គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន សម្រេចជាង ២០% ហើយ
គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ ដែលមានទីតាំងនៅជិតច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ២១,០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវធ្វើការឱ្យមានគុណភាពខ្ពស់ ក៏ដូចជាពន្លឿនការងារឱ្យបានរួចរាល់តាមកិច្ចសន្យា។ គម្រោងច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management […]
អានបន្ថែមក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ២០លានដុល្លារ
ក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មី ស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន តម្លៃ ២០លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ចុះថ្ងៃទី២៩ ខែមិថុនា។ លិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០លានដុល្លាអាមេរិក។ ប្រភពដដែលបានបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហ៊ានៗ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានស្នើដល់ក្រសួងមហាផ្ទៃ ត្រូវខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ១៩៕
អានបន្ថែមការផ្លាស់ប្តូរឥរិយាបថរបស់អ្នកជួលក្នុ្ងងទីផ្សារអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ
ទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ពិសេសក្នុងពេលបិទខ្ទប់ ៣សប្តាហ៍កន្លងមកនេះ។ អ្នកអភិវឌ្ឍន៍ខ្លះ បានធ្វើការបញ្ចុះតម្លៃយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាលក់ខុនដូក្នុងស្ដុកដែលជាប់គាំងឱ្យបាន ឯអ្នកខ្លះទៀតប្រើវិធីសាស្រ្ត «ចាំមើលសិន» ដោយផ្លាស់ប្តូរអត្រាការលក់ទៅតាមទីផ្សារប្រចាំថ្ងៃ ហើយរង់ចាំឱ្យទីផ្សារប្រសើរឡើង។ ទីផ្សារខុនដូនៅភ្នំពេញពឹងផ្អែកយ៉ាងខ្លាំងទៅលើវិនិយោគិនបរទេស ពិសេសខុនដូដែលមានធានាការជួលត្រឡប់មកវិញ។ ដោយសារតែតម្រូវការក្នុងស្រុកមានតិចតួច ហើយបរទេសមិនអាចចូលមកម្ពុជាដើម្បវិនិយោគបាននៅពេលនេះ យុទ្ធសាស្ត្រទីផ្សារចាស់ៗដែលធ្លាប់ប្រើប្រាស់ទាំងនេះ គឺប្រើលែងបានផលទៀតហើយសម្រាប់កាលៈទេសៈនេះ។ ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់លើសតម្រូវការនៅតែបន្តដាក់សម្ពាធលើវិស័យខុនដូ។ តម្លៃជួលខុនដូ ក៏កំពុងរងសម្ពាធ ពោលគឺត្រូវប្រកួតប្រជែងជាមួយនឹងសណ្ឋាគារដែលបើកឱ្យជួលប្រចាំខែក្នុងតម្លៃទាបខ្លាំង ដើម្បីទាក់ទាញអ្នកជួលទាំងខ្មែរ និងជនបរទេសដែលស្នាក់នៅកម្ពុជា។ សម្ពាធនេះគឺកាន់តែធ្ងន់ធ្ងរ ព្រោះមនុស្សមួយចំនួនធំចូលចិត្តស្នាក់នៅសណ្ឋាគារ ដែលមានតំលៃសមរម្យជាជាងជួលយូនីតខុនដូ។ តម្លៃ បានក្លាយជាកត្តាសំខាន់ ក្នុងការជ្រើសរើសជួលអចលនទ្រព្យ។ ដូច្នេះ សណ្ឋាគារលំដាប់ខ្ពស់ នៅរាជធានីភ្នំពេញ មានភាពប្រកួតប្រជែងជាងសណ្ឋាគារកម្រិតទាប និងមធ្យម ដោយសារពួកគាត់អាចបញ្ចុះតម្លៃបានច្រើនជាង។ ស្ទើរគ្រប់សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញទាំងអស់ កំពុងផ្តល់ការបញ្ចុះតម្លៃជាច្រើន ជាមួយនឹងកញ្ចប់ស្នាក់នៅពិសេសផ្សេងៗ។ ការធ្វើបែបនេះ ឃើញថាជោគជ័យ ព្រោះគ្រួសារអ្នកមានលុយមួយចំនួនដែលមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន គឺបែរទៅស្នាក់នៅសណ្ឋាគារប្រចាំខែដើម្បីទទួលសេវាកម្មបែបផ្កាយ ៥ ក្នុងតម្លៃទាប។ ក្នុងស្ថានភាពបច្ចុប្បន្ន តម្លៃទាបមួយមុខគឺមិនគ្រប់គ្រាន់ទេ ត្រូវមានកត្តាជាច្រើនទៀតដូចជាទីតាំងនិងការផ្តល់ជូនដែលគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្ញៀវ។ ហើយដោយសារតែ ទីផ្សារជួលខុនដូពេលនេះងាកមកផ្ដោតលើទីផ្សារក្នុងស្រុក ខុនដូ និងសណ្ឋាគារ បែរជាត្រូវមកក្លាយជាគូប្រកួតប្រជែងគ្នាទៅវិញ […]
អានបន្ថែមតើអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហាការផ្គត់ផ្គង់លំនៅឋានដែលជាប់គាំងយ៉ាងដូចម្ដេចក្នុងគ្រាលំបាកនេះ?
