ចង់ទិញហ្សបហោស៍នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ
បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។ ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ ទើបលោកអ្នកមិនគួរមើលរំលងផ្ទះហ្សបហោស៍ នៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន។ បន្ថែមពីលើកត្ដាទីតាំងដ៏ល្អនេះ កត្តាគម្រោងផ្ទាល់ ដែលគម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៤០ហិកតា មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង និងមានអ្នករស់់នៅយ៉ាងច្រើនកុះកររួចទៅហើយ។ ចំណែកឯចំណុចពិសេសៗរបស់គម្រោងវិញមានដូចជា សួនច្បារសាធារណៈ ផ្សារទំនើប ទូATM ផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព ២៤ម៉ោង។ ទស្សនាជាវីដេអូ បើយើងនិយាយអំពីផ្ទះវិញម្ដង ហ្សបហោស៍ទាំងនេះបានសាងសង់រួចរាល់ ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន សម្រាប់គ្រប់បន្ទប់តែម្ដង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ លោកអ្នកអាចជ្រើសរើសហ្សបហោស៍ […]
អានបន្ថែមជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]
អានបន្ថែមកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សហប្រធានប្រទេសទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន កម្ពុជា-ថៃ បាន ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន៥ រួមមាន៖ ១_ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។ ២_បង្កើតយុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរ គោលដៅ តាមរយៈការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីរគោលដៅ ទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាដើម។ ៣_ភាគីទាំងពីរ នឹងជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នក ជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ៤.ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា។ ៥_ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង […]
អានបន្ថែមឆមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារៈសំណង់មានតម្លៃជាង ៧៥០លានដុល្លារ កើន១៨%
កម្ពុជានាំចូលសម្ភារៈសម្រាប់ការសាងសង់មានតម្លៃសរុប ៧៥៣លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ កើនឡើង ១៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍បានបង្ហាញថា ការនាំចូលស៊ីម៉ង់ត៍ មានតម្លៃជិត១០លានដុល្លារ ធ្លាក់ចុះ ៩ភាគរយ និងការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៨៤លានដុល្លារ កើនឡើង ៥០ភាគរយ។ កំណើននៃការនាំចូលសំភារៈសាងសង់នេះ ឆ្លុះបញ្ជាំងជាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាមានគម្រោងសាងសង់សរុបចំនួន ១.៣៣០ គម្រោងទទួលបានការអនុញ្ញាតសាងសង់ ដែលមានទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤.២៧លានម៉ែត្រការ៉េ និងប្រើប្រាស់ទុន ១ ៨១១ ដុល្លារ ។ (អានបន្ថែម)
អានបន្ថែមនាយករដ្ឋមន្រ្តីស្នើស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ ដើម្បីសម្រួលដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ
រដ្ឋាភិបាល បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ រួមមាន៖ រៀបចំផ្គុំបញ្ចូលគ្នាលើការបំពេញបែបបទ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចបង់លុយថ្លៃវីសាតាមប្រព័ន្ធអនឡាញ និងសិក្សាពីការទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដើម្បីសម្រួលការមកដល់របស់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យបានរលូន។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ទី១ សម្តេចធិបតី បានកំណត់ទុករយៈពេល១ខែ ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រៀបចំផ្គុំបញ្ចូលគ្នាតែមួយ លើការបំពេញបែបបទាំង៣ រួមមាន៖ បែបបទសុខាភិបាល អន្តោប្រវេសន៍ និងគយ មកដាក់លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។ ទី២ សម្រាប់ការបង់លុយថ្លៃវីសា សម្តេចធិបតី ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយតទៅទៀតទេ។ សម្តេចសង្កត់ធ្ងន់ថា ធ្វើយ៉ាងនេះ ដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យរលូនល្អ។ ទី៣ សម្ដេចធិបតី បានណែនាំឱ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដោយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន ខណៈសម្តេចថា យើងក៏ត្រូវគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០% ត្រូវទម្លាក់ថ្លៃឱ្យកាន់តែទាប។ […]
អានបន្ថែមសារមន្ទីរតម្លៃជាង ១លានដុល្លារ នៅវត្តរាជបូណ៌ ខេត្តសៀមរាប បើកការដ្ឋានសាងសង់ហើយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរនៅទីនេះ គឺបានចូលរួមចំណែកនៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សាសម្បត្តិវប្បធម៌កេរដំណែលរបស់ដូនតា ការចូលរួមលើកកម្ពស់នៅក្នុងវិស័យទេសចរណ៍នៃខេត្តសៀមរាប តាមរយៈការរៀបចំទីតាំងមួយនេះឱ្យក្លាយជាគោលដៅទេសចរណ៍បន្ថែម។ សម្តេចបានបន្តទៀតថា សារមន្ទីរនេះ នឹងតម្កល់នូវវត្ថុបុរាណ ដែលពុទ្ធបរិស័ទមួយចំនួនបានប្រទះឃើញ ហើយយកមកប្រគេនព្រះសង្ឃ ដើម្បីការពារថែរក្សាបេតិកភណ្ឌកេរដំណែលដូនតា និងសម្រាប់កូនចៅជំនាន់ក្រោយបានយល់ដឹងនូវវប្បធម៌របស់ខ្លួន។ សូមបញ្ជាក់ថា គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់(ជាន់ផ្ទាល់ដីនិងជាន់ទីមួយ) គូរដោយមន្ត្រីជំនាញអាជ្ញាធរជាតិ អប្សរា។ សារមន្ទីរនេះ នឹងរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង […]
