រដ្ឋគ្រោងជ្រើសរើសទីតាំងមួយក្នុងក្រុងព្រះសីហនុដើម្បីរៀបចំជាវិថីម្ហូបអាហារមានស្ដង់ដារ (Street Food)

រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាជ្រើសរើសទីតាំងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន​ យល់ឃើញថា៖ «ការរៀបចំសេវាកម្មស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយក៏ជាកន្លែងទទួលទានអាហារដែលមានសុវត្ថិភាពមួយ នៅក្រុងព្រះសីហនុផងដែរ» ។ ឯកឧត្តមបានបន្ថែមថា៖ «អ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ ដែលកំណត់ច្បាស់លាស់ ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន»។ គួររំលឹកផងដែរថា កាលពីថ្មីៗ រដ្ឋាភិបាលសម្រេចចំណាយទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀតសាងសង់ផ្លូវ ១១ខ្សែ នៅខេត្តព្រះសីហនុ ដែលនេះជាសមិទ្ធិផលបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែសាងសង់រួច។ (អានបន្ថែម) លើសពីនេះ ខេត្តព្រះសីហនុ ក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

អាន​បន្ថែម

ធនាគារជាតិ៖ វិស័យសំណង់ និងអចលនទ្រព្យស្រូបយកជាង ៣០% នៃឥណទានរបស់ធនាគារសរុបក្នុងឆ្នាំ ២០២០

ឥណទានអតិថិជនរបស់ធនាគារសរុបនៅកម្ពុជា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ៣៧,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ១៤,៨% ហើយជាង ៣០% នៃកម្ចីសរុបនេះ ត្រូវបានប្រើក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ដដែលក៏បានបន្ថែមថា ក្នុងចំណោមឥណទានទាំងអស់ វិស័យសំណង់មានចំណែក ៩,២% កម្ចីទិញអចលនទ្រព្យ ៨,៥% និងប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លូន ១២,៨%។ ទន្ទឹមនឹងនេះដែរ នៅចុងឆ្នាំ ២០២០ ទ្រព្យសកម្មរបស់វិស័យធនាគារបានកើនឡើងដល់ ៥៩,៥ ពាន់លានដុល្លារ (កើនឡើង ១៥,៧%) ខណៈប្រាក់បញ្ញើមានចំនួន ៣៣,៨ ពាន់លានដុល្លារ (កើនឡើង១៥,៤%)។ របាយការណ៍បានបន្តទៀតថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ កន្លងមកបានធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រងឥណទាន។ ទោះបីឥណទានមិនដំណើរការ (អ្នកខ្ចីមិនសង) បានកើនឡើងបន្តិចបន្តួចប្រមាណ ២,៧% សម្រាប់ធនាគារ និង ១,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រានេះគឺនៅទាប ហើយអាចគ្រប់គ្រងបាន។ ដោយសារតែមានវិបត្តិកូវីដ ឥណទានរៀបចំឡើងវិញ (ការប្ដូរលក្ខខណ្ឌបង់ប្រាក់ព្រោះមានបញ្ហារឿងចំណូល) សម្រាប់ឆ្នាំ ២០២០ មានរហូតដល់ទៅ ២៨០,០០ […]

អាន​បន្ថែម

ស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ

ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ លោកថា ជាជំហានដំបូង អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១ ចំនួន ២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ជាមួយគ្នានេះ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ គួរបញ្ជាក់ថា គម្រោងជួសជុលស្ពានបុរាណនេះ គឺបានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

