ប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា នឹងត្រូវធ្វើទំនើបកម្មទ្រង់ទ្រាយធំដោយក្រុមហ៊ុនអេស្បាញ

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្មីនេះ បានសម្រេចឱ្យក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ចូលមកធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើប្រព័ន្ធគ្រប់គ្រងព្រលានយន្តទាំង៣ នៅកម្ពុជា ពោលគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពកូវីដនាពេលបច្ចុប្បន្ន និងត្រៀមសម្រាប់ការត្រឡប់មកវិញនៃអ្នកដំណើរក្រោយកូវីដ។ ការផ្លាស់ប្ដូនេះត្រូវធ្វើឡើងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ន តាមរយៈការកាត់បន្ថយចំណាយលើអ្វីដែលមិនចាំបាច់ ហើយជំនួសដោយការប្រើប្រព័ន្ធអ៊ិនធើណេតមកគ្រប់គ្រងការងារផ្សេងៗវិញ ។ តាមរយៈប្រព័ន្ធគ្រប់គ្រងថ្មីនេះ ការបញ្ជាគ្រប់គ្រងផ្នែកផ្សេងៗមួយចំនួនធំនៅក្នុងព្រលាន នឹងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ដែលនឹងប្រើប្រាស់មនុស្សតិចជាងមុន។ នេះជាកត្តាល្អ ពិសេសក្នុងបរិបទកូវីដ ដែលតម្រូវឱ្យមានគម្លាតសង្គម។ ប្រព័ន្ធគ្រប់គ្រងថ្មីក៏ត្រូវបានរចនាដើម្បីត្រៀមទទួលអ្នកដំណើរក្រោយវិបត្តិកូវីដ បានដោយមានប្រសិទ្ធភាព សុវត្ថិភាព និងផាសុខភាព ព្រោះប្រព័ន្ធនេះយល់ច្បាស់ពីការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកដំណើរឬហៅថា ភាពធម្មតាថ្មី។ លើសពីនេះ ទិន្នន័យទាំងអស់នឹងត្រូវរក្សាទុកនៅក្នុង Cloud (ប្រព័ន្ធស្ដុកទិន្នន័យអនឡាញដែលមានសុវត្ថិភាព) ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចូលទៅមើល ឬបញ្ជាបានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកការិយាល័យផ្ទាល់នោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ក៏នឹងនាំបច្ចេកវិទ្យាថ្មីៗ មកបំពាក់នៅព្រលានកម្ពុជាផងដែរ រួមមាន បច្ចេកវិទ្យាស្កេនប្រវត្តិរបស់អ្នកដំណើរនិងបុគ្គលិក បច្ចេកវិទ្យា check-in ដោយខ្លួនឯង និងជាពិសេសបច្ចេកវិទ្យាដែលមិនត្រូវការប៉ះពាល់ផ្ទាល់ ឬហៅថា contactless ជាដើម។ អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឱ្យអ្នកដំណើរចង់ទទួលបានបទពិសោធន៍រលូន និងមានសុវត្ថិភាព ហើយយើងជឿជាក់ថាការប្រើបច្ចេកវិទ្យាឈានមុខគេនេះ នឹងធ្វើឱ្យយើងស្វាគមន៍អ្នកដំណើរបានយ៉ាងល្អ។

អាន​បន្ថែម

ទុនវិនិយោគវិស័យសំណង់សុរប ១,៦ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះ ៣៥%

ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសអំឡុងត្រីមាសទី ១ ឆ្នាំ ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានប្រមាណជាង ២,៥ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ។ ក្នុងចំណោមគម្រោងអនុម័តទាំងអស់ គម្រោងលំនៅដ្ឋាន និងភូមិគ្រឹះ មានទុនវិនិយោគច្រើនជាងគេគឺប្រមាណ ៩២២លានដុល្លា។ ចំណែកសំណង់ពាណិជ្ជកម្មមានប្រមាណ ៧០លានដុល្លារ ខណៈសំណង់ឧស្សាហកម្មមានជាង ៤៩លានដុល្លារ។ ប្រភពដដែលបានឱ្យដឹងថា គម្រោងសំណង់ទាំងអស់មានផ្ទៃក្រឡាសាងសង់សរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលធ្លាក់ចុះជិត ៣៤% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ និង ៥,៥% ក្នុងឆ្នាំ ២០២២ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។ (អានបន្ថែម) ប៉ុន្តែតួរលេខជាក់ស្ដែងក្នុងត្រីមាសទី១ នេះ ហាក់ដូចជាផ្ទុយនឹងការព្យករណ៍។ យ៉ាងណាក្ដី កម្ពុជានៅមានពេលជាងកន្លះឆ្នាំដើម្បីស្ដារសេដ្ឋកិច្ច។

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារអន្តរក្រសួងពិសេសមួយដើម្បីពិនិត្យនិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងពិសេសថ្មីមួយ ដើម្បីចុះសិក្សានិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី នៅតាមបណ្ដាខេត្តក្រុងនានា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមេសា។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន ដោយមានមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន រួមទាំងសមាជិកសំខាន់ៗ ចំនួន៧រូប ទៀត។ ក្រុមការងារនេះ មានភារកិច្ចសំខាន់ៗ ដូចជា ចុះសិក្សានិងស្រាវជ្រាវលើសំណើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានីខេត្តនានា រៀបចំរបាយការណ៍លទ្ធផលនិងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាពិនិត្យនិងវាយតម្លៃសំណើមុននឹងដាក់ឱ្យក្រសួងអនុម័តជាដើម។

អាន​បន្ថែម

អភិបាលខេត្ត៖ ក្រុមហ៊ុនធំៗជាង ២០ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មី

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានឱ្យដឹងថារោងចក្រ ក៏ដូចជាគម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជាគម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ។ ឯកឧត្តម វី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យតាម Telegram កាលពីថ្ងៃទី ២៨ មេសាកន្លងមកនេះថា៖ «គម្រោងទាំងអស់នៅតែដំណើរការដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយទេ»។ «ពិសេសជាងនេះទៀត មានក្រុមហ៊ុនខ្លះគេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ ក៏បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗពីរ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំងពីរនេះ […]

អាន​បន្ថែម

ADB ត្រៀមផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាសរុបជាង ១,៣ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣

ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយពីកាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ក្នុងចំណោមថវិកាត្រៀមសម្រាប់កម្ពុជាសរុបនេះ ទឹកប្រាក់ ១,៣៥ប៊ីលានដុល្លារ គឺជាកម្ចីសម្បទាន ហើយកញ្ចប់ ៣២,៤ លានដុល្លារទៀត គឺជាជំនួយឥតសំណង។ ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន ADB ក៏កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ប៊ីលានដុល្លារ នៅកម្ពុជា។ លើសពីនេះ សម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះ ADB ក៏បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧លានដុល្លារ ហើយបានកៀងគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,០% […]

អាន​បន្ថែម

ស្ពានបេតុងសម្ដេចតេជោ នៅត្រើយកោះ ខេត្តកំពត គ្រោងបញ្ចប់ការសាងសង់ ចុងឆ្នាំ២០២១ នេះ

គម្រោងសាងសង់ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះ ក្នុងក្រុងកំពត ដែលឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះនិងសង្កាត់អណ្ដូងខ្មែរ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ នេះហើយ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចចុះពិនិត្យការដ្ឋានស្ពាន ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ និងសុំឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាពលរដ្ឋនៅក្បែរការដ្ឋានសាងសង់ឱ្យសហការជាមួយក្រុមការងារ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១។ សូមបញ្ជាក់ថា ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះក្រុងកំពតនេះ គឺជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ ស្ពាននេះ គឺធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹង ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានជាផ្លូវកៅស៊ូមានប្រវែងសរុប ៣០០ម៉ែត្រ។ សព្វថ្ងៃប្រជាពលរដ្ឋនៅតំបន់នោះ បាននឹងកំពុងធ្វើចរាចរលើស្ពានដែកបាឡេចាស់ដែលមានស្រាប់ដោយស្ពាននេះបានកសាងឡើងតាំងក្នុងឆ្នាំ ២០០០ មកម៉្លេះ។ ស្ពាននេះ មានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយ ដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។ ហេតុនេះ ក្រោយស្ពានថ្មីសាងសង់រួច វានឹងជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញនិងសម្ភារៈផ្សេងៗគ្រប់សារពើឆ្លងកាត់ស្ពាននោះ៕    

