អ្នកជំនាញ៖ កម្ពុជានឹងមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ខណៈផលិតផលក្នុងស្រុកកើនដល់ ៦,៣% ក្នុងឆ្នាំ២០២២
ផលិតក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងកើនឡើងប្រហែល៦,៣% ក្នុងឆ្នាំ២០២២ ដែលនេះជាហេតុផលមួយធ្វើឱ្យប្រទេសនេះមានសន្ទុះសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ នេះបើយោងតាមកាព្យារករណ៍ និងការលើកឡើងរបស់លោក Ivan Tan លើសាព័ត៌មាន fibre2fashion នៅថ្ងៃទី២៥ កក្កដា ២០២២។ ក្នុងរបាយការណ៍របស់ S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធគឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។ របាយការណ៍ដដែល បានរំពឹងទៀតថា ចំពោះអត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើងក្នុងវិស័យឯកជនផងដែរ ហើយក៏នៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។ លោក Ivan Tan អ្នកវិភាគឥណទានរបស់ S&P បានលើកឡើងយ៉ាងដូច្នេះថា «…យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើមមានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ។
អានបន្ថែមក្រសួងដែនដី អនុម័តគម្រោងសំណង់ ១៦៧៩គម្រោង មានទុនវិនិយោគសរុប ៩៥០ លានដុល្លារ ក្នុងឆមាសទី១
គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបមាន ១ ៦៧៩គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដែលបង្ហាញថាមានការធ្លាក់ចុះ ១៥០គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍និន្នាការសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា តម្លៃគម្រោងសរុប មាន ៩៥២លានដុល្លារ ធ្លាក់ចុះ ៥៩.៥ភាគរយ។ របាយការណ៍ដដែលបន្តថា ប្រភេទសំណង់លំនៅដ្ឋានមាន ១ ៥២៤គម្រោង ស្មើនឹង ៩០,៨ភាគរយនៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ ៨៣គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផងដែរ។ (អានបន្ថែម) ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ […]
អានបន្ថែមកូរ៉េជួយសង់អគារមន្ទីរពេទ្យកុមារជាតិថ្មីមួយ តម្លៃ ១៦លានដុល្លារ
រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នឹងផ្តល់ជំនួយជាថវិកាចំនួន ១៦លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារជាតិលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារពេទ្យ និងការពង្រឹងសមត្ថភាពបុគ្គលិករបស់មន្ទីរពេទ្យ ដែលចាប់អនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ គម្រោងថ្មីនេះ ជាគម្រោងទី២ហើយ ដែលKOICA បានជួយកន្លងមក និងត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់អគារមន្ទីរពេទ្យថ្មី កែលម្អប្រព័ន្ធប្រតិបត្តិការក្នុងមន្ទីរពេទ្យ ពង្រឹងសមត្ថភាពលើជំនាញឯកទេស និងលើកកំពស់សមត្ថភាពកិច្ចការស្រាវជ្រាវរបស់មន្ទីរពេទ្យ។ ជាមួយគ្នានេះដែរ គម្រោងនេះ គ្រោងនឹងសាងសង់អគារប្រាំជាន់ជាមួយនិងផ្ទៃអគារសរុបប្រមាណ ៨៨៨០ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែសរុបចំនួន១៩៦។ អគារថ្មីនេះ រួមមាន កន្លែងទទួលភ្ញៀវផ្នែកពិគ្រោះជម្ងឺក្រៅ (OPD) ៩ជំនាញ ផ្នែកឱសថស្ថាន ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពសាស្ត្រ ផ្នែកលោហិតសាស្រ្ត ផ្នែកជំនាញមហារីកកុមារ ផ្នែកក្រពះពោះវៀន ផ្នែកជម្ងឺកង្វះអាហារូបត្ថម្ភ និងផ្នែកជំងឺប្រព័ន្ធផ្លូវដង្ហើម។ ក្រៅពីនេះ តាមរយៈគម្រោងថ្មីនេះ កូរ៉េ នឹងផ្តល់នូវឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការ ព្រមទាំងបណ្តុះបណ្តាលលើជំនាញផ្ទាល់ ការផ្ទេរចំណេះដឹងថ្មីៗ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េ រួមទាំងការពង្រឹងលើសមត្ថភាពស្រាវជ្រាវ ដល់មន្ទីរពេទ្យកុមារជាតិផងដែរ។
អានបន្ថែមរោងចក្រអំពូលភ្លើងជប៉ុន បានជួយកម្ពុជាកាត់បន្ថយចំណាយអគ្គិសនីប្រមាណជា ១លានដុល្លារក្នុង១ឆ្នាំ
ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ជប៉ុននៅកម្ពុជា បានផលិតអំពូលភ្លើងប្រភេទLED 100% នៅកម្ពុជា ហើយបាននាំចេញទៅទីផ្សារទូទាំងពិភពលោកផងដែរ ។ កន្លងមកក្រុមហ៊ុនបានតំឡើងអំពូល LED បានចំនួន 18 880 អំពូល ដែលក្នុងនោះបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការសាយភាយឧស្ម័នកាបូនិចក្នុងបរិស្ថាន បើគិតជាទឹកប្រាក់ប្រមាណជា ១លានដុល្លារ ក្នុង១ឆ្នាំ។ នេះបើយោងតាមជំនួបគោរពរាយការណ៍របស់លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ នាឱកាសនោះដែរ លោក កៃនូម៉ា បានបង្ហាញពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក និងមាន ៩៥កន្លែង ។ លោក កៃនូម៉ា បានបន្ថែមថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ […]
អានបន្ថែមរដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០ហិកតា ជូនវិស័យឯកជនគ្រប់គ្រង
រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនវិស័យឯកជន។ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។ តាមរយៈអនុក្រិត្យនេះ រដ្ឋធ្វើប្រទានកម្មផ្ទៃដីទាំងពីរទីតាំង សរុបទំហំ ១០៦ ៤២៩ ម៉ែត្រក្រឡាជាកម្មសិទ្ធិជូនលោកឧកញ៉ា ឡោក ហ៊ួរ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។
អានបន្ថែមកម្ពុជា កំពុងរៀបចំផែនការមេគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០
កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២១ កក្កដា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ផែនការនេះស្តីអំពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឆ្នាំ២០២២-២០៣០ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសាធាណការ កំពុងរៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។
អានបន្ថែមត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែកអត្រាតម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែលរំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។ សម្រាប់អត្រាជួលការិយាល័យវិញ មានការធ្លាក់ចុះ -៨,៧%, -៣,១% រៀងគ្នាចំពោះការិយាល័យប្រភេទ B (NCBD) និងប្រភេទ C (NCBD) តែការិយាល័យប្រភេទ A ប្រភេទ B (CBD) និងប្រភេទ C (CBD) ស្ថិតក្នុងអត្រាថេរ ០.០% បើធៀបទៅនឹងត្រីមាសទី១។ ដោយឡែកចំនួនផ្សារលក់រាយ ត្រូវបានគេមើលឃើញថាកើនឡើងចំនួន ៦៨,៤% ដែលនៅសល់ប្រមាណជាង ១៩០០០០ ម៉ែត្រក្រឡានៃការផ្គត់ផ្គង់ រំពឹងថានឹងសម្រេចបានត្រឹម ឆ្នាំ២០២២ នេះផងដែរ។ រីឯអត្រាជួលវិញ មានការធ្លាក់ចុះចំនួន -១,៤% […]
អានបន្ថែមត្រឹមរយៈពេល៦ខែ ២០២២ កម្ពុជាទទួលបានគម្រោងវិនិយោគជិត ៣ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ដែលមានទុនវិនិយោគសរុប ២ ៩៩៨ លានដុល្លារ កើនឡើង២៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំងអស់ វិនិយោគទុនក្នុងស្រុក បានឈរនៅលេខរៀងទី១ មានទុនវិនិយោគច្រើនជាង ៥៣ភាគរយ ឬស្មើនឹង ១ ៥៩៥លានដុល្លារ នៃទុនវិនិយោគសរុប។ តាមទិន្នន័យនេះ វិនិយោគចិនដែលមានប្រមាណ ៤៣.០២ភាគរយ ឬស្មើនឹង ១.២៨ ប៊ីលានដុល្លារ នៃការវិនិយោគសរុបនៅកម្ពុជា ក្នុងឆមាសទី១ ដែលនាំមុខវិនិយោគពីប្រទេស ថៃ, សាម័រ, ប្រីដធីស វីរជិនអាយលែន, កូរ៉េ, សិង្ហបុរី, ខេមិនអាយលែន, ម៉ាឡេស៊ី, ជប៉ុន និងអូស្រ្តាលី។
អានបន្ថែមERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់ ៥ពាន់នាក់ សម្រាប់ទីផ្សារខុនដូកម្ពុជា
ចំណុចសំខាន់៖ ខុនដូផ្គត់ផ្គង់នៅភ្នំពេញរំពឹងកើនដល់ជិត៨ម៉ឺន យូនីតនៅឆ្នំា២០២៥ ពលរដ្ឋខ្មែរទិញខុនដូភាគច្រើនមានវ័យចន្លោះពី ២៥ ទៅ ៣៥ ឆ្នាំ ការរំពឹងងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយបង្កើនតម្រូវការខុនដូនៅកម្ពុជា ERA Cambodia កំពុងត្រៀមខ្លួនដើម្បីចាប់យកចំណែកទីផ្សារ ដោយបង្កើនភ្នាក់ងារលក់ពី ១ ៥០០នាក់ នាពេលបច្ចុប្បន្ន ដល់ទៅ៥០០០ នាក់នៅ៥ឆ្នាំខាងមុខ «អតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង» ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។ បើតាមអ្នកជំនាញរូបនេះ ការពង្រីកភ្នាក់ងារលក់គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ ដែលនឹងឆ្លើយតបកំណើនតម្រូវការទិញ-លក់ខុនដូនៅកម្ពុជានាពេលខាងមុខ។ ខណៈដែលបច្ចុប្បន្ន លោកបញ្ជាក់ថា ប្រតិបត្តិការទិញ-លក់ខុនដូតាមរយៈ ERA […]
អានបន្ថែមNBC៖ វិស័យសំណង់ និងអចលនទ្រព្យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះ
វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានលើកឡើថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ឯកឧត្តម ជា ចាន់តូ ថ្លែងថា៖ “សកម្មភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍”។ ទោះជាយ៉ាងណា ឯកឧត្តម ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។
អានបន្ថែមឆមាសទី១-២០២២ វិស័យសំណង់ និងអចលនទ្រព្យកើនបន្តិចបន្តួចក្នុងអត្រា២,៥%, ៣% រៀងគ្នា
គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ក្នុងអត្រា ២,៥% ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និងអាផាតមិន។ នេះបើតាមរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ នៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ខណៈសកម្មភាពទិញ-លក់/ជួលអចលនទ្រព្យតម្លៃទាប និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថានៅបន្តមានសកម្មភាព។ ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុងឆ្នាំ២០២២។ សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងល្បឿនតិចតួច ក្នុងអត្រា ៣,០% ដោយសារការបន្តថមថយសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។ ជាក់ស្ដែង ផ្អែកលើទិន្នន័យ ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័តបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០% រៀងគ្នា។ យ៉ាងណាមិញ, ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡា បានកើនឡើង ប្រមាណ ១៨៣,២% និង […]
អានបន្ថែម