គម្រោងផ្លូវថ្មី ៧២គម តភ្ជាប់បាត់ដំបងទៅសៀមរាប បញ្ចប់ការសិក្សាហើយ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម)
អានបន្ថែមស្ពានក្រចេះ-កំពង់ធំ៖ រដ្ឋចរចាជាមួយក្រុមហ៊ុនម៉ៅការចប់ហើយ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ បើយោងតាមឯកឧត្តម ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។
អានបន្ថែមក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចំពោះគម្រោងសាងសង់អគារ។ ឯកឧត្តម មានប្រសាសន៍ថា៖ «រាល់គម្រោងប្លង់ដែលបានដាក់ស្នើសុំលិខិតអនុញ្ញាតសាងសង់ដូចជា អគារដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព សំណង់បុរីលំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព»។ លើសពីនេះ ឯកឧត្តម ក៏ជំរុញឱ្យមានការត្រួតពិនិត្យ នៅពេលសាងសង់ឱ្យអនុវត្តត្រឹមត្រូវតាមគម្រោងប្លង់។ ប្រសិនសំណង់អគារបញ្ចប់ការសាងសង់ ដោយមិនបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនឡើយ៕
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសង់រួចរាល់ស្ថាពរ ១០០% ហើយ គ្រោងប្រគល់-ទទួលខែតុលា
ទីបំផុត ពហុកីឡដ្ឋានជាតិមរតកតេជោបានសាងសង់រួចរាល់ ១០០%ហើយ ដោយគ្រោងនឹងរៀបចំពិធីប្រគល់ និងទទួល នាខែតុលា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលថ្ងៃទី១៩ ខែសីហា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា៖ «CAMSOC កំពុងស្នើសុំរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួល ដែលតាមគម្រោងអាចក្នុងខែតុលានេះ»។ «ពហុកីឡដ្ឋាននេះ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត» ឯកឧត្តមមបានបន្ត។ ឯកឧត្តមបន្ថែមទៀតថា ស្ដាតថ្មីនេះក៏នឹងអាចដាក់ជាបេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀតផងដែរ តែពិសេសបំផុតគឺការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក […]
អានបន្ថែម២០២៣ កម្ពុជានឹងប្រើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅព្រលានថ្មី ទីក្រុងរណប និងតាមផ្លូវជាតិ
កម្ពុជា កំពុងសហការជាមួយប្រទេសកូរ៉េខាងត្បូង រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឬ (ITS – Intelligent Transport System) ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងនៅក្នុងព្រលានយន្តហោះភ្នំពេញថ្មី ទីក្រុងរណបនានាជុំវិញភ្នំពេញ និងតាមផ្លូវជាតិសំខាន់ៗមួយចំនួន ឱ្យបាននៅ ២០២៣។ នេះបើតាមកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កូរ៉េបានអនុម័តរួចហើយ ថានឹងជួយកម្ពុជាលើគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance)។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។ ឯកឧត្តម ឈួន វ៉ន់ មានប្រសាន៍ថា៖ «ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាទំនើប ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាមួយច្បាស់លាស់»។ «លើសពីនេះ […]
អានបន្ថែមអូស្ត្រាលីផ្តល់ជំនួយស្តារសេដ្ឋកិច្ចដល់កម្ពុជា ៦៤លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ
រដ្ឋាភិបាលអូស្ត្រាលីសម្រេចផ្តល់ជំនួយ ៩០លានដុល្លារអូស្ត្រាលី (ឬស្មើនឹងជាង ៦៤លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសមួយចំនួនទៀត ដល់កម្ពុជា ដើម្បីយកអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ពិសសដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងគម្រោងនានាដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលីសម្រាប់ទឹក និងធារាសាស្ត្រ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិចំណីអាហារជាដើម។ លើសពីនេះ មួយផ្នែកទៀតនៃថវិកាជំនួយ ក៏នឹងត្រូវប្រើប្រាស់ទៅលើការសិក្សាបង្កើតសួនកសិ-ឧស្សាហកម្ម ផងដែរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសនេះ នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងគំាទ្រវិស័យអាទិភាពជាច្រើន ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។
អានបន្ថែមចិននឹងចាប់ផ្ដើមសាងសងរថភ្លើងល្បឿនលឿនជាងយន្តហោះខ្សែដំបូងលើលោកឆាប់ៗ នេះ
ចិននឹងចាប់ផ្ដើមសង់ខ្សែសាកល្បងនៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ ដែលក្រោយសង់រួចរថភ្លើងនេះនឹងក្លាយរថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។ ខ្សែសាកល្បង គឺជាផ្នែកមួយនៃការងារមន្ទីរពិសោធន៍សម្រាប់គម្រោងរថភ្លើងល្បឿនលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ ៨០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដំណាក់កាលដំបូងនៃគម្រោងនេះនឹងធ្វើការសាកល្បងនៅលើផ្លូវដែកប្រវែង ២គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ការដំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ ផ្លូវដែកសាកល្បងប្រវែង ១៥គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។ គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ ៣៨០០០ គីឡូម៉ែត្រ តភ្ជាប់ ៩៥% នៃទីក្រុងសរុបក្នុងប្រទេសចិន។ ហើយបច្ចេកវិទ្យា Maglev […]