អាន​បន្ថែម

ការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ

ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

អាន​បន្ថែម

ចលករសំខាន់៥នេះ នឹងជួយជំរុញទីផ្សារអលចនទ្រព្យកម្ពុជាឱ្យកើនឡើងវិញនៅឆ្នាំ ២០២១

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឲ្យដឹងថា មាន ៥ ចលករសំខាន់ៗ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២០ ហើយនឹងជួយជំរុញឱ្យមានការកើនឡើងនៅឆ្នាំ២០២១។ លោកបានពន្យល់ថា៖ «ចំណុចសំខាន់ទី១ គឺការផ្គត់ផ្គង់ប្រាក់កម្ចីទិញលក់អចលនទ្រព្យពីធនាគារនៅមានភាពរឹងមាំ។ ទោះមានវិបត្តិកូវីដក្ដី ធនគារនៅតែបន្តបញ្ចេញសាច់ប្រាក់ ដែលនេះគឺជួយជំរុញការទិញលក់ឱ្យនៅតែបន្ត»។ ប្រធានសមាគមរូបនេះ ក៏បានឱ្យដឹងទៀត កត្តាសំខាន់មួយទៀត គឺតម្រូវការនៅក្នុងស្រុកដែលបន្តកើនឡើង។ ទោះការវិនិយោគពីក្រៅស្ងប់ស្ងាត់ក៏ពិតមែន តែវិនិយោគិនក្នុងស្រុកនៅតែបន្តទិញលក់ ជាពិសេសនៅជាយរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កែបជាដើម។ លោកបន្តថា៖ «ចំណុចសំខាន់ទី៣ វិនិយោគិនអចលនទ្រព្យគឺ គេគិតវែងឆ្ងាយ គឺមិនមែនវិនិយោគរំពឹងចំណេញក្នុង ១ ឆ្នាំ ២ ឆ្នាំទេ គេសម្លឹង ៥ ទៅ ១០ឆ្នាំ។ ហេតុនេះ ហើយទើបទោះមានវិបត្តិកូវីដក្នុងឆ្នាំ២០២០ក្ដី ក៏វិស័យអចលនទ្រព្យនៅតែមានការទិញលក់ដែរ»។ «លើសពីនេះ ចំណុចសំខាន់មួយទៀតគឺ ប្រទេសកម្ពុជាយើងមិនទាន់ប្រើប្រាស់ ឬ អនុវត្តនូវ Master Plan គោលដើម្បីគ្រប់គ្រង់ដីទេ។ ដូច្នេះវាជាកត្តាផ្តល់ឱកាសឱ្យដីនៅគ្រប់ទីកន្លែងអាចឡើងថ្លៃបាន»។ លោក ច្រឹក […]

អាន​បន្ថែម

បូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?

បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ […]

អាន​បន្ថែម

អាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង

សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្រៀង ថវិកាប្រមាណ ១២ ម៉ឺនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់ជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងដើម្បីស្តារប្រព័ន្ធលូបុរាណនៅតាមជណ្តើរទាំងសងខាង។ ចំណែកឯ ថវិកាចំនួន ៣០ ម៉ឺនដុល្លារទៀត នឹងផ្ដល់ទៅឱ្យមូលនិធិវិមានពិភពលោក WMF សម្រាប់បន្តការងារអភិរក្សគម្រោងនៅភ្នំបាខែង ដំណាក់កាលទី ៥ រហូតដល់ឆ្នាំ ២០២២ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ស្ថិតក្នុងគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលត្រូវបានបង្កើតឡើង ក្នុងបំណងជួយអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗនៅជុំវិញពិភពលោក។

អាន​បន្ថែម

តើត្រូវរៀបចំផ្ទះយ៉ាងដូចម្ដេច ដើម្បីបង្កើនបរិយាកាសសុខដុមក្នុងគ្រួសារ?