អាន​បន្ថែម

វិភាគ៖ តើ ADB សំអាងលើអ្វីទើបព្យាករថាសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំ ២០២១?

ធនាគារអភិវឌ្ឍអាស៊ី ឬ ADB កាលពីថ្ងៃទី ២៨ មេសា នេះ បានចេញរបាយការណ៍ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ និង ៥,៥% ក្នុងឆ្នាំ ២០២២ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។ ការព្យាករណ៍នេះ ជាដំណឹងល្អ ឬ ជាសញ្ញាវិជ្ជមានពិតមែន ឬយ៉ាងណា? ប៉ុន្តែបើសង្កេតមើលលើស្ថានភាពបច្ចុប្បន្ន តើទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចពេលនេះអាចនឹងកើនឡើងបានពិតមែនឬ យ៉ាងណា? ADB មិនបានបង្ហាញពីទិន្នន័យលម្អិតពីរបៀបនៃការព្យាករណ៍កំណើននេះឡើយ ប៉ុន្តែបានប្រើអំណះអំណាងធំៗថាកំណើនសេដ្ឋកិច្ចអាចនឹងកើនឡើងគឺដោយសារ៖ ទី ១) ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការការនាំចេញរបស់ប្រទេសកម្ពុជា និងទី ២) នយោបាយឆ្លើយតបបានយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ។ ប៉ុន្តែ ADB ក៏បានលើកឡើងទៀតថា  នឹងមានហានិភ័យចម្បងធំៗ ៤ កត្តាផ្សេងទៀត ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនកើនឡើងដូចជាការព្យាករណ៍។ ហានិភ័យទាំងនោះ រួមមាន ការរីករាលដាលនៃការឆ្លងក្នុងសហគមន៍  កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប តម្រូវការក្នុងស្រុកនៅតែបន្តទុនខ្សោយ និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និងធនាគារ។ លើសពីនេះ […]

អាន​បន្ថែម

រដ្ឋបាលខេត្តសៀមរាបបើកឱ្យពលរដ្ឋដែលនៅស្របគម្រោងផ្លូវ ៣៨ខ្សែ ស្នើសុំតភ្ជាប់បណ្តាញទឹករដ្ឋ

រដ្ឋបាលខេត្តសៀមរាបបានប្រកាសឲ្យពលរដ្ឋ និងអាជីវករដែលរស់នៅស្របជាមួយគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលមិនទាន់មានបណ្ដាញទឹករដ្ឋប្រើប្រាស់ ឱ្យមកដាក់ពាក្យស្នើសុំ ដើម្បីឱ្យក្រុមការងារអាចភ្ជាប់ឱ្យបានស្របជាមួយនឹងការធ្វើផ្លូវតែម្ដង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៧ ខែមេសា។ រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ គឺរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធបណ្តាញផ្សេងៗ ទាំងលើអាកាស និងក្រោមដី ជាពិសេសការតភ្ជាប់បណ្តាញបំពង់មេ និងបណ្តាញចែកចាយទឹកស្អាតចូលក្នុងលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ប្រជាពលរដ្ឋ។ ដូច្នេះអ្នកដែលចង់បានទឹករដ្ឋប្រើប្រាស់ ត្រូវមកសុំភ្ជាប់ឲ្យបានពេលមុនផ្លូវសាងសង់រួច ព្រោះរដ្ឋនឹងមិនអនុញ្ញាតឱ្យជីកឬគាស់ដើម្បីតភ្ជាប់បណ្តាញផ្សេងៗ ក្រោយពេលគម្រោងបញ្ចប់ហើយ នោះឡើយ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០%ហើយ៕ (អានបន្ថែម) ហេតុនេះ សូមពលរដ្ឋរួសរាន់ទំនាក់ទំនងទៅមន្រ្តីជំនាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលមានទីតាំងនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចយកដីឡូតិ៍មួយកន្លែងធ្វើផ្សារជាបណ្ដោះអាសន្ន

