គម្រោងបែងចែកដី LASED គឺជាអ្វី? មានអត្ថប្រយោជន៍ដូចម្ដេច ពិសេសក្នុងអំឡុងវិបត្តិកូវីដ?
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែកដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយចែកដីសរុប ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥ លានដុល្លារ និងថវិការដ្ឋ ១,៨ លាន ដើម្បីកាត់ដីសរុប […]
អានបន្ថែមជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៥២លានយេន សាង់សងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៥
រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយឥតសំណង់ជាង ៥២លានយេន ឬស្មើនឹងជាង ៤៨ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារសុខាភិបាល និងផ្តល់ឧបករណ៍បច្ចេកទេសមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ព្រះវិហារ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៧ ខែមីនា នេះថា ថវិកាជាង៤៨ ម៉ឺនដុល្លារនេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោង ៥ រួមមាន៖ គម្រោងទី១ គឺការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល ដែលនឹងប្រើថវិកាប្រមាណ ១៦ ដុល្លារ គម្រោងទី២ នឹងប្រើថវិកាជិត ៩ ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី គម្រោងទី៣ គឺការសាងសង់អគារផ្នែកអ្នកជំងឺសម្រាកពេទ្យមួយកន្លែង នៅខេត្តព្រះវិហារ ក្រោមទឹកប្រាក់ជិត ៩ ម៉ឺនដុល្លារ គម្រោងទី៤ មានទឹកប្រាក់៤ ម៉ឺនដុល្លារ ដែលនឹងផ្តល់ដល់អង្គការសេហ្វហេវិន ដើម្បីតម្លើងរថយន្តសម្រាប់គ្លីនិកស្តារនីតិសម្បទាចល័ត នៅតំបន់ដាច់ស្រយាលនានា ក្នុងខេត្តសៀមរាប គម្រោងទី៥ គឺការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ក្រោមថវិកាចំនួនជិត ៩ ម៉ឺនដុល្លារ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមផ្លូវមួយចំនួននៅម្ដុំទួលគោកបិទចរាចរ ២៩ថ្ងៃ ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់
មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ការបិទផ្លូវនេះគឺដោយសារតែ ក្រុមការនឹងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការតំឡើងប្រព័ន្ធលូប្រអប់នេះទៀតសោត គឺដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ជប៉ុន។ គួរបញ្ជាក់ផងដែរថា គម្រោងជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។
អានបន្ថែមក្រុមហ៊ុនសិង្ហបុរី សហការជាមួយ WorldBridge Group គ្រោងបង្កើតស្ថានីយចែកចាយហ្គាសតាមគម្រោងលំនៅដ្ឋាននានា
ក្រុមហ៊ុនសិង្ហបុរី Union Gas Holdings បានសហការគ្នាជាមួយក្រុមហ៊ុន Worldbridge Industrial Development (WBID) គ្រោងបណ្តាក់ទុនរួមគ្នា បង្កើតស្ថានីយកណ្ដាលសម្រាប់ផ្គត់ផ្គង់ និងចែកចាយហ្គាស នៅតាមគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មនានាទូទាំងប្រទេស។ វិធីចុះហត្ថលេខានៃក្រុមហ៊ុនទាំង ២ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១០ មីនាកន្លងទៅ ដោយឡែក សម្រាប់សកម្មភាពអាជីវកម្ម និងប្រតិបត្តិការផ្គត់ផ្គង់ជាផ្លូវការ គឺគ្រោងនឹងចាប់ផ្ដើមនៅចុងឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន The Edge ក្រមហ៊ុនទាំង ២ គ្រោងបង្កើតជាស្ថានីយផ្គត់ផ្គង់កណ្ដាល ដោយគម្រោងគេហដ្ឋាន ឬអគារពាណិជ្ជកម្មនីមួយៗរបស់ក្រុមហ៊ុន Worldbridge នឹងត្រូវតភ្ជាប់ចូលស្ថានីយនេះ។ ដូច្នេះ លំនៅដ្ឋាននីមួយៗនឹងអាចប្រើប្រាស់ហ្គាស ដូចជាការប្រើប្រាស់សេវាកម្មទឹកភ្លើងដូច្នោះដែរ។ យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនសិង្ហបុរី នឹងកាន់កាប់ភាគហ៊ុនចំនួន ៥៥% ដោយនឹងបញ្ជូនបុគ្គលិក ដែលមានបទពិសោធពីប្រទេសសឹង្ហបូរី ដើម្បីជួយបង្ហាត់បង្រៀនបុគ្គលិកក្នុងស្រុកនៅកម្ពុជា។ ដោយឡែក ភាគហ៊ុនចំនួន ៤៥% នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន WorldBridge កម្ពុជា ដោយនឹងដើរតួរជាអ្នកទទួលផ្គត់ផ្គង់ និងបង្កើតបណ្តាញអាជីវកម្មក្នុងស្រុក។ […]
