គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា

គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែល​បានបើកការដ្ឋានកាលពីចុងខែ​ ឧសភា កន្លងទៅនេះ​ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោ​ង​នេះមានទីតាំងស្ថិតនៅ​ក្នុង​ សង្កាត់ព្រៃធំ​ ក្រុងកែប ដែលកំពុងសសាងសង់​ឡើង​ក្រោម​ឥណទាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់​ជំហាន​​ទី​ ១ ​នៃគម្រោង​ ក្រុមការងារបាន​​សាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួម​ទាំង​សំណង់​សិល្ប​ការ្យ​មួយ​ចំនួនផងដែរ។ ដោយឡែក សម្រាប់​ជំហានទី២ រួមមានការ​​សាងសង់ អាង​ស្ទុក​សំរាម ចំនួន ៣ កន្លង ដែល​មក​ដល់​បច្ចុប្បន្ន​សម្រេច​បាន​ទាំង​ស្រុង​ហើយ​ដែរ​។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុង​សាងសង់អាគារញែកសំរាម​ អគារបុគ្គលិក និង​ការអ៊ុតកៅស៊ូ​បាតអាងស្តុក​សំរាម​ផងដែរ ។​ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោង​នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹង​មាន​សមត្ថភាព​អាច​ស្ទុក​សំរាម​បានរយៈពេល២០ឆ្នាំ។

អាន​បន្ថែម

ឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី

ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។ «កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., […]

អាន​បន្ថែម

ភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា

សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។ លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។

អាន​បន្ថែម

រដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។ សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច ក៏គួរបញ្ចុះតម្លៃជួលផងដែរ។ ការដាក់ចេញនៅវិធានការនេះ គឺដៅសម្រួលបន្ទុកដល់អ្នករងគ្រោះពីវិបត្តិកូវី ក៏ដូចជាសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសារជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ឱ្យចូលរួមអនុវត្តតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២២ ខែ មីនា ក្នុងការបន្ធូរបន្ថយការបង់រំលស់ និងលើកលែងការប្រាក់ដល់អ្នកទិញ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបន្តលើកលែងការបង់ពន្ធ ៣ខែទៀត ដល់អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍

អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខេត្តក្រុងគោលដៅចំនួន៧ នឹងត្រូវបានលើកលែងពន្ធប្រចាំខែ រយៈពេល ៣ខែ ទៀត ពោលគឺរហូតដល់ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលចេញផ្សាយថ្ងៃទី ២៥ ខែមីនា កន្លងមកនេះ បានឱ្យដឹងថា ខេត្តក្រុងគោលដៅទាំង ៧ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណា អាជីវកម្មទាំងនេះត្រូវតែដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើជាច្រើនលើកមកហើយ ក្នុងគោលបំណងដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើពីវិបត្តិកូវីដ-១៩៕ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB

ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើតថាមពលបៃតងនៅប្រទេសអាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន។ គម្រោងដ៏ធំនេះទើបតែទទួលជំនួយប្រមាណ ៣០០លានដុល្លារ ពីមូលនិធិ Green Climate Fund (GCF ) កាលពីថ្មីៗនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នេះជាការដេញថ្លៃលើកទី២ ក្រោមហិរញ្ញប្បទានរបស់ ADB។ កាលពីលើកទី១ ក្រុមហ៊ុនរបស់ប្រទេសថៃ Prime Road Power Co ជាអ្នកឈ្នះក្នុងការអនុវត្ដគម្រោងរោងចក្រសូឡាអនុភាព ៦០មេហ្គាវ៉ាត។ ឯកឧត្តម បន្តថា៖ «យើងសូមអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រ ថាមពលបៃតងនៅកម្ពុជា»។

អាន​បន្ថែម

ស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ

ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។ ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។ លើសនេះពី គម្រោងនេះ​ក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាបន្តអប់រំសាធារណជនអំពីអនុក្រឹត្យថ្មីនៃច្បាប់សំណង់

សមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងស្តីអំពីច្បាប់សំណង់ និងអនុក្រឹត្យស្តីពីវិញ្ញាបនបត្រប្រើប្រាស់សំណង់ សម្រាប់សំណង់ចាស់ និងសំណង់ថ្មី​។ កម្មវីធីប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងសាធារណជនសរុបជាង ៥០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីថ្ងៃទី ២៤ ខែមីនា កន្លងមកនេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា៖ «ការចែករំលែកចំណេះដឹងដល់សមាជិក និងសាធារណជនឱ្យយល់ពីអនុក្រឹត្យថ្មីនេះ គឺចាំបាច់ណាស់ ពោលគឺក្នុងគោលបំណងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធគោរព និងអនុវត្ដតាមច្បាប់»។ លោកបានពន្យល់ក្នុងកិច្ចប្រជុំថា៖ «សម្រាប់សំណង់ថ្មីដែលទើបតែបញ្ចប់ការសាងសង់ និងសំណង់់ចាស់ដែលកែប្រែ ឬជួសជុល ត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងចូលប្រើប្រាស់ លើកលែងសំណង់ណាដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់»។ ដោយឡែក ការដាក់ពាក្យស្នើសុំវិញ ម្ចាស់សំណង់ត្រូវដាក់ពាក្យតាមយន្តការច្រកចេញចូលតែមួយនៅអាជ្ញាធរមានសមត្ថកិច្ចទៅតាមប្រភេទទំហំនៃសំណង់។ ចំពោះ​បុគ្គល​​ដែល​បានប្រើប្រាស់សំណង់​មិនត្រឹមត្រូវ​ដូចមានកំណត់​ក្នុង​វិញ្ញាបនបត្រ​ប្រើប្រាស់សំណង់ ឬ បទដ្ឋានគតិយុត្តផ្សេងៗ បុគ្គលនោះអាចប្រឈមមុខនឹងការព្យួរ​ ឬដកហូតវិញ្ញាបនបត្រ ឬការព្រមានជាលាយលក្ខណ៍អក្សរ និងមានការពិន័យជាអន្តរការណ៍ផងដែរ។ គួរបញ្ជាក់ផងថា អនុក្រឹត្យលេខ ២២៦ អនក្រ.បក ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយនឹងអនុក្រឹត្យសំខាន់ ២ […]

អាន​បន្ថែម

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់​ការ​សាង​សង់​ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល​ ជា​ជំនួយ​ឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹង​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការនៅចុងខែមេសា នេះ។ ជាមួយគ្នានេះដែរ ភាគីចិន​ ក៏​នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បី​​សម្រួល​ដល់​ការ​ដំឡើង​បរិក្ខារ​តេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាល​ជូន​បុគ្គលិកសុខាភិបាល ដែល​ពាក់ព័ន្ធ​ផងដែរ​​។

អាន​បន្ថែម

រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។ បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា  មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។ ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។ លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។ ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាម​​ប្រកាស​អន្តរក្រសួង​លេខ ០៥៤ កយ.ដនស.ប្រក/២១ ​ ចុះថ្ងៃ១៨ ខែកុម្ភៈ​ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​ស្តីពី​សំណង់ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទប្បញ្ញត្តិ​ជាធរ​មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន​ និង​សាលា​ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជា​កន្លែង​ព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ​សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុង​កិច្ចចុះ​ពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំងទាំង ២ របស់អង្គភាពទ័ពមួកខៀវនេះ គឺទុកសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងសម្រាប់កងកំលាំងយោធា និងពលរដ្ឋស៊ីវិល។ ឯកឧត្តមបន្តថា៖ «ការសម្រេចនេះ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមគ្រូពេទ្យទ័ពមួកខៀវទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ ឧទាហរណ៍ដូចជា ការព្យាបាលអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៩នាក់ បានជាសះស្បើយជាដើម»។ គួរបញ្ជាក់ផងដែរថា សាលា​ហ្វឹកហ្វឺន​កងកម្លាំងរក្សាសន្តិភាពពហុសាសន៍ មានទីតាំងស្រុកភ្នំស្រួច ចំណែកឯ​វិទ្យាស្ថានហ្វឹកហ្វឺន វិញ មានទីតាំងក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារការកើនឡើងយ៉ាងគំហុកនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយ សណ្ឋាគារ មន្ទីពេទ្យ និងទីតាំងសំខាន់ៗមួយចំនួនទៀត ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕

អាន​បន្ថែម

ចំណូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ធ្លាក់ចុះជាង៥០%ដោយសារវិបត្តិកូវីដ១៩

ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នងឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលធ្លាក់ចុះជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់ទៅជា ៨៥ លានដុល្លារ។ លោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី ២៤ មីនានេះ ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូឆ្នាំ ២០២០ គឺដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ចំនួនអាជ្ញាបណ្ណក្នុងវិស័យកាស៊ីណូមានសរុបជាង ១៩៥ អាជ្ញាបណ្ណ ហើយមកទល់បច្ចុប្បន្នមានត្រឹមតែ ១០០ កាស៊ីណូប៉ុណ្ណោះ ដែលបានមកស្នើសុំបន្តអាជ្ញាបណ្ណឡើងវិញ។ លោក ថ្លែងទៀតថា៖ «សម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណថ្មី គឺមិនមានទេ។ សូមបីតែអ្នកចាស់ៗ ក៏មិនទាន់មកសុំបន្តគ្រប់គ្នានៅឡើយទេ ព្រោះគាត់អត់អាចដំណើរការបានក្នុងពេលកូវីដ»។ ជាក់ស្ដែងដូចជាក្រុមហ៊ុនកាស៊ីណូយក្ស Naga World កាលពីថ្មីៗនេះ ក៏បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ មានត្រឹម១០២,៣ លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ (អានបន្ថែម) […]

អាន​បន្ថែម