ក្រុមហ៊ុនយក្សមួយគ្រោងដាំឈើ ១០លានដើម លើដីជិត១ម៉ឺនហិកតានៅកម្ពុជាក្នុងឆ្នាំនេះ
ក្រុមហ៊ុន Think Biotech ដែលជាក្រុមហ៊ុនរកស៊ីឈើធំជាងគេនៅកម្ពុជា គ្រោងនឹងដាំប្រភេទឈើអាជីវកម្ម ១០លានដើម បន្ថែមទៀត លើផ្ទៃដីសរុបជិត ១ម៉ឺនហិកតា នៅក្នុងឆ្នាំ២០២១ នេះ។ នេះតាមក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech (Cambodia) បានឱ្យដឹងថា ក្នុងរយៈពេល ពីរខែ គឺខែឧសភា ដល់ខែសីហា នៃឆ្នាំ នៅឆ្នាំ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ ហិកតា ឬស្មើនឹងកូនឈើប្រមាណ ១០លានដើម។ ទន្ទឹមគ្នានេះ បើតាមផែនការជំហានទី១ ក្រុមហ៊ុននឹងដាំកូនឈើឱ្យបានប្រមាណ ១០០លានដើម ទៅ ១២០លានដើម លើផ្ទៃដីប្រមាណ ១០០ពាន់ហិកតា ត្រឹមឆ្នាំ ២០២៥។ លោក លី ឈូឆាង បញ្ជាក់ទៀតថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ លើផ្ទៃដីសរុបទំហំ […]
អានបន្ថែមហេតុអ្វីបានជាចិនគឺជាក្តីសង្ឃឹមធំបំផុតដែលនឹងមកជួយស្ដារទីផ្សារអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យបានវិភាគថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើង ហើយនឹងមានសន្ទុះខ្លាំងជាងមុន ចាប់ពីដើមឆ្នាំ ២០២២ តទៅ ហើយអ្នកវិនិយោគចិនគឺជាក្តីសង្ឃឹមដ៏ធំបំផុតនៃការងើបឡើងវិញនេះ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ហេតុផលទី១ គឺ ដោយសារតែចិននឹងក្លាយជាក្រុមអ្នកវិនិយោគដំបូងដែលនឹងប្រឡប់មកវិញ ក្រោយស្ថានភាពកូវីដប្រសើរឡើង បើធៀបនឹងប្រទេសផ្សេងៗទៀត។ លោកបន្តថា៖ «ជាក់ស្ដែង នៅឆ្នាំ ២០២២ គិតថា ការរឹតបន្តឹងបិទការចេញចូលសម្រាប់ប្រទេសនីមួយៗ នឹងនៅតែបន្ត ពិសេសសម្រាប់ប្រទេសធំៗ ដែលជាកត្តាធ្វើឱ្យលំហូរវិនិយោគិនមកកម្ពុជានឹងត្រូវពន្យារពេលដែរ។ ប៉ុន្តែ សម្រាប់ចិន ទីផ្សារចិនគឺទូលំទូលាយ ហើយអ្នកវិនិយោគមានភាពស្រេកឃ្លានខ្លាំងក្នុងការរកចំណូល»។ «កត្តាទី២ ដែលជំរុញកត្តាទី១ គឺ ៧៨% នៃប្រជាជនចិនសរុប គឺមានអាយុ ៣០ ដល់ ៤៩ឆ្នាំ ដែលជាវ័យដែលចង់ និងហ៊ានវិនិយោគ ហើយជាវ័យដែលចង់ស្វែងរកទិសដៅវិនិយោគថ្មីៗនៅក្រៅប្រទេស។ ជាងនេះទៀត ៦៧% នៃប្រជាជនចិន គឺមានជីវភាពជាមធ្យម ឬ middle class […]
អានបន្ថែមព្រលានយន្តហោះភ្នំពេញបំពាក់បរិក្ខារបច្ចេកទំនើបថ្មី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល
ជាមួយនឹងគោលដៅក្លាយជាអាកាសយានដ្ឋានបៃតង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្មីៗនេះ បានដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបថ្មី ២ ប្រព័ន្ធ គឺ ប្រព័ន្ធ Fixed Electrical Ground Power (FEGP) units និង ប្រព័ន្ធ Pre-Conditioned Air (PCA) units។ ជារួម ប្រព័ន្ធទាំង ២ នេះនឹងដើរតួរជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីពីព្រលានទៅដល់យន្តហោះពេលកំពុងចតនៅច្រកទ្វារ។ ការធ្វើបែបនេះ គឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានមួយកម្រិតធំ ព្រោះយន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនទេ ពេលកំពុងចត។ ក្រៅពីការជួយកាត់បន្ថយផ្សែងពុល យន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនពេលកំពុងចត ក៏នឹងជួយកាត់បន្ថយសម្លេងរំខានផងដែរ ទាំងសម្រាប់អ្នកដំណើរ និងបុគ្គលិកធ្វើការដឹកជញ្ជូនសម្ភារៈឡើងលើយន្តហោះ។ ប្រព័ន្ធថ្មីនឹងត្រូវបង្កប់នៅក្រោមស្ពាន ដែលតភ្ជាប់ពីច្រកទា្វ (Gate) ទៅយន្តហោះ ដោយការប្រើអគ្គិសនី និងម៉ាស៊ីនត្រជាក់ គ្រប់យ៉ាង គឺចេញពីព្រលានផ្ទាល់តែម្ដង។ ការបំពាក់បច្ចេកវិទ្យាថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន Vinci ក្នុងការពារបរិស្ថាន ដែលតែងតែជាគោលដៅចម្បងរបស់ក្រុមហ៊ុន។ ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ពីខែតុលាឆ្នាំមុន បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការបំភាយផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport […]
