ហាងMcDonald ជាង៨០០កន្លែង ត្រូវបានប្តូរឈ្មោះថ្មីទាំងអស់ ដោយសារសម្ពាធទណ្ឌកម្ម
ហាង McDonald ជាង៨០០កន្លែង ត្រូវបានប្តូរយីហោ ក្រោយក្រុមហ៊ុនល្បីអាមេរិកមួយនេះសម្រេចចាកចេញពីរុស្ស៊ី ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច មកលើប្រទេសកុម្មុយនីសរុស្ស៊ី ជុំវិញសំណុំរឿងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ McDonald សម្រេចចិត្តសេងហាងរបស់ខ្លួនទាំង ៨៥០ហាងនៅប្រទេសរុស្ស៊ីទៅឱ្យវិនិយោគិនក្នុងស្រុក Alexander Nikolaevich Govor ក្នុងតម្លៃ១.៤ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣។ យីហោអាមេរិក McDonald ដែលមានវត្តមានក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ១៩៩០ ត្រូវបានប្តូរឈ្មោះទៅជា ‘Vkusno & Tochka’ ឬប្រែថា “Tasty and that’s it.”។ ត្បិតប្តូរឈ្មោះមែន ប៉ុន្តែបុគ្គលិកMcDonald ទាំងអស់ ៦ម៉ឺ ២ពាន់នាក់ ត្រូវបានគេទទួលឱ្យនៅបម្រើការងារនៅក្រោមម៉ាកយីហោថ្មី។
អានបន្ថែមកម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់
អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។ គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ ( លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។ លោក Pham Ha មានប្រសាសន៍ថា៖ «វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាមទៅលេងកន្លែងនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង។
អានបន្ថែមរដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែសម្រួលរូបមន្តក្នុងការចុះបញ្ជីអចលនវត្ថុជាប្រភេទទ្រព្យសម្បត្តិដាច់ដោយឡែករបស់សហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារមរណភាពរបស់សហព័ទ្ធម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ្ជីអចលនវត្ថុ និងចេញប័ណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ឧទាហរណ៍៖ ករណីទ្រព្យដោយឡែកខាងប្តី លោក សុខ សាន (ពោះម៉ាយពីខ្មោច នាង ច័ន្ទ រតនា) ដោយកែប្រែជា (ពោះម៉ាយពីមរតកជន ច័ន្ទ រតនា) វិញ។ ពាក្យមរតកជន មានន័យថា ជន ឬបុគ្គលដែលបានស្លាប់ទៅហើយ។ ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូបមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។ ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះសហការជាមួយមន្ទីររៀបចំដែនដី […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគថ្មី តម្លៃសរុបជិត ២៤លានដុល្លារ នៅភ្នំពេញ និងក្រុងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគធំៗចំនួន៤ មានទុនវិនិយោគសរុបប្រមាណ ២៣,៨លានដុល្លារ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហុន។ តបតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។ ២. ក្រុមហ៊ុន “AMTO CHEMICAL TECHNOLOGY CO., LTD.” បង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។ ៣. ក្រុមហ៊ុន “Kai Feng Wood Products (Cambodia) Co., Ltd.” […]
អានបន្ថែមរដ្ឋាភិបាលដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១
ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។ របាយការណ៍បង្ហាញទៀតថា ថិវកាប្រមាណ ១៦៩,៥៣លានដុល្លារ ឬស្មើនឹង ៣២ភាគរយ នៃឥណទានសម្បទាន ត្រូវបានយកទៅប្រើប្រាស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ថវិកាប្រមាណ ៦៣ភាគរយ ឬស្នើនឹង ៣៦០,២៦លានដុល្លារ ត្រូវបានប្រើសម្រាប់វិស័យអាទិភាពផ្សេងទៀត។ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ មានកំណើនប្រមាណ ២១ភាគរយ។
អានបន្ថែមខេត្តមណ្ឌលគិរីទទួលបានជំនួយពីពលរដ្ឋជប៉ុនដើម្បីអនុវត្តផែនការស្តង់ដារសុវត្ថិភាពកម្មករសំណង់
ពលរដ្ឋជប៉ុនបានឧបត្ថម្ភថវិកាសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីគាំពារសុខមាភាពកម្មករក្នុងវិស័យសំណង់នៅក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរការងារខេត្តមណ្ឌលគិរី សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ។ លោក កែវ ធួន អនុប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យសំណង់ គឺជាវិស័យមួយដែលលូតលាស់ខ្លាំង ខណៈកម្ពុជា កំពុងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាព និងសុខភាពរបស់កម្មករក្នុងវិស័យនេះផងដែរ។ លោកបន្តថា គម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ គឺក្រោមការឧបត្ថម្ភថវិកាពីប្រជាជនជប៉ុន។ លោកបន្តថា យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០២២ បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានសហគ្រាសតូច និងមធ្យមនៅទូទាំងខេត្ត សរុបចំនួន ១៧៤សហគ្រាស ដែលផ្តល់ការងារសរុប ៤,៨៥១នាក់។ ហេតុនេះ តាមរយៈគម្រោងនេះដែរ លោកថា នឹងក្លាយជាវិធីសាស្ត្រមួយក្នុងការធ្វើការចែករំលែកបទពិសោធន៍ ដែលមានអត្ថប្រយោជន៍សម្រាប់ការដ្ឋាន និងសម្រាប់កម្មករ ដែលធ្វើការងារនៅក្នុងវិស័យសំណង់ឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា ពាក់ព័ន្ធគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពនៅតាមការដ្ឋានសំណង់នេះដែរ។ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា […]
អានបន្ថែមកម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ
កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។ ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបានអនុម័ត៕ (អានបន្ថែម)
អានបន្ថែមចិនផ្តល់ឱ្យកម្ពុជានូវមូលនិធិពិសេសតម្លៃជាង ៤លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣
កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអភិវឌ្ឍលើគម្រោងសំខាន់ៗដូចជា វិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ក៏ដូចជាការអភិរក្សបេតិកភណ្ឌផងដែរ។
អានបន្ថែមកម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ
អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់ព័ន្ធនឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោងមួយនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្ត ដែលកំពុងតែរៀបចំចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សាឱ្យបានលឿន និងលម្អិតអំពីគម្រោងទីក្រុងវៃឆ្លាតមួយនេះ៕
អានបន្ថែមក្រសួង ពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះ ស្ថិតនៅក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។ កិច្ចពិភាក្សានេះធ្វើឡើងថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមាន របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ មានរចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស ការដោះស្រាយបញ្ហាប្រឈមនានាក្នុងគម្រោងដែលកំពុងជួបប្រទះទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយបូមទឹក ការសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកនៅតំបន់ដែលមានទឹកជំនន់ ដើម្បីពន្លឿនការអនុវត្តការងារឱ្យបានទាន់ពេលវេលា៕
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត នាពេលខាងមុខ
អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរ។ តាមរយៈកិច្ចពិភាក្សានេះ ភាគីនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនចំនួន៤ទៀត រួមមាន៖ ១) ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ២) ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣) ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង ៤)ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេច ស […]
អានបន្ថែមក្រសួងរ៉ែនិងថាមពលជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត
ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោងចំនួនពីរ រួមមានគម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខាសាលាផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជាប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បានសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបានបញ្ចប់។ (អានបន្ថែម) រូបភាពពី thebulletin
អានបន្ថែម