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំផ្សារជាបណ្តោះអាសន្ន លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា នេះ។ ផ្សារបណ្តោះអាសន្ននេះ មានតូបទាំងអស់ជាង ២០០តូប ដោយប្រជាជនអាចដាក់លក់ដោយមិនគិតថ្លៃឈ្នួលតូបនោះឡើយ។ ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងដីឡូតិ៍ផ្ទាល់ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានឱ្យដឹងថា ផ្សារនេះធ្វើឡើងដើម្បីរក្សាបានគម្លាតសង្គម និងអនាម័យ តាមរយៈការត្រួតពិនិត្យច្បាស់លាស់។ «ការលក់នៅផ្សារនេះនេះ នឹងមានទាំងសោភ័ណភាព សុវត្ថិភាព និងជួយរក្សាកាត់បន្ថយការឆ្លងនៃជំងៃកូវីដ-១៩ បានមួយកម្រិត» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ការបង្កើតផ្សារបណ្ដោះអាសន្នខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តកំពង់ស្ពឺ មានអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន សរុបចំនួន២៦នាក់ ដោយរដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់តំបន់ និងទីផ្សារមួយនៅក្នុងខេត្តចំនួនផងដែរ៕

អាន​បន្ថែម

បរទេសអាចទិញដីនៅកម្ពុជាបាន! តើទិញតាមរយៈមធ្យោបាយបែបណាខ្លះ?

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។ តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ? តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ ៤ វីធីសំខាន់ៗ រួមមាន៖ ១) តាមរយៈតំណាងជាជនជាតិខ្មែរ បរទេសអាចទិញដីបានតាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយអ្នកតំណាងរបស់ខ្លួន។ កិច្ចសន្យាធានា អាចធ្វើឡើងជាច្រើនប្រភេទដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចីជាដើម។ ប៉ុន្តែកិច្ចសន្យាដែលពេញនិយម និងមានសុវត្ថិភាពជាងគេ គឺកិច្ចសន្យាហ៊ីប៉ូតែក មានន័យថា ជនជាតិខ្មែរម្នាក់នោះសុំកម្ចីពីបរទេសមកទិញដី ដូច្នេះប្លង់ដីត្រូវជាប់ហ៊ីប៉ូតែក ដូចក្នុងករណីដែលយើងខ្ចីលុយធនាគារទិញដីដូច្នោះដែរ។ (អានបន្ថែម និងបន្ថែមថាហ៊ីប៉ូតែកគឺជាអ្វី) និយាយឱ្យងាយយល់ អ្នកតំណាងខ្មែរមានឈ្មោះលើប្លង់មែន តែគ្មានសិទ្ធិលក់ ឬផ្ទេរ កម្មសិទ្ធិដោយគ្មានការអនុញ្ញាតពីម្ចាស់ហ៊ីប៉ូតែកដែលជាជនបរទេសឡើយ។ ដូច្នេះ ភាគីទាំងពីរត្រូវយកប្លង់ដីនោះទៅដាក់ហ៊ីប៉ូតែកជាមួយនឹងសុរិយោដីឱ្យបានត្រឹមត្រូវ។ ២) តាមរយៈក្រុមហ៊ុនសាជីវកម្មដែលមានម្ចាស់ខ្មែរយ៉ាងហោច ៥១% ឬហៅថា Land Holding Company វិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច […]

