សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៦,៦ភាគរយឆ្នាំ២០២៣

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល​ និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ មានភាពស្រាកស្រាន្ត​ និងអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាល បានដាក់ការព្យារកកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា។ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ​ និងការបង្កើនតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់។ ក្របខ័ណ្ឌនេះ នឹងលើកកម្ពស់អនុវិស័យសក្តានុពល ដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។​

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។​ ក្រុមការងារអង្កេតអចលនទ្រព្យ គ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥នៃក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ហេង សុខណាង បានវាយតម្លៃខ្ពស់ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅតាមបណ្តាខេត្ត និងបន្តគាំទ្រដល់ការពង្រីកវិសាលភាពការងារ​នៅខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យអចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ការគៀងគរប្រមូលចំណូលពន្ធ។​ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនរួមមានខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។​

អាន​បន្ថែម

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម. ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។ ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។ ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។ “អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។

អាន​បន្ថែម

ក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់​ការយល់ដឹង​ជាសាធារណៈ​របស់​ប្រជាពល​​រដ្ឋ​អំពី​បណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម​ពីសិក្ខា​កាម​ ៦០ នាក់​នៅក្នុងក្រុងសៀមរាប។ នេះបើ​តាម​សិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាព​ចាំ​បា​ច់​​នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីឲ្យមានការចូលរួមថែរក្សាបណ្តាញលូ និងទឹកកខ្វក់ ក្នុងការគ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ប្រកបដោយនិរន្តភាព។​ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានមានប្រសាសន៍ថា បញ្ហាទឹកកកខ្វក់​ដែ​ល​​បង្ក​ពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្ក​ផ​ល​​​​​​ប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ​​។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជាចម្បង និងបានដោះស្រាយលើបញ្ហានេះ ដោយសាងសង់បណ្តាញលូទឹកភ្លៀង បណ្តាញលូ​ទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។

អាន​បន្ថែម

ស្វែងរកម្ចាស់ពានរង្វាន់​ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី៧-ឆ្នាំ២០២២

ព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយនេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគិ​ត្រា​។ អ្នក​ជំនាញ​បាននិយាយ​ថា តម្រូវការក្នុងស្រុកគឺជាទំនាញមួយជួយ​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជាអោយស្រុះឡើងបានយ៉ាងឆាប់រហ័ស! ពិធីជប់លៀងនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នឹងផ្សាយផ្ទាល់តាមរយៈ AsiaPropertyAwards.com និងបណ្តាញដៃគូ។ សាធារណជនទូទៅអាចចាប់ផ្តើមធ្វើការចុះឈ្មោះចាប់ពីឥឡូវ រហូតដល់ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2022។ PropertyGuru Group (NYSE: PGRU) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសចូលរួមក្នុងកម្មវិធីពានរង្វាន់លើកទី៧នៅក្នុងប្រទេសកម្ពុជានេះផងដែរ។ អ្នករៀបចំកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២២ លើកទី 7 នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច ខណៈដែលពួកគេកំពុងស្វែងរក អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានសមត្ថភាពខ្ពស់ និងមានផែនការគម្រោងដ៏ល្អអស្ចារ្យតំណាងប្រទេសជាតិ និងតំបន់។ កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីឆ្នាំ ២០២២ គឺ៖ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ – បិទការចុះឈ្មោះ ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ […]

អាន​បន្ថែម

អាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ​ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៦៨១​លានដុល្លារ ឬស្នើនឹង ១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។​ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យសកម្មភាពអចលនទ្រព្យ មានប្រមាណ ៨,៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤.៦៧៦ ក្រុមហ៊ុន។​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើគិតត្រឹមខែសីហា មានក្រុមហ៊ុនសរុប ៧.៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម និងមានទុនវិនិយោគសរុប ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ ត្រូវបានសម្ពោធឲ្យដំណើរការហើយ

រោងចក្រផលិតរថយន្តម៉ាក Ford តម្លៃជាង ២១លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា សមិទ្ធផលដែលកើតមាននាពេលនេះ គឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដើម្បីបំពេញតម្រូវការជូនពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្ត Ford នេះ ជាការវិនិយោគរបស់ ក្រុមហ៊ុន RMA Automotive (Cambodia) ក្នុងទឹកប្រាក់ ២១លានដុល្លារអាមេរិក ដោយការវិនិយោគត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ (អានបន្ថែម) បច្ចុប្បន្នរោងចក្រនេះបានស្ថាបនារួចរាល់ជាស្ថាបពរហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ […]

អាន​បន្ថែម

អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់

អគាររដ្ឋបាលថ្មីមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការងារ និងផ្តល់សេវាសាធារណៈ។​ ពិធីសម្ពោធអគារមុខងារសាធារណនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាលដែលបានធ្វើសមាហរ័ណកម្មបង្ខិតសេវាកាន់តែជិតងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ អនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការនៃការអភិវឌ្ឍ ៕

អាន​បន្ថែម

កម្ពុជា-ចិន សហការគ្នាពង្រឹងគុណភាពអប់រំក្នុងវិស័យហេដ្ឋារចនាសម័្ពន្ធ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យ Chang’an University ប្រទេសចិន ដើម្បីពង្រឹងគុណភាពនៃការអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសការងារសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័នដល់សិស្សានុសិស្ស។ ពិធីចុះហត្ថលេខាលើអនុស្សរណនេះ​ធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា នៅក្រោមអធិបតីភាពលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chang’an University ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូពីចម្ងាយពីថ្នាក់ដឹកនាំ ក្រសួង មន្ត្រីជំនាញពាក់ព័ន្ធរបស់វិទ្យាស្ថាន តំណាងសាកលវិទ្យាល័យ Chang’an University តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹក ជញ្ជូន និងសាកលវិទ្យាល័យឆាងអាន (Chang’an University) ដើម្បីធានាគុណភាពនៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនាញបច្ចេកទេសដល់សិស្សានុសិស្ស ដើម្បីពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។ ជាមួយគ្នានោះដែរ លោក Fan Wen […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណាលទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា។

អាន​បន្ថែម

កម្ពុជា-កូរ៉េឯកភាពគ្នាលើកម្ចីតម្លៃ ១,៥ប៊ីលានដុល្លារ សម្រាប់គម្រោងអាទិភាពឆ្នាំ ២០២២-២០២៦

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌ​សហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ​​ ១,៥ ប៊ីលានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ ៥០លានដុល្លារអាមេរិក សម្រាប់ផែន​ការឆ្នាំ​២០២២-២០២៤ ដើម្បីអភិវឌ្ឍលើ​វិស័យ​អាទិភាពធំៗរបស់កម្ពុជា​។ នេះបើតាមកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចី និងជំនួយខាងលើ នឹងយកទៅអភិវឌ្ឍវិស័យសំខាន់ៗនានា ដូចជា ផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់​គម្រោង​កែលម្អ​បណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ​​អាមេរិក។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧ ដល់ ២០២២ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក​ ក្នុងនោះឥណទានសម្បទាន​មានទឹកប្រាក់​ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជាង ៤៥៥ លានដុល្លារ​អាមេរិក។​ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌឥណទាន​សម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង […]

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យព័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM បានលើកឡើងថា ក្រុមហ៊ុនលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានឲ្យដឹងទៀតថា ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រកាន់តែមានភាពងាយស្រួល កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ […]

អាន​បន្ថែម