អានបន្ថែមតំបន់កួរស្រូវកំពុងស្វាគមន៍គម្រោងអភិវឌ្ឍលំនៅឋានបែបច្នៃប្រឌិតថ្មីមួយ
ក្រុមហ៊ុន Urbanland កាលពីចុងសប្ដាហ៍កន្លងមកនេះ បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរី ចន្ទគីរី ដែលជាគម្រោងលំនៅឋានច្នៃប្រឌិត និងគ្រប់ដណ្ដប់ដោយលំហរបៃតង ដំបូងបង្អស់ក្នុងតំបន់កួរស្រូវ នៃផ្លូវជាតិលេខ ២។ ព្រឹត្តិការណ៍នេះ ក៏ជាបើកសម្ពោធលក់ជាផ្លូវការនៃបុរី ចន្ទគីរី និងការបើកទទួលការទស្សនាផ្ទះគំរូផងដែរ។ មានទីតាំងនៅជាប់ផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន គម្រោងបុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដំបូងគេរបស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។ ក្រុមហ៊ុន Urbanland បានចំណាយពេល២ ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីបែបបទរស់នៅថ្មីដែលម្ចាស់ផ្ទះ សិក្សាពីបញ្ហាដែលអតិថិជនជួបប្រទះក្នុងបូរីផ្សេងៗ ដោះស្រាយបញ្ហាទាំងនោះ ហើយច្របាច់បញ្ចូលដំណោះស្រាយទាំងអស់ចូលទៅក្នុងគម្រោងបុរី ចន្ទគីរី។ ការរចនានេះធ្វើឡើងដើម្បីបង្កើតផ្ទះដ៏កក់ក្ដៅពិតប្រាកដ ដោយផ្ដោតលើកត្តាសុវត្ថិភាព និងសន្ដិសុខជាចំបង។ លើសពីនេះ គ្រប់គេហដ្ឋានត្រូវបានរចនាឡើងហ៊ុមព័ទ្ធដោយធម្មជាតិ មានលំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ដើម្បីការរស់នៅប្រកបដោយផាសុកភាព។ ជាក់ស្ដែង ផ្ទះទាំងនេះមិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាពស្អាតប្លែកទៀតផង ពោលគឺប្លែកថ្មីពីគម្រោងអភិវឌ្ឍនានានៅក្នុងទីផ្សារ។ លោក កាំង ហុក នាយកក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយយ៉ាងខ្លាំងដែលបានសម្រេចគោលដៅដ៏សំខាន់ក្នុងស្ថានភាពប្រឈមដូចពេលនេះ។ នេះជាក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ […]
អានបន្ថែមស្ថានីយជញ្ជីងនៅផ្លូវជាតិលេខ ៥ បញ្ចប់ការសាងសង់ និងបើកដំណើរការជាបណ្តោះអាសន្ន
ស្ថានីយជញ្ជីងលង្វែក-ខេត្តកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ ៧០+២០០ ភូមិននាមទទឹង នៃស្រុករលាប្អៀរ ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។ ការប្រគល់និងទទួលស្ថានីយជញ្ជីងនេះ បានធ្វើឡើងរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្រ្តីស្ថានីយជញ្ជីងលង្វែករបស់តំណាង JICA។ ការដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងលង្វែកនេះ គឺដើម្បីថ្លឹងទម្ងន់រថយន្តនៅលើផ្លូវ ក៏ដូចជាត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវ។ ជាមួយគ្នានេះ ការដាក់ប្រើប្រាស់ស្ថានីយជញ្ជីងបណ្តោះអាសន្ន គឺធ្វើឡើងរហូតដល់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៥ បានបញ្ចប់រួចរាល់។ គួររម្លឹកថា ផ្លូវជាតិលេខ ៥ បច្ចុប្បន្នកំពុងត្រូវពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែលមានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ហើយបែងចែកជា ៣កំណាត់។ គម្រោងនេះ កំពុងអនុវត្តដោយចំណាយទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ បើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ៕ (អានបន្ថែម)
