រដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ
រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមឯកឧត្តមស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពការស្ថាបនាផ្លូវ និងស្ពាន ១០ គម្រោងធំៗ នៅកម្ពុជា
ទោះមានវិបត្តិកូវីដក្ដី ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងយ៉ាងមុតមាំថា រាល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ដំណើរការទៅដោយរលូន ហើយគ្មានការផ្អាកគម្រោងណាមួយនោះទេ។ ឯកឧត្តម បានមានប្រសាសន៍ដូច្នេះក្នុង ឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់កាលពីថ្ងៃទី ៤ កុម្ភៈ កន្លងមកនេះ ព្រមជាមួយការសរុបត្រួសៗនូវគម្រោងសំខាន់ៗជាច្រើនដូចជា៖ ១) ការដ្ឋានផ្លូវជាតិលេខ ៣ ការដ្ឋានសម្រេចបានជាង ៩០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា នេះ។ ពីភ្នំពេញ-បែកគូសមានប្រវែង ៧០គ.ម ដែលបច្ចុប្បន្នកំពុងបើកពង្រីកពី ២គន្លង ទៅ៤គន្លង ដោយឡែក ពីបែកគូស ទៅ កំពត មានប្រវែង ៧២គ.ម ដែលនឹងត្រូវពង្រីកទទឹងជា ១២ ម៉ែត្រ។ (អានបន្ថែម) ២) ផ្លូវលេខ២ និងលេខ២២ ផ្លូវពីភ្នំពេញទៅតាកែវ កំពុងត្រូវពង្រឹងគុណភាពពីកៅស៊ូប្រភេទ DBST ទៅ AC ក៏ដូចជាពង្រីកពី២គន្លង ទៅ ៤គន្លង នៅកន្លែងមួយចំនួន។ គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ […]
អានបន្ថែមព្រលានយន្តហោះតារាសាគរ នៅកោះកុង គ្រោងនឹងបើកសាកល្បងនៅត្រីមាសទី៤ ឆ្នាំ២០២១
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង មកទល់បច្ចុប្បន្ន បានសម្រេចផ្លូវរត់ ១០០% ហើយ ដោយគ្រោងនឹងដាក់ឱ្យហោះហើរសាកល្បងជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា៖ «បើនិយាយពីផ្លូវរត់គឺសម្រេចស្ទើបាន១០០% នៅតែការងារបំពាក់ភ្លើងសញ្ញានៅតាមផ្លូវរត់តែប៉ុណ្ណោះ។ ចំណែកឯការិយាល័យ និងកន្លែងទទួលភ្ញៀវ គឺសម្រេចបានប្រមាណ ៧០% ហើយ»។ លោក បន្តថា៖ «តាមគម្រោង យើងចង់ដាក់ឱ្យហោះហើរសាកល្បងតាំងពីឆ្នាំ ២០២០ ឬ ក្នុងដើមឆ្នាំ ២០២១ នេះ តែដោយសារបញ្ហាកូវីដ យើងនឹងត្រូវពន្យារបន្តិចទៅដល់ត្រីមាសទី ៤ ឆ្នាំ២០២១ នេះ»។ គួរបញ្ជាក់ផងដែរ តាមផែនការ គម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ […]
អានបន្ថែមប្រឡាយ ផ្លូវ៦០ម៉ែត្រ នៅអង្គរឃ្យុងយូ នឹងប្រែមុខមាត់ទៅជាសួនកំសាន្ដប្លែកថ្មីមួយ
អាជ្ញាធរជាតិអប្សរា ឆាប់ៗនេះ នឹងកែប្រែមុខមាត់ប្រឡាយតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នៅតំបន់អង្គរឃ្យុងយូ ខេត្តសៀមរាប ឱ្យទៅជាសួនកំសាន្ដដែលមានផ្លូវកង់ ផ្លូវថ្មើរជើង និងកន្លែងអង្គុយលេង ដ៏ស្រស់ស្អាត ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែកុម្ភៈ បានឱ្យដឹងថា ប្រឡាយទឹកតាមបណ្តោយផ្លូវ៦០ម៉ែត្រ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជិត២គីឡូម៉ែត្រ។ ប៉ុន្តែ នៅដំណាក់កាលទីមួយ គឺនឹងកែលម្អពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរា តំបន់អង្គរឃ្យុងយូ។ លោកបន្តថា៖ «សម្រាប់ដំណាក់កាលបន្ទាប់ នឹងបន្តចាប់ពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចឆែកសំបុត្រ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី»។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងប្រើពេលស្ថាបនា ក្នុងរយ:ពេល១៨ខែ៕