អត្ថបទផ្សព្វផ្សាយ៖ ការរៀបចំបរិយាកាសកម្សាន្តសម្រាប់ចំណាយពេលវេលាជាមួយគ្រួសារ ពិតជាមានសារសំខាន់ណាស់ មិនថាជាការៀបចំតុ ប៊ីយ៉ា ឬការបង្កើតបន្ទប់កម្សាន្តទេ។ ក្រុមហ៊ុន SEARA តែងតែធានាផ្ដល់នូវជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ការរៀបចំបរិយាកាសសម្រាប់កម្សាន្ត ដែលរួមមាន តុប៊ីយ៉ា តុលេងហ្គេមកំសាន្ត និងសង្ហារឹមផ្សេងៗ ដែលបង្កើនបរិយាកាសកម្សាន្ត នឹងផ្ដល់នូវភាពសុខដុមរមនាក្នុងគ្រួសារ។ លើសពីនេះ ក្រុមហ៊ុនក៏បានណែនាំអ្នកជំនាញផ្នែកសង្ហារឹមប្រណីតក្នុងផ្ទះមួយគឺ ក្រុមហ៊ុន Brunswick។ Brunswick គឺជាក្រុមហ៊ុនឈានមុខគេ និងមានបទពិសោធន៍ជាង ១៧០ ឆ្នាំ ក្នុងការផ្ដល់នូវសង្ហារឹមប្រណីតល្អ ដែលកាន់តែធ្វើឱ្យបរិយាកាសគ្រួសារកាន់តែប្រសើរ។ Brunswick ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនផ្ដល់នូវផលិតផលគ្រឿងសង្ហារឹមល្អឥតខ្ចោះ ជាមួយនឹងភាពងាយស្រួល បរិយាកាសដ៏ល្អ និងសុវត្ថិភាពបំផុតសម្រាប់គេហដ្ឋានអ្នក។ គួរបញ្ជាក់ផងដែរថា ការជួបជុំគ្នាជាក្រុមគ្រួសាររៀងរាល់សប្តាហ៍គឺអត្ថប្រយោជន៍ជាច្រើនដូចជា៖ ពេលវេលាអាទិភាពសម្រាប់ក្រុមគ្រួសារ៖ ជីវិតតែមានភាពមមាញឹកគ្រប់ពេលវេលា ហើយស្ទើរមិនមានពេលវេលាជាមួយគ្រួសារ។ ដូចនេះ ការរៀបចំផែនការកម្សាន្តជាមួយ គ្រួសាររាល់សប្តាហ៍ គឺជាមធ្យោបាយងាយស្រួល ក្នុងការបង្កើនបរិយាកាសរីករាយ និងពេលវេលាមានតម្លៃជាមួយគ្រួសារអ្នក។ ធ្វើឱ្យគ្រួសារកាន់តែជិតស្និទ្ធ៖ ការជួបជុំក្រុមគ្រួសារនាពេលរាត្រី គឺជាឱកាសដ៏ល្អឥតខ្ចោះ ក្នុងការបង្កើតភាពសប្បាយរីករាយ និងភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និត។ ក្នុងយុគសម័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន បានធ្វើឱ្យបាត់បង់ពេលវេលាជួបជុំជាមួយក្រុមគ្រួសារណាស់។ ដូចនេះ ការចំណាយពេលជាមួយគ្នា សន្ទនាគ្នា […]

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ សម្រាប់ដំណាក់កាលទី១ រួមមានការសាងសង់រោងចក្រ និងការតបណ្តាញបំពង់មេ ដោយនឹងចំណាយថវិកាប្រមាណ ១៥៥លានដុល្លារ។ ដោយឡែក ដំណាក់កាលទី ២ គឺនឹងចំណាយ ៤៥លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានដល់ទៅ ៣៩០ ០០០ ម៉ែត្រគូប/ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្លេះ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ ប៉ុន្តែមកទល់បច្ចុប្បន្ន […]

អាន​បន្ថែម

បើមានលិខិតអនុញ្ញាតិសាងសង់ហើយ តើត្រូវសុំលិខិតបើកការដ្ឋានទៀតទេ?

ម្ចាស់គម្រោងថ្មីភាគច្រើនតែងយល់ថា ក្រោយទទួលបានលិខិតអនុញ្ញាតិសាងសង់ហើយ គឺអាចបើកការដ្ឋានសាងសង់បានតែម្ដង ដោយមិនបាច់សុំលិខិតអ្វីទៀតទេ។ តើពិតឬទេ? ក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានបញ្ជាក់ថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី ការងារកែប្រែ ការងារដំឡើង និងការងាររុះរើ ត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន។ ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់។ លើសពីនេះ ម្ចាស់សំណង់ ក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ផងដែរ មុននឹងបំបែកក្បាលដី សម្រាប់គម្រោងសាងសង់បណ្តុំផ្ទះល្វែង ឬបណ្តុំលំនៅឋានដែលស្ថិតនៅលើក្បាលដីតែមួយ។ (អានបន្ថែម) នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា៖ លិខិតអនុញ្ញាតសាងសង់ គម្រោងប្លង់គ្រឿងផ្គុំសំណង់ ឯកសារសិក្សាភូព្ភសាស្ត្រ សៀវភៅបន្ទុកនៃការងារសាងសង់ កិច្ចសន្យាម៉ៅការសំណង់ ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់ ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ សម្រាប់ការងាររុះរើវិញ អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារសំខាន់ៗដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ គម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់រុះរើ សៀវភៅបន្ទុកនៃការងាររុះរើ កិច្ចសន្យាម៉ៅការសាងសង់ ឯកសារបច្ចេកទេសផ្សេងទៀតសម្រាប់បម្រើឱ្យការងាររុះរើ និងឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ យ៉ាងណាមិញ ការដ្ឋានសំណង់ដែលបានចាប់ផ្តើមដំណើរការ ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ លើស […]

