ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។ បើយោងតាមកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះ ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង្កែប។ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការរៀបចំប្លង់មេប្រើប្រាស់ដីនេះធ្វើឡើងមួយរយៈហើយ ដោយដំណើរការនៅតែបន្តទៅយ៉ាងរលូន។ បច្ចុប្បន្ន ក្រុមការងារនឹងបន្តជំរុញធ្វើយ៉ាងណាឱ្យបញ្ចប់បានលឿនបំផុត។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានសក្ដានុពលមួយ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងដូចជាគម្រោងផ្លូវ ៣៤ខ្សែ ដែលទើបតែបញ្ចប់ ផ្លូវ១១ខ្សែ ដែលកំពុងតែសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គម្រោងពង្រីកកំពង់ផែ និងព្រលានយន្តហោះ ក៏ដូចជាគម្រោងអភិវឌ្ឍអចលនទ្រព្យឯកជននានា។ ដូច្នេះផែកការគោលរៀបចំការប្រើប្រាស់ដីនេះ នឹងជួយឱ្យការអភិវឌ្ឍន៍ទាំងនោះងាយស្រួល និងមានតម្លាភាពជាងមុន ក្នុងគោលដៅចុងក្រោយ គឺធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាទីក្រុងស៊ិនជិនទី២។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យយក្សសិង្ហបូរី នឹងសាងសងសង់រោងចក្រសូឡាអានុភាព ២០០MW នៅកំពង់ស្ពឺ

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប និងក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) បានសហការគ្នាគ្រោងវិនិយោគសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភាព ២០០មេហ្គាវ៉ាត់នៅទីក្រុងអភិវឌ្ឍចម្រុះ ឱរ៉ាលអេកូស៊ីធី (Aoral Eco-City) ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចហើយ ដើម្បីបង្កើតក្រុមហ៊ុនរួមគ្នាមួយសម្រាប់អនុវត្តផែនការនេះរយៈពេលយ៉ាងហោច ២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Renewables Now។ អគ្គនាយកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហុងឡៃហួត គ្រុប លោក Ong Jia Jing បានប្រាប់ថា គម្រោងនេះនឹងចំណាយទុនសរុបប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងក្លាយជារោងចក្រសូឡាធំជាងគេបំផុតនៅកម្ពុជា។ យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) នឹងជាអ្នកចាត់ចែងគម្រោង រួមមានការសិក្សាផែនការ ការងារវិស្វកម្មលទ្ធកម្មសំណង់ ហិរញ្ញប្បទានប្រតិបត្តិការ ក៏ដូចជាការថែទាំជាដើម។ ក្រោយបញ្ចប់ការសាងសង់ ថាមពលនឹងត្រូវលក់ឱ្យអគ្គិសនីកម្ពុជា ហើយចំណូលនឹងត្រូវបែងចែករវាងក្រុមហ៊ុនទាំង ២។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហុងឡៃហួត គ្រុប ជាក្រុមហ៊ុនសិង្ហបូរីដែលដើរតួរយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យ និងកសិកម្មនៅកម្ពុជា […]

អាន​បន្ថែម

អាជ្ញាធរផ្អាកដំណើរការរោងចក្រ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មួយចំនួនទៀតនៅក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ នេះបើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ អាជីវកម្មទាំង៣កន្លែងរួមមាន៖ ១) មជ្ឈមណ្ឌលពាណិជ្ជកម្ម«តារាសំណាង» ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ២) រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ៣) ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១។ ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត។ គួររម្លឹកថា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅប្រទេសកម្ពុជានៅតែមិនមានការថយចុះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយសណ្ឋាគារ មន្ទីពេទ្យ អគាររៀបមង្គលការ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ […]

