លិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ មាន ២ប្រភេទធំៗ ពេលទិញត្រូវសុំមើលលិខិតអនុញ្ញាតប្រភេទមួយណា?

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ បើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មនេះទៀតសោត ចែកចេញជា ២ ប្រភេទធំៗគឺ៖ ១) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី១ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងចប់ជាស្ថាពរ ទើបប្រកាសលក់តាមក្រោយ។ ២) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី២ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់បណ្តើរ។ សម្រាប់ប្រភេទទី ១ ច្បាប់មិនសូវគ្រប់គ្រងតឹងរឹងប៉ុន្មានទេ ព្រោះមានហានិភ័យទាប ដោយសារច្បាប់ៗបានហាមដាច់ខាតមិនឱ្យដាក់លក់មុនសំណង់ចប់នោះឡើយ។ ភាគច្រើន គម្រោងប្រភេទនេះ ការសាងសង់អាចធ្វើឡើងដោយប្រើទុនរបស់អ្នកអភិវឌ្ឍផ្ទាល់ ឬកម្ចីពីធនាគារ ។ ដោយឡែក សម្រាប់ប្រភេទទី ២ ច្បាប់តម្រូវឱ្យមានលក្ខខណ្ឌ និងបទបញ្ញត្តិតឹងរឹង ព្រោះសាងសង់បណ្ដើរលក់បណ្ដើរ។ គម្រោងទាំងនេះ ភាគច្រើនប្រើទុនដែលជាកម្ចី និងចំណូលពីការលក់មកសាងសង់។ […]

អាន​បន្ថែម

រដ្ឋប្រកាសយកពន្ធលើអាជីវកម្មអនឡាញទាំងអស់ ខណៈសេចក្ដីលម្អិតពីនីតិវិធីនឹងជម្រាបជូនឆាប់ៗ

រដ្ឋាភិបាល បានប្រកាសថា នឹងចាប់ផ្ដើមយកពន្ធអាករលើតម្លៃបន្ថែម ឬ VAT ចំពោះអាជីវកម្មលើប្រព័ន្ធអនឡាញទាំងអស់ ខណៈនីតិវិធីលម្អិតនឹងជម្រាបជូនក្នុងពេលឆាប់ៗ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារចុះចេញថ្ងៃទី ១៣ មេសា នេះ។ ប្រភពដដែលបានឱ្យដឹងថា ការប្រមូលពន្ធ គឺធ្វើតាមអនុក្រឹត្យថ្មី ចុះថ្ងៃទី ៨ មេសា កន្លងទៅនេះ ដោយខ្លឹមសារបានបញ្ជាក់ថា ការយកពន្ធនឹងត្រូវអនុវត្តលើគ្រប់អាជីវកម្មទិញលក់ទំនិញបែបឌីជីថលទាំងអស់ ទាំងអ្នកមាន និងគ្មានគ្រឹះស្ថានអាជីវកម្ម នៅកម្ពុជា។ លើសពីនេះ អនុក្រឹត្យថ្មីនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធចំពោះអាជីវកម្ម ដែលធ្វើសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញក្នុងប្រទេសនោះទេ។ គួរបញ្ជាក់ផងដែរថា បើរដ្ឋាភិបានប្រើពាក្យថា គ្រប់អាជីវកម្មអនឡាញាទាំងអស់ត្រូវជាប់ពន្ធ ការលក់សម្ភារៈសំណង់តាមប្រព័ន្ធអនឡាញក៏នឹងត្រូវជាប់ពន្ធដែរ។

