កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ
អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់ព័ន្ធនឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោងមួយនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្ត ដែលកំពុងតែរៀបចំចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សាឱ្យបានលឿន និងលម្អិតអំពីគម្រោងទីក្រុងវៃឆ្លាតមួយនេះ៕
អានបន្ថែមក្រសួង ពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះ ស្ថិតនៅក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។ កិច្ចពិភាក្សានេះធ្វើឡើងថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមាន របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ មានរចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស ការដោះស្រាយបញ្ហាប្រឈមនានាក្នុងគម្រោងដែលកំពុងជួបប្រទះទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយបូមទឹក ការសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកនៅតំបន់ដែលមានទឹកជំនន់ ដើម្បីពន្លឿនការអនុវត្តការងារឱ្យបានទាន់ពេលវេលា៕
អានបន្ថែមកម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត នាពេលខាងមុខ
អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរ។ តាមរយៈកិច្ចពិភាក្សានេះ ភាគីនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនចំនួន៤ទៀត រួមមាន៖ ១) ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ២) ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ៣) ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និង ៤)ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេច ស […]
អានបន្ថែមក្រសួងរ៉ែនិងថាមពលជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត
ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោងចំនួនពីរ រួមមានគម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខាសាលាផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជាប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បានសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបានបញ្ចប់។ (អានបន្ថែម) រូបភាពពី thebulletin
អានបន្ថែមឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ
ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក មានទីតាំងនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ បើតាមលោក ស៊ិន សូវី នាយករដ្ឋបាលស្រុកអង្គស្នួលបានឲ្យដឹងថា ឡប្រព្រឹត្តកម្មនេះ មិនត្រឹមតែអាចធ្វើប្រព្រឹត្តកម្មសំណល់គ្រោះថ្នាក់ចេញពីវិស័យសុខាភិបាលក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ តែអាចទទួលយកសំណល់គ្រោះថ្នាក់ពីខេត្តចំនួន ៥ទៀតរួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ បន្ថែមពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា «ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដែលបានដំឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសគឺបានឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា កំណើនប្រជាពលរដ្ឋ តម្រូវការនៃការប្រើប្រាស់ផលិតផលគ្រប់មុខសព្វបែបយ៉ាង ដែលផលិតផលខ្លះ កាកសំណល់របស់វា នឹងក្លាយទៅជាកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី វិទ្យុសកម្ម ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស»។ ឯកឧត្តមអភិបាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមានឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ […]
អានបន្ថែមកម្ពុជា និងJICA កំពុងជំរុញការអនុវត្តន៍គម្រោងការពារទឹកជំនន់នៅខេត្តកណ្តាល
ក្រុមការងារអង្គការ JICA ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកណ្តាល ស្តីពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសម្រួលការរៀបចំប្រព័ន្ធប្រឡាយលូតភ្ជាប់ពីរាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមិថុនា រវាង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងក្រុមការងារអង្គការ JICA នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការគាំទ្រលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញរបស់អង្គការ JICA ពីព្រោះ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គឺជាអ្នកដែលរងផលប៉ះពាល់ជនលិចដូចគ្នា នៅពេលដែលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ។ ឯកឧត្តម បញ្ជាក់ថា គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ចៀសនូវការជនលិចផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ឯកឧត្តមបានជំរុញដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់នូវរាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើទទួលបានលទ្ធផលល្អ។ សូមជម្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសិក្សាគម្រោង JICA បាននិងកំពុងសិក្សាពិនិត្យ ពីលទ្ធភាពក្នុងការអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និងមានភាពប្រសើរឡើង។ […]
អានបន្ថែមកម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល
រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។ ឯកឧត្តម បញ្ជាក់ថា គម្រោងទឹកស្អាតនេះ ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងត្រូវដាក់ក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ដោយមានការចូលរួមពីភាគីកូរ៉េខាងត្បូង និងរដ្ឋាករទឹកស្វយ័តភ្នំពេញ។ ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “រដ្ឋាករទឹកត្រូវចូលរួម ដើម្បីផ្តល់នូវគម្រោងជូនដល់កូរ៉េ គឺមានគម្រោងទឹកស្អាតនៅតំបន់ព្រលានយន្តហោះថ្មី ដែលត្រូវការបរិមាណផលិតទឹកប្រមាណជា ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តំបន់តំបន់យន្តហោះថ្មីនៅខេត្តកណ្តាល”។ បន្ថែមពីលើនេះ រដ្ឋាករទឹក បានផ្តល់គម្រោងរោងចក្រទឹកស្អាតថ្មីមួយ នៅតំបន់អរិយក្សត្រដល់ភាគីកូរ៉េរួចហើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅក្រុងតាខ្មៅ រដ្ឋាករទឹក បាននិងកំពុងរៀបចំការ ដ្ឋានពង្រីករោងចក្រផលិតទឹកស្អាត មានបរិមាណផលិត ៣ម៉ឺនម៉ែត្រគូប ក្នុងថ្ងៃ នៅលើទីតាំងចាស់នៃរដ្ឋាករទឹកក្រុងតាខ្មៅ ក្រោមជំនួយរបស់ប្រទេសជប៉ុន។
អានបន្ថែមរដ្ឋាករទឹក គ្រោងសង់រោងចក្រទឹកស្អាតមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ក្នុងតំបន់បឹងធំ ក្នុងភូមិសាស្រ្តតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានសមត្ថភាពផលិតទឹកស្អាត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ថ្លែងក្នុងសិន្នសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការសាងសង់រោងចក្រទឹកស្អាតនេះ ទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់នៅខែ សីហា ឬកញ្ញាខាងមុខ និងគ្រោងដាក់ដំណើរការនៅត្រីមាសទី២ ឬទី៣ ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “យើងត្រូវសាងសង់រោងចក្រមួយទៀតនៅបឹងធំ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលយកទឹកពីស្ទឹងព្រែកត្នោត មានបរិមាណផលិត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីធានាការផ្គត់ផ្គង់ឱ្យប្រជាជននៅតំបន់សង្កាត់ភ្លើងឆេះរទេះ ដែលមិនទាន់មានទឹកប្រើទេ”។ បច្ចុប្បន្ន តម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង៨០ម៉ឺនម៉ែត្រ គូបក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់ទឹកស្អាតដោយរដ្ឋាករទឹក មានត្រឹមតែ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
អានបន្ថែមទីភ្នាក់ងារបារាំង AFD នឹងសិក្សាគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត
ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អាត នៅខែតុលា ឬខែវិច្ឆិកាខាងមុខ។ ឯកឧត្តមបញ្ជាក់ថា គម្រោងផែនការមេ Master Plan របស់រដ្ឋាករទឹកមានហើយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទឹកស្អាតជាបន្តបន្ទាប់ ប៉ុន្តែគម្រោងនីមួយៗ ត្រូវការសិក្សាលម្អិត ផ្អែកលើកត្តាសេដ្ឋកិច្ច បច្ចេកទេស និងទីតាំង។ ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “ឥឡូវយើងទទួលបានភ្លើងលឿងពី AFD អំពីការសិក្សា ក្រោយពីឆ្នាំ២០២៤-២០២៥ តើយើងត្រូវធ្វើអ្វីទៀតបន្ត? យើងត្រូវយកផែនការមេជំហានទីបីនេះ មកធ្វើការសិក្សា ដោយ AFD និងអង្គការមួយរបស់បារាំង ឱ្យលុយជួលទីប្រឹក្សាបច្ចេកទេស ចុះមកសិក្សាលម្អិត”។ ឯកឧត្តមបញ្ជាក់ថា គម្រោងមេរបស់រដ្ឋាករទឹក មានរួចហើយ ដោយក្នុងនោះ បន្ទាប់ពីបាក់ខែងជំហានទី១ និងទីពីរ ត្រូវសាងសង់បាក់ខែងជំហានទីបី បន្ទាប់មកត្រូវបន្តសង់ស្ថានីយទឹកនិរូតជំហានទី៣ និង រោងចក្រទឹកស្អាតនៅភាគខាងកើត […]
អានបន្ថែមWorld Bank នៅតែរក្សារការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៤,៥ភាគរយ ដដែល
ធនាគារពិភពលោក បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាកំណើនដូចនឹងការព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើននេះ នឹងកើនឡើង ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។ នៅក្នុងរបាយការណ៍ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ឆ្នាំនេះការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា មិនមានការផ្លាស់ប្តូរពីកំណើនដែលត្រូវបានព្យាករកាលពីខែមករាទេ។ ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ ភាគរយនៅឆ្នាំនេះ។ ធនាគារពិភពលោកលើកឡើងក្នុងរបាយការណ៍ថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការថមថយនៃសេដ្ឋកិច្ចសកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។ នៅក្នុងកម្រិតជាសកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយ ក្នុងឆ្នាំ២០២១ មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងជាឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាលពីខែមករា ដើមឆ្នាំនេះ។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិយោគធំៗចំនួន៤ តម្លៃជាង ១៥លានដុល្លារ
បើកទំព័រថ្មីនៃខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៥,៨លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។ ២. CASE SI TRAVEL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក។ ៣. SYHJ GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ […]
អានបន្ថែមស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា
តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ចំនួន ៣ទម្រង់ គឺ៖ ១. កិច្ចសន្យាធ្វើឡើងដោយសាការី កិច្ចសន្យាប្រភេទនេះ គឺត្រូវបានសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ដែលផ្ទុយពីប្រទេសបារាំង ដោយសារបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានច្បាប់ស្តីពីសហលក្ខន្តិកៈសាការីនៅឡើយ។ ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះ។ ២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែលត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃលើកិច្ចសន្យានៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។ បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក […]
អានបន្ថែម