វិបត្តិកូវីដ១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើទីផ្សារលំនៅឋាន ជាក់ស្ដែងនៅត្រីមាសដំបូងនៃឆ្នាំ ២០២១ ទីផ្សារគឺគ្មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ ស្ទើរតែគ្មានគម្រោងខុនដូថ្មីដែលបើកលក់ ក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន បែរទៅផ្តោតលើយុទ្ធសាស្ត្រដើម្បីដោះស្រាយស្ដុកដែលជាប់គាំង ពោលគឺដើម្បីរកចំណូលសាច់ប្រាក់មកទប់នឹងស្ថានភាពក្នុងគ្រាលំបាកនេះ។ ចំពោះលំនៅឋានដែលសាងសង់រួច ឃើញថា អ្នកអភិវឌ្ឍន៍គម្រោងខ្លះមានប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ២០% ទៅ ៣៥% ឯណោះ។ ទន្ទឹមនឹងនេះ ហានិភ័យមួយដែលទីផ្សារកំពុងប្រឈម គឺអ្នកទិញបរទេសជាច្រើន អាចខកខាន ឬផ្ដូរចិត្តមិនចង់បង់លុយផ្ដាច់ដើម្បីផ្ទេរកម្មសិទ្ធិ ដោយសារតែការបិទការចេញចូលពីប្រទេសមួយទៅប្រទេស។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើន លើកលែកតែក្រុមហ៊ុនណាដែលមានការិយាល័យលក់នៅក្រៅប្រទេស ហើយអាចធ្វើការផ្ទេរកម្មសិទ្ធិនៅក្រៅស្រុកបាន។ លើសពីនេះ មានអ្នកទិញខ្លះទៀតដែលមានលុយត្រៀមសម្រាប់បង់ផ្ដាច់ហើយ ប៉ុន្តែមិនអាចធ្វើដំណើរមកបាន ទោះបីពួកគេចង់មកក្ដី។ ជាលទ្ធផល ពួកគាត់អាចនឹងមិនបង់ផ្ដាច់ទិញផ្ទះទាំងនោះទៀតទេ ដែលនឹងធ្វើឱ្យផ្ទះទាំងនោះវិលចូលមកក្នុងស្ដុកទីផ្សារបន្ថែមទៀត។ ដូច្នេះ កត្តាមួយដែលនឹងជួយឱ្យទីផ្សារងើបឡើងវិញ គឺរង់ចាំឱ្យមានការបើកឱ្យមានការដំណើរពីបរទេសចូលស្រុកវិញ។ ការបើកប្រទេសឡើងវិញនេះ មិនត្រឹមតែជួយដល់ការលក់ទីផ្សារលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យទាំងមូលផងដែរ។ ទោះស្ថិតក្នុងគ្រាលំបាកបែបនេះក្ដី ទីផ្សារអចលនទ្រព្យក៏នៅមានសង្ឃឹម។ បច្ចុប្បន្ន មានអចលនទ្រព្យជាច្រើន ដែលដាក់លក់តម្លៃសមរម្យសម្រាប់អ្នកទិញទាំងនៅភ្នំពេញ និងគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្រុងព្រះសីហនុ កំពត និងកែបជាដើម។ ចំណុចនេះ បង្ហាញថាអ្នកអភិវឌ្ឍមិនគួរផ្ដោតលើទីផ្សារក្រៅស្រុកតែមួយមុខទេ តែគួរផ្ដោតលើទីផ្សារក្នុងស្រុកពិសេសអ្នកមានចំណូលកណ្ដាល និងខ្ពស់ ដែលចង់មានផ្ទះនៅតំបន់ទាំងនោះ។ និយាយឱ្យខ្លី […]
អានបន្ថែមអាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល
មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។ លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល នឹងជួយសម្រួលដល់កន្លែងព្យាបាល ២ទៀត នៅមន្ទីរពេទ្យបង្អែកខេត្ដសម្រាប់អ្នកជំងឺមានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់ និងនៅសាលាគរុកោសល្ យនិងវិក្រឹតការខេត្ដសម្រាប់អ្នកជំងឺកម្រិតមធ្យម។ សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ និង ស្លាប់ចំនួន ១០នាក់ ៕
អានបន្ថែមរដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤
រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖ ១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ ២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ ៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម) ៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត ៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ ជាមួយនឹងផែនការថ្មីនេះ […]