អាន​បន្ថែម

ស្វែងយល់ពន្ធសំខាន់ៗទាំង ៤ ទាក់ទិននឹងអចលនទ្រព្យ

នៅកម្ពុជា រាល់ការទិញលក់ ឬកាប់កាប់អចលនទ្រព្យត្រូវតែជាប់ពន្ធ។ មកស្វែងយល់ទាំងអស់គ្នា តើត្រូវជាប់ពន្ធអ្វីខ្លះ ហើយពន្ធអ្វីខ្លះដែលត្រូវលើកលែង? ពន្ធសំខាន់ៗ ទាក់ទិននឹងការទិញលក់ ឬកាន់កាប់អចលនទ្រព្យ រួមមាន៖ ១) ពន្ធប្រថាប់ត្រា ៤% ពន្ធនេះតម្រូវឱ្យបង់ក្នុងករណីមានការទិញលក់ ហើយផ្ទេរកម្មសិទ្ធ។ ជាទូទៅពន្ធ ៤% នេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់។ អ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែ ក្រោយមានការផ្ទេរកម្មសិទ្ធិ។ បច្ចុប្បន្ន ពន្ធនេះត្រូវបានលើកលែងសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។ (អានបន្ថែម) ២) ពន្ធលើអចលនទ្រព្យ ០,១% ពន្ធនេះតម្រូវឱ្យបង់ សម្រាប់អ្នកមានអចលនទ្រព្យតម្លៃលើសពី ១០០លានរៀល ឬ ២៥ ០០០ ដុល្លារ។ ដូច្នេះ ដើម្បីគណនាពន្ធ អ្នកត្រូវយកតម្លៃជាក់ស្ដែងនៃអចលនទ្រព្យមកដកនឹង ២៥ ០០០ ដុល្លារ សិន មុននឹងគុណនឹង ០,១%។ ម្ចាស់អចលនទ្រព្យទាំងអស់ រួមទាំង ដី ផ្ទះ អគារនានា ត្រូវបង់ពន្ធនេះជារៀងរាល់ឆ្នាំ។ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)

អាន​បន្ថែម

ស្ថានទូតចិន៖ កម្ចី និងជំនួយស្ដារស្ពានថ្នល់រាប់ពាន់គីឡូម៉ែត្រ មិនមែនជាអន្ទាក់បំណុលទេ តែជាការសហការស្អាតស្អំ

ស្ថានទូតចិននៅកម្ពុជា កាលពីថ្ងៃទី ១១ មេសា កន្លងមកនេះ ចេញលិខិតមួយបញ្ជាក់ថា ប្រទេសចិនគ្មានគោលបំណងចង់ដាក់អន្ទាក់បំណុល ឬចង់រឹបអូសអធិបតេយ្យភាពពីកម្ពុជាឡើយ តែផ្ទុយទៅវិញកម្ចីនានាពីប្រទេសចិន គឺដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា តួយ៉ាងដូចជាហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់គីឡូម៉ែត្រទូទាំងប្រទេសដូចដែលបានឃើញស្រាប់។ ការចេញលិខិតនេះគឺដើម្បីឆ្លើយទៅនឹងវិទ្យុអាស៊ីសេរី ដែលបានលើកឡើងកាលពីថ្មីៗនេះថា កម្ចីចិនដែលផ្ដល់ឱ្យកម្ពុជា គឺល្មើសសិទ្ធិមនុស្ស ហើយនឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។ ជាការឆ្លើយតបក្នុងលិខិតស្ថានទូតចិន បានបកស្រាយដោយហេតុផល ៣ ចំណុចសំខាន់ៗ ដូចខាងក្រោម៖ ទី១ ជំនួយ និងកម្ចីរបស់ចិន ល្មើសសិទ្ធិមនុស្សត្រង់ណា? តែផ្ទុយទៅវិញ កម្ចីទាំងនេះ បានជួយស្ដារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជនក្នុងស្រុកបានមួយចំណែកធំ។ កន្លងមក ចិនបានជួយស្ថាបនាផ្លូវជាង ៣០០០ គីឡូម៉ែត្រ ស្ពាន ៨ខ្សែ ផ្លូវជនបទ ២៥ខ្សែ ប្រវែងសរុបជាង ១៥៥ គីឡូម៉ែត្រ ជីកអណ្ដូង ១៨១០ កន្លែង និងស្រះទឹក ១២៧កន្លែង ផងដែរ។ ទាំងនេះសុទ្ធសឹងតែជួយដល់ការអភិវឌ្ឍន៍។ ទី ២ ប្រាក់កម្ចីរបស់ចិនដល់កម្ពុជាមិនមែនជាអន្ទាក់បំណុលទេ។ កន្លងមកចិន មិនធ្លាប់ប្រើកម្ចីជាលេសក្នុងការជ្រៀតជ្រែកការងារផ្ទៃក្នុង ឬគាបសង្កត់ប្រទេសណាមួយឡើយ។ ហើយមកទល់ពេលនេះ […]

