រយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%

បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ %​ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]

អាន​បន្ថែម

រឿង​ដ៏អស្ចារ្យ​​ទាំង៥ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍

អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធ​ប្រឆាំង​នឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅ​ក៏ជាពេលវេលាដ៏ល្អ​សម្រាប់​អ្នកចូលចិត្ត​ហែលទឹក​ដែរ ហើយ​ឌីជីថលភ្លោះ​អាចជួយ​អ្នកហែលទឹក​កែលម្អ​ពីរបៀបហែល​ដើម្បី​ប្រកួតប្រជែង។ ដើម្បីស្វែងយល់ពី​ភាព​អស្ចារ្យ​​ទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះ​ដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុង​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និង​ផ្សែងហុយ​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែល​គំរូសកល​បច្ចុប្បន្ន​ដែល​ពិពណ៌នា​អំពី​ការរីករាលដាល​នៃភ្លើង​ឆេះព្រៃ និង​ផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹង​ផលិត​ម៉ូដែល​ជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើង​នៃពីររបៀប​ដោយ​ឡែក​ពីគ្នាក្នុងការពង្រីក​ទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]

អាន​បន្ថែម

វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា

នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស់យើង ស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំចោតខ្លាំងនៃភាគខាងជើងប្រទេសឥណ្ឌា ដោយការមើលឃើញ វាមានកម្ពស់ 356 ម៉ែត្រ ពីលើផ្ទៃទន្លេ Chenab ក្នុងជ្រលងភ្នំ Kashmir នៃភ្នំហិម៉ាឡៃយ៉ា ជាស្ពានដែលមានគ្រឿងបង្គុំដោយដែក មានកម្ពស់ខ្ពស់ជាងទួអឺហ្វែល។ រចនាដោយក្រុមហ៊ុន WSP ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវិស្វកម្ម និងឌីហ្សាញកម្រិតអន្តរជាតិ ស្ពាននេះក៏ជាគុណសម្បត្តិនៃវិស្វកម្ម ភាពប៉ិនប្រសប់ និងបច្ចេកវិទ្យាឌីជីថលផងដែរ។ កម្មករសំណង់ និងវិស្វករបានប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង រួមទាំងជ្រលងភ្នំដែលមានជម្រាលថ្មចោត អាកាសធាតុដែលនាំមកនូវខ្យល់បក់ខ្លាំង ព្រិល និងទឹកកក និងទីតាំងដាច់ស្រយាល។ ស្ពាន Chenab ក៏ស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មផងដែរ។ ក្រុម​ការងារទាំងអស់​បាន​ប្រើ​ឧបករណ៍​ស្ទូច​ខ្សែ​កាប​ដ៏​ធំ​ប្រវែង​ 915ម៉ែត្រ ​ដែល​បាន​ដំឡើង​នៅ​ច្រាំង​ទន្លេ Chenab ដើម្បី​ពង្រីក​ច្រាំង​ទន្លេ។ គេបានដំឡើងជើងទ្រដែកទប់ទល់នឹងទំនាញផែនដី និងសសរបេតុងចូលទៅក្នុងជញ្ជាំងថ្មដែលអាចទប់ទល់នឹងការរញ្ជួយដីកម្រិត 8.0 រិចទ័រ ខ្យល់បក់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាពអវិជ្ជមាន -20អង្សារ។ ប៉ុន្តែលើសពីគ្រឿងចក្រធុនធ្ងន់ គម្រោងនេះក៏តម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការវិភាគលម្អិតអំពីគ្រោះថ្នាក់ និងការត្រួតពិនិត្យយ៉ាងស្មុគ្រស្មាញផងដែរ ដើម្បីធានាសុវត្ថិភាព និងវឌ្ឍនភាពនៃការសាងសង់។ នេះគឺជាកន្លែងដែលកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធកំពុងឋិតនៅ។ វាជួយអ្នករចនា និងអ្នកសាងសង់នូវគំរូនៃព័ត៌មានលម្អិតគ្រប់វិនាទីអំពីចលនាគ្រឿងបង្គុំរបស់ស្ពាន និងការបង្កើនសុវត្ថិភាព និងប្រសិទ្ធភាព។ […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដកយក​ឃុំ​ចំនួន ៥ ចេញ​ពី​ស្រុក​ព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ក្នុង​អនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំង​រដ្ឋបាល​ក្រុង​កំពង់សោម នឹងត្រូវ​ស្ថិត​ក្នុង​សង្កាត់​រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរ​ជម្រាប​ជូន​ថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុង និង​ស្រុក​ចំនួន​បី។ ក្រុង​ទាំង​ពីរ​គឺ​ក្រុង​ព្រះសីហនុ និង​កោះរ៉ុង ចំណែក​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃនប់ កំពង់សិលា និង​ស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣, បង្កើតការងារបានជាង ២០ម៉ឹនកន្លែង

