រុក្ខវិថីប្រវែង៦ពាន់ម៉ែត្រ ក្នុងឧទ្យានជាតិកែប សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ ដែលប្រសិទ្ធនាមថា “ រុក្ខវិថី បុប្ផា ប្រសិទ្ធ “ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។ ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៤ ខែឧសភា ក្រោមវត្តមានឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ទិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប៤៤០នាក់ ។ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង ៦,០០០ ម៉ែត្រ នេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។ ឯកឧត្តម រដ្ឋមន្ត្រី […]
អានបន្ថែមកំពង់ផែកម្រិតអន្តរជាតិ តម្លៃ ១៥០០លានដុល្លារ បើកការដ្ឋានសាងសង់នៅខេត្តកំពត
កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគ១,៥០០លានដុល្លារអាមេរិក កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។ ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។ កសាងលើផ្ទៃដី ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតកំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» វិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ គម្រោងវិនិយោគខ្នាតយក្សមួយនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ដែលគ្រោងនឹងបញ្ជប់ក្នុងរយៈពេល ២ឆ្នាំកន្លះយ៉ាងយូរ និង អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក ។ គម្រោងនេះនឹងរួមបញ្ចូលនូវ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាគ្រប់ប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។ […]
អានបន្ថែមក្រុមហ៊ុន Donaco International ស្នើឥណទាន៥លានដុល្លារទ្រទ្រង់កាស៊ីណូនៅប៉ោយប៉ែត
ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែត បានស្នើឥណទាន ៥លាន ដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។ នេះបើ យោងតាមការ ចុះផ្សាយ របស់ GGRASIA នៅថ្ងៃទី៣ ខែឧសភា។ សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានការបិទ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។ ឯកសារដដែល ក្រុមហ៊ុន បានសម្រេចប្តូរឈ្មោះទៅជា “DNA Star Vegas”។ ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេស វៀតណាម និងកម្ពុជា”។ ក្រុមហ៊ុន បានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា […]
អានបន្ថែមHong Lai Huat គ្រោងនឹងលក់យូនីតនៃគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ តម្លៃ៥០លានដុល្លារ
Hong Lai Huat កាលពីថ្ងៃទី ០៤ ខែឧសភា បានប្រកាសថា ខ្លួនបានចុះកិច្ចសន្យាជាមួយ Fabi Capital លើកិច្ចព្រមព្រៀងទិញលក់ តម្លៃ ៥០លានដុល្លារអាមេរិក នៃកន្លែងស្នាក់ និងពាណិជ្ជកម្ម នៅ អគារD’Seaview នៅខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ The Edge Singapore កាលពីថ្ងៃទី០៤ ខែឧសភា D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ វាមានលំនៅឋានចំនួន ៧៣៧យូនីត និងអគារពាណិជ្ជកម្មចំនួន ៦៧ ហើយស្ថិតនៅលើផ្ទៃដី ៩៨១៨ម៉ែត្រការ៉េ។ កិច្ចសន្យា នេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន PH One Development (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hong Lai Huat) នៅថ្ងៃទី 3 ខែឧសភា។ កិច្ចសន្យា នឹងមានរយៈពេលអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ។ លោក Ong Jia Jing […]
អានបន្ថែមកម្ពុជា ស្នើបារាំងសិក្សាលទ្ធភាពលើប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ នាឪកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា គឺបានមកពីការខិតខំប្រឹងប្រែងពីក្រសួងផ្ទាល់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ រដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះមានបារាំងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបទៅភាគីបារាំងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់កម្ពុជារួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorailជាដើម។ […]
អានបន្ថែមវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យ មានទឹកប្រាក់វិនិយោគជិត ៥ប៊ីលានដុល្លារក្នុងឆ្នាំ២០២១
ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យ មានទឹកប្រាក់វិនិយោគសរុប ប្រមាណ ៤,៩ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ខណៈវិស័យសំណង់មានទឹកប្រាក់វិនិយោគប្រមាណ ១,៦ប៊ីលានដុល្លារ។ វិនិយោគពីប្រទេសចិន ឈរលំដាប់លេខ១ មានតម្លៃវិនិយោគសរុប ១៨ប៊ីលានដុល្លារ ក្នុងនោះការវិនិយោគលើវិស័យអចលនទ្រព្យ រួមចំណែក ១០,៧ភាគរយ និងលើវិស័យសំណង់ រួមចំណែគ ៥,២ភាគរយ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ វិនិយោគផ្ទាល់ពីបរទេស ពីប្រទេសកូរ៉េខាងត្បូង លើវិស័យអចលនទ្រព្យ មាន២៦,៥ភាគរយ និងវិស័យសំណង់ ៣,២ភាគរយ នៃវិនិយោគសរុប ៤,៩ប៊ីលានដុល្លារ ខណៈវិនិយោគពីប្រទេសសឹង្ហបុរី មាន២៣ភាគរយ លើវិស័យអចលនទ្រព្យ និងលើវិស័យសំណង់ ១,២ភាគរយ នៃទុនវិនិយោគសរុប ២,៧ប៊ីលានដុល្លារ។ យោងតាមរវាយរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំ មានទឹកប្រាក់វិនិយោគ ៤១ ប៊ីលានដុល្លារ កើនឡើង ១១,២% ធៀបនឹងចុងឆ្នាំ២០២០ ដែលគាំទ្រដោយវិនិយោគពី ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី ក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងភោជនីយដ្ឋាន កសិកម្ម និងសំណង់។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។ […]
អានបន្ថែមក្រសួងរ៉ែ និង JICA គ្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន
ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកំណត់ហេតុនៃការអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។ បើតាមកិច្ចប្រជុំចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែមេសា ឆ្នាំ២០២២។ ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលកើតចេញពីការប្រើប្រាស់កាបូនដូចជា ធ្យូងថ្មជាដើម ជាអប្បបរមា។ (អានបន្ថែម) គម្រោងរៀបចំផែនទីនេះ គឺធ្វើឡើងតាមរយៈការផ្លាស់ប្តូរពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ដែលបានសម្រេចជាផ្លូវការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស។ គួរបញ្ជាក់ថា ការងារអន្តរថាមពល (Energy Transition) ត្រូវបានបែងចែកជា ២ ផ្នែកគឺ ទី១ ការងារអន្តរកាលថាមពលស្អាត និងទី២ ការងារអន្តរកាលប្រសិទ្ធភាពថាមពល។ ក្នុងនោះ ការងារទី២នេះ ក្រសួងរ៉ែ និងថាមពល បានធ្វើកិច្ចសហប្រតិបត្តិការដោយឡែកជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
អានបន្ថែមWorldBridge Group និង YCH Groupសហការគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ
ក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុនសិង្ហបុរី YCG Group បានសហការគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៅថ្ងៃទី៣ ខែឧសភា នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ កិច្ចសហការនេះរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក WBG នឹងធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌល ព័ស្ដុភារកម្មរបស់កម្ពុជា ទៅតភា្ជប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មប្រចាំតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌលព័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹងដល់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយរំហូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ មានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃប្រទេសចិន ប្រកបដោយភាពប្រកួតប្រជែងទាំងពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ។ ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលព័ស្តុភារកម្មនៅរាជធានីភ្នំពេញ គ្រោងចំណាយទុនក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិក។
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីធំៗ៣ តម្លៃជាង ១៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន៣ ឱ្យវិនិយោគសរុប ១៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រ ៣កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺ ORIENT HONGYE (CAMBODIA) KNITTING CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺ KYLIN (CAMBODIA) SPORTS CO., LTD. ដែលវិនិយោគ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី។ ក្រុមហ៊ុនទី៣ គឺ SPEARHEAD COMMODITIES (CAMBODIA) CO., LTD. ដែលវិនិយោគ ១០,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង […]
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងបញ្ចាប់ការសាងសង់តាមផែនការ
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក។ នេះបើសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងបន្តថា នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងជំហានទី១ ដែលមានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦០% ។ក្នុងនោះគម្រោងនេះ បានបែងចែកការដ្ឋានជាបីផ្នែកធំៗរួមមាន៖ -ផ្នែកទី១ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។ -ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% និង ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។ -ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម ប្រវែង ៧គម សម្រេចបាន […]
អានបន្ថែមពហុកីឡដ្ឋានកំពង់ស្ពឺ សម្រេចសាងសង់ជាង ៩០ភាគរយ គ្រោងសម្ពោធនៅខែកញ្ញាខាងមុខ
ពហុកីឡាដ្ឋានដ៏ប្រណិតស្តង់ដាអន្តរជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជាង ៩០ភាគរយ នៃគម្រោងទាំងមូល។ ពហុកីឡាដ្ឋាននេះ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញាខាងមុខ។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថា ការងារសាងសង់នៅសេសសល់ ទាក់ទងនឹងសោភណ្ឌភាព ដូចជាការក្រាលស្មៅ ដាំដើមឈើ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ “គិតមកដល់ពេលនេះ សម្រេចបាន ៩០ភាគរយហើយ នៅសល់តែការងារសម្អាតដាំស្មៅ ដាំដើមឈើ និងការងារសោភណ្ឌភាពបន្តិចទៀតទេ នឹងបញ្ចប់ឆាប់ៗខាងមុខ តាមផែនការហើយ ប្រហែលនៅខែ៩ខាងមុខនេះ គឺយើងអាចសម្ពោធដាក់ឱ្យប្រើប្រាស់បានហើយ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិកមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមរដ្ឋបាលខេត្តកែបគ្រោងសង់ចំណតកំពង់ផែចំនួនពីរកន្លែង ក្រោមគម្រោងរបស់ ADB
រដ្ឋបាលខេត្តកែប គ្រោងកសាងសង់ផែស្តង់ដារសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ ចំនួនពីរទីតាំងទៀត ដោយគម្រោងសាងសង់ទាំងពីរនេះ នឹងធ្វើឡើងក្រោមគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្ ប្រកបដោយនិរន្តរភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កិច្ចប្រជុំលើគម្រោងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា រួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុក។ កិច្ចប្រជុំ បានពិភាក្សាលើការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូករបស់ឯកជន អោយទៅជា ផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍។ គម្រោងស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព គ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត […]
អានបន្ថែម