោយរបស់ធនាគារជាតិ […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ  នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២  ។ ក្នុងនោះដែរ ការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។ គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណជា ១០៥,៩ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan […]

អាន​បន្ថែម

កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក

កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។ មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖ ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ​១៥០០លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លានដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico […]

អាន​បន្ថែម

ការនាំចូលសម្ភារសំណង់ មានទឹកប្រាក់ ១,២៧ពាន់លានដុល្លារ ក្នុងឆមាសទី១

ទំហំទឹកប្រាក់នាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានជាង ១២៧០​លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ការនាំចូលសម្ភាៈសំណង់ ឈរនៅចំណាត់ថ្នាក់ទីបី បន្ទាប់ពីការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងប្រេងឥន្ទនៈ។ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ថា កត្តាអំណោយផលក្នុងស្រុក នៃការបើកប្រទេសពេញលេញ និងសកម្មភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចសកល បានជំរុញការនាំចេញផលិតកម្មន្តសាល និងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យ។​ កាលពីឆ្នាំ២០២១ កម្ពុជានាំចូលវត្ថុធាតុដើមនិងសម្ភារសំណង់ មានតម្លៃសរុប ២ ៥៦៧ លានដុល្លារ កើនឡើងពី ២ ០២០ លានដុល្លារ​ក្នុងឆ្នាំ២០២០។​

អាន​បន្ថែម

ឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹក​ស្ទឹងស្វាហាប់​ក្នុងខេត្តកំពង់ស្ពឺ

សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លាន​ដុល្លារអាមេរិក ដើម្បីអនុវត្ត​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ​ និងពិភាក្សា​លើផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR ការរៀបចំ​លទ្ធកម្មវិស្វកម្ម​ ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់ និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង។ បើតាមកិច្ចប្រជុំខាងលើ អាងទឹក​ស្ទឹងស្វាហាប់​នេះ​ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដើម្បីកាត់បន្ថយ​គ្រោះ​ទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត​។ មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦០០០ហិកតា​ និងរដូវប្រាំង​ ១០០០០ហិកតា​។

អាន​បន្ថែម

កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើង ១៤ពាន់លានដុល្លារ ក្នុងឆមាសទី១-២០២២

គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រាក់កម្ចីសរុបដែលផ្តល់ដល់វិស័យឯកជនបានកើនឡើងដល់ជាង ៥១,៥ពាន់លានដុល្លារ ដែលកើនឡើងជាង ២៣% បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ ក្នុង​ចំណោម​វិស័យ​ទាំង​អស់ កម្ចី​ផ្តល់ឱ្យ​វិស័យ​សំណង់ និង​អចលន​ទ្រព្យស្រូបយកច្រើនជាងគេ ដល់ទៅជាង ៣២% ឬ​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែកក្កដា សម្រាប់គ្រឹះស្ថានធនាគារ ប្រាក់កម្ចីទិញផ្ទះផ្ទាល់ខ្លួនស្រូបយក ១៣,៧% នៃកម្ចីសរុប ខណៈដែលវិស័យសំណង់ និងការជួញដូរអចលនទ្រព្យ ស្រូបយក ៩,៣% រៀងៗគ្នា។ របាយការណ៍បានបន្ថែមថា ប្រាក់កម្ចីដែលផ្តល់ដល់វិស័យទាំង២ នេះនៅតែបន្តកើនឡើង ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ក្នុងឆមាសនេះ វិស័យសំណង់កើនឡើងបន្ដិចបន្ដួច ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស និងកំណើននៃប្រាក់ចំណូលក្នុងស្រុក ដែលបណ្តាលឱ្យតម្រូវការរីកធំធាត់។ យ៉ាងណាក្ដី គម្រោងសាងសង់ដែលបានអនុម័ត ទាំងតម្លៃវិនិយោគ ផ្ទៃក្រឡា និងចំនួនគម្រោង នៅតែធ្លាក់ចុះប្រមាណ ៣៣% ៣២% និង២១%  រៀងៗគ្នា ក្នុងឆមាសនេះ។ សម្រាប់វិស័យអចលនទ្រព្យ តម្លៃលំនៅឋានក្នុងទីក្រុងភ្នំពេញនៅតែមានស្ថិរភាពក្នុងរយៈពេល៦ ខែ នេះ […]

អាន​បន្ថែម