អានបន្ថែមក្រុមហ៊ុនឯកជន កំពុងសិក្សាបង្កើតរោងចក្រស៊ីម៉ង់ត៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយ កំពុងសិក្សាលើគម្រោងវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ មីនា នេះ ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិមាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម បានថ្លែងថា៖ «យើងឱ្យអ្នកសិក្សាខាងស៊ីម៉ង់ត៍មកសិក្សាខេត្តកំពង់ស្ពឺ។ យើងចង់បានរោងចក្រស៊ីម៉ង់ត៍ ក៏វាល្អដែរ ដោយសារប្រទេសយើង កំពុងតែមានការអភិវឌ្ឍ រីកចម្រើន ដូច្នេះវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក៏វាមានការកើនឡើងខ្លាំង»។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា បើសិនបង្កើតរោងចក្រនេះបានពិតមែន វានឹងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍មកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានមួយកម្រិត និងពិសេសជាងទៀតវានឹងជួយបង្កើតការងារច្រើនកន្លែង។ ឯកឧត្តម បន្តថា៖ «គាត់ [ក្រុមហ៊ុន] សិក្សាយូរដែរហើយ តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុង Process ឯកសារសុំការអនុម័តពីរាជរដ្ឋាភិបាល ពីក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធ។ ខ្ញុំរំពឹងថា រោងចក្រនេះ នឹងមាននៅកំពង់ស្ពឹក្នុងពេលឆាប់ៗនេះ»។ គួរបញ្ជាក់ផងដែរ បច្ចុបន្ន នៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានទីតាំងនៅខេត្តកំពត់ និងបាត់ដំបង ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨លានតោន ក្នុងមួយឆ្នាំ។ (អានបន្ថែម)
អានបន្ថែមរដ្ឋប្រកាសចាត់វិធានការធ្ងន់លើអ្នកលុបសមុទ្រយកដី នៅខេត្តចំនួន ២ នៅកម្ពុជា
រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង ប្រកាសចាត់វិធានការក្ដៅ ក្រោយមានករណីលុបសមុទ្រ និងដីព្រែក ដើម្បីយកដីមកប្រើប្រាស់ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត កាលពីពេលថ្មីៗនេះ។ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ បានចេញលិខិតស្ដីអំពីការចាក់ដីចូលឆ្នេរសមុទ្រ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយគ្មានការអនុញ្ញាត។ លិខិតដដែលនេះ ក៏បានស្នើឱ្យបុគ្គល ដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងខាងលើ កាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលឆ្នេរសមុទ្រនេះ មកទទួលទោសតាមផ្លូវច្បាប់។ ដោយឡែក នៅថ្ងៃដដែលនេះ ឣភិបាលស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ក៏បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចុះពិនិត្យការចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ផងដែរ។ លោក សុខ សុធី អភិបាលរងខេត្តកោះកុង បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា លោកកំពុងចាត់ឱ្យមន្ត្រីពាក់ព័ន្ធស្វែងរកបុគ្គល ដែលបានលុបដីព្រែក និងកំពុងវាស់វែងទំហំនៃការលុបយកចំណីព្រែក ដើម្បីធ្វើរបាយការណ៍ ឬអនុវត្តទៅតាមបទប្បញ្ញត្តិជាធរមានផងដែរ។ ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានបញ្ចប់សកម្មភាពលុបយកដីហើយ […]
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ នឹងបញ្ចប់នៅចុងខែមីនានេះ
គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ បច្ចុប្បន្នឈានដល់ការងារចាក់អ៊ុតកៅស៊ូស្រទាប់ទី ២ ហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរថ្ងៃទី ២៥ ខែមីនា ខាងមុខ។ នេះបើតាមយោងតាមរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ កំណាត់ផ្លូវជាតិលេខ៥ ដែលខូចខាតនេះ គឺចាប់ពីចំណុចផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ចំណុចមុខមណ្ឌលបែងចែកផលនេសាទ ត្រង់គីឡូម៉ែត្រលេខ៩ ដែលកំពុងត្រូវចាក់អ៊ុតកៅស៊ូ ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ។ ទីតាំងដែលកំពុងជួសជុលនេះ កន្លងមកតែង ទទួលរងការដក់ទឹកភ្លៀងជាប្រចាំ និងបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌក៏បានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់ហូរទៅទន្លេតាមប្រព័ន្ធលូ មុខកាត់ ១ម៉ែត្រ កន្លះ ប្រវែង ២៥០ម៉ែត្រ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងថា បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ក៏ក្រុមការងារនៅតែខិតខំធ្វើការជួសជុលមិនបង្អង់ដៃ។ ដោយឡែក ចំពោះគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់ ក្រោមជំនួយជប៉ុនជាង ៥00 លានដុល្លារអាមេរិក សម្រេចបានប្រមាណ ៩០%, […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា យកមកធ្វើជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា នៅក្នុងឃុំចំនួន២ ក្នុងស្រុកឱរ៉ាល់ យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦ ហិកតា នៅ ៩ ទីតាំង ក្នុងឃុំតាសាល និង ឃុំត្រពាំងជោ។ បើយោងតាមឯកសារ ដែលឯកឧត្តម ដែលបានបង្ហោះតាមរយៈហ្វេសប៊ុក ដីព្រៃឈើចំនួន ២៦៦ ហិកតា ដែលត្រូវបានដកហូតរួមមាន៖ ភូមជាំ ភូមិខ្ពេះ ភូមិតាសាល ភូមិអូរអញ្ខារ ភូមិស្រែកិន ភូមិល្ងីម និងភូមិត្រាង។ គួរបញ្ជាក់ផងដែរ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ […]
អានបន្ថែមតើឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ?