អាន​បន្ថែម

អាជ្ញាធរសម្រេចបិទកាស៊ីណូទាំងអស់នៅប៉ោយប៉ែត ក្រោយរកឃើញករណីវិជ្ជមានបន្ថែម

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅក្នុងខេត្ត ពិសេសនៅភូមិសាស្រ្តក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន ក្រោយរកឃើញករណីវិជ្ជមានជាច្រើននៅក្នុងខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៧ ខែមេសា។ កាលពីថ្ងៃទី ២៧ មេសា នេះ មានករណីវិជ្ជមានដល់ទៅ ១៧១ ករណី នៅក្នុងខេត្តបន្ទាយមានជ័យ ទើបធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបិទអាជីវកម្មមួយរយៈសិន ដោយមិនទាន់មានកំណត់កាលបរិច្ឆេទបើកវិញទេ។ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងថា ការផ្អាកអាជីវកម្មកាស៊ីណូនៅក្នុងខេត្តនេះ ផ្តើមចេញពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ពីអ្នកលេងនៅក្នុងកាស៊ីណូ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុសិ៍។ លោក ឈឿន ក្រៃយ៉ុង ថ្លែងថា៖ «ដោយមើលពីការផ្ទុះនេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាករាល់កាស៊ីណូដែលកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងប៉ោយប៉ែតទាំងអស់។ បើមិនមានការពាក់ព័ន្ធទេ គឺមិនមានការបិទកាស៊ីណូនេះដែរ»។ គួរបញ្ជាក់ផងដែរថា ស្ថានភាពឆ្លងក្នុងសហគមន៍នៅកម្ពុជានៅតែបន្ត ទីក្រុងភ្នំពេញ តាខ្មៅ និងនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តបិទខ្ទប់។ ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

បារាំងជួយកម្ពុជារៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគំរូផែនការរៀបចំ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD កាលពីដើមខែនេះ។ កញ្ចប់ថវិកានេះត្រូវបានផ្តល់ជូនឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈកម្មវិធី «គំរូវិស័យថាមពលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងគាំទ្រគោលនយោបាយបញ្ចេញកាបូនទាបរយៈពេលវែងរហូតដល់ឆ្នាំ២០៥០។ គម្រោងនេះត្រូវបានចាប់ផ្ដើមអនុវត្តតាំងពីខែមករាឆ្នាំ ២០២១ មកម្ល៉េះ ដែលអនុវត្តដោយ IED Group និង Artelys ដោយមាន IDDRI’s Deep Decarbonization Pathways Initiative ជាអ្នកប្រឹក្សាផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ។ កម្មវិធីនេះមានភារកិច្ចធំៗ ចំនួន៣ រួមមាន៖ ១) អភិវឌ្ឍផែនការថាមពលវិស័យថាមពល តាមរយៈការប្រមូលផ្តុំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតគំរូតាមការផ្គត់ផ្គង់ថាមពលពិសេសទាក់ទិននឹងប្រភពថាមពលសំខាន់ៗនានា។ ២) រចនាគំរូសេណារីយ៉ូ ការផ្លាស់ប្តូរប្រភពថាមពលរយៈពេលវែងដល់ឆ្នាំ២០៥០ ដោយរួមមាន សេណារីយ៉ូគោលនយោបាយបច្ចុប្បន្ន សេណារីយ៉ូការអភិវឌ្ឍតម្លៃទាប សេណារីយ៉ូការអភិវឌ្ឍប្រកបដោយចីរភាព និងសេណារីយ៉ូការអភិឌ្ឍដែលមានតុល្យភាព។ ៣) ចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តគំរូ និងការវិភាគសេណារីយ៉ូនីមួយៗ ក៏ដូចជាជួយបណ្តុះបណ្តាលបច្ចេកទេស និងការកសាងធនធានមនុស្សផងដែរ។ ជាមួយនឹងកម្មវិធីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង រំពឹងថាប្រទេសកម្ពុជានឹងមានផែនការថាមពលដែលមានប្រសិទ្ធភាព មាននិរន្តរភាព […]

អាន​បន្ថែម