ឃ្លាំងស្តុកទំនិញដ៏ធំរបស់ក្រុមហ៊ុនអ៊ីអនម៉លនៅព្រះសីហនុបើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់ឃ្លាំងព័ស្តុភារពហុមុខងាររបស់ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ឡូជី ផ្លាស ខូអិលធីឌី ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុចុះផ្សាយពីពិធីក្រុងពាលីបើកការដ្ឋានកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ គម្រោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនទំនិញនាំចូល (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded Warehouse) របស់ខ្លួន។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលពហុមុខងារនេះ សាងសង់នៅលើផ្ទៃដី ៣០០០០ម៉ែត្រការ៉េ ដោយគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៣ខាងមុខ។ (អានបន្ថែម)

អាន​បន្ថែម

រាជរដ្ឋាភិបាល ដោះដូរដីទំហំ ៨០០ហិកតា ក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ជាមួយនឹងវិស័យឯកជន

រដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១.១២២ ហិកតា ស្ថិតក្នុងតំបន់ចំនួនបីផ្សេងគ្នា។​ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ២ ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ តំបន់ដី ៣០០ហិកតានេះ គឺជាទីតាំងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាល ដោះដូរនឹងដី៤០០ហិកតាស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ។ ចំណែកដីទំហំ៥០០ហិកតា ជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ត្រូវបានដោះដូរនឹងដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ចំពោះតំបន់ដី […]

អាន​បន្ថែម

គម្រោងពង្រីកគុណភាពផ្លូវជាតិលេខ៤១ ក្រោមហិរញ្ញប្បទានរបស់ចិន នឹងអនុវត្តពេលឆាប់ៗនេះ

ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ទទួលបានសិទ្ធដេញថ្លៃលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៤១ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងខេត្តកំពត។​ យោងតាមមន្ទីរក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន។​ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់លើគម្រោងនេះ។​ មន្ទីរសាធារណការខេត្តលើកឡើងថា ដោយសារស្ថានភាពកំណាត់ផ្លូវជាតិលេខ៤១ រងការខូតខាត ក្រុ​មហ៊ុន CRBC នឹងធ្វើការជួសជុល ឆាប់ៗខាងមុខ ដើម្បីសម្រួលការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវនេះជាបណ្តោះអាសន្ន។ មន្ទីរសាធារណការខេត្ត បញ្ជាក់ថា ​ក្រុមហ៊ុន CRBC នឹងបើកការដ្ឋាននៅពេលវេលាសមស្របខាងមុខ។​ គម្រោងនេះ ត្រូវបានប្រកាសជាផ្លូវការដោយស្ថានទូតចិន កាលអំឡុងខែមីនា ឆ្នាំ២០២២ ជាមួយនិងកំណាត់ផ្លូវ ២ខ្សែទៀត (អានបន្ថែម)  

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងធំៗថ្មីចំនួន៤ តម្លៃសរុបជិត ១៤លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៣,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺ  GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. ដែលវិនិយោគ ៣,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺ J TEX GARMENT CO., LTD. ដែលវិនិយោគ ៣,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី៣ គឺ  SELLY FASHION GARMENT FACTORY CO., LTD. […]

អាន​បន្ថែម

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តកំពត តម្លៃជាង២ លានដុល្លារដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ “​ម្លេច​”​ មានតម្លៃប្រមាណ ១០,៦៦០ពាន់លានរៀល ស្មើនឹង ២,៦៦៥ លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិ​បាក់​នឹម​ ឃុំច្រេស​ ស្រុកជុំគីរី​ ខេត្ត​កំពត​។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក​ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាត​នៅថ្ងៃទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​។ រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាត​បាន​ ២ពាន់ម៉ែត្រគូប​ ក្នុងមួយថ្ងៃ ដែលអាចឲ្យមជ្ឈមណ្ឌលព្យាបាល​ និងស្តារនីតិសម្បទា​ និងកងពលតូចថ្មើរជើងលេខ៣១​ និងប្រជាជនក្នុងតំបន់ជុំវិញ ប្រើប្រាស់ទឹកស្អាតបាននេះបានយ៉ាងងាយស្រួល។