អាន​បន្ថែម

អាជ្ញាធរភ្នំពេញសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ១៤ ថ្ងៃ

ដោយសារតែចំនួនករណីឆ្លងកើនឡើងជាគំហុក រដ្ឋបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី ២៣ មេសា បានចេញសេចក្ដីប្រកាសសម្រេចបិទផ្សាររបស់រដ្ឋ និងផ្សារមិនរៀបរយទាំងអស់ នៅភ្នំពេញរយៈពេល ១៤ថ្ងៃ ពោលគឺពីថ្ងៃទី ២៤ មេសា ដល់ថ្ងៃទី ៧ ឧសភា។ បើយោងតាមសេចក្ដីប្រកាសនេះ ផ្សាររដ្ឋ និងផ្សារមិនរៀបរយសំដៅលើ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ័ឯកជន ផ្សារជុំវិញមន្ទីរពេទ្រ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម។ លើសពីនេះ សាលាក្រុងក៏បានបញ្ជាឱ្យអាជីវករ សន្ដិសុខ បុគ្គលិក និងក្រុមគ្រួសារពាក់ព័ន្ធដែលបើកអាជីវកម្មនៅផ្សារទាំងអស់ចាប់ពីថ្ងៃទី ១៧ មេសា ត្រូវទៅធ្វើតេស្ដយកសំណាក ព្រមទាំងនៅផ្ដាច់ខ្លួនដោយឡែកផងដែរ។

អាន​បន្ថែម

ស្វែងយល់ពីកម្មសិទ្ធិលើអចលនវត្ថុទាំង ៦ ប្រភេទធំៗ នៅកម្ពុជា

ប្រជាជនភាគច្រើនតែងតែយល់ថា កម្មសិទ្ធិអចលនវត្ថុមានតែ ២ ប្រភេទប៉ុណ្ណោះគឺ កម្មសិទ្ធិឯកជន និងកម្មសិទ្ធិរដ្ឋ។ ប៉ុន្តែ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ឯណោះ។ មកស្វែងយល់ទាំងអស់គ្នាថាមានប្រភេទអ្វីខ្លះ? ១) កម្មសិទ្ធិឯកជន កម្មសិទ្ធិប្រភេទនេះ គឺកម្មសិទ្ធិលើទ្រព្យដែលយើងស្គាល់ទូទៅ ឧទាហរណ៍ដូចជាដី ឬផ្ទះ ដែលយើងកាន់កាប់ដោយមានប្លង់ត្រឹមត្រូវជាដើម។ តាមមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលមានបណ្ណកម្មសិទ្ធិ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើអចលនវត្ថុទាំងនោះស្របច្បាប់។ ២) កម្មសិទ្ធិអវិភាគ កម្មសិទ្ធិអវិភាគ គឺអចលនទ្រព្យដូចជាដី ឬផ្ទះ ដែលមានម្ចាស់ច្រើនអ្នក ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានទេ។ និយាយឱ្យងាយយល់ ឧទាហរណ៍ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួន ១០ នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា១០ បានទេ ហើយម្ចាស់ទាំង ១០ ក៏នឹងទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។ ដូច្នេះ បើចង់លក់អចលនទ្រព្យ គឺត្រូវមានការយល់ព្រមពីម្ចាស់គ្រប់រូប។ ដូចគ្នានេះ ម្ចាស់ម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបានដូចការលក់ភាគហ៊ុនដូច្នោះដែរ ប៉ុន្តែត្រូវមានការយល់ស្របពីម្ចាស់ផ្សេងទៀត ហើយត្រូវយកប្លង់ទៅចុះឈ្មោះឡើងវិញជាមួយអាជ្ញាធរ។ ដូច្នេះ ក្នុងនាមជាអ្នកទិញ ជាបឋមអ្នកត្រូវចេះមើលចំណារនៅខាងក្រោយប្លង់រឹងនោះ ថាតើអចលនទ្រព្យនោះ […]

អាន​បន្ថែម

សណ្ឋាគារនិងកាស៊ីណូតម្លៃជាង ៦១ លានដុល្លារ នឹងបើកដំណើរការនៅខេត្តព្រះសីហនុដើមឆ្នាំ ២០២២

ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA បានប្រកាសថានឹងបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងរីសត លំដាប់ផ្កាយ ៥ តម្លៃ ៦១លានដុល្លារ របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមសារព័ត៌មាន TTG Asia កាលថ្ងៃទី ២២ មេសា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Won Majestic Casino Hotel & Resort ដែលទីតាំងនៅឆ្នេរសុខា ទល់មុខសណ្ឋាគារសុខា។ សណ្ឋាគារនេះនឹងមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដូចជា កាស៊ីណូ បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ ការប្រកាសវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាកិច្ចសហប្រតិបត្តិការរួមរវាងក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd និងក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality។ (អានបន្ថែម) គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ […]

អាន​បន្ថែម

បញ្ហាកិច្ចសន្យាខ្សែក្រវ៉ាត់និងផ្លូវរវាងចិន និងអូស្រ្តាលី នឹងជះឥទ្ធិពលដល់កម្ពុជាឬទេ និងយ៉ាងដូចម្ដេច?

រូបភាពដោយ Wccftech អត្ថបទបញ្ចេញមតិ៖ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសលុបចោលកិច្ចសន្យាដែលរដ្ឋ Vitoria បានចុះជាមួយប្រទេសចិនទាក់ទិននឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI កាលពីឆ្នាំ ២០១៨ និង ២០១៩ ដោយអះអាងថា កិច្ចសន្យាខុសនឹងច្បាប់ថ្មីរបស់ខ្លួន ហើយក៏ដើម្បីបញ្ឈប់ការឃោសនានយោបាយកុម្មុយនិស្តរបស់ចិន។ ទង្វើនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង ដោយថ្លែងថា នេះជាទង្វើមិនសមហេតុផល និងហួសហេតុ ហើយនឹងធ្វើឱ្យចំណងទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពល្វីងជូរចត់។ លើសពីនេះ បណ្ដាញសង្គមចិន បានស្ដីបន្ទោសអូស្រ្តាលីថា ជាប្រទេសមិនគោរពពាក្យសន្យា និងហ៊ានសូម្បីលុបចោលកិច្ចសន្យាដែលចុះហត្ថលេខារួច តើអនាគតទៅអាចជឿជាក់បានទៀត ឬយ៉ាងណាលើរឿងផ្សេងៗ។ បើយោងតាមការវិភាគ ជម្លោះនេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសទាំងពីរក្នុងការប៉ះទង្គិចគ្នានោះ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន មានបញ្ហាស្រដៀងគ្នានេះដែរ គឺក្រោយពេលដែរអូស្រ្តាលីហាមមិនឱ្យក្រុមហ៊ុន Huwei ធ្វើអាជីវកម្ម 5G របស់ខ្លួននៅប្រទេសអូស្រ្តាលី ដែលធ្វើឱ្យចិនសងសឹកដោយយកពន្ធបន្ថែមលើផលិតផលនាំចូលពីប្រទេសអូស្រ្តាលី។ អ្នកវិភាគ បានឱ្យដឹងទៀតថា ទង្វើនេះជាការបែងចែកបក្សពួក ឬហៅក្រៅថាសង្គ្រាមត្រជាក់ ដែលមានអាមេរិក និងចិននៅក្រោយ ដែលអាចនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។ ប៉ុន្តែតើវានឹងប៉ះពាល់អ្វីដល់កម្ពុជាដែរឬទេ ក្នុងនាមជាប្រទេសមួយដែលទទួលកម្ចីជាច្រើនពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ? ក្នុងដំណាក់កាលនេះ […]

អាន​បន្ថែម

ខេត្តត្បូងឃ្មុំនឹងមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តថ្មីមួយកន្លែង ក្នុងពេលឆាប់ៗនេះ

អាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ មេសា កន្លងមកនេះ បានចុះត្រួតពិនិត្យដើម្បីជំរុញពន្លឿនការដ្ឋានសំណង់អគារវេទិការសាលាសំណាក់ ក្នុងគោលបំណងដើម្បីលើកមុខមាត់តំបន់ X-១៦ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ។ ការចុះពិនិត្យការដ្ឋាននេះធ្វើឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។ បើយោងតាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសម្ភាសន៍ជាមួយសារព័ត៌មានសំណង់ និងអចលនទ្រព្យតាមរយៈតេឡេក្រាមនៅថ្ងៃទី ២៣ មេសា តំបន់ X-១៦ ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានចេញទៅសុំជំនួយពីប្រទេសវៀតណាមនៅថ្ងៃទី ២០ មិថុនា ១៩៧៧។” «ចំនុច x-១៦ នេះ គឺសំខាន់ខ្លាំងណាស់ ព្រោះវាជាចំណុចចាប់ផ្តើម រវាងកម្ពុជា និងវៀតណាមផងដែរ។ ចំណែកឯខាងវៀតណាម គេបានសាងសង់ជាសួនច្បារ និង សិលាចរិក ទុកជាការចងចាំប្រវវត្តិសាស្រ្តមួយសម្រាប់ជាតិគេផងដែរ» ឯកឧត្តមបានបន្ត។ និយាយជារួមទៅចំណុច x-១៦នេះទៀតសោត ជាចំណុចចាប់ផ្តើមនៃការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយមកក៏បង្កើតឱ្យមានជាចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ហៅថា រណសិរ្ស ២ធ្នូ […]