អានបន្ថែមផ្ទះជិត ១ពាន់ខ្នង ត្រូវបានប្រគល់ជូនពលរដ្ឋគោលដៅ ដោយឥតគិតថ្លៃ នៅក្នុងខេត្តចំនួន ២
គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ជិត១ពាន់គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី ពីរដ្ឋាភិបាលកម្ពុជា។ សម្រាប់នៅខេត្តខេត្តពោធិ៍សាត់ កាកបាទក្រហមកម្ពុជាសម្រេចផ្ដល់ទឹក ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំសាងសង់ផ្ទះឱ្យគ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ។ ទីតាំងផ្ទះគឺស្ថិតនៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកក្រវាញ។ ដោយឡែក ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ៣.៥០០ ដុល្លារអាមេរិកក្នុងមួយខ្នង។ យ៉ាងណាមិញ សម្រាប់ខេត្តកំពង់ធំវិញ អតីតយុទ្ធជនចំនួន ១៤០ គ្រួសារ ក៏ទទួលបានផ្ទះមួយគ្រួសារមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់ បង្កបង្កើនផល ចំនួនមួយគ្រួសារកន្លះហិកតា ដែលជាអំណោយរបស់សម្តេច ហ៊ុន សែន។ ក្រុមគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះថ្មី ក៏បានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណថ្នាក់ដឹកនាំ […]
អានបន្ថែមចំណូលសួយសារអាករពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ឆ្នាំ២០២០
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានសរុបជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ ២០១៩។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២៤ ឧសភា នេះថា ចំណូលនេះបានមកពីអាជ្ញាបណ្ណរ៉ែ ថ្ម ខ្សាច់ គ្រួស និងការជីកដី។ ឯកឧត្តមបន្តថា ទោះបីចំណូលសួយសារអាករពីវិស័យរ៉ែ កើនតិចតួច ប៉ុន្តែកំណើននេះឆ្លុះបញ្ជាំងពីការងារ និងសកម្មភាពអាជីវកម្មរបស់អាជ្ញាបណ្ណប្រភេទរ៉ែនីមួយៗ។ បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស ខណៈក្រសួងក៏បានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេសផងដែរ៕
អានបន្ថែមការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី
រូបភាពពី៖ Cambodia-SkylineSkyscraper គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។ ប្រភពដដែលបញ្ជាក់ថែមទៀតថា ការសាងសង់មាន ៣ ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។ ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC […]
អានបន្ថែមអ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២
កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញដែរ។ «ប៉ុន្តែការព្យាករណ៍នេះត្រូវបានធ្វើឡើង មុនពេលព្រឹត្តិការណ៍ ២០ កុម្ភៈ កើតឡើង។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ សកម្មភាពសេដ្ឋកិច្ច និងការទិញលក់អចលនទ្រព្យជាច្រើន ត្រូវបានបង្អាក់មួយកម្រិតធំ»។ លោកបន្តថា ឆ្នាំ២០២១ នេះ យើងមានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន ដែលធ្វើឱ្យទីផ្សារនឹងមិនប្រសើរឡើងខ្លាំងទេ។ «ចំណុចអវិជ្ជមានដែលអាចនឹងបន្តកើតមានក្នុងឆ្នាំ ២០២១ នេះ រួមមាន […]
អានបន្ថែមអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម កំពុងមានសក្ដានុពល