អានបន្ថែមត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន
ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួនប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]
អានបន្ថែមរយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤។ តាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៤៣គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤០គម្រោង។ (របាយការណ៍លម្អិត) ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩០គម្រោងនេះ ឃើញថាវិស័យទេសចរណ៍បានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥៦.៥៩ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ២៣,១១ភាគរយ, រីឯវិស័យឧស្សាហកម្មមាន ១៨,០៧ភាគរយ, ខណៈកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២,២១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ឃើញថាមានគម្រោងវិនិយោគមួយចំនួនមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ទី១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយប្រាំចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៦០ កន្លែង។ ទី២_គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក […]
អានបន្ថែមក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង
ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្តង គឺគោលនយោបាយលើកកំពស់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាថ្មីឱ្យកាន់តែច្រើនដើម្បីកំណើននិងពិពិធកម្មសេដ្ឋកិច្ចជាតិ។ សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនបណ្តាក់ទុនចិន Venture Capital នៅក្នុងសន្និសីទ ChinaVenture Investment Conference រយៈពេលបីថ្ងៃនៅទីក្រុងសៀងហៃ និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Asia.nikkei ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤។ នៅក្នុងសន្និសីទនោះ ក្រុមអ្នកបណ្តាក់ទុនចិនបានលើកឡើងថា ពួកគេកំពុងជួបការលំបាកក្នុងការដកប្រាក់ចំណេញរបស់ខ្លួន តាមរយៈការដាក់លក់ភាគហ៊ុនជាសាធារណៈ ដូចដែលធ្លាប់ធ្វើពីមុនមក។ គួរបញ្ជាក់ថា នៅក្នុងវប្បធម៌នយោបាយប្រទេសចិន ការរិះគន់បើកចំហចំៗចំពោះគោលនយោបាយ និងបទប្បញ្ញត្តិបែបនេះ គឺជារឿងកម្រ ជាពិសេសករណីមានការរិះគន់ជាសាធារណៈនៅឯកិច្ចប្រជុំឧស្សាហកម្មកំពូលប្រចាំឆ្នាំដែលមានវត្តមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូច្នេះ។ ប៉ុន្តែសម្រាប់ករណីពិសេសនេះ បានកើតឡើងចំពេលមានការកើនឡើងនូវការត្រួតពិនិត្យជាផ្លូវការនៃការចុះបញ្ជីក្រុមហ៊ុនបោះលក់ភាគហ៊ុនថ្មី ក្នុងគោលបំណងកែប្រែទីផ្សារទុតិយតា (secondary market) តាមរយៈវិធានការបន្ថយល្បឿននៃការលក់ភាគហ៊ុនសាធារណៈ។ លោក Deng Feng ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Northern Light បានប្រាប់សន្និសីទដែលបានបញ្ចប់កាលពីថ្ងៃសុក្រកន្លងទៅនេះថា “បញ្ហាធំបំផុតចេញពីការបង្កកការលក់ភាគហ៊ុនជាសាធារណៈនេះ […]
អានបន្ថែមវិនិយោគគិនចិន ៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ
អ្នកវិនិយោគិនប្រមាណជា ៥០នាក់ ដែលមកពីខេត្តជឺជាង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការបោះទុនវិនិយោគ លើវិស័យអាទិភាពចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បើតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន freshnews ថា អ្នកវិនិយោគចិនប្រមាណ៥០នាក់នេះ បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតលើវិស័យសក្តានុពលចំនួន៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែ និងថាមពល និងវិស័យឧស្សាហកម្មជាដើម។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ជឹម ឃាង បានថ្លែងតំណាងឱ្យអ្នកវិនិយោគចិន ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ជាពិសេសភូមិសាស្ត្រអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរឹងមាំ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការនាំយកកសិផលទៅកាន់កំពង់ផែ និងគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពួកគេក៏បានស្នើសុំជំនួយពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការធានាឱ្យមានកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីសម្រួលដល់ដំណើរការនេះ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង […]
អានបន្ថែមរដ្ឋកំពុងរៀបផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេភ្ជាប់ជាមួយផ្លូវសមុទ្រ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ២០២៥-២០៣៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើន និងដើម្បីពង្រីកការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ។ បន្ថែមពីនេះ សេចក្តីព្រាងក្របខណ្ឌនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។ គួរបញ្ជាក់ថា សេចក្តីព្រាងក្របខណ្ឌនេះ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ។ ក្របខណ្ឌនេះ បានដាក់ចេញបន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដែលកំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, […]
អានបន្ថែម