អានបន្ថែមចិនគ្រោងសង់មណ្ឌលចត្តាឡីស័កខ្នាតធំដើម្បីទប់នឹងកូវីដបំប្លែងថ្មី និងបង្ការវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ចិនគ្រោងនឹងសាងសង់មណ្ឌលចត្តាឡីស័កខ្នាតធំ នៅទីក្រុងពាណិជ្ជកម្មក្វាងចូវ ដើម្បីដាក់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកក្នុងខេត្ត ដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកំពុងដែរផ្ទុះខ្លាំង ព្រោះការធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬមិនតឹងរឹងគ្រប់គ្រាន់សម្រាប់មេរោគបំប្លែងថ្មីនេះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Zhong Nanshan តាមរយៈសារព័ត៌មាន South China Morning Post កាលថ្ងៃសុក្រកន្លងទៅនេះ។ មណ្ឌលចត្តាឡីស័កអន្តរជាតិខ្នាតធំនេះនឹងមានផ្ទៃក្រឡាសរុប ២៥០ ០០០ ម៉ែត្រការ៉ ដែលនឹងមានបន្ទប់សរុប ៥០០០ បន្ទប់ ជាបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីការពារអនាម័យរបស់អ្នកដំណើរដែលមកពីតំបន់ហានិភ័យខ្ពស់។ លោក Zhong បានឱ្យដឹងថា គម្រោងសង់មណ្ឌលចត្តាឡីស័កដ៏ធំនេះ ទីមួយដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកាចសាហាវផង និងទី២ គឺដើម្បីការពារមិនឱ្យការឆ្លងទ្រង់ទ្រាយធំនៅពេលអនាគតដែលជាការបង្អាក់ចរន្តសេដ្ឋកិច្ចមួយយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ការសង់មណ្ឌលចត្តាឡីស័កខ្នាតធំនេះ មិនត្រឹមតែធ្វើឡើងនៅទីក្រុងក្វាងចូវនោះ តែនឹងធ្វើឡើងនៅទីក្រុងពាណិជ្ជកម្មធំៗទាំងអស់នៅប្រទេសចិន ដូចជា សិនជិនជាដើម ព្រោះការបើទីក្រុងទាំងនោះ ឆ្លងទ្រង់ទ្រាយធំ ចរន្តសេដ្ឋកិច្ចនឹងមានបញ្ហា។
អានបន្ថែមផ្លូវ៣៨ខ្សែនៅសៀមរាប នឹងបញ្ចប់តាមផែនការខែធ្នូនេះ ខណៈបច្ចុប្បន្នសម្រេចជាង៦៣%
គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងបញ្ចប់តាមផែនការនៅខែធ្នូ ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៦៣,៨៧% ហើយ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីម្សិលមិញនេះ។ ឯកឧត្ដម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានផ្លូវទាំងមូលសម្រេចបានជិត ៦៤% ក្នុងនោះប្រឡាយលូរំដោះទឹកសម្រេចបាន៩០% ប្រព័ន្ធលូសម្រាប់ផ្លូវ៣៨ខ្សែ សម្រេច៨៧% ហើយការងារសួន គំនូសចរាចរ និងបង្គោលភ្លើងនានា សម្រេចបាន៤០%។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមថា ក្រសួងបានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវបេតុង ដោយបញ្ជាក់ថា ការងារគ្រប់យ៉ាងគឺធ្វើតាមស្ដង់ដារទាំងអស់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងសាងសង់ផ្លូវ ត្រូវបាញ់ទឹកការពារដីហុយ ប្រញាប់បិទលូកុំឱ្យបាំងផ្ទះប្រជាជនដែលកំពុងប្រកបអាជីវកម្ម និងធ្វើយ៉ាងកុំឱ្យកកស្ទះចរាចរ។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង […]
អានបន្ថែមក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ
ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិកតា ក្នុងតម្លៃ ៩០លានដុល្លារ ផងដែរ។(អានបន្ថែម) យ៉ាងណាក្ដី កាលពីខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនបានពន្យារពេលការទិញ ដោយបញ្ជាក់ថាក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃ និងការបំពេញលក្ខខណ្ឌលទ្ធកម្ម កម្មសិទ្ធិទាន់ពេល ដោយសារតែវិបត្តិកូវីដ ១៩។ (អានបន្ថែម) ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ភាគីទាំងពីរ មានពេលដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ការផ្ទេរកម្មសិទ្ធិ។ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងកាលពីម្សិលមិញថា ការទិញដីនេះគឺមានបញ្ហាទៀតហើយ ដោយពេលក្រុមហ៊ុនកំពុងចរចាជាមួយអ្នកលក់ដើម្បីរកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគោលបំណងសាងសង់រីសតចម្រុះ រួមមានជាកាស៊ីណូ និងសេវាបដិសណ្ឋារកិច្ចផ្សេងៗ ក្នុងខេត្តសៀមរាប ដោយជឿជាក់ថានឹងទទួលបានការអនុម័តពីរដ្ឋ ព្រោះទីតាំងរបស់ខ្លួនមានចម្ងាយរហូតដល់ […]