អាន​បន្ថែម

ប្រៀបធៀបការបញ្ចាំ និងហ៊ីប៉ូតែកលើអចលនវត្ថុ

អ្នកសុំកម្ចីភាគច្រើន យល់ថា ដើម្បីសុំកម្ចីពីធនាគារបានគឺត្រូវយកប្លង់ដី ឬផ្ទះ ទៅបញ្ចាំជាមួយធនាគារ។ ប៉ុន្តែ ជាក់ស្ដែង ការយកប្លង់អចលនទ្រព្យទៅធានាបំណុលជាមួយធនាគារ មិនមែនជាការបញ្ចាំទេ តែជាការដាក់ហ៊ីប៉ូតែក។ តើហ៊ីប៉ូតែក ខុសពីបញ្ចាំយ៉ាងដូចម្ដេច? បើយោងតាមមាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ ។ ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។ ខាងក្រោមនេះ គឺមានលក្ខណៈដូចគ្នា និងខុសគ្នាដោយលម្អិត រវាងហ៊ីប៉ូតែក និងការបញ្ចាំ៖ លក្ខណៈដូចគ្នា ១) កម្មវត្ថុធានា៖ អចលនវត្ថុ ដែលអាចដាក់ជាទ្រព្យធានាសម្រាប់ការបញ្ចាំ ឬហ៊ីប៉ូតែកបាន លុះត្រាតែអចលវត្ថុនោះ បានចុះបញ្ចីនៅរដ្ឋបាលសុរិយោដី (ភាគច្រើនត្រូវតែជាប្លង់រឹង) ២) ការចុះបញ្ជីទ្រព្យដាក់ធានា៖ ទាំងកិច្ចសន្យាបញ្ចាំ ឬហ៊ីប៉ូតែកអចលនវត្ថុ គឺតម្រូវឱ្យធ្វើកិច្ចសន្យា ដោយត្រូវយកប្លង់ដី ឬប្លង់ផ្ទះនោះ ទៅឲ្យរដ្ឋបាលសុរិយោដីចារថា […]

អាន​បន្ថែម

CBRE៖ ក្រៅពីវិបត្តិកូវីដ ទីផ្សារខុនដូឆ្នាំ២០២១ កំពុងប្រឈមនឹងហានិភ័យពីរផ្សេងទៀត

ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបានឱ្យដឹង បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១។ ជារួម សម្រាប់ ៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលព្យាករថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។ តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% […]

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់សាលមង្គលការកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់រដ្ឋាភិបាលកម្ពុជា ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចផ្ដល់សាលពិពរណ៍ និងអគាររៀបការនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើតាមការឱ្យដឹងពី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ។ សម្ដេច ហ៊ុន សែន បានប្រកាសថា បច្ចុប្បន្ន មន្ទីរពេទ្យចំនួន ៣ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ពេលនេះមានសភាពពេញហើយ ដូច្នេះគឺត្រូវការទីតាំងបន្ថែម។ សម្ដេច មានប្រសាសន៍ថា៖ «កន្លែងកោះពេជ្រ …គឺដាក់តែអ្នកជំងឺស្រាលទេ តែអ្នកជំងឺធ្ងន់ គឺត្រូវបញ្ចូនទៅមន្ទីរពេទ្យ។ អំឡុងពេលនេះក៏មិនមានអ្នកណារៀបការដែរ។ ខ្ញុំបានស្នើឱ្យមន្ត្រីរៀបចំទិញគ្រែសម្រាប់មណ្ឌលព្យាបាលថ្មីនេះ យ៉ាងតិច ៥ ០០០ គ្រែ»។ ក្រៅពីផ្ដល់ជាទីតាំង អ្នកឧកញ៉ា ពុង ឃាវសែ កាលពីម្សិលមិញនេះ ក៏បានចុះត្រួតពិនិត្យផ្ទាល់ លើការងាររៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្រនេះ ផងដែរ។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ កន្លងមកតែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាល […]

