កម្ពុជា-ថៃ ប្រកាសបើកច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងឡើងវិញ ក្រោយបិទអស់ជាង២ឆ្នាំ

ទីបំផុត! ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកជាផ្លូវការវិញហើយ ក្រោយបិទអស់រយៈពេលជាង២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ការប្រកាសបើកឡើងវិញជាផ្លូវការកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរជាច្រើនរូបទៀត។ ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។ តាមភាគីទាំងពីបានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃនាពេលនេះ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះទេ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕

អាន​បន្ថែម

រដ្ឋកំពុងព្រាងអនុក្រឹត្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរុញការវិនិយោគថាមពលស្អាត

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ អនុក្រឹត្យ បានពង្រាងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារនៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តបានឆាប់រហ័សដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

អាន​បន្ថែម

ក្រសួងឧស្សាហកម្មសហការជាមួយវិស័យឯកជនចង់បង្កើតវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទឹកស្អាត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា​ ជាមួយ​ Max Syndicate (តំណាងឲ្យEZE Asia)​ ចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទឹកស្អាតនៅកម្ពុជា។ នេះបើតាម​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នារវាងរវាងក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (MISTI) ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃកម្ពុជា​​ (IBC)​ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ តាមរយៈ​កិច្ចសហប្រតិបត្តិការនេះ​ផងដែរ ភាគីទាំងពីរ​នឹងសហការលើវិស័យអាទិភាពមួយចំនួនទៀត​ដូចជា ការវិនិ​យោ​គ​​លើវិស័យទឹកស្អាត​ ការបង្កើត​សួន​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ និងការពង្រឹងមន្ទីរពិសោធន៍ឧស្សាកម្ម ជាដើម។ គួរបញ្ជាក់ថា កិច្ចសហការនេះ ធ្វើឡើង ក្រោមក្របខណ័ណ្ឌដៃគូរវាងរដ្ឋនិងឯកជន​(PPP) ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រុញវិស័យការវិនិយោគ​ ក៏ដូចជា​ពង្រឹងវិស័យឧស្សាហកម្ម​ និងពាណិជ្ជកម្មផងដែរ​ ។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ ពង្រឹងជំនាញលើវិស័យអចលនទ្រព្យ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល

អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាសវែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូលលើវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ ថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។ អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលខិតខំពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មមុខងារពាក់ព័ន្ធនៃការប្រមូលពន្ធ និងការផ្តល់សេវាបង់ពន្ធ ដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីបច្ចេកវិទ្យាជាច្រើន។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន CPL។​ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឱ្យទប់ស្កាត់ការរំលោភបំពានឆ្នេរ

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រំលោភបំពានយកឆ្នេរ។ ឯកឧត្តម ជា សុផារ៉ា លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ ទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផង ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់សំណង់ផ្សេងៗ។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងមានការលុប ជៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែមួយ ឬក៏ពីរ ក៏ប៉ុន្តែខូចផលប្រយោជន៍ច្រើន»។ ពាក់ព័ន្ធការងារគ្រប់គ្រងឆ្នេរនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានកោតសរសើរដល់ការងាររបស់អាជ្ញាធរនៅក្នុងខេត្តព្រះសីហនុ ដែលបានគ្រប់គ្រងឆ្នេរបានយ៉ាល្អ។    

អាន​បន្ថែម

កម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ពិនិត្យផែនការមេលើ ប្រព័ន្ឋអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងទាំងមូល (CWIS) លើការកែលម្អខ្សែសង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានលើកពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់។ ឯកឧត្តម ក៏បានស្នើឱ្យលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ជួយជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់រហ័សផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គិតមកដល់បច្ចុប្បន្ននេះ គម្រោងនេះ បានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ […]

អាន​បន្ថែម

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិកមកវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែម ខណៈកម្ពុជា មាន​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន។ នេះជាការលើកឡើង​របស់ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ ខែឧសភា។​ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា​ សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា​ ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរកប្រេង និងឧស្ម័នបន្ថែម សហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល​ និងការវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ។ ជំនួបខាងលើនេះ មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន […]

អាន​បន្ថែម

រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ ចាប់ផ្តើមសាងសង់

ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា បានចាប់ផ្តើមសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថានៅថ្ងៃទី៦នេះថា ក្រុមហ៊ុនចាប់ផ្តើមសាងសង់រោងចក្រនេះ នៅក្រោយចូលឆ្នាំខ្មែរហើយ។​ ទោះយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ មិនបានបញ្ជាក់លម្អិតនៃការសាងសង់នេះទេ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ “អត់អីមានអ្វីផ្លាស់ប្តូរទេ ដំណើរការនៅតែដំណើរការ សាងសង់តាមការគ្រោងទុករបស់គេ”។ បើយោតាម​ឯកឧត្តមអភិបាលខេត្ត  ក្រុមហ៊ុនវិនិយោគ បានចាប់ផ្តើមរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា ចាប់តាំងពីខែមករាមកម្ល៉េះ។​ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុន​​ផ្តល់​កម្ចី​ដល់​ហ្វីលីពីន​ជាង ២ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវដែក Metro Manila