អានបន្ថែមUSAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៨ ខែមិថុនា។ លោកស្រី Veena Reddy ថា បើសហរដ្ឋអាមេរិកអនុម័តជំនួយ ថវិកានឹងត្រូវយកមកអនុវត្តលើកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System ដោយនឹងប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាព។ ឯកឧត្តម វេង សាខុន ក៏បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ទាំងជាមួយសមាជិក និងសាធារណជន។ លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា៖ «ជាក់ស្ដែង កន្លងមកយើងបានរៀបចំ webinars ជាច្រើន ដើម្បីអប់រំសមាជិក និងសាធារណជនស្ដីពីច្បាប់សំណង់ ក៏ដូចជាបទបញ្ញត្តិថ្មីៗក្នុងវិស័យនេះជាច្រើន។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីអនឡាញជាច្រើនផងដែរ ដើម្បីឱ្យសមាជិក និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងអន្តរជាតិ បានបង្ហាញផលិតផល ពិភាក្សាឱកាសអាជីវកម្ម និងបង្កើនបណ្តាញជាដើម»។ លោកបន្តថា៖ «ដោយយល់ឃើញថាសកម្មភាពអាជីវកម្មរបស់សមាជិកធ្លាក់ចុះដោយសារតែវិបិត្តកូវីដ យើងបានក៏ជួយពួកគាត់បង្កើតជាវីដេអូណែនាំផលិតផល រួចផ្សព្វទៅលើបណ្ដាញសង្គមដូចជា Facebook, Youtube និង Telegram Channel របស់សមាគមជាដើម»។ លោក ជីវ ស៊ីវផេង បន្តទៀតថា គោលនយោបាយថ្មីនេះ មិនត្រឹមតែជាឱកាសឱ្យសមាជិកនីមួយៗ […]
អានបន្ថែមថៃគ្រោងកែប្រែច្បាប់ឱ្យបរទេសអាចកាន់កាប់ដី និងផ្ទះបាន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ
រដ្ឋាភិបាលថៃកំពុងពិចារណាផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីផ្តល់សិទ្ធិឱ្យជនបរទេសគោលដៅមានសិទ្ធិទិញកាន់កាប់ដី និងផ្ទះបាន ព្រមជាមួយនឹងទិដ្ឋការរស់នៅរយៈពេលវែងដល់ទៅ ១០ឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យដែលនៅទ្រឹង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះ។ គោលនយោបាយអន្តោប្រវេសន៍ថ្មី គឺផ្ដោតលើបរទេសក្រុមអាទិភាពចំនួន ៤ រួមមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្ដិខ្ពស់ អ្នកមានទ្រព្យសម្បត្ដិខ្ពស់ទូទៅ អ្នកជំនាញធ្វើការនៅប្រទេសថៃដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភ និងអ្នកជំនាញខ្ពស់ទូទៅដែលធ្វើការនៅប្រទេសថៃ។ ក្រុមទាំង ៤ នឹងត្រូវមានលក្ខខណ្ឌផ្សេងៗគ្នាក្នុងការស្នើសុំ។ ជាក់ស្ដែងដូចជា អ្នកចូលនិវត្តន៍បរទេស ត្រូវមានអាយុលើសពី ៥០ ឆ្នាំ បានវិនិយោគយ៉ាងហោចណាស់ ២៥០ពាន់ដុល្លារអាមេរិក លើអចលនទ្រព្យ ឬមូលបត្របំណុលរដ្ឋាភិបាល។ អ្នកចូលនិវត្តន៍បរទេសទាំងនេះ ក៏នឹងអនុញ្ញាតឱ្យធ្វើការ ២០ម៉ោង ក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតធ្វើការងារទេ ប៉ុន្តែនឹងត្រូវជាប់លើប្រាក់ចំណូល ១៧%។ បើត្រូវបានអនុម័តមែន វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ ដែលអនុញ្ញាតឱ្យជនបរទេសទាំង ៤ ក្រុម ដែលមិនត្រឹមតែអាចទិញខុនដូបានទេ តែថែមទាំងទិញដី និងផ្ទះបានដូចជនជាតិថៃដូច្នោះដែរ។ ជុំវិញរឿងនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យថៃជាច្រើន បានសំដែងសុទិដ្ឋិនិយមថាការផ្ដាស់ប្ដូរនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យបានមួយកម្រិតធំ។
អានបន្ថែម