អាន​បន្ថែម

មកស្វែងយល់ពីតម្លៃដីនៅខណ្ឌសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា ខណ្ឌជាច្រើននៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍ននានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមានផងដែរ។ របាយការណ៍ដដែល ក៏បានបង្ហាញតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួនសំខាន់ៗ ៤ រួមមាន៖ ១) ខណ្ឌ ៧ មករា ខណ្ឌនេះ មានផ្ទះជាប់ដី និងលំនៅឋានខុនដូរតិចតួច ដោយសារតែជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខណ្ឌនេះទៀតសោត មានតម្លៃដីខ្ពស់ជាងគេនៅភ្នំពេញ ពោលគឺអតិប្បរមាដល់ទៅ៩០០០ដុល្លារ/ម៉ែត្រការ៉េ។ ទីតាំងដីដែលមានតម្លៃដីខ្ពស់ គឺនៅតាមបណ្តោយមហាវិថីព្រះសីហនុ (274) និងផ្លូវឧកញ៉ាទេពផន (182) ដែលមានតម្លៃចន្លោះពី ៦ ៥០០ ទៅ ៩០០០ ដុល្លារ/ម៉ែត្រការ៉េ។ ដោយឡែក ទីតាំងដីមានតម្លៃទាបវិញ គឺស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ (163) និងផ្លូវ 164 ដែលមានតម្លៃចន្លោះពី ៣ ៥០០ ទៅ ៥០០០ ដុល្លារ/ម៉ែត្រការ៉េ។ ២) ខណ្ឌព្រែកព្នៅ តម្លៃដីនៅតំបន់នេះ គឺនៅធូរថ្លៃ ព្រោះជាតំបន់ជាយក្រុងដែលទើបតែមានសន្ទុះនៃការអភិវឌ្ឍ។ ប៉ុន្តែតំបន់មានសក្ដានុពលខ្លាំងណាស់ ព្រោះអាចស្រូបកយកចំណែកទីផ្សារបានច្រើនបន្ថែមទៀត។ […]

អាន​បន្ថែម

ចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ បើយោងតាមស្ថានទូតចិននៅកម្ពុជា ក្រៅពីជួយសាងសង់មន្ទីរពិសោធន៍ សំណាកភាគីចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញ ដើម្បីមកជួយសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធផងដែរ។ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែលតែងតែបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

សរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ

គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។ ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។ ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។ ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖ ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង […]

អាន​បន្ថែម

រដ្ឋបាលខេត្តមណ្ឌលគិរីកំពុងពន្លឿនបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាយដែនសំខាន់ៗពីរ

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង និងក្រុមការងារ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ បានចុះពិនិត្យការដា្ឋនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនកម្ពុជាវៀតណាម ណាមលៀរ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១ នេះ។ សម្រាប់គម្រោងទី ១ គឺការស្ថាបនាស្ពានបេតុងអូរផ្លាយ ដែលមានប្រវែង ៤៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ ការដ្ឋានស្ពាននេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ។ ដោយឡែក គម្រោងទី ២ គឺផ្លូវកៅស៊ូ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គីឡូម៉ែត្រ ១៣៥+១០០ ទៅផ្លូវខេត្តលេខ ៣៧៦៤ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា។ ផ្លូវនេះមានប្រវែងសរុប ៥១គីឡូម៉ែត្រ ហើយបច្ចុប្បន្នបានស្ថាបនារួចរាល់បានប្រវែង ៣៣ គីឡូម៉ែត្រហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារដែលនៅសេសសល់ ធ្វើយ៉ាងឲ្យបានរួចរាល់ឆាប់ៗនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងដើរតួយ៉ាងសំខាន់ បង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជាផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។ គួរបញ្ជាក់ផងដែរ […]

អាន​បន្ថែម