កម្ពុជាស្នើ JICA បន្តគាំទ្រជំនួយបច្ចេកទេសលើគម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែរលូន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ឲ្យបន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មឆ្លងកាត់ព្រំដែននៅកម្ពុជា រវាងភាគីទាំង ២ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង ទិសដៅសកម្មភាពទៅអនាគត និងបញ្ហាប្រឈមនានា ។ ក្នុងឱកាសនេះ ក្រសួងក៏បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស សម្រាប់អនុវត្តន៍នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន។ ភាគីទាំង ២ ក៏បានពិភាក្សាបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនផងដែរ។
អានបន្ថែមអ្វីទៅជា Home & Living One-stop Shop ឬបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតុបតែងផ្ទះតាមបែបទំនើប និងតិចនិយម បានក្លាយជានិន្នការថ្មីមួយនៅកម្ពុជា ពិសេសសម្រាប់មនុស្សជំនាន់ថ្មី។ កត្តានេះ បានធ្វើឱ្យអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ក្លាយជាទីផ្សារដ៏ពេញនិយមនាពេលបច្ចុប្បន្ន ខណៈអ្នកជំនាញជាច្រើនបានព្យាករថា ទីផ្សារនេះនឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុនជើងខ្លាំងផ្នែកសំណង់របស់ប្រទេសថៃ SCG-BoonThanvorn (Cambodia) បានបើកផ្សារទំនើបថ្មីមួយឈ្មោះថា SCG Home Design Village ដែលជាបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ ឬ Home & Living One-stop Shop ដំបូងបង្អស់នៅកម្ពុជា។ តើ Home & Living One-stop Shop គឺជាអ្វី? បណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ គឺពេញនិយមខ្លាំងនៅក្រៅប្រទេស តែចាត់ទុកថាជាផ្នត់គំនិតថ្មីសម្រាប់កម្ពុជា ព្រោះវាមិនមែនត្រឹមតែជាកន្លែងលក់គ្រឿងសង្ហារិមធម្មតាៗនោះទេ ប៉ុន្តែវាក៏ជាលំហច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ថ្មី។ មានន័យថា អ្នកទិញអាចទទួលបាននូវបទពិសោធន៍ពេញលេញក្នុងការជ្រើសរើសទិញសម្ភារទាក់ទិននឹងផ្ទះគ្រប់បែបយ៉ាង ដោយមិនចាំបាច់ទៅដើររកទិញនៅច្រើនកន្លែង។ អ្នកទិញក៏មិនចាំបាច់ស្មុគស្មាញថា សម្ភារតុបតែង ឬគ្រឿងសង្ហារិមដែលទិញនោះ សាកសម្យនឹងគេហដ្ឋាន ឬអត់នោះទេ ព្រោះផ្សារក៏ផ្ដល់សេវាកម្មច្នៃប្រឌិត និងតុបតែងពីអ្នកជំនាញ ដោយមានការគូរប្លង់គំរូឱ្យទស្សនា មុននឹងសម្រេចចិត្តទិញ និងតំឡើងជាក់ស្ដែង។ អតិថិជនក៏អាចប្ដូរសម្ភារ […]
អានបន្ថែមក្រសួងបរិស្ថានបញ្ជាឱ្យថ្នាក់ក្រោមជាតិឈប់ចុះហត្ថលេខា និងមោឃៈឯកសារដីធ្លី ៤ ប្រភេទ
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក ឱ្យឈប់ចុះហត្ថលេខា និងមោឃៈឯកសារ ៤ ប្រភេទរួមមាន លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈទាំងអស់។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមីនា។ ឯកឧត្តម ក៏បានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ ហើយអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។ នាពេលកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានជួលប្រជាពលរដ្ឋក្នុងតំបន់ទន្ទ្រានដីរដ្ឋ ហើយទិញបន្ដក្នុងតម្លៃថោក។ ពេលខ្លះទៀត ប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួន ដែលសុទ្ធសឹងតែខុសច្បាប់។ ឯកឧត្តម ៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀង អភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ដូច្នេះត្រូវតែបញ្ឈប់»។
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសពហុបំណងព្រះសីហនុ ទៅមុខ១ជំហានទៀត! រដ្ឋពន្លឿនសុំធាតុចូលពីឯកជន
មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានផែនការ និងនគរូបនីយកម្មទីក្រុងស៊ិនចិន សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមសហគ្រិន បានជួបពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់គម្រោងប្ដូរមុខមាត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ដោយសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ។ គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ គឺចង់ទទួលបានធាតុចូល យោបល់ ការចែករំលែកបទពិសោធន៍ អំពីផលប៉ះបល់ដែលបានជួបប្រទះ និងបញ្ហាផ្សេងៗពីភាគីឯកជន ដើម្បីរៀបចំសេចក្តីព្រាងនៃគម្រោងមេនេះឱ្យគ្រប់ជ្រុងជ្រោយ មុនដាក់ជូនរាជរដ្ឋាភិបាលវាយតម្លៃ និងសម្រេច។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ
រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្រាប់វេចខ្ចប់ និងច្រកនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅកម្ពុជាអាចនឹងដំណើរការនៅចុងឆ្នាំ២០២២នេះ ឬអាចចេញជាលទ្ធផលពេញលេញនៅដើមឆ្នាំ២០២៣»។ លោកជំទាវ បន្ដថា បន្ទាប់ពីមានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានោះមក មន្រ្តីក្រសួងសុខាភិបាលបានធ្វើការជួបពិភាក្សាគ្នាតាមរយៈវីដេអូពីចម្ងាយជាមួយភាគីចិនជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទីតាំងរោងចក្រផលិតវ៉ាកសាំងកូវីដ១៩ មិនត្រូវបានបង្ហាញនៅឡើយទេ។