អ្នកវិភាគអចលនទ្រព្យ លោក Eric Wong Chon Lap បានបង្ហាញថា អាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម បានក្លាយជាទីផ្សារដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទីផ្សារនេះក៏នឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ លោកបានបន្តថា កត្តាដែលធ្វើឱ្យទីផ្សារនេះ ពេញនិយមខ្លាំងក្នុងពេលនេះ ទី១ គឺដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានពេលនៅផ្ទះ និងទំនេរច្រើនជាងមុន ដែលធ្វើឱ្យតម្រូវការកែលម្អតុបតែងផ្ទះ ក៏កើនឡើងដែរ។ លើសពីនេះ បើវិភាគជារួម តម្រូវការតុបតែងផ្ទះកើនឡើង ក៏ដោយសារមានពីរកត្តាផ្សេងទៀតផងដែរ ដូចជាការកើននៃអតិថិជនដែលមានចំណូលមធ្យមដែលបានទិញគេហដ្ឋានថ្មី កំណើននៃនគរូបនីយកម្មទីក្រុង និងពិសេសកំណើននៃគម្រោងបូរី និងខុនដូនានា ដែលសុទ្ធសឹងតែត្រូវការការតុបតែងផ្នែកខាងក្នុង។ ជាមួយគ្នានេះដែរ រសនិយមរបស់មនុស្សជំនាន់ក្រោយ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរ ដែលធ្វើឱ្យពួកគេត្រូវការសម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ដែលសម្បូរបែប និងទាន់សម័យជាងមុន។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបានចាប់យកឱកាស ជាក់ស្ដែងដូចជាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលបានបើក និងពង្រីកអាជីវកម្មប្រភេទនេះ ពិសេសនៅតាមដងមហាវិថីម៉ៅសេទុង ដែលសុទ្ធសឹងតែជាហាងលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម។ យ៉ាងណាក្ដី ក៏នៅមានក្រុមហ៊ុមក្រៅស្រុកមួយចំនួន ដូចជា Index Living Mall និង SB Furniture ក៏មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។ លើសពីនេះ […]
អានបន្ថែម១៧១ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី ជាផ្លូវការហើយ
ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ ក្រោមការព្រមព្រៀងដោះដូរ។ ពិធីប្រគល់លំនៅដ្នានផ្ទះ១៧១ខ្នង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីយភាពរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន លោកឧកញ៉ា ឆាល វ៉ាន់ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ លោកឧកញ៉ា ឆាល វ៉ាន់ មានប្រសាសន៍ថា ទីតាំងលំនៅដ្ឋានថ្មីនេះជាអំណោយរបស់ សម្តេច ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ជូនចំពោះប្រជាពលរដ្ឋរស់នៅលើទំនប់លេខ ៥៤ ទំនប់លេខ ៩២ និងទំនប់លេខ ៩៤ ពោលគឺស្ថិតក្នុងតំបន់កសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ គម្រោងគេហដ្ឋានថ្មីនេះ ស្ថិតក្នុងភូមិកំពង់តាលន់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាផ្ទះថ្ម ប្រក់ស័ង្កសី។ មួយគ្រួសារទទួលបានផ្ទះមួយខ្នង លើផ្ទៃដីក្បាល ៥ម៉ែត្រ និងបណ្តោយ២០មែត្រ ដោយក្នុងនោះ […]
អានបន្ថែមកម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ
ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។ ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ២៣០គីឡូវ៉ុល ផងដែរ ដោយក្នុងនោះ មួយកន្លែង គឺអនុស្ថានីយអូរខ្វាវ កម្លាំង 33MVA ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលជាតំបន់អាជីវកម្មរ៉ែមាស និងមួយកន្លែងទៀត គឺអនុស្ថានីយមណ្ឌលគិរី កម្លាំង 50MVA ដែលស្ថិតនៅក្រុងសែនមនោរម្យ។ ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្មីនេះ នឹងជួយផ្គត់ផ្គង់អគ្គសនីដល់ខេត្តមណ្ឌលគិរីទាំងមូល ខណៈកន្លងមកខេត្តនេះពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនីពីវៀតណាម និងពីខេត្តរតនគិរី។ គួរបញ្ជាក់ថា គម្រោងធំៗទាំង ៣ ខាងលើនេះ ត្រូវបានសាងសងឡើងក្រោមកម្ចីឥណទានសម្បទានពីប្រទេសចិន។ […]
អានបន្ថែម