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។ គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះ ចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។ ក្នុងនោះ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងរ៉ែនិងថាមពល សម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងខេត្តចំនួន៣

ក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឱ្យដំណើរការគម្រោងខែ្សបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោង សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ពិធីនេះបានប្ររព្វធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអនុស្ថានីយអគ្គិសនី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកោះកុង។​ ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយ ថាមពលអគ្គិសនី នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញជួយគ្នាទៅវិញទៅមកសម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស ។ ជុំវិញគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា នៅខែតុលា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំង លើឥណទានសម្បទាន ចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង […]

អាន​បន្ថែម

ផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀងនឹងស្ថាបនារួចក្នុងឆ្នាំ២០២៣

ផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវសំខាន់ៗចំនួន២ ខ្សែ នៅខេត្តស្វាយរៀង រួមមាន៖ – ខ្សែទី១៖ ប្រវែង ៩,១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹក ស្រុករំដួល។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។ – ខ្សែទី២៖ ប្រវែង ២៤,៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល […]

អាន​បន្ថែម

សួនរុក្ខជាតិអង្គរជាង១៥ហិកតា មានរចនាបទបែបខ្មែរ នឹងបើកដំណើរការឆាប់ៗនេះ

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធដាក់ឲ្យដំណើរការសួនរុក្ខជាតិអង្គរទំហំជាង ១៥ហិកតា ដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឲ្យដឹងថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម ជាមួយនិងពូជជាង ៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ហើយសួននេះ មានលក្ខណៈពិសេសលើសពីសួនកំសាន្តដទៃទៀតនៅកម្ពុជា ព្រោះសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរសុទ្ធសាធ។ លោកបានបន្ថែមថា សួនរុក្ខជាតិអង្គរនេះ មាន៥ផ្នែក គឺផ្នែកទី១ ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ ទី២ គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ទី៣ ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកទី៤ ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេស ចំពោះទី៥វិញ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។ គួរបញ្ជាក់ថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ […]

អាន​បន្ថែម

ADB ផ្ត​ល់ជំនួយនិងកម្ចីដល់កម្ពុជា ប្រមាណ ៤,២ ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២១

គិតត្រឹមឆ្នាំ ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស សរុប ៣១៩ គម្រោង ដែលមានតម្លៃប្រមាណ ៤,២ ប៊ីលានដុល្លារដល់កម្ពុជា។ យោងតាមព្រឹត្តិបត្រព័ត៍មាន របស់ ADB ឆ្នាំ ២០២១ សម្រាប់កម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា។​ ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ថាមពល ដឹកជញ្ជូន និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងកម្មវិធី ដើម្បីបង្កើនសេដ្ឋកិច្ចចម្រុះ ជាមួយបង្កើតការប្រកួតប្រជែង និងសម្រួលបរិយាកាសអាជីវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានសមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមការជំរុញហេដ្ឋារចនាសម្ព័ន្ធទីក្រុង ប្រកបដោយនិរន្តរភាព និងបៃតង ក៏ត្រូវបាន ADB យកចិត្តទុកដាក់ផ្តល់ជំនួយជាហិរញ្ញប្បទាន នូវការសាងសង់ ជួសជុលផ្លូវ ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពល និងបរិស្ថានរស់នៅក្នុងទីក្រុង ។ សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្រកាសបើកច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងឡើងវិញ ក្រោយបិទអស់ជាង២ឆ្នាំ

ទីបំផុត! ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកជាផ្លូវការវិញហើយ ក្រោយបិទអស់រយៈពេលជាង២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ការប្រកាសបើកឡើងវិញជាផ្លូវការកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរជាច្រើនរូបទៀត។ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។ តាមភាគីទាំងពីបានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃនាពេលនេះ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះទេ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕

អាន​បន្ថែម

រដ្ឋកំពុងព្រាងអនុក្រឹត្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរុញការវិនិយោគថាមពលស្អាត

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ អនុក្រឹត្យ បានពង្រាងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារនៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តបានឆាប់រហ័សដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

អាន​បន្ថែម