អានបន្ថែមហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤
រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។ តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖ ចំណុចទី១៖ ការសិក្សាបង្ហាញថាខេត្តមណ្ឌលគិរីមានឱកាសខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សឱ្យឃើញតាមកំណើនភ្ញៀវទេសចរ និងសកម្មភាពវិនិយោគជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។ ចំណុចទី២៖ ខេត្តមណ្ឌលគិរី មានភាពចម្រុះ ទាំងធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិ ដែលជាឱកាសវិនិយោគបានច្រើនវិស័យ។ ចំណុចទី៣៖ ខេត្តនេះមានហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងស្រាប់ ព្រមនឹងផែនការរបស់រដ្ឋដែលចង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំណល់ ជាដើម។ ចំណុចទី៤៖ ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស នៅមិនទាន់ច្បាស់លាស់។ ដូច្នេះ រដ្ឋត្រូវតែបង្កើតផែនការមេ ដើម្បីយកមកជួយកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់ ទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចទី៥៖ ការសិក្សាបង្ហាញថា ខេត្តនេះទៅអនាគតនឹងទាក់ទាញទេសចរជាង ២លាននាក់ ក្នុង១ ឆ្នាំៗ ដោយនឹងជួយបង្កើតការងារប្រមាណ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ ដូច្នេះត្រូវតែមានផែនការគ្រប់គ្រងច្បាស់លាស់។ ក្រៅហេតុផលទាំង ៥ […]
អានបន្ថែមក្រសួងមហាផ្ទៃត្រៀមចេញច្បាប់ថ្មីជំរុញការពារអគ្គីភ័យសម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី
ក្រសួងមហាផ្ទៃ កំពុងត្រៀមចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងបង្ការអគ្គីភ័យឱ្យមានប្រសិទ្ធភាពជាងមុន ពិសេសសម្រាប់សំណង់អគារខ្ពស់ និងសំណង់ដែលមានជាន់ក្រោមដី។ បើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សេចក្ដីព្រាងសារាចរណែនាំថ្មីនេះ ដោយមានទិសដៅពង្រឹងសមត្ថភាពការងាររបស់ក្រុមបង្ការ និងពន្លត់អគ្គីភ័យ ទាំងក្រុមកាតព្វកិច្ច និងក្រុមស្ម័គ្រចិត្ត។ សេចក្តីព្រាងនេះ តម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែមានប្លង់បង្ការ និងពន្លត់អគ្គីភ័យ ក៏ដូចជាបង្កើតក្រុមបង្ការ និងពន្លត់អគ្គីភ័យកាតព្វកិច្ច ដែលអាចទាំងពន្លត់អគ្គីភ័យ និងសង្គ្រោះបឋមបាន សម្រាប់សំណង់អគាររបស់ខ្លួន។ លើសពីនេះ សេចក្តីព្រាងក៏បានសង្កត់ធ្ងន់ទៅសំណង់អគារខ្ពស់ច្រើនជាន់ និងអគារដែលមាន ជាន់ក្រោមដី ដែលមានការប្រើប្រាស់បណ្ដាញចរន្តអគ្គីសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ និងងាយផ្ទុះ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិវិញ ក៏តម្រូវបង្កើតក្រុមបង្ការ និងអន្លត់អគ្គីភ័យស្ម័គ្រចិត្ត នៅក្នុងភូមិ ឃុំ សង្កាត់ សហគមន៍ ផងដែរ។
អានបន្ថែមក្រុមហ៊ុនក្នុងស្រុកនិងចិន ចង់វិនិយោគបង្កើតបណ្តុំរោងចក្រលើដី ២០០ហិកតានៅកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា មានក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនមកពីប្រទេសចិនមួយក្រុម បានបង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតបណ្តុំរោងចក្រ លើផ្ទៃដី ២០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនវិនិយោគ និងឯកឧត្តម វ៉ី សំណាង នៅសាលាខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «ក្រុមវិនិយោគបង្ហាញគម្រោងវិនិយោគ លើការបង្កើតរោងចក្រនានានៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនបានជ្រើសរើសទីតាំងរួចហើយ ប៉ុន្តែមិនទាន់អាចបង្ហាញបានទេនៅពេលនេះ ដោយសារគម្រោងទើបតែលើកឡើង»។ ជុំវិញគម្រោងវិនិយោគថ្មីនៅខេត្តកំពង់ស្ពឺនេះ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា បើទោះជាកំពុងប្រឈមវិបត្តិកូវីដ១៩ក្តី នេះជាសញ្ញាល្អនៃសកម្មភាពវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា កាលពីខែមេសា ឯកឧត្តម វ៉ី សំណាង ក៏ធ្លាប់បានឱ្យដឹងថា ក្រុមមហ៊ុនធំៗជាង ២០ ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មីផងដែរ ខណៈគម្រោងធំៗដែរមានស្រាប់ក៏នៅតែដំណើរដោយរលូន។ (អានបន្ថែម)
អានបន្ថែមតើអ្នកអភិវឌ្ឍន៍ឯកជនត្រូវដោះស្រាយផលប៉ះពាល់ដូចម្ដេច ករណីប្រជាជនមិនស្ម័គ្រចិត្តរើចេញ?
ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានដាក់ចេញនីតិវិធីណែនាំដល់ម្ចាស់គម្រោងអភិវឌ្ឍឯកជននានា ពីរបៀបដោះស្រាយផលប៉ះពាល់គម្រោង ទៅលើលំនៅឋាន ឬដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងករណីពួកគាត់មិនស្ម័គ្រចិត្តរើចេញ។ ការប្រកាសពីនីតិវិធីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ នីតិវិធីដោះស្រាយនេះ ធ្វើទៅលើប្រជាពលរដ្ឋ ដែលអាចប្រឈមទៅនឹងការចាកចេញពីលំនៅឋាន ប៉ះពាល់ ជីវភាពប្រចាំថ្ងៃ ការទន្ទា្រនយកដីធ្លី និងទ្រព្យសម្បត្តិដទៃទៀតដោយមិនស្ម័គ្រចិត្ត ដោយសារគម្រោងអភិវឌ្ឍន៍ឯកជន។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នេះ អាចប្តឹងទាមទារសំណងតាមរយៈយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងតាមប្រព័ន្ធតុលាការ។ ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ មានចាប់ពីថ្នាក់ភូមិ ឃុំ-សង្កាត់ រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ សេចក្ដីណែនាំនេះ មានសរុប ៦ទំព័រ ដែលសរុបខ្លីៗជាសង្ខេប របៀបដោះស្រាយអាចធ្វើបាន ០៣ប្រភេទធំៗ រួមមាន៖ – ទី១៖ ផ្ដល់សំណងទាំងដី ឬទ្រព្យសម្បត្តិ និងប្រាក់ ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ – ទី២៖ ផ្ដល់សំណងជាដី ឬទ្រព្យសម្បត្តិផ្សេងៗសម្រាប់ជំនួសឱ្យដី ឬទ្រព្យសម្បត្តិ ដែលខូចខាត ឬបានដកហូត – ទី៣៖ ផ្ដល់ប្រាក់គ្រប់គ្រាន់ សម្រាប់ទិញដី ឬទ្រព្យសម្បត្តិ ដែលមានតម្លៃស្មើនឹងដីក្នុងតំបន់ស្រដៀង […]
អានបន្ថែមកម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ
រ៉ែមាស ៥៩ គីឡូក្រាម ដំបូងត្រូវបាននាំចេញពីកម្ពុជាទៅធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលីហើយ ខណៈក្រុមហ៊ុនគ្រោងនាំចេញលើកទី២ ក្នុងបរិមាណ ១០០គីឡូ នៅក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃពុធនេះ។ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា បន្ទាប់ពីបន្សុទ្ធជាមាសសុទ្ធ ៩៩,៩៩ ហើយក្រុមហ៊ុន Renaissance Minerals Cambodia Limited នឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។ «ជើងទី១ ចេញទៅហើយ។ ជើងទី២ កំពុងរៀបចំបែបបទនាំចេញបន្តទៀត ដល់គយរួចហើយ ប្រហែលជាង ១០០គីឡូ»ឯកឧត្តមបានបន្ត។ បើតាមឯកឧត្តម កម្ពុជានឹងទទួលចំណូលពីសួយសារ ៣% នៃចំណូលដែលលក់ដុលបានសរុប។ដោយចំពោះតម្លៃមាស សូមមើលហាងឆេងអន្តរជាតិ ដែលប្រែប្រួល ប្រហាក់ប្រហែលនឹង ៥៨០០០ ដុល្លារក្នុង១គីឡូ។ គួរបញ្ជាក់ថា តាំងពីថ្ងៃប្រកាសអាជីវកម្មរុករករ៉ែមាសខ្នាតឧស្សាហកម្មដំបូងកាលពីខែមិថុនា មកដល់ពេលនេះ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ២១០គីឡូក្រាម។ បើតាមផែនការ ក្រុមហ៊ុនមានសមត្ថភាពចម្រាញ់រ៉ែមាស ប្រមាណ ៣តោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)
អានបន្ថែម