អាន​បន្ថែម

ក្នុងឆ្នាំ ២០២០ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង តម្លៃជាង ៨ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ មករា ឯកឧត្តមមានប្រសាន៍ថា៖ « ក្នុង ២៣៨ គម្រោង មាន ១៩៥ ជាគម្រោងថ្មី និង ៤៣ ទៀតជាគម្រោងពង្រីកផលិតកម្ម ដែលគម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១ ពាន់ កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងអំឡុង ១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ (អានបន្ថែម) លើសពីនេះ ក្នុង ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ ចំនួនរោងចក្របើកថ្មី […]

អាន​បន្ថែម

វិភាគ៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់លិចទឹក នាពេលបច្ចុប្បន្ន និងការព្យាករណ៍ទៅអនាគត

នៅមុនខែតុលា អ្នកស្រី ស៊ី ចាន់ថា រកចំណូលបានច្រើនគួរសមពីមុខរបរលក់ដូរកាហ្វេ និងភេសជ្ជៈនានានៅមុខផ្ទះល្វែងរបស់គាត់ ដែលស្ថិតនៅក្នុងបុរីដ៏ធំមួយនៅម្ដុំរង្វង់មូលកួរស្រូវ ភាគខាងត្បូងរាជធានីភ្នំពេញ។ អ្នកស្រី ចាន់ថា រកចំណូលបានច្រើនគួរសមបែបនេះ ដោយសារតែមនុស្សជាច្រើនបានចូលរស់នៅយ៉ាងច្រើនអ៊ូរអរនៅក្នុងបុរីដែលទើបសាងសង់ហើយនូវផ្ទះល្វែងរាប់ពាន់ល្វែង។ ប៉ុន្តែ អ្នកស្រី ចាន់ថា ប្រាប់ថា ចំណូលរបស់គាត់បានធ្លាក់ចុះហើយចាប់តាំងពីចុងខែតុលាឆ្នាំមុន ក្រោយពីម្ចាស់ផ្ទះជាច្រើនបានចាកចេញពីបុរីមួយនេះ ដែលធ្វើឱ្យសភាពអ៊ូរអរកាលពីមុនប្រែក្លាយទៅជាស្ងប់ស្ងាត់ទៅវិញ។ ស្ត្រីរូបនេះ ប្រាប់ថា ផ្ទះល្វែងជាច្រើនត្រូវបានដាក់លក់ទៅវិញ ហើយម្ចាស់អាជីវកម្មមួយចំនួន បានបិទទ្វារហាងលក់ដូររបស់គេ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចបុរីដ៏ធំមួយនេះកាលពីខែតុលាឆ្នាំមុន។ អ្នកស្រី ចាន់ថា និយាយថា «លិចត្រឹមភ្លៅនៅមុខហ្នឹង» ខណៈចង្អុលទៅកាន់ផ្លូវ និងស្លាកស្នាមជំនន់ទឹកភ្លៀង ដែលបន្សល់ទុក។ សង្កាត់ជាច្រើននៅក្នុងខណ្ឌដង្កោ ភាគខាងត្បូងរាជធានីភ្នំពេញ បានលិចលង់ក្នុងជំនន់ទឹកភ្លៀងនៅចន្លោះពីដើមខែដល់ពាក់កណ្ដាលខែតុលាឆ្នាំមុន ដែលបង្ខំឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀងនាពេលនោះ ក៏បានប៉ះពាល់ដល់ផ្ទះល្វែងជាច្រើនរបស់បុរីនានានៅក្នុងខណ្ឌដង្កោផងដែរ។ អ្នកស្រី ចាន់ថា និយាយថា៖ «បើបងបានឃើញទឹកបុកមក បានបងញញើតតែម្ដង។ ពួកខាងសង្គ្រោះគេយកទៅខាងក្រៅទាំងអស់ មិនឱ្យនៅក្នុងហ្នឹង។ ចេញបាន៣ថ្ងៃ ដល់ពេលខ្លាចបាត់អីវ៉ាន់ពេក ក៏មកវិញ។ និយាយទៅ ទឹកស្រកអស់ទាល់តែកន្លះខែ»។ នៅជុំវិញផ្ទះរបស់អ្នកស្រី ចាន់ថា មានផ្ទះល្វែងជាច្រើនបានលើកស្លាកអាជីវកម្មរួចហើយ ដូចជា ហាងលក់អាហារកូរ៉េ […]

អាន​បន្ថែម