GCR បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២,២ពាន់លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ដំណាក់កាលដំបូងនៃគម្រោងផ្លូវរថភ្លើងក្រោមដី Metro Manila របស់ខ្លួន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយ៍ក្រោមដីចំនួន ១៥ និង ផ្លូវប្រហែល ២៧គីឡូម៉ែត្ររវាងទីក្រុង Valenzuela នៅភាគខាងជើងនៃ Metro Manila និងទីក្រុង Pasay នៅភាគខាងត្បូង។ ម្យ៉ាងទៀតទាំង​ស្ថានីយ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី ​គឺត្រូវការបា្រក់កម្ចី​នេះ​ដើម្បីប្រើ​បា្រស់សម្រាប់​ជួល​អ្នក​ប្រឹក្សា សាងសង់​ឃ្លាំង និង​ទិញ​ហ៊ុន​។ លក្ខខណ្ឌមួយទៀតនៃកម្ចីនេះ គឺត្រូវប្រើបច្ចេកវិទ្យាជប៉ុនសម្រាប់ការជីករូងក្រោមដី និងប្រព័ន្ធសញ្ញា។ អ្នកម៉ៅការសំខាន់ៗសម្រាប់ការងារនេះនឹងត្រូវតែជាក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ខ្លួន ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូហ្វីលីពីន។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ការងារនេះគួរតែបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ 2027។

អាន​បន្ថែម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK វិនិយោគ ១លានដុល្លារ​ នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់​CAIC ​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ ដែលចេញដោយ ក្រុមហ៊ុន CAIC  នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២។​ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ អត្រាការប្រាក់ របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល ​(tenor)  ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ “គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ  និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ​។​ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជម្រុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ […]

អាន​បន្ថែម

អ្នកជំនាញ៖ តម្រូវ​ការ​ខុន​ដូ​ខា្នតធំ​​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ផ្ទុយពីការមើលឃើញរបស់អ្នកជំនាញផ្សេងទៀត

ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។ ឥឡូវនេះ អ្នកប្រើប្រាស់​ មានបំណងចង់ទិញខុនដូមានទំហំធំ ដែលមានកន្លែងរស់នៅធំជាងមុន ជាមួយនឹងបរិវេនធំទូលាយសម្រាប់កន្លែងធ្វើការ ឬកន្លែងផ្ទះបាយធំជាង។ លើសពីនេះ អ្នកទិញផ្ទះភាគច្រើន ក៏បង្ហាញពីតម្រូវការសម្រាប់បន្ទប់គេងធំជាងមុនផងដែរ។ អ្នកទិញខុនដូ កំពុងស្វែងរកអាផាតមិនធំៗនៅក្នុងទីតាំងពេញនិយមនៃរាជធានីភ្នំពេញ ដូចជានៅតំបន់បឹងកេងកង១ កោះពេជ្រ ឬទន្លេបាសាក់ ទាំងនេះគឺជាតំបន់ពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។ អតិថិជន​ ចូលចិត្តអចលនទ្រព្យធំទូលាយ ដូចនឹងការស្នាក់នៅក្នុងវីឡា។ ភាគច្រើននៃអ្នកទិញនៅក្នុងខុនដូធំៗទាំងនេះគឺជាអ្នកប្រើប្រាស់ចុងក្រោយ – ទិញយូនីតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ជាជាងការរំពឹងទុកសម្រាប់ប្រាក់ចំណេញ។ មូលហេតុចម្បងនៃតម្រូវការខុនដូធំៗក្នុងទីក្រុងភ្នំពេញ គឺមកពីតម្រូវការដែលកំពុងវិវត្តន៍របស់អ្នករស់នៅ ដោយសារការអភិវឌ្ឍន៍ថ្មីៗភាគច្រើនមានទំហំតូចៗ និងមានតម្លៃថ្លៃក្នុងមួយការ៉េ។ ជាងនេះទៅទៀត ភាគច្រើននៃអ្នកទិញផ្ទះ​​ រីករាយចំពោះផ្ទះដែលផ្តល់ជូនឱ្យពួកគេមិនត្រឹមតែកន្លែងទំនេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផាសុខភាព និងអនាម័យទៀតផងដែរ។ ទាំងនេះ ពិតជាតម្រូវការចាំបាច់នៅក្នុងវិស័យទីផ្សារលំនៅដ្ឋានសម្រាប់ឆ្នាំខាងមុខ។ ជាលទ្ធផល អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបើកដំណើរការខុនដូធំៗ ដើម្បីបំពេញតម្រូវការអ្នកទិញដែលកំពុងកើនឡើង។ ទំហំយូនីតដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺយូនីតដែលមានបន្ទប់គេងចំនួនបី​​ ឬបន្ទប់គេងបួន ឬច្រើនជាងនេះ ជាន់លើអាចមានដល់ ២០០ ម៉ែត្រការ៉េ ។ តម្លៃនៃអចលនទ្រព្យ គឺអាស្រ័យលើស្ថានភាពអគារ ប្រព័ន្ធថាមពល និងប្រព័ន្ទទឹក និងការគ្រប់គ្រងអគារ រួមទាំងទីតាំងជាដើម […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មីចំនួន៦ ទុនសរុបរហូតជាង ១៥០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ១៥២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៥កន្លែង និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម១កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងព្រះសីហនុ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ មានក្រុមហ៊ុន ៦ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តរួមមាន៖ ១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារអាមេរិក។ ២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល […]

អាន​បន្ថែម