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹមានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣កន្លែង ក្នុងនោះមានរោងចក្រថ្មីចំនួន ៣០កន្លែង ទើបបើកដំណើរការក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន ដែលមកពីខេត្តជឺជាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលបានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រសរុបប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង ២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ ៩០ភាគរយ ជាជនជាតិចិន។ ដោយឡែក បើគិតត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះវិញ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ទើបបានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ តាមរយៈជំនួបនេះដែរ ក្រុមវិនិយោគិនចិនទាំងនោះ ក៏បានបង្ហាញពីគោលបំណង់ចង់បោះទុនប្រមាណ៥០លានដុល្លារបន្ថែម ដើម្បីវិនិយោគសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាពេលខាងមុខឆាប់ៗនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានអះអាងបន្ថែមពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដល់បណ្តារក្រុមអ្នកវិនិយោគបរទេសទាំងនោះថា លទ្ធផលទាំងអស់នេះគឺដោយសារមានការជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រជាច្រើនដល់បណ្តារអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

អាន​បន្ថែម

ក្រុមហ៊ុនបារំាង VINCI ទទួលបានសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ថ្មីៗនេះ ក្រុមហ៊ុន VINCI របស់បារាំងបានឈ្នះការដេញថ្លៃសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបារាំងដ៏ធំមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពខាងលើបាន ឱ្យដឹងថា VINCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ខណៈថ្មីៗនេះ ក្រុមហ៊ុនបារាំងមួយនេះទើបទទួលបានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះថ្មីមួយទៀតរបស់កម្ពុជាគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ។ ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រាប់ប្រភពខាងលើថា ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី « តេជោក្រុងតាខ្មៅ » ធ្វើឡើង ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានតេជោក្រុងតាខ្មៅ គឺជាអាកាសយានដ្ឋានទី៤ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ។ គួររំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អាកាសយានដ្ឋានថ្មីតេជោក្រុងតាខ្មៅ […]

អាន​បន្ថែម

រដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥

គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងនៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ “បើគ្មានការប្រែប្រួលទេ យើងនឹងសម្ពោធបើកការដ្ឋានសាងសង់ នៅបំណាច់ឆមាសទី១ឆ្នាំ២០២៥”។ គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដោយបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

មូលហេតុធំៗ២ ដែលបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ មានភាពពិសេស និងលេចធ្លោជាងគេនៅក្នុងតំបន់

នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ឬបងប្អូនស្គាល់ថា តំបន់អភិវឌ្ឍន៍៦០ម៉ែត្រ គឺមានបុរីរបស់ក្រុមហ៊ុនធំមួយគឺ បុរី ប៉េង ហួត ដឹស្តា ដាយមិន ដែលកំពុងសំងំអភិវឌ្ឍន៍មិនឈប់ឈរ ក្លាយជាទីប្រជុំជន មនុស្សរស់នៅច្រើនគួរឱ្យកត់សម្គាល់។ ផ្អែកលើសក្ដានុពលនៃតំបន់ និងភាពពិសេសនៃគម្រោងនេះ គេអាចកត់សម្គាល់បានថា គឺមិនចាញ់គម្រោងដទៃទេ ជាពិសេស មានការអភិវឌ្ឍលឿន មានផលវិជ្ជមានសម្រាប់ការវិនិយោគទៅអនាគតផងដែរ។ ជាក់ស្ដែងបើគេសម្លឹងមើលលើគម្រោងអភិវឌ្ឍន៍ជុំវិញគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន គឺសុទ្ធតែជាគម្រោងធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ពានអាកាសកម្ពស់២ជាន់ ស្ពានអាកាសភ្លោះទើបប្រកាសសាងសង់ឆ្ពោះទៅអាកាសយានដ្ឋានថ្មី និងស្ពានកំពុងសាងសង់ថ្មី ភ្ជាប់ទន្លេបាសាក់ទៅព្រែកប្រាជាដើម ដែលគម្រោងទាំងនេះនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍៦០ម៉ែត្រ កាន់តែមានភាពទាក់ទាញ និងទំនើបមួយកម្រិតទៀត។ បើនិយាយពីចំណុចពិសេស ដែលធ្វើឱ្យគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន កាន់តែឆក់យកបេះដូងអ្នកទិញផ្ទះ និងអ្នកវិនិយោគ គឺភាពពិសេសរបស់គម្រោងតាមរយៈកេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលតែងតែអភិវឌ្ឍន៍គម្រោងនីមួយៗ ដោយសម្រិតសម្រាំង ច្បាស់លាស់បំផុត។ ជាក់ស្ដែងដូចជាគម្រោងនេះជាដើម គឺប្លង់មេនៃគម្រោងមានផ្លូវចេញចូលច្រើន មានទំហំធំៗ មានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគ្រប់គ្រាន់។ […]

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ភាគរយហើយ ខណៈនៅសល់មិនដល់ ២០ភាគរយទៀតនោះទេ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា៖«ការងារដែលបានសាងសង់រួចរាល់១០០%  រួមមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះសម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦%។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)»។ […]

អាន​បន្ថែម

អាជ្ញាធរខេត្តកំពតគ្រោងសង់ស្ពានថ្មី ឆ្លងព្រែកកំពង់បាយ ១ខ្សែទៀត ដើម្បីសម្រួលចរាចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀត ឆ្លងកាត់ព្រែក«កំពត» ឬព្រែក«កំពង់បាយ» ដើម្បីសម្រួលចរាចរណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានលើកឡើងនូវគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មិនអាចអនុញ្ញាតឱ្យរថយន្តឆ្លងកាត់បាន គឺបានត្រឹមតែម៉ូតូ និងអ្នកថ្មើរជើងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពតមានកាន់តែច្រើន ធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពតជាប្រចាំ ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍(ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា គម្រោងនេះ នឹងសាងសង់ឡើងតាមរចនាបថពិសេស ដែលមានសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិបានរិតច្រើនថែមទៀតផង។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ អាជ្ញាធរខេត្តកំពត ទើបបានដាក់ដំឡើងនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ រហូតដល់ទៅ ៣៥ម៉ែត្រ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមយប់ថ្ងៃទី២៨ សីហា កម្ពុជាប្រមូលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនបានជិត $១១លាន ពីពលរដ្ឋស្នេហាជាតិ

បើគិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ ​ខែសីហា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើយោងតាមរបាយការណ៍ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា គិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា មានសប្បុរសជនចូលរួមប្រមាណជាង១៨ម៉ឺននាក់ ដោយគិតជាទឹកប្រាក់ជិត១១លានដុល្លារ។ សូមរម្លឹកដែរថា«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស។ ជាមួយនឹងការគាំទ្រនេះដែរ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ […]

អាន​បន្ថែម