ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង ២៤ លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង
ជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ ២៤លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ កិច្ចព្រមព្រៀងជំនួយ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី ១១ ខែមីនា ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងបង្កើតសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរហូតដល់ ៦ ០០០ ម៉ែត្រគូន ក្នុងមួយថ្ងៃ និងធ្វើអោយប្រសើរឡើងនូវការទទួលបានទឹកស្អាតក្នុងក្រុងស្វាយរៀង។ ការសាងសង់គម្រោងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងនេះ នឹង ចំនួន២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខ៕ គួរបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងទី១៣ ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៩៣ ពីដ្ឋាភិបាលជប៉ុនតាមរយៈ JICA ។
អានបន្ថែមក្រសួងសាធារណការ និងក្រុមហ៊ុនចិន រួមគ្នាពង្រឹងជំនាញវិស្វករសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹក
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់(MOU) ជាមួយក្រុមហ៊ុនសំណង់យក្សចិន Beijing Urban Construction Group (BUCG) ដើម្បីពង្រឹងសមត្ថភាពវិស្វករខ្មែរ លើជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ ស្ពាន និង ផ្លូវរថភ្លើងក្នុងទីក្រុង។ MOU ត្រូវបានចុះកាលពីថ្ងៃទី ១៨ ខែមីនា នៅក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG និងមន្ត្រីជំនាញពាក់ព័ន្ធ របស់វិទ្យាស្ថាន។ ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងធ្វើការរួមគ្នាពង្រឹងសមត្ថភាពធនធានគ្រូបង្រៀន បញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន ទៅទស្សនកិច្ចសិក្សានៅគម្រោងរបស់ក្រុមហ៊ុន ចូលរួមកម្មវិធីបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ ឯកឧត្តម វ៉ាស៊ឹម សូរិយា ថាការសហការនេះ នឹងជួយពង្រឹងគុណភាពនៃការអប់រំធនធានមនុស្សកម្ពុជាឱ្យមានចំណេះជំនាញច្បាស់លាស់ និងសមស្របទៅនឹងតម្រូវការទីផ្សារ។ […]
អានបន្ថែមមន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត ២៣%ហើយ
មកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន២២,៩៦% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា នេះ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ (អានបន្ថែម) មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
អានបន្ថែមរោងចក្រស៊ីម៉ង់ដ៍ក្នុងស្រុក ផលិតស៊ីម៉ង់ដ៍បាន១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ
ផលិតកម្មស៊ីម៉ង់ដ៍ក្នុងស្រុក សម្រេចបានប្រមាណ ១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ មានកំណើន ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ យោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ង់ដ៍កម្ពុជា រោងចក្រទាំងប្រាំដែលជាសមាជិករបស់សមាគម ផលិតស៊ីម៉ង់ដ៍ ផលិតស៊ីម៉ង់ដ៍ក្នុងខែ កុម្ភៈ មានបរិមាណ ប្រមាណ ៧៩៩ ២២៦ តោន កើនឡើង ពី៧២៥ ០២២ តោន ក្នុងខែមករា។ កាលពីឆ្នាំមុន បរិមាណ ស៊ីម៉ង់ដ៏ផលិតក្នុងស្រុក មានបរិមាណ ៨,៧លានតោន ប្រហាក់ប្រហែលបរិមាណផលិតក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន មានរោងចក្រស៊ីម៉ង់ដ៍ចំនួនប្រាំ កំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee […]
អានបន្ថែមម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ
ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី នឹងកៀងគរអ្នកវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យមកបោះទុនក្នុងវិស័យធំៗ ទាំង ៧ ខាងលើ ក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍បោះទុនក្នុងខេត្ត ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ក៏មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ»។
អានបន្ថែមខេត្តកំពង់ស្ពឺ ស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃ ៦ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយកន្លែង។ យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ គម្រោងនេះមានទុនវិនិយោគ ៥,៧លានដុល្លារ ដោយមានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រោងចក្រនេះនឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា បានចំនួន ១.៦៤៨កន្លែង នៅពេលដំណើរការ។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត ២៤០០លានដុល្លារអាមេរិក។
អានបន្ថែមក្រុមហ៊ុនចិនដាំដើមឈើរាប់ពាន់ បង្កើតខ្សែក្រវាត់ពណ៌បៃតង ៣៥គម តាមបណ្ដាយផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិនកំពុងបណ្តុះកូនឈើពិសេសជាច្រើនដើម ដើម្បីបង្កើតបានជាខ្សែក្រវាត់ពណ៌បៃតងប្រវែងសរុប ៣៥គីឡូម៉ែត្រ នៅតាមបណ្ដាយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ បើយោងតាមទំព័រ Facebook របស់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី ១៧ ខែមីនា ការដាំដើមឈើនេះ គឺដើម្បីបង្កើនភាពបៃតង និងកាត់បន្ថយសម្លេងរំខាន នៅតាមតំបន់ដែលងាយនិងរងការប៉ះពាល់ដូចជា សាលារៀន មន្ទីពេទ្យ និងទីវត្តអារាម ជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.។ គម្រោងនេះ បច្ចុប្បន្នសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងឱ្យដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការ។ (អានបន្ថែម)
អានបន្ថែមហាងលក់សំលៀកបំពាក់ H&M បើកហាងដំបូងនៅកម្ពុជាជាផ្លូវការហើយ នៅផ្សារអីអនភ្នំពេញ
ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត យីហោ H&M (Hennes & Mauritz AB) បានបើកដំណើរការហាងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការហើយ នៅឯផ្សារទំនើបអីអនទី ១ កាលពីថ្ងៃទី ១៧ មីនា នេះ។ ហាង H&M ភ្នំពេញមានទីតាំង G-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh។ ថ្លែងក្នុងពិធីសម្ពោធ លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៃក្រុមហ៊ុន H&M មានប្រសាសន៍ថា ក្រុមហ៊ុនខិតខំក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ ការសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពលនៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក ។ ជាក់ស្ដែអ ក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ ពោលគឺតាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង ៤៣ទីតាំង នៅប្រទេសថៃ។
អានបន្ថែមរោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា
រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧ ៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
អានបន្ថែមស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ១៦,១៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥,០៨ គ.ម ។ ស្ពានទាំង៩ កន្លែងនេះ រួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, […]
អានបន្ថែមបាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យភ្ញៀវទេសចរមកកំសាន្ដ។ លើសពីនេះ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅទីនោះផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនា។ យ៉ាងណាក្ដី ឯកឧត្តមមិនទាន់បានបញ្ជាក់ពី ទីតាំង និងកាលបរិច្ឆេទនៃការសាងសង់គម្រោង pub street នេះទេ។
អានបន្ថែមកម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយពីធនាគារពិភពលោក ដើម្បីឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ហេតុនេះ ឯកឧត្តម ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកពិចារណាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗនានា។ ជាការឆ្លើយតប លោកជំទាវ Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ថានឹងពិនិត្យទៅលើសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកជំទាវ ក៏នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថានសាធារណការ ជាពិសេសខិតខំប្រឹងប្រែងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។
អានបន្ថែម