កន្លងមក អ្នកជំនាញជាច្រើនតែងលើកឡើងថា ក្នុងបរិបទកូវីដ ១៩ នេះ គឺជាពេលវេលាល្អក្នុងការវិនិយោគលើអចលនទ្រព្យ ព្រោះអ្នកអាចទិញអចលនទ្រព្យបានក្នុងតម្លៃក្រោមទីផ្សារនិងមានឱកាសលក់ចំណេញច្រើន ក្រោយចប់វិបត្តិកូវីដ ១៩។ នេះជាទស្សនៈទូទៅកាលពីឆ្នាំ ២០២០។ យ៉ាងណាមិញ វិបត្តិកូវីដ ១៩ មិនបានចប់នៅឆ្នាំ ២០២០ ទេ ហើយបន្តយាយីរហូតដល់ឆ្នាំ ២០២១ ដោយថ្មីៗនេះ អ្នកជំនាញបានព្យាករថា ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជារហូតដល់ត្រីមាសទី ៣ ឆ្នាំ ២០២១ ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ (អានបន្ថែម) អញ្ចឹង ឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ? ឬក៏ស្ថានភាពផ្លាស់ប្ដូរហើយ? អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia យល់ថា ការទិញអចលនទ្រព្យតម្លៃទាបក្នុងឆ្នាំ ២០២១ នៅតែជាឱកាស «តែត្រូវមានលុយសុទ្ធច្រើន យកទៅទិញមិនអាចខ្ចីធនាគារទិញបានទេប្រសិនបើចង់បានការបញ្ចុះតម្លៃ ៣០% ទៅ ៥០%»។ អ្នកស្រី បន្តថា លុយសុទ្ធ គឺជាអ្វីៗគ្រប់យ៉ាងក្នុងកាលៈទេសៈ […]
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១ នេះ មានក្រុមហ៊ុនមកជួបកាលពីដើមឆ្នាំ ចង់សាងសង់រោងចក្រ ២០ កន្លែង។ ប៉ុន្តែបើសួរថានឹងបើកនៅពេលណា យើងចាំមើលសិន ព្រោះបញ្ហាកូវីដ ក៏បានធ្វើឱ្យដំណើរការគម្រោងទាំងនេះ យឺតយ៉ាវដែរ»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំបុងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ […]
អានបន្ថែមរាជធានីខេត្តនីមួយៗទូទាំងប្រទេសកំពុងបន្តសាងសង់កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩
រាជធានីខេត្តនីមួយៗទូទាំងប្រទេស បាន និងកំពុងសម្រុកសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានអ្នកទទួលមរណភាពពីជំងឺកូវីដ-១៩ ក្នុងខេត្តទាំងនោះ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងជាបន្តបន្ទាប់។ មកទល់បច្ចុប្បន្ន បើយោងតាមព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យស្រង់បាន មានខេត្តក្រុងទាំងនោះរួមមាន៖ ១. ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់ឈាបនដ្ឋានសម្រាប់ត្រៀមបូជាសពអ្នកជំងឺកូវីដ-១៩ នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។ ២. ខេត្តក្រចេះ ក៏បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពី ទី១៥ ខែមីនា។ ៣.ខេត្តកំពង់ចាម៖ ក៏បានត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ៤.ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក៏បានបើកកិច្ចប្រជុំពន្លឿនសម្រាប់ដំណើរការសាងសង់ឈាបនដ្ឋាន សម្រាប់រំលាយសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។ ៥.រាជធានីភ្នំពេញវិញ ក៏បានត្រៀមផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងឡបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នបានកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ […]
អានបន្ថែមព្រឹត្តិការណ៍ ២០កម្ភ: មិនបង្កភាពរអាក់រអួលដល់ការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបទេ
ទោះបីជាព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភ: នៅតែបន្តធ្ងន់ធ្ងរក្ដី ការអនុវត្ដគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប មិនមានភាពរអាក់រអួលនោះឡើយ។ នេះបើយោងតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។ លោក នួន ពុទ្ធារ៉ា បានឱ្យដឹងបន្តថា មកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ លោក បន្ថែមទៀតថា បច្ចុប្បន្នក្រុមការងារសាងសង់គ្រប់អង្គភាព បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីឱ្យសម្រេចគោលដៅតាមការគ្រោងទុក គឺរួចរាល់នៅដើមឆ្នាំ២០២២។ គួររំឭកថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០កន្លងមក ហើយគ្រោងនឹងចំណាយថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក។ (អានបន្ថែម) បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត ក៏នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ ផងដែរ។ […]
អានបន្ថែម