អានបន្ថែមកម្ពុជាបើកសម្ពោធអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ជាផ្លូវការ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ ឯកឧត្តម បន្តថា៖ «ធនធានអ្នកធ្វើការបើកបរនៅមានការខ្វះខាត និងមានប័ណ្ណមិនត្រឹមត្រូវ ទើបក្រសួងសហការជាមួយក្រុមហ៊ុន KTS បើកឱ្យមានមជ្ឈមណ្ឌលនេះឡើង»។ បើយោងតាមរបាយការណ៍របស់ក្រសួង គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដែលមិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន ជាដើម។ ហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ១៨-១៩ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ សាងសង់ឡើងអស់រយៈពេល ១៤ ខែ ដែលមានតម្លៃទឹកប្រាក់ជិត […]
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមីនា ខាងមុខនេះ
ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ទាំងស្រុងជាស្ថាពរ នៅខែមីនា ខាងមុខនេះ ខណៈរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះ ក្នុងខែជាមួយគ្នាផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ បានសម្រេចការសាងសង់ស្ទើរទាំងស្រុងហើយ ដោយកាលពីខែធ្នូ ឆ្នាំ ២០២០ តួរស្ពានត្រូវបានតភ្ជាប់គ្នាទាំងស្រុង ប៉ុន្តែមិនមានពិធីសម្ពោធនោះទេ ដោយសារតែការរាតត្បាតក្នុងសហគមន៍នៃជំងឺកូវីដ១៩។ (អានបន្ថែម) មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មារ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងសាងសង់ដោយប្រើថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ នេះ
គម្រោងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ឯកឧត្តម បានបញ្ជាក់ថា ស្ពាននេះនឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ (អានបន្ថែម) លើសពីនេះ ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។ ដោយឡែក ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕
អានបន្ថែមក្រុមហ៊ុនថៃគ្រោងបើកផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារិមខ្នាតធំមួយនៅ សែន សុខ
ក្រុមហ៊ុនថៃ SCG-Boonthavorn គ្រោងនឹងបើកដំណើរការផ្សារទំនើបលក់សម្ភារសំណង់ តុបតែងផ្ទះ និងគ្រឿងសង្ហារិម ខ្នាតធំមួយឈ្មោះថា Design Village នៅលើផ្លូវលេខ ១០០៣ នៃខណ្ឌសែនសុខ នៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ។ ផ្សារ Design Village គឺជាផ្សារដែលល្បីល្បាញមួយនៅប្រទេសថៃ ដែលចាត់ទុកថាជាផ្សារទំនើបពហុបំណងដែលមានលក់ទំនិញគ្រប់យ៉ាងទាក់ទងនឹងផ្ទះទាំងសម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅ home & living one-stop shop។ ផ្សារនេះនឹងមានដាក់លក់នៅផលិតផលម៉ាកល្បីៗជាច្រើន រួមមាន Grohe, Toto, Kohler, Cotto, American Standard និង Porcelanosa ជាដើម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សថៃនេះ ក៏បានជ្រើសរើសក្រុមហ៊ុន CBRE កម្ពុជា ជាភ្នាក់ងារទីប្រឹក្សា និងជាអ្នកគ្រប់គ្រងការជួលទីធ្លាសម្រាប់លក់រាយក្នុងគម្រោងនេះផងដែរ។ លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE កម្ពុជា បានឱ្យដឹងថា៖ «ក្រុមហ៊ុន CBRE […]
អានបន្ថែមការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ទាំងស្រុង នៅខែមីនាខាងមុខនេះ
គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់រួចរាល់ទាំងស្រុង ត្រឹមថ្ងៃទី១៥ ខែមីនា ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។ នេះបើយោងតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់យ៉ាងយូរនៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ឯកឧត្តមបញ្ជាក់ថា ទោះផ្លូវផ្ទាល់ត្រូវបានសាងសង់រួចក៏ពិតមែន តែនៅមានការងារផ្សេងៗដែលត្រូវបញ្ចប់ដូចជា បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូសចរាចរណ៍ ការបំពាក់ភ្លើងចរាចរណ៍ ជាដើម។ ក្រៅពីគម្រោងផ្លូវ ៣៤ ខ្សែ នេះ រដ្ឋាភិបាលក៏ទើបតែសម្រេចទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ ១០០ លានដុល្លារទៀត ដើម្បីសាងសង់ផ្លូវ១១ ខ្សែ ដោយគិតត្រឹមខែ មករា សម្រចបានជាង ១១% ហើយ។ (អានបន្ថែម) លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងសិក្សាបង្កើតជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង […]
អានបន្ថែមការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្ទឹងហាវ ដែលបាក់រលំដោយសារទឹកជំនន់ សម្រេចបាន ១០% ហើយ
គិតមកដល់បច្ចុប្បន្ន ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់បានបាក់រលំដោយសារទឹកជំនន់កាលពីខែ សីហា កន្លងទៅនេះ សម្រេចបានប្រមាណ ១០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២១ ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ គម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ ១៤៨ ដែលចាប់ផ្ដើមជួសជុលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្លេះ ហើយគិតមកដល់បច្ចុប្បន្ន សម្រេចបាន ១០%។ យ៉ាងណាមិញ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់នៅទីប្រជុំជន ក្រុមហ៊ុន បាននិងកំពុង ដោះស្រាយជាបន្តបន្ទាប់។ កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត […]
អានបន្ថែមរដ្ឋាភិបាលត្រៀមបែងចែកកាត់ដីជិត ២ ពាន់ហិកតា នៅកំពង់ធំ ជូនដល់អតីតយុទ្ធជន
រដ្ឋបាលខេត្តកំពង់ធំ កំពុងរៀបចំបែងចែកក្បាលដីសម្បទានសង្គមកិច្ចទំហំជិត ២០០០ ហិកតា នៅភូមិត្រពាំងឬស្សី ស្រុកសន្ទុក ជូនដល់អតីតយុទ្ធជន។ នេះបើយោងតាមកិច្ចប្រជុំចុះពិនិត្យទីតាំងជាក់ស្តែង នៅថ្ងៃទី០២ ខែកុម្ភៈ កន្លងមកនេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចទំហំ ១៩៧៨ ហិកតា នឹងត្រូវរៀបចំបំបែកក្បាលដី ហើយបែងចែកជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលឆាប់ៗនេះ តាមរយៈការចាប់ឆ្នោត។ ឯកឧត្តមបានបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន បានរំលោភយកដីសម្បទានសង្គមកិច្ចដោយខុសច្បាប់។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ អជ្ញាធរនឹងចាប់ផ្ដើមបញ្ជូនគ្រឿងចក្រដើម្បីកាយព្រំដី នៅពេលឆាប់ៗនេះ។ លើសពីនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានបេ្តជ្ញាថានឹងរឹតបណ្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចនេះ ដោយនឹងទាមទារមកជាសម្បត្តិរដ្ឋវិញ ដើម្បីរៀបចំបែងចែកជូនដល់អតីតយុទ្ធជន។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅខែមីនា ខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច និងការបោះឆ្នោតគណៈកម្មការប្រតិបត្តិ នៅថ្ងៃទី ៥ មីនា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯ សណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពីខែធ្នូ មកខែ មីនា គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍»។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន ដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ ក្រុមហ៊ុន […]
អានបន្ថែម