អាន​បន្ថែម

គម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ

រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណាម (VinWonders Phu Quoc) ឧទ្យានអភិរក្សសត្វ ទីលាន វាយកូនហ្គោល ផ្សារទំនើប កន្លែងកម្សាន្ត និងផ្សាររាត្រីជាដើម។ គម្រោងនេះ ក៏រួមបញ្ជូលទាំងគម្រោងរីសត និងកាស៊ីណូ Corona Resort & Casino ដែលបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០១៩ ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំសាន្ តនិងបដិសណ្ឋារកិច្ច Vinpearl Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីរឹតបន្តឹងករណីកាន់កាប់ដីខុសច្បាប់ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ការទិញលក់ និងប្រើប្រាស់ដីនៅក្នុងខេត្តនេះផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីក្រុមការងារអនុគណៈកម្មការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគីរី។ ផែនការប្រើប្រាស់ដីធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យការគ្រប់គ្រងនៅខេត្តនេះ មានភាពច្បាស់លាស់ មានតម្លាភាព និងមានប្រសិទ្ធភាពជាងមុន។ ក្រោយផែនការនេះសម្រេចជោគជ័យ សង្ឈឹមថា ស្ថានភាពដីនៅខេត្តមណ្ឌលគិរីនឹងមានភាពច្បាស់លាស់ជាងមុន ការទិញលក់នឹងមិនសូវមានបញ្ហា និងជាពិសេសគឺបញ្ចប់បញ្ហាលើការទន្រ្ទានដីរដ្ឋ និងដីការពារ។ ខេត្តមណ្ឌលគិរីកន្លងមកតែងតែមានបញ្ហាទាំងអស់នេះ។ ជាក់ស្ដែង បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា។ (អានបន្ថែម) លើសពីនេះ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងប្រមាណ ៥៥០នាក់ ដើម្បីចុះពិនិត្យ និងវាស់វែង ក៏ដូចជារឹតបន្តឹងការអនុវត្តច្បាប់ លើករណីទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ ខេត្តមណ្ឌលគិរី ជាទិសដៅវិនិយោគសក្ដានុពលមួយសម្រាប់អ្នកវិនិយោគិន […]

អាន​បន្ថែម

The Diplomat៖ ហេតុផល ៤ ចំណុចធំៗ ដែលបញ្ជាក់ថាផែរាម មិនមែនសាងសង់ដើម្បីជាមូលដ្ឋានយោធាចិននោះទេ