អានបន្ថែមពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧%
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យនៅខែកុម្ភៈ ឆ្នាំ២០២២ មានចំនួនរហូតដល់ទៅ ៦៣,២៣ ពាន់លានរៀល (១៥,៥លានដុល្លារ) ដែលកើនឡើង ១៦,៩៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា ពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យមន្រ្តីពន្ធដាទាំងអស់បន្តយកចិត្តទុកដាក់ពង្រឹងលើការប្រមូលពន្ធបន្តទៀតប្រកបដោយប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា នៅក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធសរុប ៩០៧,០៣ ពាន់លានរៀល (២២៣ លានដុល្លារ) ដែលកើនឡើង ១១,៨៤% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ ដោយឡែក បើបូកខែមករា និងកុម្ភៈ វិញ ពន្ធដែលប្រមូលបានសរុបមាន ៥១២ លានដុល្លារ ដែលកើនឡើង ២២%។
អានបន្ថែមរដ្ឋកាត់ដីកោះក្រោយវត្តចំប៉ា ឱ្យឯកជនអភិវឌ្ឍ ខណៈក្រើនប្រជាជនឱ្យឈប់រំលោភដីនោះ
រដ្ឋាភិបាលបានសម្រេចកាត់ដីកោះក្រោយវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឱ្យឯកជនបង្កើតគម្រោងអភិវឌ្ឍថ្មីមួយ ខណៈក៏បានប្រកាសឱ្យប្រជាជនឈប់សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀតទៅ។ តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ានេះ។ ដូច្នេះ ប្រជាជនត្រូវឈប់ទន្រ្ទានដីនោះ ហើយចំពោះជនណាដែលរឹងរូស រដ្ឋបាលខណ្ឌ នឹងចាត់វិធានក្ដៅតាមផ្លូវច្បាប់ជាធរមាន។
អានបន្ថែមកម្ពុជានឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេ ២០តោន/ថ្ងៃ ដោយប្រើ Drone ចាប់ទីតាំងសំរាម
ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមងហ៊ុនឯកជន នឹងបើកយុទ្ធនាការប្រមូលសំរាមអណ្តែតលើទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីជួយទ្រទ្រង់ដល់ចលនាទីក្រុងស្អាត។ គម្រោងនេះ ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែមីនា រវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុន everwave និងអង្គការ River Ocean Cleanup។ យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ប្រព័ន្ធប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង ឈ្មោះថា Moringa by Landmarken។ បច្ចេកវិទ្យានេះ នឹងស្វែករកទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាមេរ៉ា។ ក្រោយរកឃើញទីតាំងហើយ នឹងបញ្ជូនទូកទៅប្រមូល ដែលអាចប្រមូលបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។ សំរាមដែលប្រមូលបាន នឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាម នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup ។ ចំណែក សំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបំប្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ត៍។ ឯកឧត្ដម ថោង មានប្រសាសន៍ថា យុទ្ធនាការនេះ ជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការរួមចំណែកក្នុងការធ្វើឲ្យទន្លេ […]
អានបន្ថែមការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន៦០% គិតត្រឹមខែមីនា
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៧គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបងមកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត ៦០%ហើយ បើគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងកាលពីថ្មីថ្ងៃទី ១៤ មីនានេះថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចប់គម្រោងទៅតាមផែនកំណត់។ ផ្លូវជាតិលេខ១០ ចំណាយថវិកាសាងសង់ ១៨៨លានដុល្លារ ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២៣។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០ នេះត្រូវបានប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ (អានបន្ថែម)
អានបន្ថែមអាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ
អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។
អានបន្ថែមការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេច ៩៩% នឹងបើកឱ្យប្រើថ្ងៃទី ១៩ មីនា
ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩% ហើយ ដោយនឹងដាក់ឱ្យដំណើរការឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។ នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។ យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖ ១) ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។ ២) ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។ ៣) ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង […]
អានបន្ថែមផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ
SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។ សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន […]
អានបន្ថែម