អត្ថបទវិភាគរបស់សារព័ត៌មានបរទេស The Diplomat កាលពីថ្មីៗនេះ បានលើកឡើងថា ឆ្នេររាមនៃក្រុងព្រះសីហនុ មិនមែនជាទីតាំងយុទ្ធសាស្រ្តរបស់ចិនក្នុងការដាក់មូលដ្ឋានយោធាជើងទឹក ដូចពាក្យចចាមអារាមនោះទេ។ អត្ថបទនេះសរសរដោយអ្នកវិភាគ និងស្រាវជ្រាវក្នុងស្រុកម្នាក់ឈ្មោះ Chen Heang ដោយលោកបានលើកហេតុផលធំៗ ៤ចំណុច មកបកស្រាយបញ្ហានេះ។ ១) ឆ្នេររាមនៃក្រុងព្រះសីហនុ មានជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់សម្រាប់នាវាចម្បាំងទេ ជាទូទៅនាវាយោធាធំៗ ត្រូវការជម្រៅទឹកជ្រៅដើម្បីធ្វើប្រតិបត្តិការ ប៉ុន្តែឆកកំពង់សោម ឬឆ្នេររាមផ្ទាល់មានជម្រៅត្រឹមតែ ៥ ទៅ ១០ម៉ែត្រប៉ុណ្ណោះ ដែលរាក់ខ្លាំងបើធៀបនឹងចំណុចផ្សេងទៀតនៃឈូងសមុទ្រថៃ ដែលមានជម្រៅជាមធ្យមប្រមាណ ៥០ ម៉ែត្រ។ ២) ឆ្នេររាមនៅកម្ពុជា មិនមែនជាទីតាំងយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវទឹកទេ មតិខ្លះលើកឡើងថា មូលហេតុចម្បងដែលចិនចង់ដាក់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជា គឺដើម្បីគ្រប់គ្រង និងឃ្លាំមើលនាវាពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនយោបាយផ្លូវទឹកនានា ដែលកើតឡើងនៅច្រកម៉ាឡាកា។ ប៉ុន្តែបើយោងតាមការវិភាគរបស់លោក Chen Heang ទីតាំងឆ្នេររាមនៅកម្ពុជា ដូចជាមិនសូវសាកសម្យ ព្រោះស្ថិតនៅឆ្ងាយ និងក្នុងពេកពីច្រកម៉ាឡាកា។ បើមើលបានផែនទី ចរាចរណ៍ភាគច្រើនមិនចូលមកដល់ក្នុងឆកកំពង់សោមច្រើននោះទេ។ លើសពីនេះ បើចិនចង់ឃ្លាំមើលសកម្មភាពផ្លូវទឹកនៅឈូងសមុទ្រថៃ ឬសមុទ្រចិនខាងត្បូងពិតមែន ចិនអាចធ្វើបានដោយងាយស្រួល នៅមូលដ្ឋានដែលមានស្រាប់នៅ Fiery Cross Reef […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងសិក្សាខណៈវៀតណាមត្រៀមសង់កំណាត់ហូជីមិញ-បាវិតឆ្នាំ២០២៣

ការស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ នេះហើយ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ខាងកម្ពុជាវិញ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ យោងតាមសារព័ត៌មាន VN Express កាលពីម្សិលមិញនេះ ក្រុមការងាររបស់វៀតណាមបច្ចុប្បន្នកំពុងសំរុកបញ្ចប់នីតិវិធី និងការសិក្សានានាឱ្យបានក្នុងឆ្នាំនេះ ក៏ដូចជាផ្ដល់សំណងដល់អ្នកដែលប៉ះពាល់ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំក្រោយផងដែរ ពោលគឺដើម្បីធានាថាគម្រោងនឹងចាប់ផ្ដើមតាមផែនការ។ ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នេះមានប្រវែង ៥៣ គីឡូម៉ែត្រ ដោយរត់ចេញពីផ្លូវក្រវាត់ក្រុងលេខ ៣ នៃក្រុងហូជីមិញ ទៅផ្លូវជាតិលេខ ២២ ហើយបន្តទៅច្រកព្រំដែនម៉ុកបៃ-បាវិត។ គិតត្រឹមថ្ងៃនេះ ផ្លូវជាតិលេខ ២២ របស់វៀតណាម គឺជាផ្លូវតែមួយគត់ដែលតភ្ជាប់ហូជីមិញទៅព្រំដែនកម្ពុជាបាវិត ដែលធ្វើឱ្យចរាចរណ៍ច្រើនលើសកំណត់។ ប្រភពដដែលបានបន្ថែមថា ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នឹងត្រូវសាងសង់ក្រោមលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយរដ្ឋាភិបាលជាអ្នកផ្ដល់សំណងលើដីធ្លីដែលប៉ះពាល់។ យ៉ាងណាមិញ សម្រាប់ខាងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅតែស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។ មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសសេចក្តីសម្រេចណាមួយអំពីគម្រោងនេះនៅឡើយទេ។ កាលពីខែវិច្ឆិកា ឆ្នាំមុន ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម